Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន
អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កក្កដា ២០២៤

ក្រុមមន្ត្រីបានលាតត្រដាង ពីសកម្មភាពរបស់ប្រធានមន្ទីរសាធារណការដឹកជញ្ជូនខេត្តឧត្តរមានជ័យ ចំពោះ ផែនការរត់ការ ស្នើរសុំអន្តរាគមន៍ ឲ្យកូនរបស់ខ្លួនឡើងជាអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ។

យោងតាមប្រភពដែលបានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញថា មន្ត្រីបម្រើការងារនៅមន្ទីរសាធារណការដឹកជញ្ជូនខេត្តឧត្តរមានជ័យ កំពុងធ្វើការរិះគន់ចំៗ ចំពោះលោក ឈឿង ផល្លាង ដែលមានតួរនាទីជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បច្ចុប្បន្នកំពុងបានធ្វើការការរត់ការយ៉ាងដើម្បីស្នើរសុំអន្តរាគមន៍ ពីថ្នាក់ដឹកនាំឲ្យកូនប្រុសរបស់ខ្លួន ដែលមានឈ្មោះ ណា រ៉ា វិទូកល្បណ មានតួរនាទីជាមន្រ្តីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ថ្ងៃចូលបម្រើការងារនៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៦ មានរយ: ពេល៦ឆ្នាំ ក្របខ័ណ្ឌ ក.២.៣. ត្រៀមឡើងជាអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យនៅពេលខាងមុខនេះ ខណ:លោកប្រធានមន្ទីររូបនេះត្រៀមនិងចូលនិវត្តន៍នៅពេលខាងមុខបន្តិចទៀតនោះផងដែរ។

តាមប្រភពព័តមានដដែលពីមន្រ្តីក្នុងអង្គភាពនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បានបង្ហើបឲ្យដឹងទៀតថា បច្ចប្បន្ននេះ មានមន្រ្តីមួយចំនួនដែលមានឈ្មោះបម្រើការងារ ក្នុងមន្ទីរស៉ីប្រាក់ខែរដ្ឋប៉ុន្តែមិនដែលឃើញមានមុខ ឬក៏មានវត្តមានមកបម្រើការងារនោះទេ។ បញ្ហាទាំងអស់នេះហើយធ្វើឲ្យផ្ទុះការរិះគន់ជាខ្លាំង ពីមន្រ្តីក្នុងអង្គភាពជាមួយគ្នាដែលមកបំពេញការងាររាល់ថ្ងៃ មានការរិះគន់មិនសប្បាយចិត្ត ពាក់ព័ន្ធនិងបញ្ហានេះ ដោយសារតែមន្រ្តីជាខ្សែនិងសាច់ញាតិ របស់ថ្នាក់ដឹកនាំមន្ទីរទើបបញ្ហានេះ ពុំមានមន្រ្តីណាហ៊ានបញ្ចេញយោបល់មតិអ្វីនោះឡើយបានត្រឹមតែ សម្ងំដោយការឈឺចាប់តែមិនហ៊ានស្រែកតែប៉ុណ្តោះ។

ជាក់ស្តែងដូចករណី លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បានរត់ការស្នើរសុំអន្តរាគមន៍ តែងតាំងកូនប្រុសរបស់ខ្លួន មកជាអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ដើម្បីត្រៀមខ្លួនឡើងជាប្រធានមន្ទីរនៅពេលខាងមុខ ខណ:ប្រធានមន្ទីរូបនេះ និងចូលនិវត្តន៍។

ជាហេតុករណីនេះហើយ ទើបធ្វើឲ្យ មន្រ្តីថ្នាក់ក្រោមជាច្រើននាក់ ដែលខំបម្រើបការងាររាប់ឆ្នាំ ក្នុងអង្គភាពមួយនេះ មានការរិះគន់មិនពេញចិត្តចំពោះលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ដោយលោកប្រើបក្សនិយម។

