Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
Avatar photo
សៀមរាប ប៉ុស្តិ៍
១ សីហា ២០២៤

ភ្នំពេញ៖ចំពោះការខកខានមិនទាន់ពេលកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

នេះបើតាមអគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពីការរំលឹកការបង់ពន្ធអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៤ ដែលនឹងបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ កក្កដា ២០២៤

មន្ត្រីមួយរូបនិងបក្សពួកត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួន ករណីឈូសឆាយ ដីតំបន់ហាមឃាត់។

យោងសេចក្ដីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ កក្ដដា ឆ្នាំ២០២៤ តំណាងអយ្យការ បានទទួលចាត់ការសំណុំរឿង ព្រហ្មលេខ ៧៥១ ចុះថ្ងៃទី២៨ ខែកក្ដដា ២០២៤ ទាក់ទិននឹងករណី បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត (ដីព្រៃលិចទឹក) ដែលអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនមក។ ក្រោយពីស្ដាប់ចម្លើយរបស់ជនសង្ស័យ និងពិនិត្យភស្តុតាង ព្រមទាំងឯកសារពាក់ព័ន្ធ ក្នុងសំណុំរឿងរួចមក តំណាងអយ្យការបានសម្រេចចោទប្រកាន់លើបុគ្គលពីររូប គឺទី១ ឈ្មោះ ហេ គឿន ភេទប្រុស អាយុ៥៨ឆ្នាំ តួនាទី ជាប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ក្រុងស្ទឹងសែន ពីបទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត និងទី២ ឈ្មោះ សែ សុងហេង ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ពីបទ សមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ប្រព្រឹត្តទៅនៅចំណុចដីតំបន់ស្នងម៉ែន ជាតំបន់ហាមឃាត់ ក្នុងភូមិសាស្ត្រភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែមិនា ២០២៣ តាមមាត្រា២៩ និងមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និងមាត្រា៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើរពុករលួយឆ្នាំ២០១០។

ករណីឈានដល់ការចាប់ខ្លួនបុគ្គលពីររូបនេះ ព័ត៌មានគួរឲ្យទុកចិត្តបានបញ្ជាក់ថា ឈ្មោះសែ សុងហេង គឺជាជនដៃដល់ម្នាក់ ក្នុងចំណោមច្រើននាក់ដែលបានចូលកាន់កាប់ ឈួសឆាយដីព្រៃលិចទឹក ចាប់ពីចំណុចទួលគោកព្រះ ព្រំប្រទល់ខេត្តកំពង់ឆ្នាំង កំពង់ធំ តំបន់ស្នងមែន រហូតដល់តំបន់ក្រពើគោះ និងចំណុចខាងត្បូងអាងស្នែងក្របី។ ប្រភពព័ត៌មានបានបង្ហើបថា ឈ្មោះ សែ សុងហេង គឺជាអ្នករៀបដីឲ្យបុគ្គលអ្នកមានលុយ និងមានអំណាចមួយចំនួន។

ការឃាត់ខ្លួនមនុស្សពីរនាក់ នេះ មហាជនក្នុងខេត្តកំពង់ធំ កំពុងរងចាំមើល ជោគវាសនារបស់បុគ្គល ដៃដល់មួយចំនួនទៀតដែលកំពុងសំងំលាក់ខ្លួន។ ដោយហេតុថា បញ្ហាឈួសឆាយហែករានទន្ទ្រានដីតំបន់បីក្នុងខេត្តកំពង់ធំ គឺចំណុចក្ដៅគគុក ដែលអូសបន្លាយពេលច្រើនឆ្នាំមកហើយ ហើយពុំទាន់មានស្ថាបប័នណាបំបែកសំណុំបានឡើយ បើទោះប្រមុខរដ្ឋាភិបាល ប្រកាសច្រើនលើកច្រើនសារក៏ដោយ។

សូមរំលឹកផងដែរថា កន្លងមក សម្ដេចហ៊ុន ម៉ាណែត បានដាក់បទបញ្ជារឲ្យរដ្ឋបាលខេត្ត ទាំង6ជុំវិញបឹងទន្លេសាប ការពារដីតំបន់បីឲ្យបានជាដាច់ខាត ហើយជាក់ស្ដែងកាលពីពេលថ្មីៗ កន្លងទៅនេះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ គឺបានប្រកាសហាមឃាត់ មិនឲ្យមានការរុករានទន្ទ្រានដីតំបន់ហាមឃាត់យកធ្វើកម្មសិទ្ធនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២៤

