Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មករា ២០២៤

មន្ត្រីអាជ្ញាធរជាតិអក្សរាចំនួន២រូប ដែលត្រូវចោទប្រកាន់ថា បានប្រើហិង្សាលើក្មេងលក់សត្វអណ្តើកនៅមុខប្រាសាទអង្គរវត្ត ត្រូវបានតុលាការសាលាដំបូងខេត្តសៀមរាប ធ្វើការដោះលែងឲ្យមានសេរីភាពវិញហើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៤ មករា ឆ្នាំ២០២៤ បានឲ្យដឹងថា យោងការចុះផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម និងសារព័ត៌មាននានា នៅរសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៤ មានគណនីមួយចំនួនបានធ្វើការផ្សព្វផ្សាយនូវវីដេអូ ដែលបង្ហាញពីការប្រើប្រាស់អំពើ ហិង្សារបស់បុគ្គលិក អាជ្ញាធរជាតិអប្សរា ទៅលើក្មេងដែលលក់សត្វអណ្ដើកនៅក្នុងបរិវេណ កសិន្ទុប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចស្ពានបណ្ដែតទឹក មុខប្រាសាទអង្គរវត្ត ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ អយ្យកាអមសាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ៥៨ ចុះថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២៤ របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប ដែលមានជនសង្ស័យចំនួន២នាក់៖
ទី១ ឈ្មោះ សុខ សឿន ភេទប្រុស អាយុ២៣ឆ្នាំ និងទី២ ឈ្មោះ ហៃ រដ្ឋា ភេទប្រុស អាយុ ៣១ឆ្នាំ ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាទៅលើជនរងគ្រោះ ឈ្មោះ ណុល សំណាង ភេទប្រុស អាយុ ២០ឆ្នាំ ដើម្បីចាត់ការជាសមត្ថកិច្ច។

បន្ទាប់ពីបានពិនិត្យចម្លើយជនរងគ្រោះ ចម្លើយជនសង្ស័យ ចម្លើយសាក្សី និងឯកសារជាភស្តុតាង នានានៅក្នុងសំណុំរឿង អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប សូមជម្រាបជូនសាធារណជន ជ្រាបដូចខាងក្រោម៖

១. ជនរងគ្រោះឈ្មោះ ណុល សំណាង ភេទប្រុស អាយុ ២០ឆ្នាំ (កើតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០០៤) ជានីតិជន និងបក្ខពួកបាននាំគ្នាទៅចាប់សត្វអណ្ដើកនៅក្នុងកសិន្ទុអង្គរ បំពានការហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាប្រាសាទអង្គរវត្ត។

ក្នុងអំឡុង ពេលបំពេញភារកិច្ចប្រចាំការ មើលការខុសត្រូវនៅទីកន្លែងកើតហេតុ ជនសង្ស័យឈ្មោះ សុខ សៀន និង ឈ្មោះ ហៃ រដ្ឋា បានចុះទៅធ្វើការហាមឃាត់ និងណែនាំឈ្មោះ ណុល សំណាង និងបក្ខពួក កុំឱ្យប្រព្រឹត្តអំពើ ទាំងនេះតទៅទៀត ប៉ុន្តែជាការឆ្លើយតប ជនរងគ្រោះឈ្មោះ ណុល សំណាង មិនបានគោរពតាមការណែនាំ របស់អាជ្ញាធរនោះទេ ហើយបានជេរប្រមាថមកលើអាជ្ញាធរវិញទៀតផង ទើបធ្វើឱ្យជនសង្ស័យទាំងពីរខាង លើមានការខឹងសម្បារ និងជ្រុលជ្រួសឈានទៅដល់ការប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះតែម្តង។

២. នៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ និងនៅដំណាក់កាលអយ្យការ ជនសង្ស័យទាំងពីរនាក់បានសម្តែងនូវការសោកស្តាយជាខ្លាំងនូវអំពើប្រព្រឹត្ត និងទទួលស្គាល់ថាជាកំហុសរបស់ខ្លួនដែលបានវាយទៅលើជនរងគ្រោះឈ្មោះ ណុល សំណាង។

