ភ្នំពេញ៖មន្ត្រីនគរបាល ចំនួន០៨រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។
នេះបើតាមលិខិត របស់ក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយ លោក ស សុខា អង្គភាពសៀមរាប ប៉ុស្តិ៍ ទើបទទួលបាន៕
ភ្នំពេញ៖មន្ត្រីនគរបាល ចំនួន០៨រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។
នេះបើតាមលិខិត របស់ក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយ លោក ស សុខា អង្គភាពសៀមរាប ប៉ុស្តិ៍ ទើបទទួលបាន៕
ខេត្តព្រះវិហារ៖ជុំវិញការចោទប្រកាន់នេះ អង្គភាព សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការអត្ថាធិប្បាយ ពីលោកម៉ក់ ស៊ីសាវុធ ប្រធានសាខាគយ និងរដ្ឋករខេត្តព្រះវិហារ និងការិយាល័យគយ និងរដ្ឋាករអានសេះ នៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង។ ប៉ុន្តែ លោកម៉ក់ ស៊ីសាវុធ បានប្រាប់អ្នកសារព័ត៌មានកាលរសៀល ថ្ងៃ០២ កុម្ភៈ ឆ្នាំ២០២៤ ថា តាមពិតច្រកអានសេះ នោះ ទាំងខេត្តនិងថ្នាក់លើ គេក៏ដឹងដែរថា មានមាន់លុះត្រា មានលិខិតអនុញ្ញាត ពីក្រសួងកសិកម្ម ទើបលោកអាចប្រមូលពន្ធបាន តែនេះអត់មានអីទេ! ពិបាកណាស់ បើធ្វើទៅប៉ះជាមួយខាងខេត្ត។ លោកថា បើជារូបភាពធំដុំលោក តម្រូវឲ្យបង់ពន្ធហើយ។ លោក ថា គ្មានកម្លាំងគ្រប់គ្រាន់ចាប់ចងទំនិញនោះទេ សុំកុំឲ្យមានរូបភាពធំដុំ។
លោកបន្តថា រឿងលុយកាក់ មិនបង់ឲ្យគាត់ក៏បានដែរ តែមើលប្រធានច្រក គេយកពីអ្នកនាំទំនិញច្រើនជាងខ្ញុំផង។ ចំណែកខ្ញុំសុំថ្លៃបាយទៅ ព្រោះខ្ញុំរាល់ថ្ងៃត្រូវហូបបាយដែរ។ លោកក៏បាននិយាយបែបខឹងអ្នករាយការណ៍ថា បើបិទច្រកទាំងស្រុងតែម្តងក៏បានដែរ។
មានកាបង្ហើបផងដែរថា រថយន្ត១គ្រឿង ត្រូវបង់លុយចាប់ពី១០ ទៅ២០ម៉ឺនរៀល។ យ៉ាងណាក៏ដោយ ក្រុមឈ្មួញនិង អាជីវករតូចតាច ដែលមិនអាចទ្រាំនឹងទង្វើគាបសង្កត់ទារលុយពីមន្ត្រី និងភ្នាក់ងារគយ ក្រោមការគ្រប់គ្រ របស់លោកម៉ក ស៊ីសាវុធ ទើបទម្លាយប្រាប់អ្នកសារព័ត៌មាន។
តាមប្រភពបានឱ្យដឹងថា បុរសម្នាក់វ័យខ្ទង់៥០ឆ្នាំ ចាំរាប់ក្បាលឡានទំនិញគេចពន្ធ តាមច្រកអានសេះ ឈ្មោះម៉ាន សេត ត្រូវបានប្រភពរាយការណ៍ថា ជាអ្នកប្រមូលសេដ្ឋកិច្ច ពីក្រុមឈ្មួញដឹកទំនិញគេចពន្ធ តាមច្រកអានសេះ ពីប្រទេសថៃ ឲ្យលោកម៉ក់ ស៊ីសាវុធ ប្រធានសាខាគយ និងរដ្ឋករខេត្តព្រះវិហារ និងការិយាល័យគយ និងរដ្ឋាករអានសេះ។
ទីតាំងច្រកទ្វារព្រំដែនអានសេះ ត្រូវបានប្រភពព័ត៌មានរាយការណ៍មកថា កំពុងក្លាយជាកន្លែងឈ្មួញនាំចូលទំនិញគេចពន្ធ ពីប្រទេសថៃ ចូលមកចែកចាយ តាមបណ្ដាខេត្តនានាយ៉ាងគ្រឹកគគ្រេង។ ដោយករណីនេះគេមានការសង្ស័យថាមន្ត្រីជំនាញគយខេត្តព្រះវិហារនិងច្រកអានសេះ មានការឃុបឃិតគ្នាជាមួយក្រុមឈ្មួញ ដោយមិនខ្វល់ខ្វាយទៅនឹងការបង្ក្រាបឡើយ ធ្វើឱ្យចំណូលពន្ធគយមានការខាតបង់រាប់សិបលានរៀលក្នុងមួយខែៗ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ការលួចបើកឲ្យទំនិញគេចពន្ធ នាំចូលមានដូចជាចំណីអាហារជាច្រើន ប្រភេទ មានបន្លែផ្លែឈើទឹកក្រូចទឹកដោះគោ និងទឹកសុទ្ធជាដើម។ល។ ជាពិសេស គឺមាន់ដឹកទាំងរថយន្តតែម្តងក្រុមឈ្មួញ នាំចូលបានយ៉ាងរលូន ដោយគ្មានការឆែកឆេរ និងរឹតបន្តឹងពីមន្ត្រីគយ ដោយសារគេបង់សេវាឲ្យដោយមិនចេញវិក័យបត្រ ប្រមូលលុយ ដាក់ហោប៉ៅចែកគ្នាយ៉ាងសុខស្រួល។