ខេត្តកំពង់ឆ្នាំង៖ល្បែងស៊ីសងប្រភេទអនឡាញ បានកំពុងកើតមានយ៉ាងពេញបន្ទុកនៅក្រុងកំពង់ឆ្នាំងខណៈសមត្ថកិច្ចរក្សាភាពស្ងប់ស្ងាត់។

សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅភូមិទី៧សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង មានល្បែងជល់មាន់តាមអនឡាញ មិនទាន់ត្រូវបានអាជ្ញាធរសមត្ថកិច្ចធ្វើការទប់ស្កាត់បង្ក្រាបនៅឡើយ បើទោះបីជាប្រមុខរដ្ឋាភិបាលដាក់បទបញ្ជាឲ្យទប់ស្កាត់យ៉ាងណាក៏ដោយ។

ជុំវិញល្បែងស៊ីសងនេះ លោក អៀរ ប៊ុនធឿន ស្នងការរងនិងជាអ្នកនាំពាក្យស្នងការខេត្តកំពង់ឆ្នាំង បានបញ្ជាក់យ៉ាងខ្លី តាមប្រព័ន្ធតេឡេក្រាមថា ល្បែងស៊ីសងនេះ គឺមិនមានច្បាប់អនុញ្ញាតិនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២៤

ភ្នំពេញ៖លោក ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារដាក់ពន្ធនាគារ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នេះ បានចេញដីកាសម្រេចឃុំខ្លួន ក្រោយអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនពីបទពុករលួយ ស៊ីសំណូក និងប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន បានប្រាប់បណ្តាញសារព័ត៌មានថា «ជនជាប់ចោទឈ្មោះ ព្រុំ ចាន់នី ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ ជាប់ចោទពីបទ សមគំនិតក្នុងអំពើស៉ីសំណូក, រំលោភអំណាច និងបទ ប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងបំណុល»។ ជនជាប់ចោទ ព្រុំ ចាន់នី ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឃុំនៅពន្ធនាគារម១ នៅថ្ងៃចន្ទនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កក្កដា ២០២៤

ខេត្តសៀមរាប៖មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានថ្លែងណែនាំប្រាប់អាជ្ញាធរសមត្ថកិច្ចក្នុងខេត្តសៀមរាបឲ្យបន្តពង្រឹងបន្ថែមទៀតអំពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

នៅមុខមន្ត្រីសមត្ថកិច្ច ចំនួន ៣២០នាក់ លោក សួស អង្គារ៍ រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩​ បានថ្លែងយ៉ាងដូច្នេះថា –ត្រូវបន្តកិច្ចសហការអនុវត្តវិធានការច្បាប់ឱ្យបានតឹងរឹងម៉ឺងម៉ាត់បន្ថែមទៀត
-បន្តតាមដាន ក្ដាប់មុខសញ្ញា គ្រប់គ្រងសភាពការណ៍និងចាត់ប្រធានការបង្ក្រាបទប់ស្កាត់បទល្មើសនានាក្នុងគោលដៅរក្សាឲ្យបាននូវសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរយសាធារណ: និងស្ថេរភាពសន្តិភាពក្នុងខេត្តសៀមរាប ប្រកបដោយប្រសិទ្ធភាព មិនទាន់ពេលវេលា
-ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ និងបង្ការមុខសញ្ញាសង្ស័យ ការលួចលាក់ ប្រើប្រាស់ និងកែច្នៃអាវុធជាតិផ្ទុះ ការញុះញង់ប្រមូលផ្ដុំកម្លាំងចលនាដែលអាចជាបង្កអំពើអសន្តិសុខក្នុងខេត្តសៀមរាប
-ត្រូវបន្ត និងពង្រឹងផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ឱ្យបានទូលំទូលាយ
-ស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងវិធានការអនុវត្ត និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បង្ការ ការទប់ស្កាត់បទល្មើស បញ្ហាគ្រោះថ្នាក់គ្រឿងញៀន ក្មេងទំនើង នៅមូលដ្ឋាន និងសាលារៀនជាប្រចា
-ស្ដាប់ និងទទួលយកសំណើរសំណូមពរ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងដាក់ពិធានការជួយដោះស្រាយឲ្យចំដៅ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ ក៏បានជំរុញដល់គណៈបញ្ជការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
-ត្រូវពិនិត្យរៀបចំធ្វើបច្ចុប្បន្នភាព សមាជិកភាព ពង្រឹងការអនុវត្តនូវតួនាទីប្រចាំថ្ងៃ និងគណៈបញ្ជាការ ឯកភាពក្នុងការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ឱ្យកាន់តែមានប្រសិទ្ធភាព
-ត្រូវរៀបចំផែនការការពារ និងពិនិត្យបញ្ហាប្រឈមរបស់ខ្លួន និងតម្រូវការប្រជាពលរដ្ឋ នៅមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការ នៅវត្តសមស្រប និងទាន់ពេលវេលា ក្នុងគោលបំណងរក្សា ឱ្យបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងគោលដៅមូលដ្ឋានរបស់ខ្លួន
-ត្រូវណែនាំដល់ប្រជាការពារ ឱ្យយល់ដឹងអំពីច្បាប់និងតួនាទីភារកិច្ចក្នុងការអនុវត្តការងារ របស់ខ្លួន ស្របតាមសេចក្តីណែនាំលេខ០៣៧​ ស្ដីពីការពង្រឹងចលនាប្រជាការពារ របស់ក្រសួងមហាផ្ទៃ
-ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ស្របតាមសេចក្តីណែនាំលេខ ០១៣ សណន ចុះថ្ងៃទី០៦ ខែតុលាឆ្នាំ២០១៧ ស្ដីពីការចាប់អនុវត្តការងារនគរបាលនិងសហគមន៍។

លោកថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ ឆមាសទី១ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប នាថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៤​ នៅសាលប្រជុំធំសាលាខេត្តសៀមរាប ដោយមានការចូលរួម ពីសំណាក់ លោកប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រាជអាជ្ញាអមសាលាដំបូងខេត្តឯកឧត្តមប្រធានសាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្តបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសិស្សរងសៀមរាប មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក មេឃុំចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសង្កាត់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កក្កដា ២០២៤

ប្រសិនពុំមានអ្វីប្រែប្រួលនោះទេ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការខេត្តកំពង់ធំ និងផ្លាស់ទៅកាន់តំណែងជាស្នងការនគរបាលខេត្តតាកែវ ជំនួស លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា។

ប្រភពព័ត៌មានគួរឱ្យទុកចិត្តបានទម្លាយថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ នឹងត្រូវថ្នាក់លើផ្ទេរឱ្យមកកាន់តំណែងនៅខេត្តតាកែវ ជំនួសលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា។

ប្រភពបានបន្តថា លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការរងនគរបាលខេត្តកណ្តាល នឹងត្រូវដំឡើងជាស្នងការនគរបាលខេត្តកំពង់ធំុ ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែន លី។ ការប្រកាសផ្ទេរតំណែងស្នងការប៉ូលីសខេត្តកំពង់ធំថ្មី នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ចំណែក លោកឧត្តមសេនីយ៍ទោ ម៉ែន លី ប្រកាសជាស្នងការខេត្តតាកែវ ធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា។

ជុំវិញព័ត៌មាននាៗ មានការផ្លាស់ប្ដូរស្នងការនគរបាលខេត្ត មួយចំនួន លោក ទូច សុឃ: (សុខ:) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ពីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ថា ការដោះដូរ ជាទូទៅតែងតែមាន ប៉ុន្តែការដោះដូរ បុគ្គល ក របុគ្គលខ មិនទាន់បញ្ជាក់ជូនបានទេ ការដែលបងប្អូនសង្ស័យថា អ្នកនេះឬអ្នកនោះ ដោះដូរពីនេះពីនោះ ជាការយល់ឃើញរបស់បងប្អូន អ្វីដែលខ្ញុំអាចបញ្ជាក់ជាផ្លូវការបាន គឺទៅនៅថ្ងៃប្រកាសតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កក្កដា ២០២៤

លោកពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ត្រូវបានផ្ទេរមកប្រកាសចូលកាន់មុខតំណែងជាអភិបាលរង ខេត្តបាត់ដំបង ជំនួស លោក អ៊ូ ដារី ដែលត្រូវបានជាប់ឆ្នោតទៅជាសមាជិកក្រុមប្រឹក្សាខេត្ត។