បានធ្វើការសុំទោសដល់អាណាព្យាបាល និងជនរងគ្រោះ។ បានសងសំណងសមរម្យដល់ជនរងគ្រោះ ហើយជនរងគ្រោះបានដកពាក្យបណ្ដឹង និងឈប់ប្តឹង ក្នុងរឿងនេះតទៅទៀត។ មានមេធាវីបានដាក់ពាក្យស្នើសុំធានាត្រឹមត្រូវដល់ជនសង្ស័យ ថានឹងចូលខ្លួនមកវិញនៅគ្រប់ដំណាក់កាល នីតិវិធីរបស់តុលាការ។

ជនសង្ស័យទាំងពីរ មានប្រពន្ធ និងកូនតូចៗក្នុងបន្ទុកជាច្រើននាក់ដែលត្រូវមើលថែរក្សា។

៣. ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេត ការពិនិត្យឯកសារ និងភស្តុតាងនានាក្នុងសំណុំរឿង អយ្យការអមសាលាដំបូងខេត្តសៀមរាប ឃើញថា ករណីនេះជាបទល្មើសហិង្សាមិនមានលក្ខណៈធ្ងន់ធ្ងរ មិន បង្ករឱ្យមានព្យសនកម្ម ឬរបួសធ្ងន់ធ្ងរ ឬពិការអចិន្ត្រៃយ៍ ដល់ជនរងគ្រោះឡើយ។

៤. ផ្នែកលើអង្គហេតុ អង្គច្បាប់ និងហេតុផលក្នុងចំណុចទី២ខាងលើ តំណាងអយ្យការបានសម្រេច ឱ្យជនសង្ស័យទាំងពីរនាក់ វិលត្រឡប់ទៅលំនៅដ្ឋានវិញជាបណ្ដោះអាសន្ន ដោយឡែកសំណុំរឿង នេះ តំណាងអយ្យការនឹងត្រូវបន្តចាត់ការទៅតាមនីតិវិធី អោយស្របតាមច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៤

ខេត្តសៀមរាប៖មន្ត្រីយោធាមួយរូបកំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញកំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗ។ នេះបើតាមព័ត៌មានបឋមពីសមត្ថកិច្ច។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង 14និង50នាទី ថ្ងៃទី14 ខែមករា ឆ្នាំ2024 ត្រង់ចំណុច ភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកវ៉ារិនបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូបង្កដោយរថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ សៀមរាប 2C-7069 ដែលបើកបរដោយឈ្មោះ គង់ ថង ឌីយ៉ត ភេទ ប្រុស អាយុ50ឆ្នាំ រស់នៅភូមិផ្សាដំដែក ឃុំដំដែក ស្រុកសុនិគម បានបើកបុកម៉ូតូវេវពាក់ផ្លាកលេខ ភ្នំពេញ 1F- 2616បើកបរដោយឈ្មោះ ព្រិន្ទ សាវុធ ភេទប្រុសអាយុ54ឆ្នាំ (មុខរបរជាទាហាន )រស់នៅភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុក ជីក្រែង ខេត្តសៀមរាប (បច្ចុប្បន្ន រស់នៅ ភូមិឃុំកើតហេតុខាងលើ )បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។

សមត្ថកិច្ចបានប្រាប់បន្តថា បច្ចុប្បន្ន សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពីណី។ចំណែកឯរថយ្តនឹងម្ចាស់រថយន្តត្រូវបាននគរបាចរាចរណ៍នាំយកមកប៉ុស្ត៍នគរបាលឃុំស្រែណូយ ដើម្បីធ្វើការសាកសួរនិងបន្តនីតិវិធី។ ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៤

លោកខេង យ័ន អតីតអភិបាលក្រុងកែប ត្រូវបាន លោក ទិត្យសុធី បូរ៉ាឆាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤​ នេះ ជាប់ពាក់ព័ន្ធករណីរំលោភអំណាច​ និងបទសម្អាតប្រាក់។

