Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កក្កដា ២០២០

ខេត្តកំពង់ចាម៖គម្រោងកសាងកែលម្អសួនច្បារមាត់ទន្លេក្នុងកំពង់ចាម​ គិតត្រឹមថ្ងៃនេះ ក្រុម​ជាង​បាន​បញ្ចប់​ដំណើរ​ការ​សាងសង់​សួនច្បារ​ តាម​ជំហាន​នីមួយៗជាស្ថាពរ។ ដោយ​គោរព​បាន​ត្រឹម​ត្រូវ​តាម​គំរូ​ប្លង់​ និង​កិច្ចសន្យា​ ដែល​មាន​ការ​ងារ​មួយ​ចំនួន​ដូច​ជា​ ការ​ងារ​រៀបចំ​ខឿនច្រាំងទន្លេ​ ចាក់​ដី​ និង​រៀបចំ​ប្រព័ន្ធ​លូ​ ការងារ​រៀបចំ​ខឿន​ផ្លូវ​ និង​ចាក់​សាប​ (ផ្នែក​ក្រាល​ការ៉ូឡា​ជំនួស​ដោយ​ចាក់​សាប​ទាំង​អស់​)​ ការងារ​ដាំ​កូន​ឈើ​ ផ្កា​ ស្មៅ​ ការងារ​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ ការងារ​រៀបចំ​បណ្តាញ​អគ្គិសនី​ បង្កោល​ភ្លេីង​ និង​អំពូល​ភ្លើង​ និង​ការ​ងារ​រៀបចំ​ និង​បំពាក់​សម្ភារសួនកុមារ។
សូមបញ្ជាក់ថានៅព្រឹកមិញ
លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ រួម​ដំណើរ​ជាមួយ​ លោក​ ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួងធម៌ការ និងសាសនា និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា​ អមដំណើរ​ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​​ និង​ប្រធាន​ក្រុម​ហ៊ុន​​ម៉ៅការ​សាងសង់​ បានអញ្ជើញចុះពិនិត្យ​គុណភាព​នៃ​គម្រោងកែលម្អសួនច្បារ ចាប់ពីចំណុចអតីតកំពង់សាលាឡាងចាស់ រហូត​ដល់​គល់​ស្ពាន​ គីហ្សូណា ស្ថិតនៅ​ក្នុង​សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ក្នុង​ការ​ចុះ​ពិនិត្យ​គម្រោង​​នេះ​ដែរ​ លោក​​ អ៊ុន​ ចាន់ដា​ បានស្នើដល់ប្រធានក្រុមហ៊ុនម៉ៅការ ឲ្យ​ជួយ​កែសម្រួល​លើ​ផ្នែក​មួយ​ចំនួន​ដែល​សាងសង់​រួច​ ដូច​ជា​ការ​ដាំ​ស្មៅ​លម្អ​ និង​ការ​ជួសជុល​ កែលម្អនៅកន្លែងដែលរងការខូចខាតមួយចំនួន​ផងដែរ​។
សុំជម្រាបផងដែរថា ការរៀបចំសួនច្បារនេះដើម្បីរួមចំណែកការពារការបាក់ស្រុតច្រាំងទន្លេ និងជាផ្នែកមួយធ្វើឲ្យប្រសើរឡើងនូវសោភណ្ឌភាពក្រុង ទុកជាទីកន្លែងសាធារណៈ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដើរលម្ហែកាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កក្កដា ២០២០

ខេត្តកំពង់ចាម៖សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ នៅព្រឹកមិញនេះ បានប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​សកម្មភាព​ការងារ​ប្រចាំ​ឆមាស​ទី​១​ និង​លេីក​ទិសដៅ​ឆមាស​ទី​២​ ក្រោមវត្តមានលោក​​ អ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​​ លោក​​ អ៊ុន​ ចាន់ដា​ បាន​ធ្វេី​ការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ សមាជិក​ សមាជិកា​ នៃ​សាខាកាកបាទក្រហមកម្ពុជា​ខេត្ត​ ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​​ ក្នុង​វិស័យ​​មនុស្សធម៌​ នាពេល​កន្លង​មក​ ដោយ​បាន​គៀងគរ​ជំនួយ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ ដេីម្បី​ជួយ​សង្រ្គោះ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ ​ជន​ងាយ​រងគ្រោះ​ និង​ជន​រងគ្រោះ​ផ្សេង​ៗ​។ លោកប្រធាន ក៏​បាន​ធ្វើ​ការ​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ ក៏ដូចជា​សមាជិក​សាខា​គ្រប់​រូប​ ​ឲ្យ​មាន​ការ​រួម​ចិត្តរួម​គំនិត​គ្នា​ ដេីម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​ត្រៀម​លក្ខណៈ​​រៀបចំ​ផែនការ​ ដេីម្បី​​​បម្រើ​ដល់​វិស័យ​មនុស្សធម៌​បន្ត​ទៅ​ទៀត​ ។ ​

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ លោក​​ប្រធានសាខា​​ ក៏​បាន​ធ្វេី​ការ​ដោះស្រាយ​នូវបញ្ហា​ប្រឈម​មួយ​ចំនួន​ ដែល​មាន​ដូចជា​ការ​​ដោះស្រាយ​បញ្ហា​រៀបចំ​បន្ទប់​ប្រជុំ​Video Conference​​ ការ​ជ្រេីសរេីស​បុគ្គលិក​ជំនាញ​​IT ការរៀបចំវេចខ្ចប់ សម្ភារប្រេីប្រាស់ឲ្យបានត្រឹមត្រូវមុននឹងបញ្ជូន​ទៅ​ដល់​ដៃ​ជន​រងគ្រោះ​ ​ការ​រៀបចំ​ទុកដាក់​​ឯកសារ​ផ្សេងៗ​​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ការ​ជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត​ភូមិ​ ដេីម្បី​បម្រើ​ដល់​វិស័យ​មនុស្សធម៌​នៅ​តាម​មូលដ្ឋាននានា​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កក្កដា ២០២០

ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានធ្វើការអះអាងជាថ្មីថាកម្ពុជា មានមាស ដែលជាទុនបម្រុងរបស់ជាតិ ជាង៣០តោន។

សាររបស់មេដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តាមរយ:ទំព័រផេកផ្លូវការនៅព្រហស្បតិ៍ទី២៣ខែកក្ដដាឆ្នាំ២០២០នេះបានសរសេរថា៖មួយរយៈពេលចុងក្រោយនេះ
មានបងប្អូនយើងមួយចំនួនចង់ដឹងអំពី
មាសដែលជាទុនបម្រុងរបស់ជាតិ។
ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមាន
ភាពសុចរិតពីព្រោះវាជារបស់ជាតិតែនៅ
មានជនអាក្រក់មួយចំនួនតូចបាននិង
កំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពី
មាសដើម្បីវាយប្រហាររាជរដ្ឋាភិបាល
ថាចង់បន្លំយកមាសក្នុងពេលមានជំងឺ
ឆ្លងកូវីដ១៩ព្រោះមិនដែលឮលោក
ហ៊ុន សែននិយាយពីមាសនេះទៀតទេ។
ដើម្បីច្បាស់ពីមាសសូមមើលការពន្យល់
របស់ធនាគារជាតិកម្ពុជានោះបងប្អូន
ប្រាកដជាយល់និងអបអរសាទរជាមួយ
ទុនបម្រុងរបស់ជាតិយើងដែលកើនឡើង
ជាលំដាប់។

នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់បន្ថែមថា
ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាសថា
មាសរបស់យើងមាន៣០តោនតែតាម
តួលេខថ្មីនេះមាសរបស់យើងមានដល់៣៦,៥តោន។ នាយករដ្ឋមន្ត្រីថា នេះមិនមែនជាមារយាទ
ស្រីកញ្ជើធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ច
ជាតិនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កក្កដា ២០២០

ខេត្តសៀមរាប៖ក្រុមមន្ត្រីនគរបាលក្រុង សហការជាមួយមន្ទីទេចរណ៍ បានចុះបិទហាង ខារ៉ាអូខេចំនួនបីទីតាំង ជាបណ្តោះអាសន្ន។

មន្ត្រីនគរបាលបានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមុននេះបន្តិចថាការងារនេះធ្វើឡើងនៅវេលាម៉ោង០៨ថ្ងៃទី២២ខែកក្កដាយប់មិញ បន្ទាប់ពីកម្លាំងសមត្ថកិច្ចក្រុងចុះល្បាតត្រួតពិនិត្យតាមគោលដៅឈរជើងបស់ប៉ុស្តិ៍ទាំង១២សង្កាត់ទូទាំងក្រុងនិងភូមិសាស្រ្តសំខាន់ៗក្នុងក្រុងសៀមរាប ហើយរកឃើញថាហាងខារ៉ាអូខេទាំងនោះគ្មានច្បាប់។

មន្ត្រីដដែលបានបញ្ជាក់ទៀតថាហាងខារ៉ាអូខេទាំង០៣ខាងលើទី០១ឈ្មោះ.ម៉ាយវ៉យខារ៉ាអូខេគ្រួសារ។ទី០២ឈ្មោះ.សំនៀងគ្រួសារKTVនិងទី០៣ឈ្មោះ ខារ៉ាអូខេ ពន្លឺគ្រួសារ។ហាងទាំង០៣នេះ មានទីតាំងភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

បើតាមមន្ត្រីបានបញ្ជាក់ថាមូលហេតុពុំមានច្បាប់អនុញ្ញាត និងលួចបើដោយមិនស្ដាប់សេចក្ដីណែនាំ និងមិនទាន់មានការអនុញ្ញាតពីមន្ទីជំនាញពាក់ព័ន្ធ។

ទោះយ៉ាងណាជុំវិញការបិទអាជីវកម្មខារ៉ាអូខេទាំងបីកន្លែងនេះមន្ត្រីនគរបាលនៅមិនទាន់បញ្ជាក់ឈ្មោះម្ចាស់ហាងនៅឡើយទេ។ចំណែកការដាក់វិន័យ ឬយ៉ាងណានោះ ក៏នៅមិនទាន់បញ្ជាក់ផងដែរ។ សូមបញ្ជាក់ថានៅក្រុងសៀមរាប មានភោជនីយដ្ឋានជាច្រើនមានបន្ទប់ខារ៉ាអូខេនៅក្នុងហាង ដោយករណីនេះមជ្ឈដ្ឋាននានាមានការសង្ស័យថាហាងទាំងនោះអាចលួចបើកខារ៉ាអូខេផ្គើនទៅនឹងការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កក្កដា ២០២០

ខេត្តសៀមរាប៖​គម្រោងវិនិយោគរោងចក្រកែច្នៃសំរាម ដ៏ធំមួយនៅក្នុងខេត្ត សៀមរាប ដែលមានទំហំទឹកប្រាក់ប្រមាណជាង ៧០លានដុល្លារ។
ការបង្កើតរោងចក្រកែច្នៃសំរាមនេះ គឺបន្ទាប់ពីបានមើលឃើញថា សំរាមនៅខេត្តមួយនេះកាន់តែកើនឡើង ដែលមាន៤៨០តោនក្នុងមួយថ្ងៃ និងអាចឈានដល់៦០០តោនក្នុងមួយថ្ងៃ អំឡុងឆ្នាំ២០២២។

អភិបាលក្រុងសៀមរាប លោកនួន ពុទ្ធារ៉ា បានថ្លែងអោយដឹងនាថ្ងៃទី ២២ខែកក្កដាឆ្នាំ២០២០ថា គម្រោងនេះយើងបានសិក្សារួចហើយ ក្រុមការងារបានធ្វើបទបង្ហាញជូនក្រុមប្រឹក្សាហើយដែរ។ ជំហានបន្ទាប់លោកអភិបាលខេត្ត និងស្នើសុំទៅរាជរដ្ឋាភិបាល ព្រោះគម្រោងនេះធំ ចឹងមិនស្ថិតនៅក្រោមខេត្តនោះទេ បើត្រឹម២លានដុល្លារចុះទើបថ្នាក់ខេត្ត។ លោកបន្តថា ប្រសិនបើមិនមានអ្វីរាំងស្ទះនោះទេ ដើមឆ្នាំ២០២១ នឹងចាប់ផ្តើមសាងសង់ហើយ នៅលើផ្ទៃដីក្នុងចន្លោះ ៦.៥ ទៅ៣០ហិកតា ចម្ងាយពី២០ទៅ៣០គីឡូម៉ែត្រពីប្រជុំជន ផ្នែកខាងលិចឬខាងកើតនៃខេត្ត ដោយប្រើរយ:ពេល១៨ខែក្នុងការសាងសង់។ គម្រោងនេះ មានទាំងសេវាដឹកជញ្ជូន សេវាចាក់សំរាមនៅទីលាន សេវាដុតសំរាម រួមទាំងសេវាសំអាត។ល។ ចឹងទេអាចចំណាយថវិការប្រហែល៧០លានដុល្លារសម្រាប់គម្រោងនេះ ព្រោះក្រៅពីធ្វើរោងចក្រដុតសំរាម យើងរៀបចំជាសួន ច្បារ ដែលមើលទៅឃើញដូចជាអាគារធ្វើការអីចឹង។

លោកអភិបាលបន្ថែមថា គម្រោងនេះជាការវិនិយោគ ដោយក្រុមហ៊ុនបរទេស លើប្រតិបត្តិការរក្សាបរិស្ថាន ដោយការបង្កើតរោងចក្រដុតសំរាម ដើម្បីផលិតជាឋាមពលអគ្គិសនី។ ក្រៅពីនោះយើងក៏អាចកែច្នៃសំរាម អោយទៅជាថ្មសំរាប់ជួសជុលឬសាងសង់ផ្លូវថ្នល់ ក៏ដូចជាជីធម្មជាតិផ្សេងទៀតផងដែរ។
លោកបានបញ្ជាក់ថា តាមពិតការងារនេះគឺបានសិក្សាជិត២ឆ្នាំរួចមកហើយទម្រាំមានថ្ងៃនេះ។ ចឹងទេក្រុងទេសចរណ៍មួយនេះសំខាន់ណាស់ចំពោះបរិស្ថាន ដែលក្នុងនោះយើងគិតទាំងលើ ទាំងក្រោមដូចជាប្រភពទឹកស្អុយជាដើម។ សរុបមក ការប្រមូលសំរាមនិងការរៀបចំបរិស្ថាន គឺនឹងត្រូវកែទម្រង់ថ្មីវិញទាំងអស់។