ពិធីប្រកាសតែងតាំងនេះ បានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបងក្រោមអធិបតីភាពលោក ញ៉ែម សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងមានការអញ្ជើញចូលរួមពីលោក សុខ លូ អភិបាលខេត្ត, អភិបាលរង, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, សមាជិកក្រុមប្រិក្សាខេត្ត ប្រធានមន្ទីរ អនុប្រធានមន្ទីរ អភិបាលក្រុងស្រុក កងកំលាំងទាំង៣ប្រភេទ និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។

លោក សុខ លូ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងបានបញ្ជាក់ ពីការ កសាង អភិវឌ្ឍ ខេត្តបាត់ដំបងកន្លងមកមានការរីកចម្រើន និងបានអបអរសាទការប្រកាសចូលកាន់មុខតំណែងអភិបាលរង ខេត្តបាត់ដំបងនៅថ្ងៃនេះ។

ថ្លែងក្នុងឱកាសនោះលោក ញ៉ែម សំអឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តបាត់ដំបង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តបាត់ដំបងទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជម្រុញការអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសង្គម បានល្អប្រសើរ នាពេលកន្លងមក។

លោកសង្ឃឹមថា អភិបាលរងដែលទើបប្រកាសចូលកាន់តំណែងត្រូវអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុងដើម្បីចូលរួមចំណែកធ្វើឱ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាពជាពិសេសការលើកកម្ពស់ការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

លោករដ្ឋលេខាធិការ បានផ្ដាំផ្ញើលោកអភិបាលរង ខេត្តបាត់ដំបងថ្មី ដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្តបាត់ដំបង ឲ្យមានការរីកចម្រើនបន្ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កក្កដា ២០២៤

ខេត្តកំពង់ស្ពឺ៖ជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីឃាតកម្ម ក្រោយគេចខ្លួនរយៈពេល៦ថ្ងៃ។

ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដោយកម្លាំងការិយានគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហ
ការជាមួយនគរបាលស្រុកភ្នំស្រួចដោយមានការចង្អុលដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រូលពីឯកឧត្តមស៊ិន វិរ: ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបងខេត្តកំពង់ស្ពឺ នគរបាលខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា អំពើឃាតកម្មនេះ បានកើតឡើង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង៣០នាទី ចំណុចក្នុងព្រៃមាត់ស្ទឹងព្រែកត្នោត ស្ថិតនៅ ភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច។

ជនរងគ្រោះឈ្មោះឡុង លី ភេទប្រុស អាយុ៦៦ឆ្នាំ (នៅភូមិថ្នី) មុខរបរ ធ្វើជាប្រជាការពារ ។

តាមការបំភ្លឺពីឈ្មោះឈួន ហៅ ភេទ
ស្រីអាយុ៦៦ឆ្នាំ(ប្រពន្ធសព) បានបំភ្លឺ
ថា: មុនពេលកើតវេលាម៉ោង១៤ និង៣០
នាទី ជនរងគ្រោះ បានកាន់កាំបិត និងខ្សែ
គោ ដើរទៅផ្លាស់គោឲស៊ីស្មៅ នៅវាល
ស្រែ មាត់ស្ទឹងក្រោយផ្ទះ រហួតដល់ម៉ោង
១៨និង៣០នាទី មិនឃើញត្រឡប់មកផ្ទះ មានការសង្ស័យ ទូរស័ព្ទចូលមិនលើក បានឲកូនដើររក ទើបប្រទះឃើញសាកសពនិងរាយការណ៍ប្រាប់សមត្ថកិច្ច។