តំណាងអយ្យការបានបេីកការស៊េីបសួរ​លេីឈ្មោះ​ ខេង​ យ័ន​ អតីតអភិបាលក្រុងកែប​ រួចហេីយពីបទ​ រំលោភអំណាច​ និងបទសម្អាតប្រាក់​ តាមមាត្រា​ ៣៥​ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ​ និងមាត្រា​ ៣​ និងមាត្រា​ ៣៨​ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់​ និងហិរញ្ញប្បទានភេរវកម្ម​ ។

លោក ខេង យ័ន អតីតអភិបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ម៉ោងប្រមាណ ៤:៣០នាទីរសៀល។ ហើយបញ្ជូនសំណុំរឿងទៅកាន់តុលាការកាលពីនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់តំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែប នៃខេត្តកែប។

នៅក្នុងសាររបស់សម្ដេចហ៊ុន ម៉ាណែត បានសរសេរថា៖ អភិក្រមទាំង៥÷ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់។

ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។

ខ្ញុំសង្ឃឹមថាមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។

ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់(អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៤

ខេត្តសៀមរាប៖អ្នកបើកម៉ូតូម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈបើកម៉ូតូទៅបុកជាមួយរថយន្តដែលចតចោល។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង២១:១៦​ ថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២៤ នៅត្រង់ចំណុចលើផ្លូវប៉េតុងក្រវ៉ាត់ក្រុងសៀមរាប ស្ថិតនៅក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
.
ករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ក្រហម ពាក់ផ្លាកលេខសៀមរាប​ 1B-2515 សេរីឆ្នាំ ២០០៦ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបុកជាមួយនិង រថយន្តដឹកឥដ្ឋម៉ាកកាំម៉ាស់ ពាក់ស្លាកលេខព្រះសីហនុ 4A-3739 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ។

អរណីនេះ បណ្ដាលឱ្យស្លាប់មនុស្សម្នាក់អ្នកបើកបរម៉ូតូ។ មូលហេតុរថយន្តចតចោលលើដងផ្លូវ ឯភាគីខាងម៉ូតូបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបុកចំពីក្រោយតែម្ដង។ បច្ចុប្បន្នវត្ថុតាងសមត្ថកិច្ចការិយាល័យជំនាញយកទៅរក្សាទុករងចាំការដោះនៅពេលក្រោយ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៤

ខេត្តកំពង់ចាម៖សមត្ថកិច្ចបានចាប់ខ្លួនក្រុមក្មេងស្ទាវ៦នាក់ រកឃើញ៤នាក់ជាជនដៃដល់ ករណីដេញកាប់គ្នា ដូចរឿងហុងកុង។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២១៖៤៥នាទី កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំនគរបាលខេត្តកំពង់ចាម សហការជាមួយនគរបាលរាជធានីភ្នំពេញ ធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដេញកាប់ និងវាយគ្នាទៅវិញទៅមក) បណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៤០នាទី នៅត្រង់ចំណុចបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ផ្អែកតាមចម្លើយសារភាព និងវិធានការជំនាញ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរកឃើញជនដៃដែលពាក់ព័ន្ធធ្វើសកម្មភាពផ្ទាល់ ចំនួន៤នាក់ រួមមាន៖

*ទី១៖ ឈ្មោះ តន បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិចំបក់ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
*ទី២៖ ឈ្មោះ ប៉ាល យ៉ុងស៊ី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
*ទី៣៖ ឈ្មោះ ម៉ៅ តែម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
*ទី៤៖ ឈ្មោះ អាត សុខនាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំមកកាន់នាយកដ្ឋាន រៀបចំប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៤

ខេត្តសៀមរាប៖អ្នកជិះម៉ូតូម្នាក់ត្រូវបានរថយន្តពេទ្យរដ្ឋបើកបុកបណ្ដាលឲ្យស្លាប់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង២០និង៤៥នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៦ ក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍ នេះ រវាងរថយន្តពេទ្យរដ្ឋ ពាក់ផ្លាកលេខរដ្ឋ12 2-1146 អ្នកបើកបររត់គេចខ្លួន បើកបរ ក្នុងទិសដៅពីលិច ទៅកើត បានបុកម៉ូតូម៉ាកហុងស៊ូមមឺអិច  ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1X -6771 បើកបរដោយឈ្មោះឯម រ៉ាឌី ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរតែម្នាក់ឯង ក្នុងទិសដៅពីជើង ទៅត្បូង បណ្ដាលស្លាប់តែម្ដង។