ទំនិញគេចពន្ធ ទាំងនោះ ពីប្រទេសថៃ មានដូចជា ស្រាបៀរ ជាច្រើនប្រភេទ, ភេសជ្ជៈកំប៉ុង ឬដប និង ទំនិញចាប់ហួយ និងគ្រឿងសម្អាងការជាដើម។
បើតាមសេចក្តីរាយការណ៍ ពីច្រកទ្វារអន្តរជាតិអានសេះបានឲ្យដឹងថា មានក្រុមឈ្មួញធំៗ បានសម្រុកនាំទំនិញគ្រប់ប្រភេទ ពីប្រទេសថៃចូលមកកម្ពុជា ដោយមិនមានបង់ពន្ធយ៉ាងពេញបន្ទុក យ៉ាងរលូន នៃទឹកដីខេត្តព្រះវិហារយ៉ាងគំហុកតែម្តង ដោយគ្មានអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធណាមួយធ្វើការបង្ក្រាប ឬទប់ស្កាត់ឡើយប្រមូលយកប្រាក់គឺចប់។
សេចក្តីរាយការណ៍បន្តថា ការនាំទំនិញចូលដោយមិនមានបង់ពន្ធ មកពីប្រទេសថៃ តាមច្រកអានសេះ ឆ្លងចូលមកទឹកដីកម្ពុជា បានយ៉ាងរលូនបែបនេះ គឺមានការបើកដៃនិងឃុបឃិតគ្នាពីសំណាក់ លោកម៉ក់ ស៊ីសាវុធ ប្រធានសាខាគយ និងរដ្ឋករខេត្តព្រះវិហារ និងការិយាល័យគយ និងរដ្ឋករច្រកទ្វារអានសេះ ទើបក្រុមឈ្មួញ និងអាជីវករដំណើរការដឹកញ្ជូនចុះពីលើភ្នំច្រកអានសេះ ទៅចែកចាយ និងស្តុបទុកតាមឃ្លាំង និងចែកចាយទៅខេត្តផ្សេងៗទៀតបាន បើមិនដូច្នោះទេ កុំសង្ឃឹមថា នាំទំនិញគេចពន្ធ ចូលមក និងចែកចាយបាននោះ៕
ភ្នំពេញ៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ជោគជ័យ នៃដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ បេសកកម្មនេះ បានទទួលជោគជ័យយ៉ាងធំធេង ទាំងផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ច។
គួរកត់សម្គាល់ថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១២ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីទទួលបានមហាជោគជ័យនៃបេសកកម្មការទូតក្នុងតំបន់អាស៊ី អាម៉េរិក អឺរ៉ុប និងមជ្ឈិមបូព៌ា នាពេលកន្លងមក។
ខ្លឹមសារបន្ថែម សូមអានសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអះអាងថា រដ្ឋបាលខេត្តបានរៀបចំនូវកម្មវិធីកម្សាន្តសប្បាយជូនដល់ភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកម្សាន្ត ចំនួន ១៥កន្លែង នៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នេះ។
លោកបានបង្ហើបឲ្យដឹងផងដែរថា នៅក្រោយការបញ្ចប់បុណ្យទន្លេ នេះ ទៅ រដ្ឋបាលខេត្ត បន្តរៀបចំធ្វើសង្ក្រាន្តសៀមរាប ដើមី្បបង្កលក្ខណៈ ជូនដល់ភ្ញៀវជាតិ អន្តរជាតិ ចូលរួមសប្បាយរីករាយ នូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ហើយក៏ជាចលករមួយក្នុងការទាក់ទាញ ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ស្របតាមប្រសាសន៍ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការជម្រុញយុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤។
