Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ
ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២៣

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ ខេត្តសៀមរាប នៅរសៀល​ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានជួបសម្តែងការគួរសមជាមួយ លោក Kawaguchi Masaki ប្រធានការិយាល័យកុងស៊ុល ជប៉ុន ប្រចាំខត្តសៀមរាបនិងប្រតិភូ នៅរដ្ឋបាលខេត្តសៀមរាប
ដោយមានការអញ្ជើញចូលរួមពី លោក នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ លោក នាយកទីចាត់ការអន្តរវិស័យ  និងតំណាងទីចាត់ការផែនការ និងវិនិយោគខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធនានា។

ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Kawaguchi Masaki ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយរដ្ឋបាលខេត្តសៀរាប។

ជាមួយគ្នានេះដែរ ឯកឧត្តម​ អភិបាលខេត្ត​ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចប្រជាជនជប៉ុន ដែលបាន​និងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបផ្ទាល់លើវិស័យសេដ្ឋកិច្ច អប់រំ វប្បធម៌ ទឹកស្អាត និងការជួសជុលប្រាង្គប្រាសាទនានា​ ក្នុងតំបន់រមណីយដ្ឋានអង្គរជាដើម។ល។

លោក ប្រធានការិយាល័យកុងស៊ុល បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្ត និងបន្តគាំទ្រជួយជម្រុញការអភិវឌ្ឍខេត្តសៀមរាប ជាពិសេគឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការនានា ឱ្យកាន់តែប្រសើរឡើងថែមទៀត៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២៣

ខេត្តសៀមរាប៖អ្នកស្រីរស់ សុវណ្ណរ៉ា ភេទស្រី បច្ចុប្បន្នរស់នៅ ភូមិវត្តបូព៌ ឃុំសាលាកំរើក ក្រុង សៀមរាប កាន់លេខទូរស័ព្ទលេខ ០១០ ៥០៥១៨៦ បានស្មើសូមជូនដំណឹងដល់លោកឈ្មោះ តាន់ ឌីម៉ង់ មកសងលុយជាបន្ទាន់។

យោងតាម កម្មវត្ថុ: សំណើរសូមទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ធីវី អនឡាញ ជួយចុះផ្សាយ ព័ត៌មាន របស់នាងខ្ញុំ ដោយ ឈ្មោះ តាន់ ឌីម៉ង់ មានទីលំនៅបច្ចុប្បន្ននៅ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាន់លេខទូរស័ព្ទ ០១៦ ៩៣៥០៦៥ និងជាម្ចាស់អាខោនហ្វេសប៊ុគ ឈ្មោះ Mrr Meang ដោយគាត់បានខ្ចីប្រាក់ពីនាងខ្ញុំ នៅថ្ងៃទី5 ខែកញ្ញា ឆ្នាំ2023 នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយតំកល់ (សែកចំនួន២សន្លឹក ជាវត្ថុតាងធានាខុសត្រូវ ) ហើយតាំងពីបានខ្ចីរូចមក ក៏បានបាត់ខ្លួនទំនាក់ទំនងមិនបាន ហើយសែកចំនួន២សន្លឹកនោះ គឺសែកស្អុយ។

ដោយអាស្រ័យហេតុនេះ បើលោកតាន់ ឌីម៉ង់ បានឮនិងឃើញព័ត៌មានចុះផ្សាយ សូមចូលខ្លួនដោះស្រាយបំណុល ជាមួយនាងខ្ញុំផង។ ប្រសិនបើមិនដូច្នេះទេ នាងខ្ញុំ នឹងសុំអោយសមត្តកិច្ចនិងស្ថាប័នពាក់ព័ន្ធ ជួយរកយុត្តិធម៌ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់។

ជុំវិញការលើកឡើងរបស់លោកស្រី រស់ សុវណ្ណរ៉ា ខាងលើ អង្គភាពសៀមរាប ប៉ុស្ដិ៍ មិនអាចទាក់ទងលោក តាន់ ឌីម៉ង់ ដើម្បីបំភ្លឺបាននៅឡើយទេដោយទូរស័ព្ទនៅក្រៅសេវា៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២៣

ខេត្តសៀមរាប៖នៅទីបំផុតផ្សារទំនើបដ៏ល្បីមួយនៅកណ្ដាលក្រុងសៀមរាប គឺផ្សារទំនើបឡាក់គីម៉លសៀមរាប បានប្រកាស ផ្អាកដំណេីរការ របស់ខ្លួន ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។