សមត្ថកិច្ចបន្តថា បច្ចុប្បន្នសាកសព ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូនិងរថយន្ត ទុកនៅអធិការនគរបាលស្រុកដើម្បីរងចាំការដោះស្រាយ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២៤

ខេត្តសៀមរាប៖នៅទីបំផុតកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនគរបាលខេត្តសៀមរាប បានចាប់ខ្លួនមន្ត្រីអាជ្ញាធរជាតិអប្សរាចំនួន២នាក់ ករណីហិង្សាលើក្មេងប្រុសម្នាក់ដែលដើរចាប់អណ្ដើកលក់ឲ្យភ្ញៀវ ដើម្បីលែងឲ្យចូលទឹកវិញ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យទាំងពីរនាក់នេះ ទី១ ឈ្មោះ សុខ សឿន អាយុ២៣ឆ្នាំ ទីកន្លែងកំណើត និងបច្ចប្បន្ននៅភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ទី២ ឈ្មោះ ហៃ រដ្ឋា អាយុ៣១ឆ្នាំ ទីកន្លែងកំណើតភូមិសាលាកន្សែង ឃុំស្វាយដង្គំ ស្រុកសៀមរាប និងបច្ចុប្បន្នភូមិរុនតាឯកថ្មី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

យោងតាមចម្លើយសារភាពបានឲ្យដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤៖០០នាទី ជនរងគ្រោះឈ្មោះ ណុល សំណាង ដើរចាប់កូនសត្វអណ្តើកបានចំនួន៧ក្បាលពីក្នុងទឹកទក្សិណអង្គរវត្ត ហើយដើរលក់ឲ្យភ្ញៀវសម្រាប់លែងចូលទៅក្នុងទឹកវិញ នៅមុខរៀនហាលអង្គរវត្ត ជាមួយគ្នា២នាក់ទៀតឈ្មោះ ទី នើត អាយុ១៥ឆ្នាំ និងឈ្មោះ បៃ បីត អាយុ២២ឆ្នាំ លុះនៅវេលាម៉ោង១៧៖៣០នាទី ឈ្មោះ ណុល សំណាង លក់ដាច់អស់កូនអណ្តើកចំនួន៥ក្បាល(១ក្បាល១ម៉ឺនរៀល) នៅសល់២ក្បាល។

ក្រោយមកស្រាប់តែមានកម្លាំងអាជ្ញាធរជាតិអប្សរា ប្រហែលប្រាំមួយទៅប្រាំពីរនាក់ដេញចាប់ពួកគេពេលនោះឈ្មោះ ទី នើត បានរត់គេចខ្លួន និងឈ្មោះ បៃ បីត លោតចូលទឹកទក្សិណអង្គរអស់ទៅ នៅសល់ឈ្មោះ ណុល សំណាង ត្រូវបានកម្លាំងអាជ្ញាធរអប្សរាចាប់បាន ពេលនោះឈ្មោះ សុខ សឿន (អាជ្ញាធរអប្សរា) បានចាប់ទាញកអាវជនរងគ្រោះជាប់ហើយបានទះកំភ្លៀងមួយដៃ និងទាត់ចំនួនមួយជើងបន្ថែមទៀត ហើយពួកគេនាំឈ្មោះ ណុល សំណាង ទៅចំណុចក្បែរមាត់ទឹក មុខស្ពានបណ្ដែតទឹកប្រាសាទអង្គរវត្ត(កន្លែងកើតហេតុ) ដើម្បីរងចាំឡានមកដឹកយកទៅឲ្យជំនាញ។

