Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន
អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថារថយន្តសណ្តោងស៊ីតែនមួយគ្រឿងត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបបង្ក្រាបបាន។ហេតុការណ៍បានធ្វើនៅវេលាម៉ោង១៦និង៣០នាទី​ ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ២០២០​ នៅ​ចំណុច​ ភូមិ​ធ្ល​កអណ្តូង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​​​ ខេត្តសៀមរាប។

ការបង្ក្រាបនេះដឹក​នាំ​ដោយ​លោក​ ​វរសេនីយ៍ឯក​ សេង​ វុទ្ធី​ មេបញ្ជាការរងអាវុធហត្ថខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តដឹកឈើនេះម៉ាក FUSO សណ្តោង​ស៊ីតែន​ ស្លាក​លេខ​ភ្នំពេញ​ 3C-2859 ពណ៌​ស​ ឆ្នូត​ ក្រហម​ខៀវ។
បើតាមប្រភពបានឲ្យដឹងថារថយន្តដឹកឈើនេះចេញ​ពី​ខេត្ត​បន្ទាយមានជ័យ​ ចូលមកខេត្តសៀមរាប។ដោយឡែកអ្នកបេីកបរគេចខ្លួនបាត់។ ក្រោយ​ពី​ធ្វើការ​ត្រួត​ពិនិត្យ​ ឃើញ​ឃើញប្រភេទឈើដុំមួយចំនួន។
បច្ចុប្បន្ន​រថយន្ត​និង​ឈេី​ខាង​លើ​ បាន​ប្រគល់អោយ​​រដ្ឋបាល​ព្រៃឈើ​ បន្ទាយ​ស្រី​ រក្សាទុក​ ដេីម្បី​ត្រួតពិនិត្យ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ស្អែកនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ខេត្តកំពង់ធំ៖គ្រឿងក្នុងជ្រូកជាង៩០០គីឡូ សមត្ថកិច្ចខេត្តកំពង់ធំ ដុតកំទេច ចោល នៅរសៀលថ្ងៃទី២២ខែឧសភានេះ។ ការដុតនេះមានការចូលរួម ពី លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំ និងលោកឌួងសារ៉ន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ និងលោក ឧត្តមសេនីយ៍ទោ អ៊ុក.កុសល ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោកឃុនប៊ុនហូរ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ធំ និងលោកតាន់.ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាលសត្វ ខេត្តកំពង់ធំ។ ដែលធ្វើស្ថិតនៅ ខាងក្រោយ ការិយាល័យ ផលិតកម្ម និងបសុព្យាបាលសត្វ ស្ថិតក្នុងភូមិបាល័ង្គ ក្រុងស្ទឹងសែន។

ទំនិញដែលត្រូវបានដុតកម្ទេចក្នុងថ្ងៃនេះ មានដូចជា ពោះជ្រូក ថ្លើមជ្រូក ស្លឹកត្រចៀកជ្រូក ឆ្អឹងជំនីជ្រូក និងគ្រឿងក្នុងជ្រូកមួយចំនួនទៀត។
សូមបញ្ជាក់ថាទំនិញទាំងនេះត្រូវបាននាំចូលពី ប្រទេសថៃ នាំយកមកចែកចាយនៅក្នុងប្រទេសកម្ពុជា ត្រូវការិយាល័យ ផលិតកម្ម និងបសុព្យាបាលសត្វ និងនគរបាលខេត្តកំពង់ធំ បង្ក្រាបបាន កាលពីថ្ងៃទី២០ខែឧសភា ឆ្នាំ ២០២០ កន្លងមកនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ខេត្តកំពង់ចាម៖ក្រុមហ៊ុន​ហេងហ៊ី​គ្រុប​
នៅព្រឹកមិញនេះបាន​ឧបត្ថម្ភ​ម៉ាស​ចំនួន​២ម៉ឺន​ម៉ាស ដល់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់​បម្រើ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​សារ​អប់រំ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ និង​សម្រាប់​ធ្វើការ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មក​លម្ហែ​កាយ​កម្សាន្ត​ នៅ​សួន​ស្មៅ​មុខ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​ការ​ណែនាំ​របស់​លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រោយ​ពីមានការព្យាបាលអ្នកជម្ងឺកូវីដ-១៩​ ជាសះស្បើយ នៅកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម សង្កេតឃើញថា ប្រជាពលរដ្ឋមិនមានការភ័យខ្លាច និង​បាត់បង់​ការ​ប្រុងប្រយ័ត្នចំពោះ ជម្ងឺកូវីដ-១៩ ហើយនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ទីផ្សារ មីនីម៉ាត និងចំណតរថយន្តមួយចំនួនខ្វះការប្រុងប្រយ័ត្ន​ ទាំងម្ចាស់ភោជនីយដ្ឋាន អាជីវករ ម្ចាស់រថយន្ត និងភ្ញៀវ ដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកឡេីយ។ ដូច្នេះ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាល នៃជម្ងឺកូវីដ-១៩​ ឲ្យ​កាន់តែ មានប្រសិទ្ធភាព​ខ្ពស់​ថែមទៀតនោះ រដ្ឋបាលខេត្តកំពង់ចាម សូម​អំពាវនាវ​ដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន គណៈអាជីវករ ម្ចាស់មីនីម៉ាត ម្ចាស់ម៉ាត ម្ចាស់ចំណតរថយន្តក្រុង ចំណតរថយន្ត ម្ចាស់រថយន្តឈ្នួល ទាំងអស់ ត្រូវ​បន្ត​ការ​ប្រុងប្រយ័ត្ន​​ និង​គោរពឲ្យ​បានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីផែនការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ខេត្តសៀមរាប៖ប្រជាកសិករមកពីភូមិចំនួនបីនៃសង្កាត់ជ្រាវ ប្រមាណជា៥០ទៅ៦០នាក់ បាននាំគ្នាបិទប្រឡាយដើម្បីយកទឹកបញ្ចូលស្រែ។ ប៉ុន្តែករណីនេះ សហគមន៍បឹងពារាំង មិនអនុញាតឡើយ។