គេនៅពុំទាន់ដឹងច្បាស់ថាការផ្អាកដំណើរការផ្សារទំនើបដ៏ល្បីមួយនៅកណ្ដាលក្រុងសៀមរាបនេះ មានមូលហេតុអ្វីពិតប្រាកដនៅឡើយទេ ដោយតំណាងផ្សារមិនទាន់ចេញសេចក្ដីជូនដំណឹងជាក់លាក់៕នាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២៣

ភ្នំពេញ៖នៅទីបំផុតអគ្គនាយកដ្ឋានពន្ធដារ បានពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្ដីជូនដំណឹង ស្តីពីរបស់អគ្គនាយកដ្ឋានពន្ធដារ។

សូមជម្រាបថា រយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រជាពលរដ្ឋបានបញ្ចេញនៅមតិប្រតិកម្មជានៅទូទាំងប្រទេស ជុំវិញការបង់ពន្ធ លើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២៣

រឿងអាស្រូវព្រព្រឹត្តអំពើពុករលួយ នៅខេត្តស្ទឹងត្រែង​ មន្ត្រីពាក់ព័ន្ធ ដែលបានគប់គិតគ្នា បានរួចខ្លួនតាមវិធីឈ្នះៗ របស់អភិបាលខេត្ត។

យោងតាងការផ្សាយរបស់គេហទំព័រមេគង្គញ៉ូរនៅថ្ងៃអង្គានេះបានលាតត្រដាងថា ចៅហ្វាយខេត្តស្ទឹងត្រែង សម្រេចបញ្ចប់រឿង គប់គិតគ្នាកឹបកេងថវិការដ្ឋ ជាង៦០០លានរៀលត្រឹមឈ្នះ ឈ្នះ ចំណែក  មន្រ្តីពុករលួយរួចខ្លួន ។ ការសម្រេចបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋបាលខេត្តស្ទឹងត្រែង  ក្រោមការដឹកនាំរបស់លោកស្វាយ សំអ៊ាង អភិបាលខេត្តដើម្បីប្រជុំដោះស្រាយ ករណីមន្ត្រីសាលាខេត្ត ដែលបម្រើការ​ នៅការិយាល័យទីចាត់ការផែនការនិងវិនិយោគ ឃុបឃិត ជាមួយក្រុមហ៊ុនម៉ៅការ ធ្វើផ្លូវសុធិរាជ្យខន់ស្ត្រាក់សិន បានស៊ីលុយរដ្ឋអស់ជាង៦០០រយលានរៀល ក្នុងការសាងសង់ផ្លូវលំនៅឃុំស្រែសំបូរ និងឃុំសេកុង កន្លងទៅថ្មីៗ ក្នុងឆ្នាំ២០២៣នេះ ។

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានប្រាប់ភ្នាក់ងារសារព័ត៌មានប្រចាំខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ថា ៖ «អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សា ដោយសម្រេចក្នុងអង្គប្រជុំ ត្រូវឈប់ដេញដោល រកឫសគល់ក្នុងរឿងកន្លងទៅ បើដេញដោលរកឫសគល់ គឺជាប់ពាក់ពន្ធទាំងអស់គ្នា ដូច្នេះអង្គប្រជុំសម្រេចថា ទាំងមន្ត្រី ទាំងក្រុមហ៊ុន ត្រូវបានឱ្យរួចខ្លួនឈប់ដេញដោល ប៉ុន្តែសម្រាប់ការអនុវត្តគំរោងថវិកាមូលនិធិឃុំ ឆ្នាំ២០២៤ខាងនេះ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមសៀវភៅTeam»។ សូមរំឭកថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនម៉ៅការ ធ្វើផ្លូវចំនួន៤ នៅខេត្តស្ទឹងត្រែង បានឯកភាពគ្នាដាក់លិខិតប្តឹង ទៅអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ស្នើសុំចុះធ្វើអធិការកិច្ច ចំពោះករណីមិនប្រក្រតី បានឃុបឃិតគ្នា ធ្វើឱ្យបាត់លុយរដ្ឋជាង៦រយលានរៀល ក្នុងគ្រាដែលជួសជុលផ្លូវលំឃុំស្រែសំបូរ និងធ្វើផ្លូវលំឃុំសេកុង នៃស្រុកសៀមប៉ាង។ ក្នុងលិខិតខាងលើបានបង្ហាញថា ការដែលបាត់លុយរដ្ឋជាង៦រយលានរៀលនេះ គឺដោយសារតែមេឃុំសេកុង ឈ្មោះ ចាន់ សយ និងមេឃុំស្រែសំបូរឈ្មោះ សុឹង ម៉ាន់ និងឈ្មោះ កាន់ សាវុធ នាយករងទីចាត់ការផែនការនិងវិនិយោគ និងជាអ្នកសម្របសម្រួលបច្ចេកទេស បានរួមគំនិតជាមួយក្រុមហ៊ុនម៉ៅការធ្វើផ្លូវឈ្មោះ សុធិរាជ្យខន់ស្ត្រាក់សិន របស់លោកម៉ៅ អេងជឺ បានលួចបន្តចុះកិច្ចសន្យាធ្វើផ្លូវបន្ថែមទៀត ក្នុងតម្លៃខ្ពស់កប់ពពក គឺ១គ.ម ជួសជុលអស់៤០លានរៀល។