ខណៈពេលនោះជនរងគ្រោះយំមិនឈប់ ធ្វើឲ្យភ្ញៀវទេសចរណ៍ភ្ញាក់ផ្អើលទើបឈ្មោះ សុខ សឿន ស្រែកថា ហ្អែងឈប់យំអត់? ហើយគេបានដើរមកពីមុខជនរងគ្រោះ និងធ្វើសកម្មភាពទះមួយកំភ្លៀងចំសៀតផ្កាខាងឆ្វេង (ទះខ្លាំង) ហើយឈ្មោះ ហៃ រដ្ឋា បានឃាត់ឲ្យឈប់ ក្រោយមកនៅពេលដែលកំពុងរងចាំឡាននោះ ឈ្មោះ ហៃ រដ្ឋា បានដើរទៅខាងក្រោយជនរងគ្រោះ ហើយយកជើងស្ដាំទាត់ត្រកៀកជនរងគ្រោះមួយជើងបន្ថែមទៀត។

លុះនៅពេលឡានមកដល់ទើបពួកគេយកជនរងគ្រោះទៅប្រគល់ឲ្យទៅមន្ត្រីបរិស្ថាននៅកន្លែងស្នាក់ការតំបន់ការពារ ទេសភាពអង្គរ ដែលមានទីតាំងនៅទល់មុខឆែកសំបុត្រចូលតំបន់អង្គរ ស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី។ ករណីនេះមហាជនសង្ឃឹមថាតុលាការខេត្តសៀមរាបនិងសម្រេចឃុំខ្លួនជនសង្ស័យទាំងពីរនាក់ ជាក់ជាពុំខាន។

សូមបញ្ជាក់ថាការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្នុងចំណោមជនសង្ស័យ៥នាក់ ហើយរកឃើញពីរនាក់ជាជនដៃដល់។

សូមជម្រាបថា អំពើហិង្សានេះ បាននាំឲ្យមានការរិះគន់និងប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ បើទោះបីអាជ្ញាធរជាតិអប្សរាបានចេញសេចក្ដីបំភ្លឺយ៉ាងណាក៏ដោយ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មករា ២០២៤

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុន ម៉ាណែត បានសម្រេចបញ្ចប់មុខតំណែងអភិបាលក្រុងកែប។ ការសម្រេចបញ្ចប់មុខតំណែងអភិបាលក្រុងកែបនេះធ្វើឡើង នៅថ្ងៃទី 12 ខែមករា ឆ្នាំ 2024 នេះ។

តាមរយៈទំព័រតេលក្រាមផ្លូវការរបស់សម្ដេចអធិបតីហ៊ុន ម៉ាណែត បានសរសេរថា៖ អភិក្រមទាំង៥÷ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់ ។

ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។

ខ្ញុំសង្ឃឹមថាមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។

ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់(អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២៤

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បណ្តាលឲ្យស្លាប់ជនរងគ្រោះ)។

ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សៀមរាប និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម បានចុះសហការណ៍ ជាមួយគរបាលខេត្តកណ្តាល ដោយអនុវត្តដីកាបង្គាប់ចាប់ខ្លួនលេខ: ៤៤៨/២០ ចេញដោយលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល។

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្តិ៍ នៅថ្ងៃអង្គារនេះថា ជនត្រូវចោទឈ្មោះ ទឹម ហួរ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចប្បុន្ន ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

នគរបាលបានថ្លែងបន្តថា ជនត្រូវចោទបានប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បណ្តាលឲ្យស្លាប់ជនរងគ្រោះ) ប្រព្រឹត្តកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០  នៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

បច្ចប្បុន្នជនត្រូវចោទត្រូវបានប្រគល់ និងទទួលទៅឲ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជាម្ចាស់ករណី ដើម្បីបន្តនីតិវីធី៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២៤

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថាបេក្ខជនជាប់និទ្ទេស A ទាំង ១៦៩១នាក់ អាចទទួលបានលទ្ធផលល្អប្រសើរនេះទៅបាន គឺដោយសារមានការចូលរួមខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធពិសេសតួអង្គ០៥សំខាន់​៖