លោកប្រាក់ សោ ភ័ណ អះអាងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និង ពិភាក្សាការងារ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ ក្នុងសាលប្រជុំសាលាខេត្តសៀមរាប នៅថ្ងៃពុធម្សិញមិញ អធិបតីភាព លោកសុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យ នេះ គឺជាឱកាសមួយដ៏សំខាន់សម្រាប់ កម្ពុជា ក្នុងការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ខេត្តសៀមរាប និង បណ្តាខេត្ត នៅតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាបុណ្យទន្លេនេះ និងមានការចូលរួមពីមន្រ្តីការទូត និង មានការអញ្ជើញមកចូលរួមពីបវកញ្ញាពិភពលោក និង ភ្ញៀវទេសចរមកកម្សាន្តជាច្រើន ខណៈបច្ចុប្បន្ន អត្រាកក់បន្ទប់ស្នាក់នៅស្ទើតែអស់ទៅហើយ។
រដ្ឋមន្រ្តីបានរំពឹងថា ព្រឹត្តិការណ៍បុណ្យទន្លេនេះ និង ក្លាយទៅព្រឹត្តិការណ៍ទូលាយមួយ ដែលមានការចូលរួមពីដៃគូរអន្តរជាតិ ព្រោះកម្ពុជាគឺជាប្រទេសអនុតំបន់ទន្លេមេគង្គ។ លោកបានជម្រុញឲ្យក្រុមការងារ គ្រប់ផ្នែកទាំងអស់ ត្រូវធ្វើការរៀចំឲ្យបានម៉តចត់ទាំងការងាររៀបចំសម្អាតបរិស្ថាន ស្ទឹងសៀមរាប ឲ្យស្អាត ការតុបតែងលម្អរ នៅតាមដងផ្លូវដោយមានការដាក់ប៉ាដាស្វាគមន៍ ដែលរចនារូបភាពទាក់ទាញ ដល់ភ្ញៀវ និង បន្ស៊ីទៅខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌។
រដ្ឋមន្ត្រីក៏បានស្នើឲ្យម្ចាស់អាជីវកម្ម ទាំងអស់ សូមគិតគូរលើដាក់តម្លៃកន្លែងស្នាក់នៅ តម្លៃម្ហូបអាហារ អនាម័យ សេវាកម្មផ្សេងៗឲ្យបានសមរម្យ កុំឡើងថ្លៃហួសហេតុ។ ម៉្យាងទៀត លើការផ្សព្វផ្សាយពាណិជ្ជកម្ម គឺត្រូវធ្វើបង្ហាញពីផលិតផល ក្នុងស្រុក ដើមី្បលើកកម្ពស់ផលិតផល របស់ប្រជាពលរដ្ឋ យើង និង មិនត្រូវធ្វើការបង្ហាញពីស្រាបៀរនោះឡើយ។
សូមជម្រាបថា ពិធីបុណ្យទន្លេ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង បំផុសចលនា មហាជនឲ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ខេត្តសៀមរាប នេះជាលើក ទី១ហើយ ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ស្របពេលក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤។
សូមបញ្ជាក់ផងដែរថា ពិធីបុណ្យទន្លេនេះ រៀបចំឡើង ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និង ការអភិវឌ្ឍ” ដោយមានការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួច អបអរសាទរពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ហើយសាធារណជន អាចចូលរួមទស្សនា និង កម្សាន្តសប្បាយរីករាយចាប់ពីថ្ងៃទី១៥ ,១៦ និង១៧ ខែមីនា ឆ្នាំ២០២៤ នៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ចាប់ពីចំណុចសួនច្បារ មាត់ស្ទឹង ព្រះរាជដំណាក់ ទៅដល់ផ្សារចាស់៕
ខេត្តសៀមរាប៖កុងស៊ីសមាគមន៍ គ្រប់គ្រងដោយឈ្មោះ ហៀប ងើយ ភេទ ប្រុស អាយុ៥៥ ឆ្នាំរស់នៅ ភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានបង្ហូទឹកស្អុយចូលត្រពាំង រាប់ឆ្នាំ អាជ្ញាធរ ទើបតែដឹង៊