ហេតុការណ៍នេះ បានកើតឡើងនាព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០២០ នៅចំណុចប្រឡាយទឹក ផ្លូវទៅកាន់បឹងពារាំង នៃព្រំប្រទល់ភូមិចំនួន៣ក្នុងសង្កាត់ជ្រាវ គឺភូមិវាល ភូមិក្រសាំង និងភូមិបឹង។

ហេតុការណ៍នេះ គឺប្រជាកសិករ បានបិទទំនប់ប្រឡាយដើម្បីបង្ហៀរទឹកបញ្ចូលស្រែ សង្គ្រោះស្រូវច្រើនរយហិកតា ដែលកំពុងរងការស្វិតងាប់ជាបណ្តើៗ ដោយសាតែខ្វះទឹក។ ជាមួយគ្នានោះ ក៏ត្រូវបានហាមឃាត់ដោយក្រុមមន្ត្រីសហគមន៍បឹងពារាំង ត្បិតទឹកដែលនាំយកតាមប្រឡាយខាងលើ ត្រូវបានអះអាងថា គឺសម្រាប់បញ្ចូលទៅក្នុងបឹងពារាំង ដើម្បីជួយសង្គ្រោះត្រីមេពូជតែប៉ុណ្ណោះ។

ទោះយ៉ាងណាបាតុភាពនេះ មិនមានការបង្កហិង្សាទាំងទ្វេរភាគី ប៉ុន្តែគូភាគីប្រកាន់ជំហរដោយទាមទារយកទឹករៀងៗងខ្លួនអោយខាងតែបាន។

ជួបសម្ភាសន៍ផ្ទាល់ជាមួយកសិករ លោកមួង សាន បានលើកឡើងថា ស្រូវជាច្រើនរយហិកតាក្នុងតំបន់នេះកំពុងរងការស្វិតងាប់ជាបណ្តើៗ។ហេតុដូច្នេះហើយទើបពួកគាត់សម្រេចបិទប្រឡាយបង្ហៀរទឹកបញ្ចូលស្រែបែបនេះ។ លោកសានបន្តថា ការនាំយកទឹកមកដល់ចំណុចនេះ គឺក្រោមការជួយស្តារប្រឡាយនិងពុះពារគ្រប់យ៉ាងរបស់ប្រជាកសិករ។ ប៉ុន្តែពេលនាំយកទឹកបានហើយ បែជាក្រុមសហគមន៍ ទាមទារបង្ហូរទៅកាន់បងពារាំងទាំងអស់ នេះហើយដែលជាចំណុចនាំអោយពួកគាត់បង្ខំចិត្តបិទប្រឡាយ ដើម្បីយកទឹកបែបនេះ។

ក្នុងពេលតែមួយ មន្ត្រីសហគមន៍បឹងពារាំង លោក ឈឿម សំបូ បានប្រាប់អ្នកសារព័ត៌មានថា ទឹកដែលបង្ហូរមកនេះ គឺខាងសហគមន៍ ជាអ្នកស្នើសុំពីមន្ទីរធនធានទឹក ដោយនាំយកបញ្ចូលទៅបឹងពារាំង ដើម្បីសង្គ្រោះត្រីមេពូជ។ត្បិតរដូវប្រាំងកំពុងគំរាមកំហែងយ៉ាងខ្លាំងក្នុងការផ្តាច់ជីវិតត្រីមេពូជនិងសត្វស្លាបទឹងរាប់រយប្រភេទ។ហេតុផលនេះហើយ ដែលនាំអោយខាងសហគមន៍ រារាំងក្នុងការបិទផ្លូវទឹករបស់ប្រជាកសិករ។

ជាមួយការលើកហេតុផលអំពីការដណ្តើមគ្នាយកទឹកនេះ មន្ត្រីក្រុមប្រឹក្សាសង្កាត់ជ្រាវ និងនគរបាលមូលដ្ឋាន បានសម្រេចអោយគូភាគី រក្សាភាពស្ងប់ស្ងាត់ ហើយរងចាំដំណោះស្រាយពីអាជ្ញាធរសង្កាត់ នៅរសៀលថ្ងៃផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ខេត្តសៀមរាប៖លោកនួន​ ពុទ្ធារ៉ា​ អភិបាលក្រុងសៀមរាប និងជាតំណាងអោយ​ លោកទៀ សីហា​ អភិបាលខេត្តសៀមរាបនៅរសៀលថ្ងៃទី២១ខែឧសភាឆ្នាំ២០២០ម្សិលមិញនេះ បានដឹកនាំក្រុមការងារ នៃរដ្ឋបាល​ក្រុងសៀមរាប​ ដោយមានចូលរួមពីលោកចៅសង្កាត់សៀមរាប​ បានបន្តដំណើរដោយថ្មើរជើង​ ពិនិត្យមើលផ្លូវដីក្រហម០១ខ្សែ ចេញពីផ្លូវវាងក្រុង​ ឆ្លងកាត់តាមភូមិត្រៀក និងភូមិក្រសាំងរលើង​ ឆ្ពោះទៅភូមិភ្នំក្រោម ក្នុងសង្កាត់សៀមរាប ដើម្បីពិនិត្យមើលស្ថានភាព​ និងលទ្ធភាព ត្រៀមសាងសង់​ ជាប្រភេទផ្លូវក្រាលកៅស៊ូ ឬជាប្រភេទផ្លូវបេតុង ដើម្បីធានា​ និង​ ស្របតាមតម្រូវការប្រើប្រាស់ជាក់ស្តែង​ ក្នុងឆ្នាំ២០២០នេះ។

សូមជម្រាបថា​ យោងតាមរយៈសេចក្តីសម្រេចក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០​នេះ រដ្ឋបាលខេត្តសៀមរាប​ បានកំណត់យកការងារបើកផ្លូវ និងការសាងសង់ផ្លូវ ជាការងារអាទិភាព​ ក្នុងនោះផ្លូវដីក្រហម០១ខ្សែ ចេញពីផ្លូវវាងក្រុង​ ឆ្លងកាត់តាមភូមិត្រៀក និងភូមិក្រសាំងរលើង​ ឆ្ពោះទៅភូមិភ្នំក្រោម ក្នុងសង្កាត់សៀមរាប​ ក៏ជាផ្លូវអាទិភាព​ ដែលត្រូវត្រៀមបើកការដ្ឋានសាងសង់ ដើម្បីរួមចំណែក​លើកកម្ពស់​សោភ័ណភាព សុខុមាលភាព​ និង ចៀសវាងការកកស្ទះចរាចរ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយភាពក្រីក្រ របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ និងអ្នកប្រើប្រាស់ផ្លូវ នេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ភ្នំពេញ៖នៅទីបំផុតសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ចប់មុខតំណែង លោកវរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ០៣៨៧៤ នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។នេះបើយោងតាមសេចក្តីប្រកាសស្តីពីការនអនុវត្តវិន័យមន្ត្រីនគរបាលជាតិ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ។

លោក រុំ សុវិជ្ជា ត្រូវបានសារព័ត៌មានផ្សាយថាបានផឹកស្រាស្ររឹងជោកជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាក លោកតាអាចារ្យលាក់ បណ្តាលឲ្យខូចខាត។ ជាមួយគ្នានោះមន្ត្រីនគបាលចរាចរណ៍ជាន់ខ្ពស់រូបនេះ បានស្រែកជេរ និងប្រមាថ ទៅអភិបាលខេត្តកំពង់ធំលោក សុខ លូ ថា ផងដែរ។