តាមការពិនិត្យរបស់នគរបាលការិយា
បច្ចេកទេសវិទ្យាសាស្ត្រ ជនរងគ្រោះ
មានស្លាកស្នាម : កំភូនដៃសងខាង មាន
ស្នាមជាំហើម បាក់ខ្នងដៃឆ្វេង មុតបាត
ដៃឆ្វេង បែកចិញ្ចើមស្តាំ ស្នាមជាំលើជុំ
ចិញ្ចើម ដាច់ស្លឹងត្រចៀកស្តាំមួយកំណាត់
ខាងលើ ផុងលលាដ៏ក្បាលខាងស្តាំ(អាចបុកហ្នឹងវត្ថុរឹងមិនសូវមុតច្រើនដង) បែក
លលាដ៌ក្បាលខាងលើ ផ្នែកខាងឆ្វេង ។
-បន្សល់នៅកន្លែងកើតហេតុ កាំបិតផ្កាក់
ដងឫស្សី របូតផ្លែ (របស់ជនរងគ្រោះ) ។
-នៅខាងលិចសាកសព មានឫស្សី១
គុម្ព មានស្នាមជីកទំពាំងថ្មីៗ ។
យោងតាមការស្រាវជ្រាវស៊ើបអង្គេត
និងការពិនិត្យកន្លែងកើតហេតុ ។
សន្និដ្ឋានថា:ជនសង្ស័យ ដែលសម្លាប់
ជនរងគ្រោះ អាចជាអ្នកទៅជីកទំពាំង និងធ្លាប់មានទំនាស់ជាមួយជនរងគ្រោះ។

ជនសង្ស័យ សូត្រ ធន ភេទប្រុសអាយុ៣៧
ឆ្នាំ នៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច
ខេត្តកំពង់ស្ពឺ មុខរបរ:កសិករ។

ជនសង្ស័យបានសារភាពថា ពិតជាបានយកចប់ជីកដែក វាយ និងយកផ្លែចប់បុកលើក្បាល ជនរងគ្រោះបណ្តាលឲស្លាប់ ដោយមូលហេតុ ខឹងជនរងគ្រោះស្តី បន្ទោសឲពីរឿងលួចជីកទំពាំង ឯចប់ជីកដែក បានបោះចោលកក្នុងទឹក
ស្វឺង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កក្កដា ២០២៤

ខេត្តសៀមរាប៖លោកលី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជម្រុញដល់មន្ត្រីជំនាញពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន គឺមានការទទួលខុសត្រូវ ក្នុងការការដោះស្រាយវិវាទទាំងឡាយ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើមី្បកុំឲ្យមានភាពស្មុកស្មាញ ដល់ថ្នាក់លើ ព្រមទាំងបានលើកឡើងពី នីតិវិធីរដ្ឋាបាល មួយចំនួនដល់មន្ត្រីរាជការផងដែរ។

លោកក៏បានរំលឹកថ្នាក់ដឹកនាំ ត្រូវតែខិតខំយកចិត្តទុកដាក់ ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវរាល់ផែនការសកម្មភាព ដែលរាជរដ្ឋាភិបាល បានកំណត់ ក៏ដូចទិសដៅរបស់រដ្ឋបាលខេត្តផងដែរ។

លោកស្នើបែបនេះ នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កក្កដា ២០២៤

លោក ចែម ផានិត នាយការិល័យប្រឆាំងគ្រឿងញៀនខេត្តនិងនាយរងនគរបាលការិយាល័យគ្រឿងញៀនស្ទឹងត្រែង២នាក់ទៀត ត្រូវបានកម្លាំងប៉េអឹមចាប់ខ្លួននិងដកហូតបានគ្រឿងញៀនមួយចំនួន ប្រាក់ដុល្លាអាម៉េរិកសុទ្ធ៤ម៉ឹន និងប្រាក់ដុល្លាក្លែងក្លាយជាង១៧ម៉ឺន។

ប្រតិបត្តិការ ធ្វើឡើងនៅថ្ងៃទី២១កក្តដា ២០២៤ ក្រោយឡោមព័ទ្ធ ផ្ទះ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង ស្ថិតនៅផ្លូវទំនប់បេតុងភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

យោងតាមព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា កម្លាំកងរាជអាវុធហត្ថ ចុះឡោមព័ទ្ធនិងឃាត់ខ្លួន ប្រធានការិយាល័យគ្រឿងញៀន នៅគ្រានោះគឺយោងទៅតាមចម្លើយសារភាព របស់ជនសង្ស័យ ក្នុងករណីលួចនិងកាត់ខ្សែភ្លើងនិងប្រើប្រាស់គ្រឿងញៀន។ ចម្លើយសារភាពទាំងនោះ ក៏មានការពាក់ព័ន្ធអនុប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ចំនួនពីរនាក់ថែមទៀតផង។ បន្ទាប់ការឃាត់ខ្លួនប្រធានការិយាល័យប្រឆាំងគ្រឿងញៀន រួមអនុប្រធាន២នាក់ផ្សេងទៀត កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបន្តនីតិវិធីក្នុងការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់រយៈពេលបីថ្ងៃដើម្បីជៀសវាងប៉ះពាល់ដល់កិត្តិយស។