យោងតាមការបញ្ជាក់របស់លោកអភិបាលក្រុង ខេត្តទេសចរណ៍សៀមរាបអង្គរ អាចជាខេត្តដែលមានសោភ័ណភាពផ្នែកបរិស្ថានលើសគេ និងជាខេត្តដែលមានរោងចក្រកែច្នៃសំរាមមុនគេ នៅប្រទេសកម្ពុជា។

លោក​ ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថាទំហំដីសម្រាប់រោងចក្រ​ចាប់ពី៦ហិកតាឡើងទៅ និងមានចំងាយពីទីប្រជុំជន ដោយក្រុមហ៊ុនបានសិក្សាចំងាយពីក្រុងសៀមរាប២០គីឡូ។ អភិបាលខេត្តថានឹងព្យាយាមស្នើសុំរាជរដ្ឋាភិបាលក្នុងឆ្នាំនេះ។

សូមបញ្ជាក់ថាកាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន MIZUDA ដែលជាក្រុមហ៊ុនវិនិយោគរបស់សាធារណរដ្ឋប្រជាមានិតចិន លើប្រតិបត្តិការរក្សាបរិស្ថានដោយការសាងសង់រោងចក្រដុតសំរាម ដើម្បីផលិតនិងផ្គត់ផ្គង់ឋាមពលអគ្គីសនីនៅខេត្តសៀមរាប បានបង្ហាញរបាយការណ៍ជូនលោ អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាលអភិបាលខេត្តនិងអ្នកពាក់ព័ន្ធ និងមានការចូលរួពីលោក Zhang Xiaozhong ប្រធានការិយាល័យតំណាងខាងភាគីក្រុមហ៊ុន MIZUDA ប្រចាំនៅកម្ពុជានិងសហការីផងដែរ។

រោងចក្រដុតសំរាម ដើម្បីផលិតថាមពលអគ្គីសនី ដែលជាគំរោងវិនិយោគរបស់ក្រុមហ៊ុនចិន ( MIZUDA ) នឹងបានក្លាយជាឧបករណ៍រក្សាការពារបរិស្ថានដំបូងគេនៅកម្ពុជា សម្រាប់ការបង្កើតអរីយធម៌ទីក្រុងអនាម័យ ( សៀមរាប-អង្គរ ) នាពេលអនាគត ក្រោយពេលដែលគំរោងវិនិយោគនេះ ត្រូវបានសិក្សាប្រកបដោយជោគជ័យ។ សំរាមនៅក្នុងក្រុងសៀមរាបដែលមានជាប្រចាំថ្ងៃប្រមាណជាង ៤៨០តោន ហើយនៅឆ្នាំ២០២២ អាចនឹងកើនដល់៦០០តោនក្នុង១ថ្ងៃ បើគិតរហូតដល់ឆ្នាំ២០៣៥ ការប៉ាន់ប្រមាណដែលផ្អែកទៅលើកំណើនប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរផងនោះ ក្នុង១ថ្ងៃ សំរាមក្នុងក្រុងសៀមរាប អាចមានដល់ជាង១០០០តោន។

តាមការបង្ហាញរបស់ក្រុមហ៊ុនខាងលើនេះ បានសិក្សាអស់រយៈពេលជាងកន្លះឆ្នាំ និងបានបញ្ចប់កាលពីមុនខែធ្នូឆ្នាំ២០១៩កន្លងទៅ។ រោងចក្រនេះដែរ ក្នុង១ឆ្នាំ រោងចក្រនេះ មានតម្រូវការសំរាមប្រមាណជា២១ម៉ឺនតោន និងអាចផលិតជាថាមពលអគ្គីសនីផ្គត់ផ្គង់បានប្រមាណជាង ៧៥ម៉ឺន គីឡូវ៉ាត់ម៉ោង ក្នុងកម្លាំងអានុភាព ១២មេកាវ៉ាត់ គឺស្មើនឹងប្រហែល ១០ភាគរយ នៃតម្រូវការផ្គត់ផ្គង់ក្នុងក្រុងសៀមរាបបច្ចុប្បន្ន ។

អភិបាលខេត្តសៀមរាប ក៏បានបង្ហាញនូវជំហរគាំទ្រទាំងស្រុងចំពោះគម្រោងវិនិយោគនេះ បើទោះជាសមត្ថភាពនៃការផលិតថាមពលអគ្គីសនីបានត្រឹមតែ១០%នៃត្រូវការយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាមានប្រសិទ្ធភាពក្នុងកិច្ចការពារបរិស្ថានបានមួយកម្រិតទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២០