ទីភ្នាក់ងារ សារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពី លោក ឈឿង ផល្លាង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ នៅឡើយទេរហូតដល់ម៉ោងថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២៤

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានបណ្ដេញជនជាតិចិនម្នាក់ពីកម្ពុជា ដែលត្រូវតុលាការប្រទេសសិង្ហបូរី ផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់ និងបានចូលមកប្រទេសកម្ពុជា។

ដោយព្រះរាជាណាចក្រកម្ពុជា ក៏ជាសមាជិកនៃ អង្គការឃ្លាំងមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា FATF ផងដែរនោះ និងក្រោយពីបានទទួលដំណឹងពាក់ព័ន្ធជាមួយជនជាតិចិនម្នាក់ ដែលមានការពាក់ព័ន្ធនឹងបទលើ្មសសម្អាតប្រាក់ បានចូលមកក្នុងទឺកដី ប្រទេសកម្ពុជា លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជ្រាវ ស្វែងរកជនជាតិចិន នោះ ឱ្យបានឆាប់រហ័ស ដើម្បីអនុវត្តនីតិវិធី ធ្វើការបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផល បន្ទាប់ពីទទួលបានការណែនាំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួចមក នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ស្វែងរករួចមក បានឃាត់ខ្លួនជនជាតិចិនខាងលើ ដែលមានឈ្មោះ ZHANG RUIJIN ភេទប្រុស ជនជាតិចិន កាន់លិខិតឆ្លងដែនប្រទេស Saint Kitts and Nenis ដែលត្រូវបានតុលាការប្រទេសសិង្ហបូរី ផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់។

សូមបញ្ជាក់ថា ជនជាតិចិនខាងលើ បានចូលមកប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ហើយក៏ត្រូវបានស្វែងរកឃាត់ខ្លួនបាន ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងបានរៀបចំនីតិវីធី រួចក៏បានធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២៤

ភ្នំពេញ៖អគ្គនាយកពន្ធដារបានប្រកាសថាខ្លួន នឹងចុះធ្វើសវនកម្ម ដល់ទីកន្លែង លើសហគ្រាស ចំនួន ៣ ០០៦ ក្នុងឆ្នាំ២០២៤។

នេះបើតាមសេចក្ដីប្រកាសធ្វើឡើង នៅថ្ងៃទី 9 ខែកក្កដាឆ្នាំ 2024។

ក្នុង សេចក្តីជូនដំណឹង ស្តីពី ការអនុវត្តកម្មវិធីសវនកម្មពន្ធដារឆ្នាំ២០២៤ របស់អគ្គនាយកពន្ធដារ បានបង្ហាញថា ៖ អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣, ប្រកាសលេខ ២៧០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្តីពីសវនកម្ម ពន្ធដារ និងសៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធ ដែល ត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារសូមជម្រាបជូនដំណឹងដល់អ្នកជាប់ពន្ធ ទាំងអស់ជ្រាបថា អគ្គនាយកដ្ឋានពន្ធដារនឹងចុះធ្វើសវនកម្មដល់ទីកន្លែងលើសហគ្រាសចំនួន ៣ ០០៦ ក្នុងឆ្នាំ២០២៤ នេះ ដែលលិខិតជូនដំណឹងស្តីពីការចុះធ្វើសវនកម្មសារពើពន្ធនឹងត្រូវផ្ញើជូនដល់សហគ្រាសនីមួយៗ ដើម្បីត្រៀមខ្លួន ក្នុងការផ្តល់កិច្ចសហការជាមួយរដ្ឋបាលសារពើពន្ធ។

ផ្អែកតាមគោលការណ៍នៃសៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ អគ្គនាយកដ្ឋានពន្ធដារសូមបញ្ជាក់ជូនអ្នកជាប់ពន្ធបន្ថែមទៀតថា សហគ្រាសអាចត្រូវបានចុះធ្វើ សវនកម្មដល់ទីកន្លែងតែម្តងក្នុងរង្វង់ ៣ឆ្នាំ លើកលែងតែករណីដែលអគ្គនាយកដ្ឋានពន្ធដាររកឃើញថាមានហានិភ័យ ឬភាពមិនប្រក្រតី។