សូមបញ្ជាក់បន្ថែមថា កាលពីខែមីនា ឆ្នាំ២០២៣ ឃុំសេកុង បានប្រកាសដាក់ដេញថ្លៃជាសាធារណៈ ដើម្បីធ្វើផ្លូវដីសប្រវែង៤គ.ម អស់ទឹកប្រាក់៣៤លានរៀល (គ្មានលូ ស្ពាន ស្លាកសញ្ញា) ដោយក្រុមហ៊ុនសុធិរាជ្យខន់ស្ត្រាក់សិន ជាអ្នកទទួលសាងសង់ (គិតជាមធ្យម១គម=៨,៥០០,០០០៛ ) ក្រោយមកលោកមេឃុំ ចាន់ សយ និងលោក កាន់ សាវុធ បានរួមគំនិតជាមួយ ក្រុមហ៊ុនសុធិរាជ្យខន់ស្ត្រាក់សិនដដែល លួចធ្វើផ្លូវប្រវែង១១គម ផ្សេងទៀត ដែលមិនបានប្រកាសដាក់ដេញថ្លៃ ជាសាធារណៈនោះទេ មានតម្លៃរហូត៤០៧លានរៀល ជាងតម្លៃខ្ពស់ជាងតម្លៃចាស់កប់ពពក ំ(គិតជាមធ្យម១គម=៣៧,០០០,០០០៛)។

ចំណែកឃុំស្រែសំបូរវិញ ដែលមានលោក ស៊ឹង ម៉ាន់ ជាមេឃុំ ក្នុងកំឡុងខែ ឆ្នាំ ដដែល បានដាក់ប្រកាសដេញថ្លៃ ជាសាធារណៈ ជួសជុលផ្លូវលំប្រវែង២,៥គម និងលូកាត់ផ្លូវ១កន្លែង អស់លុយ៣៧,៥១០,០០០៛ (គិតធាមធ្យម១គម=១៥,០០០,០០០៛) ។ ក្រោយមកលោក ស៊ឹង ម៉ាន់ និងលោក កាន់ សាវុធ បានរួមគំនិតជាមួយ ក្រុមហ៊ុន សុធិរាជ្យខន់ស្ត្រាក់សិន របស់លោកម៉ៅអេងជឺ លួចធ្វើផ្លូវប្រែង៧,៥គម ផ្សេងទៀត ដោយមិនប្រកាសដាក់ឱ្យដេញថ្លៃ ជាសាធារណៈដដែល ក្នុងតម្លៃទឹកប្រាក់៤០៧,០០០,០០០៛ ជាតម្លៃខ្ពស់ជាងតម្លៃដាក់ឱ្យដេញថ្លៃជាសាធារណៈកប់ពពក (គិតជាមធ្យម១គម=៤១,០០០,០០០៛)។