ខេត្តព្រៃវែង៖ក្រុមប្រជាពលរដ្ឋជិត២០ គ្រួសារ រស់នៅភូមិត្រគៀត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង នៅរសៀលថ្ងៃទី២១ ខែកក្កដាម្សិលមិញ បានលើគ្នាតវ៉ានៅមុខសាលាឃុំរកា ដោយសុំឲ្យប្រាប់ដល់ម្ចាស់គ្រឿងចក្រ មកកាយដីចេញពីផ្លូវរទេះវិញ ដោយយល់ឃើញថាការធ្វើផ្លូវរទេះចាស់នេះជាការ បិតផ្លូវទឹកបង្ហូរចូលស្រែរបស់ពួកគាត់។
តំណាងអោយសហគមន៍ក្នុងភូមិត្រគៀត
ឈ្មោះ(ឡា) បានប្រាប់ដល់ បណ្ដាញ សៀមរាបប៉ុស្តិ៍ ដឹងថា៖ពួកគាត់មកតវ៉ានេះ គឺគ្រាន់តែសុំអោយផ្លូវរទេះមានសភាពដើមវិញ បើទោះបីថាផ្លូវនេះមានសភាពទ្រុឌទ្រោមទាបក៏ដោយ តែអាចបង្ហូរទឹកចូលស្រែបាន តែបើឈូសឆាយចាក់ដីខ្ពស់បៀបនេះ គឺមិនអាចបង្ហូរទឹកចូលស្រែបាននោះទេ នឹងធ្វើអោយផលដំណាំស្រូវពួកគាត់រងការខូចខាតដោយសារខ្វះទឹកជាក់ជាមិនខាន។
លោកពូ (ឡា)បានបន្តទៀតថា ការដែលធ្វើអោយមានផលប៉ះពាល់នោះ គឺមានច្រើនគ្រួសារណាស់ ដោយការឈូសឆាយនេះកន្លែងខ្លះ ធ្វើអោយពួកគាត់បើកបររទេះ ឬគោយន្ត លែងកើត នឹងកន្លែងខ្លះទៀតប៉ះពាល់ដល់ភ្លឺស្រែពួកគាត់ទើបពួកគាត់មកប្តឹងតវ៉ា
ដើម្បីអោយអាជ្ញាធរឃុំជួយរកដំណោះស្រាយជូនពួកគាត់។
ពាក់ព័ន្ធករណីម្ចាស់គ្រឿងចក្រ
បានបញ្ជាក់ប្រាប់ សៀមរាបប៉ុស្តិ៍ ថា ការដែលគាត់មកជីកកាយដីនៅបឹងវែងនេះ គឺដោយសារតែមានឯកភាពពីអាជ្ញាធរភូមិឃុំរួចហើយ។ ព្រោះអាជ្ញាធរភូមិឃុំសង្កេតឃើញថា ផ្លូវមួយខ្សែនេះមានសភាពទ្រុឌទ្រោមខ្លាំងពេក ទើបធ្វើ
អោយពលរដ្ឋ ធ្វើដំណើរទៅអាស្រ័យផលបានស្រួល។ ទើបដឹកអាចម៍ដីពីបឹងវែងមកធ្វើផ្លូវនេះ។ តែបែជា ប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្តទៅវិញ។
ម្ចាស់គ្រឿងចក្របានបន្តថា កន្លងមកគាត់តែងតែជួយចាក់ដីបំពេញនៅតាមផ្លូវក្នុងភូមិមួយចំនួន ដែលមានការខូចខាតផងដែរ។ តែមិនដែលមានបញ្ហាអ្វីទេ ទើបតែពេលនេះ ដែលមានបញ្ហាជាមួយប្រជាពលរដ្ឋ។
ជុំវិញការតវ៉ារបស់ពលរដ្ឋ លោក នេត នឿន មេឃុំរកា ក៏បានហៅតំណាងប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន០៣រូបមកដោះស្រាយផងដែរ។ ដោយតំណាងពលរដ្ឋទាំង០៣រូបបានដាក់សំណើរសុំអោយអាជ្ញាធរឃុំ ជួយដោះស្រាយពីបញ្ហារបស់ពួកគាត់ ដោយសុំអោយម្ចាស់គ្រឿងចក្រកាយអាចម៍ដីចេញពីផ្លូវរទេះនេះវិញ។
ករណីនេះលោក នេត នឿន មេឃុំរកាដោយយល់ឃើញថាផ្លូវធ្វើបាន៨០ភាគរយហើយ ក៏សុំកុំអោយកាយអាចម៍ដីចេញវិញ។ តែលោកនឹងធ្វើជាប្រឡាយទឹក ជូនដល់ពួកគាត់ដើម្បីបានទឹកបង្ហូរចូលស្រែ។
លោកមេឃុំ ក៏បានបញ្ជាក់ថា ការធ្វើប្រឡាយទឹកនេះគឺយ៉ាងយូរថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ។
ដោយមានការលើកឡើងពីលោកមេឃុំទើបតំណាងពលរដ្ឋទាំង០៣រូប យល់ព្រមនឹងផ្តិតមេដៃ។ តែពួកគាត់ថា
បើឃុំមិនធ្វើប្រឡាយទឹកជូនពួកគាត់ទេគឺត្រូវតែកាយអាចម៍ដីចេញពីផ្លូវទាំងអស់វិញ។
សូមបញ្ជាក់ថានៅថ្ងៃទី២២ខែដដែលនេះ លោក នេត នឿន មេឃុំរកា ក៏បានហៅម្ចាស់គ្រឿងចក្រ បញ្ជាក់ប្រាប់ថានឹងតម្រូវអោយធ្វើជាប្រឡាយទឹកជូនដល់ប្រជាពលរដ្ឋ យ៉ាងយូរពាក់កណ្ដាលខែសីហាមុខនេះ។ បញ្ហានេះម្ចាស់គ្រឿងចក្រក៏មានយល់ព្រមថានឹងធ្វើជូនពលរដ្ឋមិនឲ្យយឺតយ៉ាវនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោក​​ ហាន​ កុសល​ អភិបាល​រង​ខេត្ត​ បាន​ធ្វេី​ការ​កោតសរសើរ​ និង​​វាយតម្លៃ​ខ្ពស់​ ចំពោះ​​មន្ទីរ​បរិស្ថាន​ ដែល​កន្លងមក​បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​​ ក្នុង​ការ​ដាំ​ឈេី​ និង​ការងារ​គ្រប់គ្រង​សំរាម​ ទាំង​ការ​ដោះស្រាយ​នូវ​បញ្ហា​ផ្សេងៗ​ បាន​យ៉ាង​ល្អ​ប្រសើរ​ ។
លោក​​បាន​សង្កត់​ធ្ងន់ថា​ ថ្នាក់ដឹកនាំ​ដែល​ល្អ​ គឺ​ត្រូវ​អោប​ក្រសោប​អ្នក​ដែល​មាន​ចំណេះដឹង​ ហើយ​សូមកុំ​ធ្វើ​នូវ​ទង្វើ​ណា​ដែល​ជា​ការ​ចាប់​កំហុស​គ្នា​ទៅ​វិញ​ទៅមក​​ គឺ​ត្រូវ​ធ្វើ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​គ្នា​ទៅ​វិញ​ទៅមក​ ដេីម្បី​ធ្វើ​ការ​កែលម្អ​គ្នា​ទៅ​វិញ​ទៅមក​ ដែល​ជា​ការ​រួម​គ្នា​បង្កើត​នូវ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ ដេីម្បី​នាំ​ឲ្យ​មាន​ភាព​ជោគជ័យ​ប្រកប​ដោយ​និរន្តរភាព​។
លោកថ្លែងយ៉ាងដូច្នោះនៅថ្ងៃ២២ ខែកក្កដា​ ឆ្នាំ​២០២០​ព្រឹកមិញក្នុងពិធីប្រកាសទទួលស្គាល់ប្រធាន អនុប្រធាន​ការិយាល័យ​ និង​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ចាម​។