ជាមួយគ្នានេះ សហគ្រាសអាចស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ក្នុងករណីសហគ្រាសមានបំណង ឱ្យមានការធ្វើសវនកម្មពន្ធដារ ដើម្បីត្រួតពិនិត្យការបំពេញកាតព្វកិច្ចសារពើពន្ធរបស់ខ្លួនក្នុងរង្វង់ ៣ (បី) ឆ្នាំនេះ។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់នឹងយកចិត្តទុក ដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២៤

ខេត្តបាត់ដំបង៖មេប៉ូលិសខេត្តបាត់ដំបងនិងត្រូវធ្វើការផ្លាស់ប្ដូរ នៅថ្ងៃទី១៩ខែ កក្កដាឆ្នាំ២០២៤។ នេះប្រសិនពុំមានអ្វីប្រែប្រួលនោះទេ។

តាមប្រភពព័ត៌មានបានបង្ហើបថា លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តបាត់ដំបង ជំនួសលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដែលត្រូវចូលនិវត្តន៍។

ពិធីធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កក្កដា ២០២៤

នៅទីបំផុតតុលាការសហព័ន្ធនៃប្រទេសអូស្ត្រាលី បានចេញសេចក្តីសម្រេចដោយផ្តល់បានយុត្តិធម៌ និងភាពស្អាតស្អំ ជូនអ្នកឧកញ៉ា ហ៊ុន តូ ពាក់ព័ន្ធករណីសារព័ត៌មាន The Australian បានចុះផ្សាយចោទប្រកាន់ខុសការពិត លើអ្នកឧកញ៉ា ហ៊ុន តូ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ (២ឆ្នាំមុន) នៅលើគេហទំព័រ និងបោះពុម្ពកាសែតរបស់ខ្លួន។

នេះបើយោងតាមលិខិត របស់លោក Thomson Geer មេធាវី របស់សារព័ត៌មាន The Australian នៅប្រទេសអូស្រ្តាលី ដកស្រង់សេចក្តីសម្រេចរបស់តុលាការសហព័ន្ធ នៃប្រទេសអូស្រ្តាលី ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ។

លិខិតរបស់លោកមេធាវី Thomson Geer បានបញ្ជាក់យ៉ាងដូច្នេះថា «សារព័ត៌មាន The Australian មិនមានចេតនាថា លោក ហ៊ុន តូ មានពិរុទ្ធ លើបទឧក្រិដ្ឋណាមួយ ឬថាមានភស្តុតាងដែលថា គាត់បានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងបញ្ហានៃអត្ថបទទាំងនេះទេ។ យើងទទួលយកការធានារបស់លោក ហ៊ុន តូ ដែលថា គាត់មិនជាប់ពាក់ព័ន្ធ»។

ឥឡូវនេះសារព័ត៌មាន The Australian បានដកចេញនូវអត្ថបទខាងលើ ព្រមទាំងចេញសេចក្តីបំភ្លឺទាក់ទងឡើងវិញ ពាក់ព័ន្ធអត្ថបទចេញផ្សាយទាំងនោះ កាលពីពេលថ្មីៗថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤, លិខិតរបស់លោកមេធាវី Thomson បន្ថែមយ៉ាងដូច្នេះ។

សូមជំរាបថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ សារព័ត៌មាន The Australian បានចេញផ្សាយខុសការពិតថា អ្នកឧកញ៉ា ហ៊ុន តូ ជាប់ពាក់ព័ន្ធជាមួយបណ្ដាញឧក្រិដ្ឋកម្មផ្សេងៗដូចជា ការជួញដូរមនុស្ស ការឆបោកតាមអ៉ិនធើណែត និងការនាំចូលគ្រឿងញៀន។ ក្រោយពីការចេញផ្សាយ អ្នកឧកញ៉ា ហ៊ុន តូ តាមរយៈលោកមេធាវី Adam Lopez ប្រចាំនៅប្រទេសអូស្រ្តាលី បានដាក់ពាក្យបណ្តឹងប្តឹងសារព័ត៌មាន The Australian ដើម្បីផ្តល់យុត្តិធម៌ និងភាពស្អាតស្អំ។​ បន្ទាប់ពីប្តឹងផ្តល់នៅពេលនេះ តុលាការសហព័ន្ធនៃប្រទេសអូស្ត្រាលី បានផ្តល់យុត្តិធម៌ និងស្អាតស្អំជូនអ្នកឧកញ៉ា ហ៊ុន តូ ព្រមទាំងដកអត្ថបទចេញផ្សាយរបស់ខ្លួន ព្រមទាំងចេញបំភ្លឺឡើងវិញផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កក្កដា ២០២៤

ខេត្តសៀមរាប៖ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តសៀមរាប លោក គង់ សំអឿន បានធ្វើការបដិសេធថាខ្លួនមិនបានប្រព្រឹត្តអំពើពុករលួយដូចការចុះផ្សាយរបស់សារព័ត៌មាននោះទេ។

ការបដិសេធនេះធ្វើឡើង បន្ទាប់ពីមាន សារព័ត៌មានក្នុងស្រុកបានចុះផ្សាយលាតត្រដាងនូវអំពើពុករលួយរបស់ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប រូបនេះ តាមរយៈកិបកេងថវិកាជាតិរាប់រយលានរៀល។

សារព័ត៌មានក្នុងស្រុកនោះបានចេញផ្សាយ ជាសាធារណៈ កាលនៅថ្ងៃសុក្រ ទី ២៨ ខែមិថុនា ២០២៤។ ខាងក្រោមនេះជាលិខិតបំភ្លឺរបស់ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កក្កដា ២០២៤

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ទៅព្រឹកនេះបានណែនាំឲ្យក្រសួងទទួលយក កូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក។

ការប្រកាសនេះធ្វើឡើង នៅថ្ងៃព្រហស្បតិ៍នេះ តាមរយៈប្រព័ន្ធតេឡេក្រាម ផ្លូវការរបស់សម្ដេចនាយករដ្ឋមន្ត្រី។

សម្ដេចនាយករដ្ឋមន្ត្រីបានសរសេរថា៖ ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន។

សម្ដេចថា« ខ្ញុំឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ»។ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះ។

សូមជូនពរប្អូនប្រុស ទទួលបានជោគជ័យក្នុងការបន្តវេនចាប៉ីពីលោកតា គង់ ណៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កក្កដា ២០២៤

ភ្នំពេញ៖ចៅក្រមសើបសួនៃសាលាដំបូងរាជធានីភ្នំពេញបាន លោ តុប ឈុនសុង ចោទលោកឧកញ៉ា ម៉ាន់ ចន្ទ័ឌី ដាក់ពន្ធធនាគារ ពីបទល្មើសព្រហ្មទណ្ឌដែលមានចែងអោយផ្តន្ទាទោសតាមបញ្ញាតិ នៃមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ជួញដូរបាននឹងប្រត្តិបត្តការទូទាត់សងប្រាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២៤

ភ្នំពេញ៖សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ សម្រេច តែងតាំងអភិបាលរងរាជធានីភ្នំពេញ ចំនួនពីររូប៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២៤

ខេត្តកំពង់ចាម៖អភិបាលខេត្តំពង់ចាម បានដាក់បទបញ្ជាឲ្យកម្លាំងអាវុធហត្ថខេត្តឱ្យចុះអន្តរាគមន៍ រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ដើម្បីទប់ស្កាត់បញ្ហាអាណាធិបតេយ្យ បន្ទាប់ពីមានអ្នកទទួលការមួយចំនួនបង្កការអុកឡុកក្នុងអំឡុងពេលដំណើរការដាក់ដេញថ្លៃនោះ។

ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត និងរបាយការណ៍ ស្តីពីការគ្រប់គ្រងរដ្ឋបាល ការរៀបចំផែនការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន នៅថ្ងៃពុធនេះ។

ដើម្បីធានាការដេញថ្លៃគម្រោងមូលិធិឃុំ-សង្តាត់ ឲ្យដំណើរការរលូន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណា ត្រូវឱ្យការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើង ជាសាធារណៈ នៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីតម្លាភាព គណនេយ្យភាពនិងជៀសវាងដាច់ខាត នូវភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរការ អនុវត្តនីតិវិធី នៃការដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ ឱ្យខាងតែបាន ចំពោះជនឆ្លៀតឱកាស ចាំយកលុយទឹកតែ ពោលគឺត្រូវលុបបំបាត់នូវភាពអសកម្ម ទាំងឡាយ ដើម្បីធ្វើការពង្រីកសមិទ្ធផល ក្នុងមូលដ្ឋានរបស់យើងឲ្យកាន់តែច្រើនឡើង។

អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់មន្ទីរព័ត៌មានខេត្តកំពង់ចាម ត្រូវធ្វើលិខិតបេសកកម្ម ឱ្យអ្នកសារព័ត៌មានចេញពីមន្ទីរព័ត៌មានខេត្ត ចុះទៅយកព័ត៌មានដោយផ្ទាល់ ពេលដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ តាមចំនួនមានការកំណត់ ធ្វើយ៉ាងណា ត្រូវជៀសវាងនូវភាពរញ៉េរញ៉ៃ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ លោក អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីពាក់ព័ន្ធ ត្រួតពិនិត្យលើទម្រង់ របាយការណ៍របស់ក្រសួងមហាផ្ទៃ និងរបាយការណ៍របស់រដ្ឋបាលខេត្ត ស្តីពីការគ្រប់គ្រងរដ្ឋបាល ការរៀបចំផែនការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលខេត្តកំពង់ចាម (ចាប់ពីខែកញ្ញា ២០២៣ ដល់ថ្ងៃ ទី៣០ ខែមិថុនា ឆ្នាំ២០២៤)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២៤

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ជាម ច័ន្ទសោភ័ណ ជាអភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកមិញនេះលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរ ភាពលេចធ្លោ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលអនុវត្តគោលការណ៍តឹងរឹង មិនឱ្យផ្សព្វផ្សាយផ្សាយផលិតផលគ្រឿងស្រវឹង តាមទីសាធារណៈ ស្នាដៃទាក់ទាញគម្រោងវិនិយោគតម្លៃក្រោម ៥លានដុល្លារ ដែលរាជរដ្ឋាភិបាល ទើបតែបានវិមជ្ឈការមកកាលចុងនីតិកាលទី៦ នៃរដ្ឋសភា។

ទន្ទឹមនឹងភាពលេចធ្លោរដែលទទួលបានការសាទរពីសាធារណជនខាងលើនេះ លោកស សុខា ក៏បានផ្ដល់គោលការណ៍ណែនាំ ឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺ រួមទាំងខេត្តផ្សេងៗទៀត កុំអនុញ្ញាត និងទប់ស្កាត់ ឱ្យបាននូវការផ្សព្វផ្សាយល្បែងសុីសងគ្រប់ប្រភេទ តាមទីសាធារណៈ លើកលែងតែការផ្សព្វផ្សាយ នៅតាមទីតាំងឯកជន ដែលទទួលបានការអនុញ្ញាតតាមផ្លូវច្បាប់។