ដោយសារការឃុបឃិត ជាប្រពន្ធកិបកេងស៊ីលុយរដ្ឋអស់សន្ធឹកសន្ធាប់បែបនេះហើយ ទើបក្រុមហ៊ុនក្នុងខេត្តស្ទឹងត្រែង ចំនួន៤ មានក្រុមហ៊ុនផនប៊ុនថុង ក្រុមហ៊ុនទ្រីវន្ថា ក្រុមហ៊ុនទូចសុខា និងក្រុមហ៊ុនម៉ាត់ ហាសាន់ បានឯកភាពល្អដាក់ពាក្យប្តឹង ទៅអភិបាលខេត្តលោក ស្វាយ សំអ៊ាង ជួយស្វែងរកភាពត្រឹមត្រូវនិងយុត្តធម៌ ជូនប្រជាជននិងសង្គមជាតិ ។

បន្ទាប់ពីទទួលដំណឹងថា លោក ស្វាយ សំអ៊ាង អភិបាលខេត្ត ធ្វើការដោះស្រាយនូវរឿងរ៉ាវខាងលើ ដោយវិធីត្រជាក់ដូចទឹកអម្រឹត ដោយមិនឱ្យមានអ្នកចាញ់និងអ្នកឈ្នះ បែបនេះនោះ មហាជនងឿងឆ្ងល់ថា ម្តេចក៏ឱ្យមន្ត្រីពុលរលួយស៊ីលុយរដ្ឋរាប់រយលានរៀលបែបនេះរួចខ្លួនទៅវិញ?  ដែលមានភស្តុតាងបញ្ជាក់ច្បាស់ៗដូចព្រះសូរិយាទៅទៀត។ មន្ត្រីលួចស៊ីលុយរដ្ឋ ថែមទាំងមានភស្តុតាងបញ្ជាក់ច្បាស់បែរជាឱ្យរួចខ្លួន។ 

បើដូច្នេះ ស្នើសុំក្រសួង ស្ថាប័ន ពាក់ព័ន្ធ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយសូមមេត្តាជួយចុះពិនិត្យចំពោះករណីខាងលើនេះផង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២៣

ខេត្តបាត់ដំបង៖សមត្ថកិច្ចបានប្រាប់ថា នៅវេលាម៉ោង 10:00នាទី ថ្ងៃទី 25 ខែកញ្ញា ឆ្នាំ2023 ត្រង់ចំណុចដីលោក ទូធានទឹ  ស្ថិតក្នុងក្រុមទី10 ភូមិកំប្រង់ ឃុំតាត្រី ស្រុកកំរៀង មានករណីមនុស្សស្លាប់ម្នាក់។

សមត្ថកិច្ចបន្តថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណភេទប្រុសអាយុប្រហែល ៤៥ ឆ្នាំ បានត្រូវប្រទះឃើញដេកស្លាប់នៅលើដី ដោយសាកសពគ្មានសំលៀកបំពាក់ មានស្លាកស្នាមនៅលើកដៃទាំងសងខាង ដោយសារគេចងកុំឲ្យដើរទៅណា (អាចវិកលចរិក)។ បច្ចុប្បន្ន សាកសពក្រុមការងារបូជានៅកន្លែងកើតហេតុ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២៣

ខេត្តបាត់ដំបង៖ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃទី25 ខែកញ្ញា ឆ្នាំ2023 នៅចំណុច ភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ជនសង្ស័យ ឈ្មោះ សុឺង ធីថាន់ ហៅ ធិន ភេទស្រីអាយុ46 ឆ្នាំ មានទីលំនៅភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ប្រតិបត្តិការនេះ ដកហូត វត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន 02ថង់ សង្ស័យមានសារធាតុញៀន-កូនថង់សំរាប់រំលែកថ្នាំញៀនលក់មួយចំនួន។កម្លាំងអធិការកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កញ្ញា ២០២៣

ខេត្តសៀមរាប៖យុវតីម្នាក់ត្រូវបានឪពុកបង្កើតវាយសម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចមូលដ្ឋាន។

សមត្ថកិច្ចបានប្រាប់អង្គភាព សៀមរាប៉ុស្ដិ៍ នៅព្រឹក ថ្ងៃអង្គារនេះថា ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោង ១៨ និង ៣០ នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចកញ្ចុះមុខផ្ទះស្ថិតនៅភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់បន្តថា ជនរងគ្រោះឈ្មោះ ង៉ិក ស្រីគីម ភេទស្រី អាយុ១៤ ឆ្នាំ។ ចំណែក ជនសង្ស័យជាឪពុក ឈ្មោះ ឈិត ង៉ែត ភេទប្រុស អាយុ៥៥ ឆ្នាំ មុខរប កសិករ។