សូមបញ្ជាក់ថាករណីគ្រោះថ្នាក់ចរណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១២នាទីយប់ថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២០ ស្របពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។

គួររំលឹកថា លោក រុំ សុវិជ្ជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក៏ត្រូវបានសម្តេច ស ខេង បានចេញលិខិតព្រមានលើកទី១ ដោយសារតែធ្វេស ប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ខេត្តឧត្តរមានជ័យ៖សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាសមត្ថកិច្ចបានបង្ក្រាបការដឹកជញ្ជូនឈើនៅខេត្តឧត្តរមានជ័យ ដោយចាប់បានរថយន្តដឹកឈើ០៣គ្រឿង។ ការចាប់នេះធ្វើឡើងនៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២០នេះ នៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បើតាមប្រភពបានរាយការណ៍ថារថយន្តទាំង០៣គ្រឿង ដែលសមត្ថកិច្ចបង្ក្រាប ប្រភេទរថយន្តយីឌុប០២គ្រឿង និងឃ្លុបមួយគ្រឿង។ ដោយរថយន្តយីឌុបមួយគ្រឿងបានរក្សាទុកនៅកន្លែងបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែងនិងមួយគ្រឿងទៀតរក្សាទុកនៅកន្លែងរដ្ឋបាលព្រៃឈើ។ ចំណែករថយន្តម៉ាកឃ្លុបប្រភេទ០៥តោនសមត្ថកិច្ចកំពុងនាំយកទៅកាន់ស្រុកអន្លង់វែង។ ពាក់ព័ន្ធករណីនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ខេត្តកំពង់ធំ៖ រថយន្តដឹកឈើចំនួនពីរ គ្រឿងនិងមនុស្សម្នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ធំចាប់ខ្លួន។

ហេតុការណ៍ធ្វើឡើងវេលាម៉ោង ០១និង១៥នាទីថ្ងៃទី២១ខែឧសភាឆ្នាំ ២០២០ នៅចំណុចភូមិប៉ូតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ប្រតិបត្តិការនេះបង្ក្រាបបានរថយន្ត០២គ្រឿង

០១/រថយន្កម៉ាកHilander (ហាយឡិនឌ័រ)ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ2y-7325 បើកបរដោយឈ្មោះ ជុំ តុលា ភេទប្រុស អាយុ ២៥ឆ្នាំ ភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ខេត្តកំពង់ធំ មាន ឈើប្រភេទធ្នង់ចំនួន 11ដុំ ស្មើនិង 565kg។

០២/ រថយន្តម៉ាក Hilender (ហាយឡិនឌ័រ) ពណ៌ទឹកប៊ិចពាក់ស្លាកលេខ ភ្នំពេញ 2Q-6913 មាន ឈើប្រភេទធ្នង់ចំនួន១០ដុំ ស្មើនិង 496kg។ ជនសង្ស័យនិងវត្ថុតាង ត្រូវបានកងរាជអាវុធហត្ថបានធ្វើកំណត់ហេតុបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើស្ទោងដើម្បីចាត់ការតាមផ្លូវច្បាប់។

លោកឈឿង គុណ នាយផ្នែករដ្នបាលព្រៃឈើស្ទោងបានអោយដឹងនៅព្រឹកនេះថា ឈើរក្សាទុកនៅផ្នែករដ្នបាលព្រៃឈើស្ទោង រថយន្ដរក្សាទុកនៅក្នុងបន្ទាយកងរាជអាវុធហត្ថខេត្ត។ ចំណែក ជនសង្ស័យ មា្នក់បានបញ្ចូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ SRP ប៊ុនរិទ្ធី