ក្រោយការស៊ើបអង្កេតកម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនប្រធានការិយាល័យប្រឆាំងគ្រឿងញៀន រួមអនុប្រធានការិយាល័យចំនួនពីររូបទៀតទៅតុលាការហើយព្រះរាជអាជ្ញា ក៏បានចោទប្រកាន់និងបញ្ជូនបន្តទៅចៅក្រមស៊ើបសួរ និងបញ្ជូនបន្តទៅឃុំនៅពន្ធនាគារ។

ស្នងនគរបាលខេត្តស្ទឹងត្រែង លោក អូត ស៊ីវត្ថា បាននិយាយតាមប្រព័ន្ធតេឡេក្រាមប្រាប់សារព័ត៌មាន នៅថ្ងៃទី២៤ កក្តដា២០២៤ នេះថា ព្រោះនេះគ្រាន់តែជាចម្លើយសារភាព អាចោរលួចខ្សែភ្លើង ដែលវាប្រើប្រាស់គ្រឿងញៀនទេ បើភស្តុតាងពិតមិនពិត អាហ្នឹងអត់ទាន់មានទេ អញ្ចឹងបើមានភស្តុតាងពិតអាហ្នឹង ធ្វើតាមច្បាប់ចុះមានតែប៉ុនហ្នឹងទេ។

អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង លោក ឈុំ ស៊ាងហាក់ មានប្រសាសន៍ កាលពីព្រឹកថ្ងៃទី ២៤ កក្តដា ២០២៤ នេះដែរថា ក្នុងសំណុំរឿងខាងលើនេះ ព្រះរាជអាជ្ញានិងចៅក្រមបានចោទប្រកាន់រួចរាល់និងចេញដីកាឃុំខ្លួនរួចហើយ។ ចំណែកវត្ថុតាងរឹបអូសរួមមាន ប្រាក់ដុល្លារសុទ្ធចំនួន ៤ម៉ឺនដុល្លារ(បួនម៉ឺនដុល្លារ)ប្រាក់ដុល្លារក្លែងក្លាយ (លុយសែន) ចំនួន១៧៨.១០០ដុល្លារ (ដប់ប្រាំពីម៉ឺនប្រាំបីពាន់មួយរយដុល្លា) គ្រឿងគៀន ចំនួន៣,១៧ក្រាម ទូរស័ព្ទដៃ៥គ្រឿងរថយន្តម៉ាកហាយឡិនឌ័រ១គ្រឿង និងអាវុធខ្លី១ដើម គ្រាប់៣៤គ្រាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កក្កដា ២០២៤

ខេត្តបាត់ដំបង៖លោកឧត្តមសេនីយ៍ទោ​ ដាញ់អេង​ ប៊ុន​ចាន់​ ស្នងការនគរបាលខេត្តបាត់ដំបង បានដឹកនាំកងកម្លាំងសួរសុខទុក្ខលោក​ រតន៍​ ម៉ូរ៉ា​ អតីតស្នងការរង​ កំពុងសម្រាកព្យាបាលជម្ងឺដល់លំនៅដ្ឋាន។

ការដឹកនាំលោក​ លោកស្រីស្នងការរង​និងថ្នាក់ដឹកនាំព្រមទាំងកងកម្លាំងនគរបាល​ក្នុងស្នងការដ្ឋាន​ ទៅសួរសុខ​ទុក្ខលោក​ រតន៍​ ម៉ូរ៉ា​ អតីតស្នងការរងនៃស្នងការដ្ឋាននគរ​បា​លខេត្តបាត់ដំបង​ជានិវត្តន៍ជន​ ខ​ណៈដែល​លោកមានជម្ងឺកំពុងសម្រាកព្យាបា​ល​ ក្នុងលំនៅ​ដ្ឋានស្ថិតនៅសង្កាត់ចំការសំរោង​ ក្រុង​បាត់ដំបង​ ខេត្តបាត់​ដដំបង នៅព្រឹកថ្ងៃទី២៣ខែ​ កក្កដា​ឆ្នាំ​២០​២៤​នេះ ដោយអនុវត្តតាមអនុ​សា​ស​ន៍​ណែនាំផ្តាំផ្ញេីរបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនៃអគ្គ​ស្នងការដ្ឋាននគរបាលជាតិ​។