អភិបាលស្រុកប្រាសាទបាគង លោកសូរ ប្លាតុង បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន អំពីកង្វល់ របស់បងប្អូនប្រជាពលរដ្ឋ តាមរយៈលោកមេភូមិរលួសខាងលិច កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០២៤ កន្លងទៅ ខ្ញុំបាទ បានណែនាំអោយក្រុមប្រឹក្សាឃុំរលួស សហការណ៍ជាមួយ មន្ទីរពេទ្យសត្វខេត្ត ពេទ្យសត្វស្រុក លោកមេភូមិ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ចុះទៅពិនិត្យ កន្លែងកុងស៊ីសមាគមន៍ គ្រប់គ្រងដោយឈ្មោះ ហៀប ងើយ ភេទ ប្រុស អាយុ៥៥ ឆ្នាំរស់នៅ ភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងបានណែនាំ អោយម្ចាស់កុងស៊ី រៀបចំធ្វើការគ្រប់គ្រងទឹកស្អុយអោយបានល្អ កុំបង្ហូរទឹកស្អុយ ចូលត្រពាំង និងមានក្លិននអាក្រក់ រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ បន្តទៀត។
អភិបាលស្រុករូបនេះបានបន្តថា ពាក់ព័ន្ធករណី ខាងលើនេះ អ្នកគ្រប់គ្រងកុងស៊ី បានយល់ព្រមបញ្ឈប់ ការបង្ហូទឹកស្អុយ ចូលត្រពាំងទៀត និងសន្យាបាញ់ថ្នាំសំលាប់មេរោគ អោយបានត្រឹមត្រូវ ។ ជាមួយគ្នានេះ ខ្ញុំបាទ ក៏បានណែនាំ អាជ្ញាធរមូលដ្ឋាន អោយបន្តតាមមើល ការអនុវត្តន៍ជាក់ស្តែង របស់ អ្នកគ្រប់គ្រងកុងស៊ីនេះ ក្នុងករណី មិនអនុវត្តន៍តាមកិច្ចសន្យា នៅតែបង្ករការរំខាន ដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋទៀត រដ្ឋបាលស្រុក នឹងមានវិធានការបន្ត៕
ខេត្តឧត្ដរមានជ័យ៖ស្ត្រីម្នាក់ត្រូវបានគេកាប់សម្លាប់ បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម។
យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបានឲ្យដឹងថា
ករណី ឃាតកម្ម កើតឡើងនៅថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២០៖២០នាទី នៅចំណុចក្នុងប្រឡាយ ស្របតាមបណ្ដោយផ្លូវលេខ១ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ករណីនេះបង្កឡើងដោយជនសង្ស័យ ឈ្មោះ ឈឿន កុម្ភ: ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានធ្វើសកម្មភាព យកកាំបិតចុងស្រួចចាក់ កាប់ និងអាករ ជនរងគ្រោះ ឈ្មោះ ហឹ សុវណ្ណចរិយា (ហៅ អឿន) ភេទស្រី អាយុ ៤១ឆ្នាំ ដែលបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងបរិវេណផ្សារថ្ម ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនអូរស្មាច់រីសត (បណ្ដាលឱ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ)។
ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងជំនាញ និងគរបាលរដ្ឋបាលអូរស្មាច់ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានសហការ ជាមួយផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះទៅដល់ទីកន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ បាន នៅឯក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ នាំយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
ក្នុងខណៈពេលកំពុងសួរនាំ ជនសង្ស័យ ឈ្មោះ ឈឿន កុម្ភៈ បានឆ្លើយសារភាពថា៖ រូបខ្លួនពិតជាបានធ្វើសកម្មភាព យកកូនកាំបិតមានចុងស្រួចចាក់ កាប់ និងអាករ ជនរងគ្រោះ រហូតដល់ស្លាប់ពិតប្រាកដមែន។ ហើយបន្ទាប់ពីបានធ្វើសកម្មភាពរួច រូបខ្លួនបានប្រមូលយក ទូរស័ព្ទ និងប្រាក់កាស មួយចំនួន ដែលជារបស់ជនរងគ្រោះ យករត់គេចខ្លួនទៅសម្រាកនៅក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ប្រទេសថៃ ផងដែរ។