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ខេត្តប៉ៃលិន៖មន្ត្រីនគរបាលខេត្តប៉ៃលិនម្នាក់និងម្នាក់ទៀតធ្វើដំណើរជាមួយគ្នាបានស្លាប់ដោយគ្រោះថ្នាក់ចរាចណ៍។
ហេតុការណ៍បានកើតឡើងវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី២១ ខែឧសភាឆ្នាំ២០២០  រវាង​រថយន្ត​ និង​ម៉ូតូ​នៅលើផ្លូវជាតិលេខ ៥៩​ នៅ​ចំណុចផ្លូវបំបែកភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខខេត្ដប៉ៃលិន។
ជនរងគ្រោះ​ទាំង​ពីរមានឈ្មោះ៖០១-ឈ្មោះ បារាំង ភេទប្រុស  មុខរបរកសិករ បើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ ប៉ៃលិន 1C-2420​ (ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ) ។
​     ០២-ឈ្មោះ អ៉ឹម ណែម ភេទប្រុស អាយុ ៥៣ឆ្នាំ បុខរបរ នគរបាលខេត្តប៉ៃលិន ជាអ្នក​រួម​ដំណើរ​ បានស្លាប់នៅនឹងកន្លែងកើតហេតុ​ ។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ក្នុង​ភូមិស្រែអន្ទាក់ ឃុំ/ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ភាគីរថយន្តឈ្មោះ PATTANA PAIBUNWONG Mr. KOBCHAI ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិថៃ បើកបររថម៉ាក ISUZU ពាក់ផ្លាកលេខ THAILAND 91-0642 ។
មូលហេតុបណ្ដាលមកពីកត្តាមនុស្សបើកបររថយន្ត​ហួស​ល្បឿន​កំណត់​ ។​ បច្ចុប្បន្ន​ជនបង្ក និងរថយន្តត្រូវបានឃាត់ និងរក្សាទុក នៅ​ការិយាល័យ​ជំនាញ​ចរាចរណ៍​ផ្លូវគោក​  នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន​ ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕SRPវ៉ន​ ដារ៉ា

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២០

ខេត្តសៀមរាប៖ផ្លូវជាច្រើនខ្សែទាំងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវលំ ជនបទ នៅក្នុងដែនដីខេត្តសៀមរាបឃើញថាមានលក្ខណៈល្អប្រសើរ និងស្អាតច្រើនក្នុងការធ្វើដំណើរ។

កំណាត់ផ្លូវជាច្រើនខ្សែទាំងផ្លូវជាតិ ផ្លូវខេត្តនិងផ្លូវលំនានានៅក្នុងខេត្តសៀមរាបល្អស្អាតបែបនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ដោយមានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ជាសេនាធិការ បានជួសជុល ស្ថាបនា កៀរសម្រួល ជួសជុលជាប្រចាំ។
ជាក់ស្តែងសម្រាប់ពេលនេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានកំពុង និងបន្តសកម្មភាពថែទាំផ្លូវ កៀរសម្រួល ជួសជុល និងថែទាំ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ មានដូចខាងក្រោម៖

1-បានបន្តធ្វើការសម្អាតដី និងលាបថ្នាំឃើបឡើងវិញ ការងារថែទាំប្រចាំផ្លូវជាតិលេខ63 ចន្លោះគ.ម00 ដល់គ.ម01 ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

2-បានធ្វើការភ្ជួរ និងកៀរកិនបង្ហាប់ដីល្បាយថ្ម ការងារថែទាំប្រចាំផ្លូវខេត្តលេខ2676 ស្ថិតក្នុងភូមិអន្លង់ត្បាល់ ឃុំកន្ទួត ស្រុកស្វាយលើ។

3-បានបន្តធ្វើការភ្ជួរ និងកៀរកិនបង្ហាប់ដីល្បាយថ្ម ការងារថែទាំប្រចាំផ្លូវខេត្តលេខ2644 ស្ថិតក្នុងភូមិចាន់ហៀរ ឃុំបេងមាលា ស្រុកស្វាយលើ។

4-បានបន្តធ្វើការជួសជុលស្នាមប្រេះលើផ្លូវ ការងារថែទាំប្រចាំផ្លូវខេត្តលេខ265B ចន្លោះគ.ម08 ដល់គ.ម09 ស្ថិតក្នុងភូមិចែកខ្សាច់ ឃុំអន្លង់សំណរ ស្រុកជីក្រែង។

5-បានបន្តធ្វើការភ្ជួរ កៀរកិនបង្ហាប់ដីល្បាយថ្ម ការងារថែទាំប្រចាំផ្លូវខេត្តលេខ265A ស្ថិតក្នុងភូមិគោក ឃុំជីក្រែង ស្រុកជីក្រែង។

6-បានបន្តធ្វើការជួសជុលសំបុកមាន់ និងស្នាមប្រេះលើផ្លូវ ការងារថែទាំប្រចាំផ្លូវជាតិលេខ67 ចន្លោះគ.ម27 ដល់គ.ម28 ស្ថិតក្នុងស្រុកបន្ទាយស្រី។

7-បានបញ្ចប់ការងារគូសគំនូសសញ្ញាចរាចរណ៍ និងរៀបដុំបេតុងចែកទ្រូងផ្លូវ លើកំណាត់ផ្លូវសម្តេចវិបុលបញ្ញា សុខ អាន ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២០