បើតាម លោក​ ហាន​ កុសល​ ថា​ កន្លែង​ធ្វើការ​ជា​កន្លែង​ធ្វើបទពិសោធន៍​ ​មិន​មែន​ជា​សមរភូមិ​សម្រាប់​ធ្វើការ​ប្រកួតប្រជែង​យកឈ្នះ​យក​ចាញ់​ ដេីម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​ក្នុង​ការ​ដណ្តើម​យក​​តួនាទី​មុខ​​តំណែង​ និង​លាភសក្ការៈ​​នោះទេ​ តែ​ជា​កន្លែង​សម្រាប់​សហការី​ទាំងអស់​រួម​គ្នា​​ ធ្វើ​ការ​រិះគិត​ពិចារណា​​ និង​បញ្ចេញ​នូវ​គំនិត​ច្នៃ​ប្រឌិត​​ ដេីម្បី​បង្កេីត​សមិទ្ធផលថ្មីៗ​ នាំ​ភាព​រីកចម្រេីន​មក​ឲ្យ​រដ្ឋបាល​ខេត្ត​​ ផងដែរ។
លោក​ នួន​ គង់សល្យ​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ចាម​ ក៏បាន​ធ្វើ​ការសំណូមពរ​ សូម​ឲ្យ​រដ្ឋ​បាល​ថ្នាក់​ខេត្ត​ មាន​ការ​លេីក​ទឹក​ចិត្ត​ ដល់​ក្រុម​ហ៊ុន​ច្រើន​សម្រាប់​វិនិយោគ​ ការ​ប្រមូល​ដឹក​ជញ្ជូន​ និង​កែច្នៃ​សំណល់​សំរាម​ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ក្រុម​ហ៊ុន​ច្រើន​ ចូលមក​ ប្រកួតនិងសូមឲ្យជួយជម្រុញបន្ថែមដល់រដ្ឋបាល ក្រុង​ ស្រុក​ឲ្យ​មាន​ការ​ទុក​ដាក់​ សំណល់​រឹង​ រាវ​ ជា​ពិសេស​
សំរាម​នៅ​តាម​ភូមិ​ ឃុំ​ ដោយ​ឲ្យ​មាន​សោភ័ណភាព​ល្អ​ប្រសើរ​។ លោកក៏បានស្នើដល់រដ្ឋបាលថ្នាក់ខេត្ត ជួយ​សម្របសម្រួល​ ដល់​ថ្នាក់​មូលដ្ឋាន​ក្រោម​ឱវាទ​ និង​មន្ទីរ​អង្គភាព​តាម​វិស័យ​ផ្សេងៗ​នៅ​ពេល​មន្ត្រី​ មន្ទីរ​ចុះបំពេញ​បេសកកម្ម​ក្នុង​មូលដ្ឋាន​ ​ផងដែរ​ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ពិធី​នេះ​ គឺបានប្រកាស​ទទួល​ស្គាល់​ថ្នាក់ដឹកនាំ​មន្ទីរ​បរិស្ថាន​ចំនួន​៨រូប​ ក្នុង​នោះ​មាន​ អនុប្រធាន​២រូប​ ប្រធាន​ការិយាល័យ​២រូប​ និង​អនុប្រធាន​ការិយាល័យ​៤រូប​ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២០

ខេត្តកំពង់ចាម​៖លោកស្រី​ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាង លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា នៅរសៀលថ្ងៃទី២១ ខែកក្កដា​ ម្សិលមិញ
បាននាំយកសម្ភារ និងថវិកា ជូនជនរងគ្រោះ០២គ្រួសារ៖​ ក្នុង​នោះមាន​ ១/.ចូលរូម រំលែកទុក្ខគ្រួសារសពឈ្មោះ ដន គួយអេង ភេទស្រី អាយុ២២ ឆ្នាំ នៅភូមិត្នោតបាក់ ឃុំត្រពាំងគរ ស្រុកជើងព្រៃ។
២/.សួរសុខទុក្ខ ឈ្មោះ យាន សុខអ៊ាន់ ភេទស្រី អាយុ២២ឆ្នាំ ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកជើងព្រៃ។

គួរ​បញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់នេះ ជាកម្មការិនី ធ្វើការនៅ រោងចក្រផលិតស្បែកជើង ស្កាយណាយ ស្រុកជើងព្រៃ បានរងគ្រោះដោយត្រូវរន្ទះបាញ់ស្លាប់ម្នាក់ និងរបួសម្នាក់ កាលពីម៉ោង ៥ ល្ងាច ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០ ពេលចេញពីធ្វើការ ហើយជិះម៉ូតូឌុបគ្នា វិលត្រឡប់មកផ្ទះទាំងកំពុងភ្លៀង។
សម្ភារដែលចូលបុណ្យសព រួមមាន ៖ អង្ករ២៥គក្រ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកសុទ្ធ ទឹកផ្លែឈើ និងបច្ច័យចំនួន ៥០០,០០០រៀល ។ ដោយឡែក អ្នករងរបួស កំពុងសម្រាកនៅមន្ទីរពេទ្យស្រុក ផ្តល់ជូន មី ត្រីខ និងថវិកាចំនួន ៣០០,០០០ រៀល​ ផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កក្កដា ២០២០

ខេត្តសៀមរាប៖ ក្រុមហ៊ុន MIZUDA ដែលជាក្រុមហ៊ុនវិនិយោគរបស់សាធារណរដ្ឋប្រជាមានិតចិន លើប្រតិបត្តិការរក្សាបរិស្ថានដោយការសាងសង់រោងចក្រដុតសំរាម ដើម្បីផលិតនិងផ្គត់ផ្គង់ឋាមពលអគ្គីសនីនៅខេត្តសៀមរាប នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានបង្ហាញរបាយការណ៍ជូនលោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាលខេត្តនិងអ្នកពាក់ព័ន្ធ និងមានការចូលរួពីលោក Zhang Xiaozhong ប្រធានការិយាល័យតំណាងខាងភាគីក្រុមហ៊ុន MIZUDA ប្រចាំនៅកម្ពុជានិងសហការី។

រោងចក្រដុតសំរាម ដើម្បីផលិតថាមពលអគ្គីសនី ដែលជាគំរោងវិនិយោគរបស់ក្រុមហ៊ុនចិន ( MIZUDA ) នឹងបានក្លាយជាឧបករណ៍រក្សាការពារបរិស្ថានដំបូងគេនៅកម្ពុជា សម្រាប់ការបង្កើតអរីយធម៌ទីក្រុងអនាម័យ ( សៀមរាប-អង្គរ ) នាពេលអនាគត ក្រោយពេលដែលគំរោងវិនិយោគនេះ ត្រូវបានសិក្សាប្រកបដោយជោគជ័យ។ សំរាមនៅក្នុងក្រុងសៀមរាបដែលមានជាប្រចាំថ្ងៃប្រមាណជាង ៤៨០តោន ហើយនៅឆ្នាំ២០២២ អាចនឹងកើនដល់៦០០តោនក្នុង១ថ្ងៃ បើគិតរហូតដល់ឆ្នាំ២០៣៥ ការប៉ាន់ប្រមាណដែលផ្អែកទៅលើកំណើនប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរផងនោះ ក្នុង១ថ្ងៃ សំរាមក្នុងក្រុងសៀមរាប អាចមានដល់ជាង១០០០តោន។

តាមការបង្ហាញរបស់ក្រុមហ៊ុនខាងលើនេះ បានសិក្សាអស់រយៈពេលជាងកន្លះឆ្នាំ និងបានបញ្ចប់កាលពីមុនខែធ្នូឆ្នាំ២០១៩កន្លងទៅ។ រោងចក្រនេះដែរ ក្នុង១ឆ្នាំ រោងចក្រនេះ មានតម្រូវការសំរាមប្រមាណជា២១ម៉ឺនតោន និងអាចផលិតជាថាមពលអគ្គីសនីផ្គត់ផ្គង់បានប្រមាណជាង ៧៥ម៉ឺន ២សែន គីឡូវ៉ាត់ម៉ោង ក្នុងកម្លាំងអានុភាព ១២មេកាវ៉ាត់ គឺស្មើនឹងប្រហែល ១០ភាគរយ នៃតម្រូវការផ្គត់ផ្គង់ក្នុងក្រុងសៀមរាបបច្ចុប្បន្ន ។

កិច្ចប្រជុំនេះ បានទទួលស្គាល់អំពីបច្ចេកទេស និងការផ្តល់អត្ថប្រយោជន៍នៃប្រតិបត្តិការរបស់រោងចក្រដុតសំរាមមួយនេះ ដែលវាមានគុណភាពមិនបន្សល់នូវផលប៉ះពាល់បរិស្ថានក្រោយការផលិតថាមពលអគ្គីសនីនោះ។

លោកទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានបង្ហាញនូវជំហរគាំទ្រទាំងស្រុងចំពោះគម្រោងវិនិយោគនេះ បើទោះជាសមត្ថភាពនៃការផលិតថាមពលអគ្គីសនីបានត្រឹមតែ១០%នៃត្រូវការយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាមានប្រសិទ្ធភាពក្នុងកិច្ចការពារបរិស្ថានបានមួយកម្រិតទៀត។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រមូលសំរាមការកំណត់តម្លៃលក់ថាមពល ការកំណត់ទីតាំងសាងសង់រោងចក្រនឹងត្រូវសិក្សាស៊ីជម្រៅបន្ថែមទៀត សម្រាប់ការបង្ហាញ ក្នុងកិច្ចប្រជុំលើកក្រោយ ស្តីពីវឌ្ឍនភាពនៃគម្រោងនេះ ដើម្បីជម្រុញល្បឿននៃកិច្ចដំណើរការ តាមតែលទ្ធភាពដែលអាចធ្វើទៅបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កក្កដា ២០២០

ខេត្តកំពង់ធំ៖ករណីស្ត្រីម្នាក់ដែលបានឃាតករកាប់សម្លាប់រួចយកទៅបោះចោលក្នុងស្រះទឹកក្រោយផ្ទះ តាមការពិតអ្នកសម្លាប់គឺជាប្ដីរបស់ខ្លួន។

ជនដៃដល់ជាប្តីឈ្មោះ ធល ធារិទ្ធ អាយុ៣០ឆ្នាំ ជនរងគ្រោះមានកូន៣ ប្រុស២ នាក់ស្រីម្នាក់។ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ ស៊្រុន ចន្រ្ទា អាយុ៣០ឆ្នាំ។

សូមបញ្ជាក់ថាអំពើឃាតកម្មនេះបានកើតឡើង បង្ករការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២១ខែកក្កដា២០២០។  បុរសជាប្តីម៉ោង១៤,០០នាទីរសៀលថ្ងៃដនេះ ជនសង្ស័យបានសារភាពថាខ្លួនពិតបានកាប់ប្រពន្ធបណ្តាលអោយស្លាប់ពិតប្រាកដមែន(មូលហេតុជម្លោះប្តីប្រពន្ធ)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កក្កដា ២០២០

ខេត្តសៀមរាប៖ លោក Ermenegildo Kupa Lopes ក៏បានបញ្ជាក់ពីគោលបំណងក្នុងការបំពេញបេសកកម្មមក កាន់ខេត្តសៀមរាប គឺ ដើមី្បធ្វើការសិក្សាស្វែងយល់ និង ទទួលបាននូវបទពិសោធន៍ក្នុងវិស័យទេសចរណ៍ និង កសិកម្ម របស់ខេត្តសៀមរាប សំដៅយកទៅធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទីម័រខាងកើត ។ ម៉្យាងទៀតប្រទេសទីម័រ និង កម្ពុជា មានប្រវត្តិស្រដៀងគ្នា ដែលទើបនឹងបានឆ្លងផុតពីភ្លើងសង្រ្គាម ព្រមទាំងបានធ្វើការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែជួយគាំទ្រទីម័រក្លាយជាសមាជិកទី១១របស់អាស៊ាន ។ ឯកអគ្គរដ្ឋទូតក៏បានលើកផងដែរ ពី ទំនាក់ទំនងរវាងកម្ពុជា និង ទីម័រ ដោយកម្ពុជាបានផ្តល់នូវក្តីស្រឡាញ់ជូនប្រទេសទីម័រទៀតផង ។

លោកបានបន្តទៀតថា ពេលនេះក្នុងនាមប្រជាពលរដ្ឋទីម័រ សុំធ្វើការរៀនសូត្រពីខេត្តសៀមរាប ដែលមានភាពរីកចម្រើនលើវិស័យទេសចរណ៍ នាពេលកន្លងមក ។ ចំពោះបញ្ហាវិបត្តិជម្ងឺកូវិដ១៩ បានធ្វើឲ្យមានការប៉ះពាល់ខ្លាំងតាមបណ្តាប្រទេសធំៗ តែចំពោះប្រទេសតូចៗ គឺមានវិធានការបង្កាទប់ស្កាត់បានល្អទៀតផង ។ លោកអគ្គរដ្ឋទូត ក៏បានធ្វើការអញ្ជើញដល់ប្រតិភូខេត្តសៀមរាប ដើមី្បធ្វើទស្សនកិច្ចនៅប្រទេសទីម័រ ក្នុងការសិក្សាស្វែងយល់ផ្លាស់ប្តូរនូវបទពិសោធន៍គ្នាទៅវិញទៅមក សំខាន់ គឺសុំឲ្យមន្ត្រីជំនាញរបស់ខេត្តសៀមរាប ធ្វើការបង្រៀនដល់ប្រជាពលរដ្ឋទីម័រ ពីវិស័យទេសចរណ៍ និង កសិកម្ម ។

ការលើកឡើងនេះនៅព្រឹកថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២០នេះ ជួបពិភាក្សាការងារនិងសម្តែងការគួរសមជាមួយលោក ទៀ សីហា អភិបាលខេត្ត នៅសាលាខេត្តសៀមរាប ។

ឆ្លើយតបក្នុងឱកាសនោះលោក ទៀ សីហា ក៏បានគូសបញ្ជាក់ដល់លោកអគ្គរដ្ឋទូតថា អាជ្ញាធរខេត្ត នឹងធ្វើ ការជ្រើសរើសពេលវេលាមួយដ៏សមគួរ ក្រោយពេលវិបត្តិជំងឺកូវីដ១៩ បានបាត់អស់ពីលើពិភពលោកយើងនេះ និង ធ្វើការរៀបចំគណៈប្រតិភូ ធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការផ្តល់នូវសេចក្តីស្រឡាញ់រវាងប្រទេសកម្ពុជា និង ទីម័រខាងកើត។

លោកទៀ សីហា បានគូសបញ្ជាក់ថា ខេត្តសៀមរាបមានសក្តានុពលសេដ្ឋកិច្ចដោយពឹងផ្អែកលើវិស័យកសិម្ម និង ទេសចរណ៍ ដោយមានប្រជាពលរដ្ឋប្រមាណ ៨២%ជាប្រជាកសិករ ចំពោះវិស័យទេសចរណ៍ ប្រវត្តិសាស្ត្រមួយនេះសម្បូរទៅដោយប្រាង្គប្រាសាទល្បាញល្បី និង រមណីយដ្ឋានធម្មជាតិ ភ្នំគូលែន និង បឹងទន្លេសាប ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ។   អភិបាលខេត្ត ក៏បានបន្តថា ដោយនៅលើពិភពលោកបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ ធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍នៅខេត្តសៀមរាបបណ្តាលឲ្យមានការធ្លាក់ចុះផងដែរ ។ លោកបានបន្តទៀត ថា ចំពោះករណីនេះវិបត្តិជំងឺកូវិដ១៩នេះ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋា ភិបាល និង ក្រសួងសុខាភិបាល មិនឲ្យមានឆ្លងរីករាលដាលនៅតាមសហគមន៍នោះឡើយ ហើយក៏ពុំទាន់មាននណនាម្នាក់ស្លាប់ដោយជំងឺនេះផងដែរ។ ម៉្យាងទៀតអាជ្ញាធរខេត្ត និងធ្វើការស្តារឡើងវិញនូវក្នុងវិស័យទេសចរណ៍នេះ ដោយមានការចូលរួមពីបណ្តាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និង ភោជនីយដ្ឋាន រួមទាំងសេវាកម្មទេសចរណ៍ក្នុងខេត្តផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កក្កដា ២០២០