បើតាមសមត្ថកិច្ច ករណីហិង្សា ឪពុកវាយកូនរហូតដល់ស្លាប់នេះ មូលហេតុ ឪពុកខឹងនិងកូននិយាយទូរស័ព្ទ (ថាឲ្យឈប់និយាយទូរស័ព្ទ តែមិនស្តាប់ក៏វាយចំកញ្ចាំងករពីក្រោយចំនួន៣ ដៃ បណ្តាលឲ្យជនរងគ្រោះស្លាប់តែម្ដង។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្រោយកើតហេតុនគរបាលស្រុក បានឃាត់ខ្លួនជនសង្ស័យជាឪពុក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕នាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កញ្ញា ២០២៣

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់​ សោភ័ណ អភិបាលខេត្តសៀមរាប​ បានអះអាងថានឹងបន្តដោះស្រាយ នូវរាល់បញ្ហាប្រឈម និងឆ្លើយតបទៅនឹងតម្រូវការ សំណើ សំណូមពរនានារបស់ អតីតយុទ្ធជន និងគ្រួសារពលី ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីលើកកម្ពស់ ជីវភាពរស់នៅ ឲ្យកាន់តែប្រសើរឡើង និងត្រៀមចូលរួមសហការ និងគាំទ្រជានិច្ចនូវរាល់សកម្មភាព ដែលផ្ដល់ និងការពារផលប្រយោជន៍ របស់ អតីតយុទ្ធជន ក៏ដូចជាបន្តជួយជំរុញចលនា សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឲ្យកាន់តែមានដំណើរការល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម​ បានថ្លែងថា យកចិត្តទុកដាក់លើកកម្ពស់ស្មារតីគោរពដឹងគុណ ចំពោះគុណបំណាច់ដ៏ធំធេង របស់អតីតយុទ្ធជនគ្រប់រូប បន្តរៀនសូត្រ និងចងចាំទុកជាប្រវត្តិសាស្ត្រ នូវគំរូវីរភាពដ៏អង់អាច ក្លាហាន មោះមុត របស់អតីតយុទ្ធជន ដែលបានពលីក្នុងបុព្វហេតុ នៃសុខសន្តិភាព របស់ប្រទេសជាតិ បន្តគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់ អតីតយុទ្ធជន និងគ្រួសារពលី ដោយបន្តបង្កើនវប្បធម៌ ចែករំលែក ជំរុញ និងកៀរគរ ការចូលរួមក្នុងសកម្មភាព សាងសង់ទីជម្រកជូនដល់អតីតយុទ្ធជន និងគ្រួសារពលី ដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋាន។

ឯកឧត្ដម​ បានបញ្ជាក់បន្ថែមថា ចំពោះឯកឧត្ដមផ្ទាល់ ការមានឱកាសចូលរួមជាចំណែកមួយ ក្នុងគ្រប់យន្តការគាំទ្រ ដល់សកម្មភាពទាំងឡាយ ដែលនាំទៅដល់ផលប្រយោជន៍ដ៏ពិតប្រាកដសម្រាប់អ៊ុ ពូ មាមីង អតីតយុទ្ធជន គឺជាកិច្ចការចម្បង និងជាកាតព្វកិច្ចតបស្នង មិនអាចខ្វះបាន ពីសំណាក់យើងខ្ញុំទាំងអស់គ្នាជាយុវជនជំនាន់ក្រោយ សម្រាប់វីរៈអតីតយុទ្ធជន យុទ្ធនារី ដែលអស់លោកទាំងអស់ បានធ្វើពលិកម្ម គ្រប់សព្វបែបយ៉ាង បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីចូលរួមក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងប្រជាជនឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយចំណែក នៃការចូលរួមនេះ គឺពិតជាមានតម្លៃ ប្រកបដោយមោទនភាពបំផុត ក្នុងនាមជាយុវជនជំនាន់ក្រោយមួយរូប ដែលបានទទួលផលពីការតស៊ូ និងការលះបង់របស់អតីតយុទ្ធជន និងយុទ្ធជនពលីជំនាន់មុន។

អភិបាលខេត្ត ក៏បានសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងដឹងគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្តល់នូវសេចក្តីទុកចិត្តតែងតាំង និងទទួលស្គាល់ឯកឧត្ដម ជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប​ ដើម្បីបន្តចូលរួមចំណែក ក្នុងកិច្ចការគាំទ្របម្រើ ធានា ការពារ និងផ្ដល់នូវផលប្រយោជន៍ជូនអតីតយុទ្ធជនឲ្យបានកាន់ល្អប្រសើរថែមទៀត។