ស្របពេលដែលថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ទើបតែទទួលទាំងអភិបាលខេត្តថ្មី និងស្នងការថ្មី លោកក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការយកចិត្តទុកដាក់លើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសករណីគ្រឿងញៀន ជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ក្មេងទំនើង និងល្បែងសុីសង ដោយការងារនេះ គណៈអភិបាលខេត្ត ត្រូវរៀបចំពេលវេលាដើម្បីជួបនិងស្ដាប់សេចក្ដីរាយការណ៍ពីសភាពការណ៍ទូទៅឱ្យបានទៀងទាត់ជាមួយថ្នាក់ដឹកនាំកម្លាំងអនុវត្តច្បាប់ រួមទាំងស្នងការខេត្ត។ ជាមួយគ្នានេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យរដ្ឋបាលខេត្ត យកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់លើការធានាសុវត្ថិភាពឱសថ និងម្ហូបអាហារដើម្បីការពារសុខភាពប្រជាពលរដ្ឋ។

លោកស សុខា បានណែនាំឱ្យបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ យកចិត្តទុកដាក់ពង្រឹងសភាពការណ៍មូលដ្ឋាន គ្រប់គ្រងឱ្យបាននូវចំនួននិងសកម្មភាពអង្គការ សមាគម និងសហជីពផ្សេងៗ ឱ្យស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ និងពង្រីកសក្ដានុពលសេដ្ឋកិច្ចមូលដ្ឋាន។ ទន្ទឹមគ្នានេះឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺថ្មី បន្តរៀបចំប្រជុំជាមួយមន្រ្តីពាក់ព័ន្ធ ចុះទៅកាន់រដ្ឋបាលក្រុង ស្រុក និងជួបពលរដ្ឋ ព្រមទាំងជំរុញមន្រ្តី និងកងកម្លាំងយកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាប្រកបដោយគុណភាព និងឥរិយាបទសមរម្យ។

សូមបញ្ជាក់ថា លោក ជាម ច័ន្ទសោភ័ណ អតីតអភិបាលខេត្តត្បូងឃ្មុំ ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកំពង់ស្អឺ ជំនួសលោក វ៉ី សំណាង ដែលផ្ទេរទៅកាន់អភិបាលខេត្តតាកែវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២៤

មានការភាន់ច្រឡំឬការបំភាន់អំពីសេរីភាពបញ្ចេញមតិ (ឬមតិរិះគន់) និងការបំពានច្បាប់ដែលធ្វើឱ្យមានភាពច្របូកច្របល់ក្នុងសង្គម។ តាមពិតគ្មានអ្វីពិបាកយល់ទេ ដូច្នេះ សូមបែងចែកឱ្យច្បាស់ ហើយសូមកុំយកសេរីភាពបញ្ចេញមតិមកលាយឡំគ្នាជាមួយអំពើល្មើសច្បាប់។

ដើម្បីយល់ដឹងពីបញ្ហានេះឱ្យច្បាស់ ខ្ញុំសូមលើកយកប្រការមួយចំនួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាកតិកាសញ្ញាអន្តរជាតិ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលគេទទួលស្គាល់និងអនុវត្តទូទាំងពិភពលោក៖

មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ប៉ុន្តែ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវកំណត់ដោយច្បាប់។

មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេស។ ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតមួយចំនួនដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ដើម្បី៖ (ក) គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ, (ខ) ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ។

មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិដដែលចែងថា ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតដែលកំណត់ដោយច្បាប់តែប៉ុណ្ណោះនិងដែលចាំបាច់ក្នុងសង្គមប្រជាធិបតេយ្យ ក្នុងផលប្រយោជន៍នៃសន្តិសុខជាតិ ឬសុវត្ថិភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ ការការពារសុខភាពសាធារណៈ ឬសីលធម៌ ឬការការពារសិទ្ធិនិងសេរីភាពរបស់អ្នកដទៃ។

មាត្រា២៩(២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សចែងថា ក្នុងការប្រើសិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះក្នុងគោលបំណងធានាការទទួលស្គាល់និងការគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃ និងដើម្បីបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធារណៈ និងសុខុមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យ៕SRP
លោកប៉ែន បូណា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page76 Page77 Page78 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×