ភ្នំពេញ៖ក្រុមសកម្មជនការពារព្រៃឈើ និងបរិស្ថាន បានចេញសេចក្តីថ្លែងការរួមមួយ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបិទអាជីវកម្មរបស់ក្រុមហ៊ុនវចំនួន២ ដែលកំពុងធ្វើអាជិវកម្មក្នុងតំបន់ព្រៃធម្មជាតិ ជាពិសេសតំបន់ព្រៃឡង់ ដែលការពារដោយរដ្ឋាភិបាល និង ជំនួយបរទេស។
សេចក្តីថ្លែងការណ៍រួមដែលចេញនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នេះ បានធ្វើឡើងបន្ទាប់ពីការស្លាប់របស់លោក សែម សុទ្ធា ដែលសកម្មជនការពារព្រៃឈើដែលបានស្លាប់ដោយសារជិះម៉ូតូដួលពេលគេច ពីការដេញតាមរបស់ពួកសន្តិសុខការពារក្រុមហ៊ុន Think Biotech និង Angkor flywood បន្ទាប់ពួកគេបានធ្វើស៊ើបអង្កេត សកម្មភាពរបស់ក្រុមហ៊ុនទាំងពីរ។ ខាងក្រោមនេះជាសេចក្តីថ្លែងការរួមរបស់ក្រុមសកម្មជនការពារព្រៃឈើ និងបរិស្ថាន ៖