បើតាមប្រភពករណីខាងលើផ្ដើមចេញ ពីជនសង្ស័យ ជំពាក់លុយជនរងគ្រោះ ហើយ ជនរងគ្រោះបានគេទា ដោយប្រើសម្ដីអាក្រក់បន្តិចបន្តួច ទើបជនសង្ស័យ ខឹងយកកាំបិតសម្លាប់ ជនរងគ្រោះ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមតែម្ដង។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យ ត្រូវបានបញ្ជូនមកស្នងការដ្ថាន នគបាលខេត្តឧត្ដរមាបជ័យ សាងសុំរឿងបញ្ជូនទៅតុលាការ៕
ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានគណៈកម្មាធិកាសាខានិងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងលោកជំទាវ ម៉េត រ៉ាវិចិត្រ សុខ លូ អនុប្រធានកិត្តិយសសាខាកាកបាតក្រហមកម្ពុជា ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញប្រគល់ផ្ទះ មនុស្សធម៌ ១ខ្នង ជាអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ក្រុមគ្រួសារកញ្ញា ភាព ចាន់ធី អាយុ១៨ឆ្នាំជាសិស្សនិទ្ទេសA នៃវិទ្យាល័យសង្កែ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ មានឪពុកឈ្មោះ យ៉ុម សុភាព មុខរបរដាំបន្លែ អាយុ៥៥ឆ្នាំ និងម្តាយឈ្មោះ រី រ៉ា អាយុ៥០ឆ្នាំមុខរបរលក់ដំឡូងចៀន មានបន្ទុកកូនចំនួន១០នាក់ ស្រី៧នាក់។
លោក សុខ លូ ក៏បានអញ្ជើញជាចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូន មាតា ទារក ដែលទើបនឹងសម្រាលកូនតូច និងស្រ្តីមានផ្ទៃពោះ ចំនួ៥០នាក់ នៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៤ ក្រោមប្រធានបទ “ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល និង ស្ថិតនៅអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
បើតាមលោក នាង ចន្ទថារ៉ា អភិបាលស្រុកនិងជាប្រធានអនុសាខាស្រុកសង្កែបានឲ្យដឹងថា ក្រុមគ្រួសារ ប្អូនស្រី ភាព ចាន់ធី មានជីវភាពទ័លក្រ មានបងប្អូនច្រើនក្នុងបន្ទុក ក្រៅពីការជួយឧបត្ថម្ភ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប័ណ្ណសមធម៌ ប្អូនស្រីត្រូវឆ្លៀតពីកាសិក្សាត្រូវដើរលាងចានឆ្នាំង តាមរោងការគ្រាន់បានកម្រៃប្រចាំថ្ងៃ ដើម្បីចិញ្ចឹមគ្រួសារនិងរៀនសូត្ររហូតទទទួលបាននិទ្ទេសAក្នុងឆ្នាំសិក្សា២០២៣-២០២៤កន្លងទៅ។
លោក សុខ លូ បាន នាំប្រសាសន៍ផ្តាំផ្ញើពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងបានចូលរួមត្រេកអរចំពោះក្រុមគ្រួសារប្អូនស្រី ភាព ចាន់ធី ដែលទទួលបានទីជម្រកថ្មី ដ៏សែនកក់ក្ដៅ សម្រាប់ជ្រកកោន តទៅ ដើម្បីបានជាជម្រក បានជាម្លប់ដ៏កក់ក្តៅតរៀងទៅ។
លោកប្រធានគណៈកម្មាធិការសាខា ក៏បានក្រើនរម្លឹកដល់ក្រុមគ្រួសារនិង អ៊ំពូមីង បងប្អូនទាំងអស់សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ ជាសំខាន់នោះចំពោះសុខភាពកុមារ និងស្ត្រីមានផ្ទៃពោះ ព្រមទាំងមានការប្រុងប្រយ័ត្ន ចំពោះកុមារតូចៗ នៅក្នុងរដូវវស្សានេះ ដែលពោពេលទៅដោយទឹក នៅតាមស្ទឹង អូរ ប្រឡាយ ត្រពាំង ដើមី្បចៀសវាងកើតឡើងនូវប្រការអាក្រក់ណាមួយ ចំពោះ ក្រុមគ្រួសារបងប្អូន និងធ្វើអនាម័យ បរិស្ថាននៅជុំវិញលំនៅដ្ឋាន និង បំបាត់ទីជម្រកមូសខ្លា ដែលជាភ្នាក់ងារជំងឺគ្រុនឈាម មកលើកុមារ ក៏ដូចមនុស្សគ្រប់វ័យផងដែរ។