១⁃ សិស្សានុសិស្សខ្លួនឯងផ្ទាល់
២⁃ ការយកចិត្តទុកដាក់បង្រៀន ពីលោកគ្រូ អ្នកគ្រូ
៣⁃ ការជួយជ្រោមជ្រែងពីមាតាបិតា-អាណាព្យាបាលរបស់សិស្សានុសិស្ស ទាំងអស់
៤⁃ ការយកចិត្តទុកដាក់របស់ ក្រសួងអប់រំ យុវជន និង កីឡា
៥⁃ ការចូលរួមរបស់មហាជន រួមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ដែលបានខ្នះខ្នែង ផ្តល់លទ្ធភាពបំពាក់បំប៉នសមត្ថភាព ដល់សិស្សានុសិស្ស នៅមុនការប្រឡង ដើម្បីជួយក្មួយៗសិស្សានុសិស្ស ទទួលបានលទ្ធផលល្អក្នុងការសិក្សា និង ការប្រឡង ដោយជោគជ័យ រហូតទទួលបានជ័យលាភីនិទ្ទេស A នេះ។

សម្ដេចនាយករដ្ឋមន្ត្រី លើកឡើងយ៉ាងដូច្នោះ ក្នុងពិធីសំណេះសំណាល ជាមួយ បេក្ខជនជាប់និទ្ទេស A ទាំង ១៦៩១ នាក់ និង បេក្ខជននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ចំនួន ១៨នាក់ ស្រី ១៤នាក់ នៅថ្ងៃទី អង្គារនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មករា ២០២៤

ខេត្តសៀមរាប៖ផ្ទះចំនួន៣ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍បានកើតឡើងនៅម៉ោង១៦និង១០នាទីល្ងាច ថ្ងៃទី ០៦​ ខែមករា​ ឆ្នាំ២០២៤ នៅចំណុចភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។

របាយការណ៍បឋមរបស់សមត្ថកិច្ចបានបញ្ជាក់ថាផ្ទះ​ចំនួន០៣ ខ្នង របស់ជនរងគ្រោះ ចំនួន០៣ គ្រួសារ៖ ទី១/ឈ្មោះ សាយ គឹមសួរ​ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិទី៤ សង្កាត់ចុងឃ្នៀស​ ក្រុងសៀមរាប​ (ប្រជាការពារភូមិ)
-ទី២/ឈ្មោះ ឡូយ. ហុក ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិទី ៤​ សង្កាត់ចុងឃ្នៀស​ ក្រុងសៀមរាប
-ទី៣/ឈ្មោះ ហួត លី ភេទ ប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិទី ៣ សង្កាត់ចុងឃ្នៀស​ ក្រុងសៀមរាប។

របាយការណ៍បញ្ជាក់ទៀតថាករណីនេះបណ្ដាលឲ្យខូចខាតឆេះផ្ទះអស់ទាំងស្រុង ចំនួន៣ខ្នង មិនបណ្តាលអោយមានការរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡេីយ​។ អគ្គីភ័យនេះ បានរលត់នៅវេលាម៉ោង​ ១៧និង៣៧នាទី​ ថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៧គ្រឿង ទឹកអស់ ០៩ឡាន។ រថយន្តអប្សរាចំនួន​ ០២​ គ្រឿង
-រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន​ ០៦គ្រឿង
–រថយន្តកងរាជអាវុធហត្ថ១គ្រឿង។ មូលហេតុៈ ទុស្សេរខ្សែភ្លើង ចេញពីផ្ទះឈ្មោះ សាយ គឹមសួរ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មករា ២០២៤

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្រីស្នំ បានប្រាប់ថាវេលាម៉ោង ១០ និង ០០នាទីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្បែរមាត់ស្រះ ដែលមានចម្ងាយ១០០ម៉ែត្រ ខាងជើង ភូមិស្មាច់ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប មានករណីធ្វើអត្តឃាដ អាក និងវះពោះ សម្លាប់ខ្លួនឯង
បណ្តាលឲ្យស្លាប់។

សមត្ថកិច្ចបន្តថា ជនរងគ្រោះ មានឈ្មោះ សិក   រដ្ឋា ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរ (គ្មាន) ជាជនមានសតិមិនប្រក្រតី (វិបល្លាសស្មារតី) រស់ នៅភូមិស្មាច់ ឃុំត្រាំសសរ ស្រុកស្រីស្នំ
ខេត្តសៀមរាប។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីបានពិនិត្យសាកសពរួចកម្លាំងជំនាញបានប្រគល់សាកសព ឲ្យក្រុមម្ដាយធ្វើបុណ្យប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page106 Page107 Page108 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥ ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×