លោកឧត្តមសេនីយ៍ទោ​ស្នងការ បានពាំនាំនូវប្រសា​សន៍​ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នៃអគ្គ​ស្នងការដ្ឋាននគរបាលជាតិ​ ក៏ដូចជាថ្នាក់ដឹកនាំព្រមទាំងកង​កម្លាំងនគរបាលជាតិ​ចំណុះស្នង​ការដ្ឋាននគរបាលខេត្តបាត់​ដំបងទាំងអស់​ ជាពិសេសមិនភ្លេចនូវគុណបំណាច់របស់លោកនៅក្នុងពេលដែលលោករួមចំ​ណែកក្នុងការ​ បម្រេីជាតិ​ មាតុភូមិតាំងពីប្រទេសជាតិស្ថិតក្នុងគ្រា​ លំបាក​ឆ្លងកាត់ច្រេីនដំណាក់កាល​ រហូតមក​ដល់ពេលនេះ​។ បេីទោះបីលោកបានចូល​និវត្តន៍ពីការងារហេីយក្តីតែ​ គុណបំណាច់មិនអាចកាត់ថ្លៃបានរបស់លោកគឺជាវីរៈភាពសម្រាប់អ្នកបន្តវេននៅថ្ងៃនេះ​ និងសូមឱ្យអការៈជម្ងឺរបស់លោក​ បានធូរស្បេីយ​ ប្រសេីរឡេីងវិញ។

ជាមួយនឹងការ​សាក​សួរសុខទុក្ខនេះលោក​ស្នង​ការ​បាននាំ​យកនូវថវិកា ដែលបាន​ពីការចូលរួមរបស់បងប្អូនកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាន​ ផ្លែផល្លានិងភេសជ្ជៈមួយចំនួន​យក​ទៅប្រគល់ជូនលោក​ រតន៍​ ម៉ូរ៉ា​និងក្រុមគ្រួសារផងដែរ។

លោករតន៍​ ម៉ូរ៉ា​ និងក្រុ​មគ្រួសារ​ បានថ្លែងនូវអំ​ណរគុណយ៉ាងជ្រា​លជ្រៅចំពោះទឹកចិត្តរបស់ឯក​ឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនៃអគ្គ​ស្នងការដ្ឋាននគរបាលជាតិក៏ដូចទឹកចិត្តរបស់លោក​ឧត្តមសេនីយ៍ទោស្នងការ​ លោក​ លោកស្រីស្នងការរងនិងកងកម្លាំងនគរបាលទាំងអស់ដែលអញ្ជេីញមកសួរ​សុខទុក្ខនិងផ្តល់នូវថវិកា​ផ្លែផល្លានិងភេសជ្ជៈផង​ ដល់រូបលោក​និងក្រុមគ្រួសារក្នុងពេលដែលកំ​ពុងមានជម្ងឺ​ ជួបការលំបាក​ដល់លំនៅដ្ឋាន ជាមួយនេះលោកនិងក្រុមគ្រួសារ​សូមជូនពរដល់ឯក​ឧត្តមនាយឧត្តមសេនី​យ៍អគ្គ​ស្នង​ការនគរបាលជាតិលោកស្នងការ​ លោ​ក​​ លោកស្រីស្នងការរងព្រមទាំប​កងកម្លាំងនគរបាលទាំងអស់សូម​ប្រកបដោយសុខភាពល្អ​ ទ​ទួល​ បានជោគជ័យគ្រប់ភារកិច្ចក្នុងការបម្រេីជាតិ​ បម្រេីប្រជាពលរដ្ឋនិង មានសុខសុភមង្គល​ ក្នុងក្រុមគ្រួសារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កក្កដា ២០២៤

ភ្នំពេញ៖ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់ការបើកកាស៊ីណូ នៅខេត្តចំនួន ២ រួមមាន ១. ខេត្តកែប និង ២. ខេត្តកំពត លើកលែងតំបន់ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page75 Page76 Page77 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×