លោកសុខ លូ ក៏បានថ្លែងកោតសសើរចំពោះ ប្អូនស្រី ភាព ចាន់ធី ទោះបីជាក្មួយមានជីវភាពក្រីក្រ ក៏ដោយ ក៏ក្មួយមានឆន្ទៈ និងទឹកចិត្តតស៊ូក្នុងការរៀនសូត្រ ជួយធ្វើការឪពុកម្តាយផង និងខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងបាននិទ្ទេស (A)និងទទួលបានអាហាររូបរករណ៍ បន្តការសិក្សានៅរាធានីភ្នំពេញ។
សូមបញ្ជាក់ថា ផ្ទះលេខរៀងទី១២ ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ ចំណាយថវិកា ៥.៥៥០ដុល្លារ (ប្រាំពាន់ប្រាំរយហាសិបដុល្លារអាមេរិក) មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ ផងដែរ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនបងប្អូនស្ត្រីកូនតូចៗ និងមានផ្ទះពោះ មា្នក់ៗទទួលបាន៖អង្ករ២៥គីឡូក្រាម .មី១កេស.ទឹកត្រី ១យួរ.ទឹកស៊ីអ៊ីវ ១ យួរ .ទឹកបរិសុទ្ធវីឃែរ ១ កេស.ត្រីខ ១ យួរ .មុង១.ក្រមា១ និងថវិកា៥ ម៉ឺនរៀលផងដែរ ៕
ខេត្តកំពង់ចាម៖អាត្មាភាពព្រះនាម ប៊ន ស្រឿន ជាព្រះគ្រូចៅអធិការ វត្តគិរីសាលវ័ន ហៅវត្តថ្មី ស្ថិតនៅភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម សូមចម្រើនពរ ប្រកាសជូនដំណឹងដល់ញាតិញោម ប្រជាពុទ្ធបរិស័ទ និង អ្នកសារព័ត៌មាន មេត្តាជ្រាបអំពីករណ៏សំណង់ មហាកុដិ ដែលកំពុងទទួលរងនូវការរិះគន់ ពីក្នុងចំណោម មហាជន សាធារណៈមតិទាំងឡាយ ដោយសារតែសំណង់មហាកុដិនេះ នៅផ្ទៃខាងមុខ ពិតជាមានរចនាបថមិនសម ស្របជាលក្ខណៈរចនាបថខ្មែរ ដូចការរិះគន់ នោះមែន មូលហេតុដោយសារតែវត្ត បានធ្វើការកែប្រែខុសសភាពដើមនៃ ប្លង់ស្ថាបត្យកម្ម ដែលបានសិក្សានិងគូសដោយវិស្វករ នៅខណៈពេលកំពុងសាងសង់។
ជាដំណោះស្រាយ អាត្មាភាពជាព្រះគ្រូចៅអធិការ ព្រមទាំងអាចារ្យ គណៈកម្មការវត្ត យល់ព្រមឯកភាព ដូចខាងក្រោម៖
១. ទទួលស្គាល់ថា ពិតជាមានការធ្វេសប្រហែសគិតគូរមិនបានដិតដល់ពិតមែន ពាក់ព័ន្ធនឹងរចនាបថនេះ។
២. វត្តយល់ព្រមកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាសនា។ ៣.តទៅមុខទៀត គណៈសង្ឃវត្ត ប្តេជ្ញាដឹកនាំទីអារាមនេះ ដោយអនុវត្តទៅតាមលក្ខខណ្ឌច្បាប់អនុញ្ញាត ដោយមិនឲ្យមានបញ្ហាបែបនេះកើតឡើងជាថ្មីទៀតឡើយ។
អាត្មាភាព សូមចម្រើនពរ ញាតិញោមសាធារណៈជន ក៏ដូចជាអ្នកសារព័ត៌មាន មេត្តាយោគយល់ និងទុក ពេលវេលាសម្រាប់វត្តក្នុងការស្វះស្វែងរកថវិកាដើម្បីធ្វើការកែលម្អរចនាបថនេះឡើងវិញ៕
ខេត្តសៀមរាប៖យោងតាមសេចក្ដីប្រកាសរបស់អាជ្ញាធរខេត្តសៀមរាប ដែលអង្គភាព សៀមរាប ប៉ុស្ដិ៍ ទទួលបានបង្ហាញថានៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៥៖៥០នាទី មានករណីឆេះផ្ទុះរថយន្តដឹក ភ្ញៀវទេសចរ ៤៥កៅអី ១គ្រឿង នៅទីតាំងចំណតរថយន្តមុខប្រាសាទអង្គរវត្ត។
