ខេត្តសៀមរាប៖មន្ត្រីនគរបាលបានថ្លែងថា កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនមនុស្សចំនួន២នាក់ ករណីលួចសម្ភារ។ហេតុការណ៍នៅវេលាម៉ោង១១និង០០នាទីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២០ត្រង់ចំណុចផ្ទះសំណាក់យីហោឈារី(ផ្ទះសំណាក់បិទទ្វាទុកចោល) ស្ថិតនៅភូមិត្រពាំសេះ សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ស្នងការខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យ០១ឈ្មោះលី ភ័ក្ក ភេទប្រុស អាយុ៣១ឆ្នាំមុខរបររើសអេតចាយ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ។០២-ឈ្មោះសុង រ៉ាវុធ ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅជុំគ្នា ។ករណីអំពើលួចមានស្ថានទម្ងន់ទោស( គាស់ទម្លុះទម្លាយ )។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បន្ថែមថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពចូលទៅគាស់ទ្វារផ្ទះសំណាក់របស់ជនរងគ្រោះឈ្មោះស្រ៊ុន សុភ័ក្រ្ក ភេទប្រុស អាយុ៤៣ឆ្នាំរស់នៅនៅភូមិត្រពាំសេះ សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប។ដោយពួកគេនាំគ្នាលួចវ៉ៃដោះយកគ្រែប្រអប់ធ្វើអំពីឈើ រួចលើកយកមកដាក់រ៉ឺម៉ក ក្នុងពេលធ្វើសកម្មភាពក៏មានអ្នកជិតខាងនៅក្បែរនោះឃើញ ហើយរាយការណ៍ដល់សមត្ថកិច្ច។ លោកបន្តថាក្រោយទទួលបានព័ត៌មាននគរបាលបានចុះឃាត់ខ្លួនមកសាកសួរ។ ជនសង្ស័យទាំងពីរបានសារភាពថាខ្លួន ពិតជាធ្វើសកម្មភាពចូលគាស់ផ្ទះលួចយកសម្ភារខាងលើពិតមែន។លោកបញ្ជាក់ថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាទើបនិងចេញពីពន្ធនាគារ។បច្ចុប្បន្ននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕SRP
