ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយទោ ប្រាក់ វណ្ណះ មេបញ្ជាការមូលដ្ឋាន ឃាត់ខ្លួនក្នុងការចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ការបង្ក្រាបនេះធ្វើឡើង នៅថ្ងៃទី០៤ខែឧសភាឆ្នាំ២០២០ ស្ថិតនៅចំណុច ភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ តាមការណែនាំពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។
ជនសង្ស័យ ឈ្មោះ វន្ត័ វ៉ាន ភេទប្រុសអាយុ៣៥ទីលំនៅភូមិខ្នារសង្កាត់ជ្រាវសង្កាត់សៀមបក្រុងសៀមរាប ខេត្តសៀមរាប។
ករណីនេះដកហូតវត្ថុតាងរួមមាន៖
ម្សៅ្រក្រាមពណ៌សថ្លាចំនួន០២កញ្ចប់
ទូរស័ព្ទដៃ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនបន្តទៅការិយាល័យគ្រឿងញៀនកងរាជអាវុធហត្ថខេត្តសៀមរាប៕SRP
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២០