ខេត្តសៀមរាប៖លោកសេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ និងជាអ្នកទទួលខុសត្រូវការពារតំបន់ចំការ
ព្រៃមេពូជឈើគ្រញូង បានឱ្យដឹងថាចំការព្រៃមេពូជឈើគ្រញូងដែលមានទំហំ១.៨៨៨ហិកតា មានទីតាំងស្ថិតនៅក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបច្ចុប្បន្ននេះ បានក្លាយទៅជាតំបន់លំហែកាយធម្មជាតិ ព្រោះនៅទីនេះមានធនធានដ៏សម្បូរបែប ដូចជា ៖ មានសត្វព្រៃជាច្រើនប្រភេទ ដើមឈើគ្រញូងធំៗ និងផ្កាព្រៃជាច្រើនប្រភេទ រីកទៅតាមរដូវកាល ដែលមានភាពបៃតងស្រស់ស្អាតខ្យល់បរិសុទ្ធ ដែលឥឡូវនេះ នៅក្នុងចំការមេពូជឈើគ្រញូង កំពុងតែមានផ្កាព្រៃជាច្រើនរីកស្គុះស្គាយ ដូចជាផ្កាទឹកដោះ ផ្កាចកអណ្តើក និងផ្កាព្រៃជាច្រើនទៀត ដែលមិនទាន់ស្គាល់ឈ្មោះ និងអាចទស្សនាសត្វព្រៃ ជាពិសេសអាចប្រលែងលេងជាមួយហ្វូងមេអំបៅបានទៀតផង។

លោកសេង លន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះលោកកំពុងតែរៀបចំវង្វង់ទស្សនាធនធានធម្មជាតិដ៏សម្បូបែបនៅក្នុងតំបន់នេះ ដូចជាវង្វង់ទស្សនាសម្រាប់អ្នកជិះរថយន្ត សម្រាប់អ្នកជិះកង់ និងសម្រាប់អ្នកដើរថ្មើជើង ដោយអ្នកដែលមកកម្សាន្តនៅក្នុងចំការមេពូជឈើគ្រញូងនេះ អាចយកអាហារផ្ទាល់ខ្លួនមកបរិភោគក្រោមម្លប់ឈើដ៏ត្រជាក់ក្នុងព្រៃនេះបានផងដែរ ។

បើតាម លោក សេង លន ក្រៅពីនេះ បងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្តនៅតំបន់នេះ ដែលមានបំណងចង់ចូលរួមការពារព្រៃឈើ អាចចូលរួមដាំកូនឈើជាលក្ខណៈគ្រួសារក៏បាន ជាក្រុមក៏បានដែរ ដែលឥឡូវនេះនៅទីនេះមានកូនឈើគ្រញូង និងឈើប្រណិតមួយចំនួន ត្រូវបានភ្ញៀវទេសចរ ថ្នាក់ដឹកនំា និងប្រជាពលរដ្ឋដាំនៅក្នុងចម្ការពូជមានចំនួន០៥ហិកតាហើយ និងមានដើមឈើខ្លះបានធំៗស្អាត ដែលអាចអោយភ្ញៀវទេសចរមកទស្សនាប្រភេទឈើប្រណិតៗនេះបាន ព្រោះថា ប្រភេទឈើប្រណិតៗបែបនេះ នៅតំបន់ផ្សេងមិនសូវមានច្រើនដូចនៅទីនេះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២០

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង​លោក​ ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកមិញនេះបានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន និង​អ្នកជំងឺរាំរ៉ៃ ចំនួន៦០គ្រួសារ នៅស្រុកបាធាយ​​។
ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ លោក​​ អ៊ុន​ ចាន់ដា​ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំង៦០គ្រួសារដោយក្តីនឹករលឹក​ អាណិតអាសូរបំផុត​ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយនោះឡើយ ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេ​ ដែលជានិច្ចជាកាល តែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខ​ពលរដ្ឋខ្មែរគ្រប់ៗរូប។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អំណោយ​ដែល​ត្រូវ​ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន និង​អ្នកជំងឺរាំរ៉ៃ ចំនួន៦០គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម ទឹកសុីអុីវ០១យួរ ទឹកត្រី០១យួរ ត្រីខ១០កំប៉ុង ម៉ាស់០៥បន្ទះ និងថវិកា២០,០០០រៀល​ ផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page603 Page604 Page605 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×