តាមរយៈរបាយការណ៍ស្រាវជ្រាវ បឋមរបស់សមត្ថកិច្ច រដ្ឋបាលខេត្តសូមជម្រាបជូនថា រថយន្ត ៤៥កៅអី មួយគ្រឿង ខាងលើ នេះ បានដឹកភ្ញៀវទេសចរឱ្យចូលមើលថ្ងៃរះ ក្នុងបរិវេណប្រាសាទអង្គរវត្ត រួចចូលចំណតចតជាធម្មតា ដោយមានរថយន្តចតក្បែរផងដែរ។ មូលហេតុនៃការឆេះផ្ទះនេះ គឺជាឧបទ្ទវ ហេតុបណ្តាលមកពីលក្ខណៈបច្ចេកទេស របស់រថយន្ត ៤៥កៅអីមួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 3E-4674 រហូតដល់ឆេះរាលដាល ដល់រថយន្តចតក្បែរ ២គ្រឿងទៀត។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាននឹងកំពុងសហការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់សមត្ថកិច្ច ជំនាញ របស់ រដ្ឋបាលខេត្ត ដើម្បីស្រាវជ្រាវ បន្ថែមទៀតអំពីហេតុការណ៍ដែលបានកើតឡើងនេះ។
រដ្ឋបាលខេត្តសូមជម្រាបជូនបន្ថែមថា ករណីគ្រោះថ្នាក់ នេះ មិនបានបង្កឱ្យរងរបួសដល់ភ្ញៀវ- ទេសចរនោះទេ ដោយបានបង្កការខូចខាតរថយន្តចំនួន ៣គ្រឿង ក្នុងនោះរថយន្តប្រភេទ ៤៥កៅអី ២ គ្រឿង រថយន្ត ២៤កៅអី ១គ្រឿង និងបណ្តាលឱ្យរងរបួសមនុស្ស ២នាក់។
រដ្ឋបាលខេត្ត សូមស្នើដល់សារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចៀសវាងការ ផ្សព្វផ្សាយព័ត៌មាន ដោយធ្វើការសន្និដ្ឋាន ឬដោយការយល់ឃើញណាមួយផ្ទាល់ខ្លួន មិនមានមូលដ្ឋាន ច្បាស់លាស់ ឬមានចេតនាញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការ ទទួលខុសត្រូវ ចំពោះមុខច្បាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តា ជ្រាបជាព័ត៌មានុះ៕
ខេត្តព្រះវិហារ៖ទីតាំងច្រកទ្វារព្រំដែនអានសេះ កំពុងក្លាយជាកន្លែងឈ្មួញនាំចូលទំនិញគេចពន្ធ ពីប្រទេសថៃចូលមកចែកចាយ តាមបណ្ដាខេត្តនានាយ៉ាងគ្រឹកគគ្រេង។ ដោយករណីនេះគេមានការសង្ស័យថាមន្ត្រីជំនាញគយខេត្តព្រះវិហារនិងច្រកអានសេះមានការឃុបឃិតគ្នាជាមួយក្រុមឈ្មួញ។
ការលួចបើកឲ្យទំនិញគេចពន្ធ នាំចូលមានដូចជាចំណីអាហារជាច្រើនប្រភេទ មានបន្លែផ្លែឈើទឹកក្រូចទឹកដោះគោ និងទឹកសុទ្ធជាដើម។ល។ ជាពិសេស គឺមាន់ដឹកទាំងរថយន្តតែម្តងក្រុមឈ្មួញ នាំចូលបានយ៉ាងរលូន ដោយគ្មានការឆែកឆេរ និងរឹត បន្តឹងពីមន្ត្រីគយទល់ដែនដោយសារគេបង់សេវាឲ្យដោយមិនចេញវិក័យបត្រប្រមូលលុយ ដាក់ហោប៉ៅចែកគ្នាយ៉ាងងាយគិតតែប្រយោជន៍ផ្ទាល់ខ្លួន។
ទំនិញគេចពន្ធទាំងនោះពីប្រទេសថៃ មានដូចជា ស្រាបៀរជាច្រើនប្រភេទ, ភេសជ្ជៈកំប៉ុង ឬដប និង ទំនិញចាប់ហួយ និងគ្រឿងសម្អាងការជាដើម។
អង្គភាពសៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោកម៉ក់ ស៊ីសាវុធ ប្រធានសាខាគយ និងរដ្ឋករខេត្តព្រះវិហារ និងការិយាល័យគយ និងរដ្ឋាករអានសេះ នៅឡើយទេជុំវិញព័ត៌មាននេះ ដោយមិនមានលេខទំនាក់ទំនង។ ទោះជាយ៉ាងណា មានអ្នកបើកបររថយន្តម្នាក់ឈ្មោះម៉ាន សេត ដែលមិនមែនជាមន្ត្រីគយផងនោះ មកឈរចាំទាលុយពីឈ្មួញតាមអំពើចិត្តទៀតផង៕
ភ្នំពេញ៖សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ចំនួន៣០០ទីតាំង លើ១៩រាជធានីខេត្ត ដោយឃាត់ខ្លួនមនុស្សសរុបចំនួន៤៩៦នាក់។ នេះបើគិតពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។
តាមការគូសបញ្ជាក់របស់លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថា ក្នុងចំណោមទាំង៣០០ទីតាំង ដែលបង្ក្រាបបាននោះ សមត្ថកិច្ចនគរបាលបានចាត់វិធានការច្បាប់ចំនួន៦៩ទីតាំង លើ១៥រាជធានី-ខេត្ត ពោលគឺកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការ ដែលមានជនសង្ស័យ១៩៤នាក់ផងដែរ។