ឯកឧត្តម ប្រាក់​ សោភ័ណ អភិបាលខេត្តសៀមរាប ប្រសាសន៍យ៉ាងដូច្នេះ នៅ​ថ្ងៃចន្ទ​ នេះ ក្នុងឱកាសឯកឧត្តម ត្រូវបានប្រកាសជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម​ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កញ្ញា ២០២៣

ភ្នំពេញ៖បេសកកម្មរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ចូលរួមមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាំមកនូវជោគជ័យធំធេងជូនជាតិមាតុភូមិ។

នេះតាមសេចក្តីប្រកាសព័ត៌មាន៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កញ្ញា ២០២៣

ខេត្តសៀមរាប៖លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានចេញបំភ្លឺហើយ ជុំវិញផ្លូវខូចនៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន។

ការចេញបកស្រាយបែបនេះ បន្ទាប់ពីមានការផ្សាយរបស់សារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ដោយបានដកស្រង់ មតិប្រតិកម្ម ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដែលជួបការលំបាករឿងផ្លូវខូចពិបាកធ្វើដំណើរ។

លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ដោយសង្កេតឃើញថា ក្នុងរយ:ពេលកន្លងមកថ្មីៗ នេះ មានបងប្អូនប្រជាពលរដ្ឋ លើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុគ និងសារព័ត៌មានមួយចំនួន ចំពោះផ្លូវមួយខ្សែ ដែលកំពុងមានខូចខាត ស្ថិតក្នុងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង។ ដូចនេះខ្ញុំបាទ សូមអនុញាត ជម្រាបជូន បងប្អូនប្រជាពលរដ្ឋអ្នកសារព័ត៌មាន និង សាធារណៈជន អោយបានជ្រាបថា៖

កន្លងមកក្រុមការងារ បានធ្វើការផ្សព្វផ្សាយ នឹងដោះស្រាយ ផលប៉ះពាល់ ជាមួយបងប្អូនដែលរស់នៅ តាមបណ្តោយផ្លូវនេះ រួចរាល់ហើយកាលពីដើមឆ្នាំ២០២៣ កន្លងទៅ ហើយបើគ្មានការប្រែប្រួល ក្រសួងអភិវឌ្ឍន៍ជនបទ នឹងចាប់ផ្តើមការសាងសង់ ជាប្រភេទក្រាលកៅស៊ូ នាចុងឆ្នាំ២០២៣ ខាងមុខនេះហើយ។

អភិបាលស្រុកបន្តថា៖ កន្លងមករដ្ឋបាលស្រុក និងឃុំ បានសហការគ្នា ជួសជុលផ្លូវនេះ ចំនួន០២ លើក។ កាលពី ឆ្នាំ២០២២ មួយលើក និងឆ្នាំ២០២៣មួយលើក ដើម្បីសម្រួល ដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ។

ដោយឡែកចំពោះការខូចខាតនេះ ដោយសារ បច្ចុប្បន្ន ជារដូវភ្លៀងធ្លាក់ យើងមិនទាន់អាចធ្វើអ្វីបានឡើយ តែពេលរាំងភ្លៀង រដ្ឋបាលស្រុក ឃុំ នឹងពិនិត្យលទ្ធភាព គ្នាជួសជុល កន្លែងដែលមានការខូចខាត សម្រាប់ប្រើប្រាស់ ជាបណ្តោះអាសន្ន មុនពេលក្រុមការងារ ក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ដំណើរការសាងសង់។

អាស្រ័យហេតុនេះ សូមបងប្អូន ប្រជាពលរដ្ឋ មានការយោគយល់ និងជ្រាបជាព័ត៌មាន អរគុណចំពោះការចូលរួម ជាយោបល់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កញ្ញា ២០២៣

ភ្នំពេញ៖ខុទ្ទកាល័យ សម្តេចមហាបវរធិបតី បានចេញសេចក្តីបំភ្លឺព័ត៌មាន ស្តីពីការគាំទ្រ សម្តេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅលើបដាផ្សព្វផ្សាយនៅតំបន់ Time Square នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page126 Page127 Page128 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×