សេចក្តីថ្លែងការណ៍រួម បិទអាជីវកម្មឈើរបស់ក្រុមហ៊ុន Think Biotech (Cambodia) Co., Ltd / Angkor Plywood Co. Ltd ចេញពីព្រៃធម្មជាតិ “ឈុត វុទ្ធី លះបង់ជីវិតដើម្បីបិទរោងចក្រវល្លិរមៀតនៅកោះកុង ខ្ញុំក៏សុខចិត្តលះបង់ជីវិតដើម្បីបិទអាជីវកម្មឈើរបស់ក្រុមហ៊ុន Think Biotech (Cambodia) Co., Ltd / Angkor Plywood Co. Ltd នៅព្រៃឡង់ ឲ្យទាល់តែបានដែរ” នេះជាសារបណ្តាំ និងការប្តេជ្ញាចិត្តចុងក្រោយ របស់លោក សែន សុធា។
ព្រះសង្ឃ សកម្មជន សហគមន៍ សមាគម អង្គការ សង្គមស៊ីវិល ធ្វើកិច្ចការខាងព្រៃឈើ សម្តែងនូវភាពអស់សង្ឃឹម និងគ្មានលទ្ធភាពដែលអាចជួយចូលរួមការពាព្រៃឈើ តទៅទៀតបានទេ នៅពេលដែលមានការរារាំង ហាមឃាត់យើងខ្ញុំ មិនឲ្យចូលទៅក្នុងតំបន់ការពារនៃដែនជំរកសត្វព្រៃ ដើម្បីស៊ើបអង្កេតបទល្មើសព្រៃឈើ និងល្បាតព្រៃ ដែលការហាមឃាត់នេះ ត្រូវបានផ្តល់ឳកាសដ៏ល្អ សម្រាប់ឧក្រិដ្ឋជនព្រៃឈើ ជាពិសេសក្រុមហ៊ុនអាជីវកម្មឈើនានា សំរុកកាប់ និងដឹកជញ្ជូនឈើ ចេញពីតំបន់ការពារ ដោយរលូន និងយ៉ាងគឃ្លើន ថែមទៀតផង។ ទឹកភ្នែករបស់យើងខ្ញុំ បានហូរស្រក់ដោយមិនដឹងខ្លួន និងមានការឈឺចាប់យ៉ាងខ្លាំង នៅពេលដែលបានឃើញដើមឈើធំៗគ្រប់ប្រភេទ ពិសេសដើមច្បោះ ត្រូវបានគេកាប់យ៉ាងរង្គាល និងដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេង នៅនឹងមុខ យកទៅផ្គត់ផ្គង់ឲ្យក្រុមហ៊ុន Think Biotech (Cambodia) Co., Ltd ដើម្បីធ្វើអាជីវកម្មនាំឈើចេញទៅទីផ្សារអន្តរជាតិបន្តទៀត តាមរយៈក្រុមហ៊ុនដៃគូរឈ្មោះ Angkor Plywood Co., Ltd បើទោះបីជាគ្រឿងចក្ររោងចក្រអារឈើ និងផលិតក្តារបន្ទះរបស់ក្រុមហ៊ុនទាំងពីរនេះ បានរុះរើ បញ្ឈប់សកម្មភាពផលិតឈើ នៅដើមឆ្នាំ២០២០នេះ ក៏ដោយ ក៏អាជីវកម្មឈើចេញពីព្រៃធម្មជាតិ ក៏នៅតែបន្តឥតឈប់ឈរ ជារៀងរាល់ថ្ងៃដដែល។ អាជីវកម្មឈើរបស់ក្រុមហ៊ុនទាំងនេះ នៅតែបន្តក្នុងអំឡុងពេលការរីករាលដាលនៃជំងឺ កូវីឌ ១៩ ស្របពេលដែល សកម្មជនព្រៃឈើ ពិសេសបណ្តាញព្រៃឡង់ ព្រមទាំងបណ្តាញព្រៃឈើដទៃទៀត ត្រូវបានរារាំង ធ្វើទុក្ខបុកម្នេញ គំរាមកំហែង ចាប់ខ្លួនពីសំណាក់អាជ្ញាធរ ហាមឃាត់ មិនឲ្យចូលទៅក្នុងតំបន់ស្នូលព្រៃឡង់ នាពេលកន្លងមក។ យើងខ្ញុំនៅតែសង្ស័យថា តើមូលហេតុអ្វីបានជារដ្ឋាភិបាល មិនព្រមបិទអាជីវកម្ម អាជីវកម្មឈើរបស់ក្រុមហ៊ុនទាំងនេះ សូម្បីតែម្ចាស់ជំនួយ USAID/ Greening Prey Lang អង្គការជាតិ អន្តរជាតិ និងបណ្តាញសហគមន៍ព្រៃឡង់ ក៏ធ្លាប់បានចេញជារបាយការណ៍ជាផ្លូវការ និយាយអំពីការកាប់បំផ្លាញព្រៃឈើនៅក្នុងដែនជំរកព្រៃឡង់ មានការពាក់ព័ន្ធនឹងក្រុមហ៊ុនទាំងនេះ ជាច្រើនលើក ច្រើនសារដែរ តែទៅជាយ៉ាងណា ក៏អាជីវកម្មឈើរបស់ក្រុមហ៊ុនទាំងពីរនេះ នៅតែអាច បន្តសកម្មភាពបានដដែល ។ ក្នុងរយៈពេលនៃការហាមឃាត់ពីសំណាក់អាជ្ញាធរ សកម្មជនព្រៃឈើ ក៏បានរកឃើញ ការកាប់ឈើ និងដឹកជញ្ជូនឈើឃ្លុំ មានដូចជា បេង សុក្រម ផ្តៀក កកោះ ជាពិសេស ឈ្លីក ត្រសេក ឈើទាល ស្រឡៅ ជាតម្រូវការរបស់ក្រុមហ៊ុន ដែលដឹកដោយគោយន្តរាប់រយគ្រឿង ហើយនៅពេលថ្មីៗនេះ ក្រុមហ៊ុន បានប្រើយុទ្ធសាស្ត្រថ្មី ដោយមិនមានរោងចក្រអារឈើ មិនមានដេប៉ូ ឬ គំនរឈើ មិនមានឃ្លាំងស្តុកឈើ តទៅទៀតទេ ដើម្បីកុំឲ្យបន្សល់ទុកនូវភស្តុតាងបង្ហាញពីឧក្រិដ្ឋកម្មព្រៃឈើ នៅក្នុងក្រុមហ៊ុនទាំងនេះ នៅពេលមានក្រុមការងារអធិការកិច្ចថ្នាក់ជាតិ ចុះមកស៊ើបអង្កេតម្តងៗ។ មេការក្រុមហ៊ុនបានពង្រាយកម្មករ ចូលទៅក្នុងព្រៃរកឈើ ដោយកាប់ ប្រមូលឈើ ពីក្នុងដែនជំរក ដឹកចូលទៅក្នុងបរិវេណរដ្ឋបាល Think Biotech (Cambodia) Co., Ltd នៅភូមិ អាជេន ស្រុកសំបូរ រួចវាស់វែង និងទូទាត់ប្រាក់កំរៃដល់អ្នករកឈើ តាមរូបមន្ត មេគុណ ៨០ ក្នុងតម្លៃ ៤០ ០០០០រៀល (សែសិបម៉ឺនរៀល) ក្នុង១ម៣។ អ្នករកឈើភាគច្រើន ទទួលបានការឧបត្ថម្ភផ្នែកសំភារៈ បរិក្ខា និងហិរញ្ញវត្ថុ ព្រមទាំងត្រូវបានធានាផ្នែកច្បាប់ ពីសំណាក់ក្រុមហ៊ុន ថែមទៀតផង។ ជាក់ស្តែងកាលពីថ្ងៃទី១២ ដល់ ១៦ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ ក្រុមសកម្មជនស៊ើបអង្កេត បានឃើញគំនរឈើឃ្លុំ ថ្មីៗជាច្រើនដុំ គរ រាយប៉ាយ នៅខាងក្រោយអាគាររោងចក្រអារឈើ Think Biotech (Cambodia) Co., Ltd ស្របពេលដែលមានក្បួនឡានដឹកឈើ ប្រភេទV1 ចំនួនប្រាំបីគ្រឿង បានចូលទៅដឹកឈើនៅក្នុងក្រុមហ៊ុន ហើយដឹកចេញឈើមកវិញ មានគ្របបិទជិតឈឹងចំនួនបួនឡាន ដែលអ្នកភូមិ និងអ្នកអារឈើ អះអាងថាជាប្រភេទឈើឃ្លុំ និង២ឡានទៀត ដឹកឈើអុស ដោយមិនមានគ្របអ្វីឡើយ។ នៅពេលមានការដឹកជញ្ជូនឈើម្តងៗ យើងឃើញមានការជួយសម្រួល និងការពារពីសំណាក់មន្ត្រីពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងបណ្តាញ ភ្នាក់ងារក្រុមហ៊ុន និងអ្នកប្រចាំការ បានដាក់ពង្រាយតាមបែប ភ្នែកសេក ភ្នែករលក នៅគ្រប់តាមច្រកផ្លូវធំចូលពីចំងាយ រហូតដល់ក្រុមហ៊ុន ដោយមានកំលាំងសន្តិសុខ បានដាក់កំលាងពង្រាយ គ្រប់ទីកន្លែង គ្រប់ច្រកល្ហក យាមកាមយ៉ាងតឹងរ៉ឹងបំផុត ដើម្បីកុំឲ្យអ្នកកាសែត សកម្មជន អង្គការ ឬ អ្នកចម្លែក ចេញចូល ទៅក្នុងតំបន់អាជីវកម្មឈើ នោះ បានឡើយ។ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោក សែន សុធា បានចូលទៅស៊ើបអង្កេតអាជីវកម្មឈើរបស់ក្រុមហ៊ុនទាំងនេះ លោកបានថតក្បួនគោយន្តដឹកឈើ កាត់តាមភូមិកំភ្លុក ចូលទៅរោងចក្រអារឈើ លោកក៏បានជួបជាមួយ មេសន្តិសុខក្រុមហ៊ុន ហើយ លោកក៏ត្រូវបាន ណែនាំឲ្យចេញពីតំបន់នោះ បើចេញមិនទាន់ពេលទេ ក្រុមហ៊ុននឹងដាក់សន្តិសុខព័ទ្ធចាប់ខ្លួន ជាមិនខានឡើយ ដោយភ័យខ្លាចខ្លាំងពេក លោក សែន សុធា ក៏បាន ជិះម៉ូតូចាកចេញពីទីនោះ ទាំងយប់ម៉ោង ៨ រហូតធ្លាក់គ្រលុក ដួលមានរបួសធ្ងន់ រហូតដល់ស្លាប់ នៅយប់នោះតែម្តង។ ជាថ្មីម្តងទៀត យើងខ្ញុំទទូចម្តងហើយ ម្តងទៀត សូមឲ្យរាជរដ្ឋាភិបាល បិទអាជីវកម្មឈើរបស់ក្រុមហ៊ុនខាងលើនេះ ជាស្ថាពរ ដើម្បីបញ្ជាក់ជំហរឲ្យបានច្បាស់លាស់ អំពីឆន្ទៈការពារ និងអភិរក្សព្រៃឈើ ពិតប្រាកដមែននោះ ដើម្បីទុកជាកេរ្តិ៍មរតកដូនតា យើងផង ទុកជាប្រព័ន្ធការពារបរិស្ថានដ៏រឹងមាំផង និងទុកជាប្រយោជន៍ដ៏ចាំបាច់បំផុតសំរាប់អាយុមនុស្សលោក យើងទាំងអស់គ្នាផង។ ជាពិសេស រាជរដ្ឋាភិបាល ត្រូវតែបើកឳកាសឲ្យយើងខ្ញុំទាំងអស់គ្នា បានចូលទៅក្នុងតំបន់ការពារ ដើម្បីបន្តល្បាតព្រៃ និង ស៊ើបអង្កេត ស្រាវជ្រាវបទល្មើសព្រៃឈើ ឡើងវិញ ដើម្បីបង្ហាញពីកិច្ចសហការ ចូលរួមការពារព្រៃឈើ ទាំងអស់គ្នា។ រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page567 Page568 Page569 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×