លោក ទូច សុឃៈ (សុខៈ) អះអាងថា ក្នុងចំណោម៦៩ទីតាំងដែលបញ្ជូនទៅតុលាការនេះ ក៏មាន Game Online ខុសច្បាប់ចំនួន១ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។ ការលេងល្បែងភ្នាល់តាម Internet ជ្រកក្រោមផ្លាកអាជីវកម្ម ឬអាជ្ញាប័ណ្ណចំនួន៧ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន៣១នាក់។ ក្រៅពីនេះ មានល្បែងផ្សេងៗដែលកើតតាមមូលដ្ឋានចំនួន៦១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៥៧នាក់។
អ្នកនាំពាក្យរង លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ទៀតថា ក្រៅពីការចាត់វិធានច្បាប់ នគរបាលក្រសួងមហាផ្ទៃ ក៏បានចាត់វិធានការរដ្ឋបាលផងដែរនៃចំនួនទាំង៣០០ទីតាំងដែលបង្ក្រាប។ ក្នុងនោះ ចាត់វិធានការរដ្ឋបាល បានចំនួន២៣១ទីតាំង លើ១០រាជធានី-ខេត្ត ដោយបានអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តិ លើមនុស្សចំនួន៣៣៩នាក់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្តថា អនុវត្តតាមបទបញ្ជា និងគោលការណ៍«សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាដឹកនាំកម្លាំងជំនាញតាំងពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ស្នងការដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងជាប្រចាំ ដើម្បីប្រសិទ្ធផលនៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យស្របតាមទស្សនៈ«អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។
ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គឺជាមុខសញ្ញាមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីកាលពីដើមអាណត្តិទី៧ រួមមាន បញ្ហាគ្រឿងញៀន បញ្ហាចរចារណ៍ បទល្មើសព្រហ្មទណ្ឌទូទៅ បញ្ហាក្រុមក្មេងទំនើង ការជួញដូរមនុស្ស និងការដោះស្រាយបញ្ហាតាមព្រំដែនទាំងគោកនិងទឹក៕
ភ្នំពេញ៖ជនជាតិកូរ៉េចំនួនពីរនាក់ត្រូវបានសមត្ថកិច្ចគយឱកាសយានដ្ឋានអន្តរជាតិភ្នំពេញធ្វើការចាប់ខ្លួន ករណីរត់ពន្ធគ្រឿងញៀនទៅប្រទេសកូរ៉េ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ការចាប់ខ្លួនធ្វើឡើង នៅនៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមន្ត្រីនៃនាយកដ្ឋានគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ។
ការឃាត់ក្នុងពេលត្រួតពិនិត្យអ្នកដំណើរ សញ្ជាតិកូរ៉េចំនួន ២នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះ ZA215 ក្នុងគោលដៅឆ្ពោះទៅប្រទេសកូរ៉េ។ តាមការត្រួតពិនិត្យលើដងខ្លួន មន្ត្រីគយនិងរដ្ឋាករបានរកឃើញម្សៅពណ៌សជាច្រើនកញ្ចប់ រុំជាប់នឹងដងខ្លួនរបស់អ្នកដំណើរទាំងពីរ។
តាមលទ្ធផលតេស្តបឋម ដោយមន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ម្សៅពណ៌សទាំងនោះជាគ្រឿងញៀនប្រភេទ Methamphetamine ទម្ងន់ ១ ២៩០,៧៩ ក្រាម និងប្រភេទ Katamine ទម្ងន់ ៩៨៧,៤២ ក្រាម។ បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាង និងសម្ភាររបស់ជនសង្ស័យ ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់៕



