Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មិថុនា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាមានជនមិនស្គាល់មុខបានកាត់សោទ្វារកុដិព្រះសង្ឃ លួចយកលុយបាន គេចខ្លួនដោយសុវត្ថិភាព។

អំពើលួចដោយមានស្ថានទម្ងន់ទោស(គាស់ទំលុះទំលាយ)បានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ នៅចំណុច វត្តគោកធ្លក  ភូមិគោកធ្លក  ឃុំគោកធ្លកលើស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងនៅមុននេះបន្តិចថាករណីនេះបង្កដោយជនមិនស្គាល់អត្តសញ្ញាណ បានលួចធ្វើសកម្មភាពកាត់សោទ្វារកុដិព្រះសង្ឃព្រះនាម ស៊ុយ ហ៊ីង ព្រះជន៧៧វស្សា ដែលគង់នៅក្នុងវត្តខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថាសម្ភារបាត់បង់លុយចំនួន១.៦០០.០០០រៀល។ចំពោះហេតុការណ៍នេះជនសង្ស័យបានបន្សល់វត្ថុតាង ទុកនៅចំណុចកើតហេតុមាន៖ញញួរ០១ ដង្កាប់០១ ដែក១៦លីប្រវែង៣ម៉ែត្រ០១ដើមនិងសោបាក់ចំនួន០២ផងដែរ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថាក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់តែម្ដង។បើតាមសមត្ថកិច្ចថាមូលហេតុដោយព្រះសង្ឃខាងលើនៅពេលដល់ម៉ោងឆាន់បាយ បានចេញទៅឆាន់នៅកុដិផ្សេង ដោយមិនមានព្រះសង្ឃនៅចាំកុដិនោះទេ។ទោះយ៉ាងណាពាក់ព័ន្ធករណីនេះសមត្ថកិច្ចបានបញ្ជាក់ផងដែរថាបច្ចុប្បន្នកម្លាំងសមត្ថកិច្ចស្រុកបានចុះទៅដល់កន្លែងកើតហេតុ និងកំពុងស៊ើបអង្កេត ស្រាវជ្រាវរកមុខសញ្ញាដើម្បីយកមកអនុវត្តន៍តាមផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មិថុនា ២០២០

ខេត្តកំពង់ចាម៖លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ វិស័យកសិកម្មក៏កំពុងមានការប្រែប្រួលថ្មី តាមរយៈការយល់ដឹង​ ការប្រែប្រួលទម្លាប់អន់ថយការធ្វើស្រែតាមយកផល ការផលិតសម្រាប់តែផ្គត់ផ្គង់គ្រួសារ ទៅជាការផលិតកម្មតាមបែបវប្បកម្ម សម្រាប់ការធ្វើជំនួញ​ និងបម្រើការនាំចេញ។​
លោកអ៊ុន ចាន់ថា ថាសព្វថ្ងៃការភ្ចួររាស់ដោយគ្រឿងយន្ត​កសិកម្ម ដូចជាត្រាក់ទ័រគោយន្ត។ល។ មានប្រមាណជា​៩១%នៃការភ្ជួររាស់សរុប។​ បច្ចុប្បន្នទូទាំងខេត្តមានត្រាក់ទ័រសរុបចំនួន៨២១គ្រឿង គោយន្តចំនួន៧​ ៩៤៣គ្រឿង ម៉ាស៊ីនច្រូតកាត់៥៤៣គ្រឿង។
លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា​ ពាក់ព័ន្ធដល់ធ្វើបង្ហាញផលិតកម្មស្រូវដោយប្រើប្រាស់គ្រឿងយន្ត​និងបច្ចេកទេសដាំដុះទំនើប នាពេលនេះ​ ពិតជាមានសារៈសំខាន់ ក្នុងកាលៈទេសៈដែលកម្លាំងពលកម្មមនុស្សក្នុងវិស័យកសិកម្មថយចុះ ជាពិសេសបានធ្វើអោយថ្លៃដើមផលិតថយចុះតាមរយៈកាត់បន្ថយពូជ និងពេលវេលា កសិករ​នឹង​បានយល់ដឹងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតនៅក្នុងផលិតកម្មស្រូវ​។
លោកបានបញ្ជាក់យ៉ាងដូច្នេះនៅព្រឹកមិញនេះក្នុងពេលអមដំណើរជាមួយលោកវេង សា​ខុន​ រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​​ធ្វើបង្ហាញផលិតកម្មស្រូវដោយប្រើប្រាស់គ្រឿងយន្ត​ និងបច្ចេកទេសដាំដុះទំនើបដល់ប្រជាកសិករ​ នៅឃុំផ្តៅជុំ ស្រុកជើងព្រៃ​ ខេត្តកំពង់ចាម​ ក្រោម​វត្តមាន​លោក​ Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំប្រទេសកម្ពុជា។
ក្នុងឱកាសនោះដែរលោក​​ វេង សាខុន បាន​ថ្លែង​ថា កម្មវិធីនេះ គឺជានិមិត្តរូបនៃការចាប់ផ្តើមរដូវដាំដុះស្រូវ រដូវវស្សាឆ្នាំ២០២០ និងជាការបង្ហាញអំពីការវិវឌ្ឍរីកចម្រើន នៃវិស័យផលិតកម្មដំណាំស្រូវ ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្ស និងសត្វពាហនៈ មកប្រើប្រាស់គ្រឿងយន្តជំនួសវិញ។​ ទាំង​នេះស្តែងចេញពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលនយោបាយ ជំរុញកំណើនផលិតកម្មកសិកម្ម ដើម្បីជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច តាមរយៈការធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជំរុញការនាំចេញ ដោយការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបទាន់សម័យធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច បរិយាប័ន នរវានុវត្តន៍ និងការប្រែប្រួលអាកាសធាតុ។
តាមរយៈកម្មវិធីជំនួយឧបត្ថម្ភដ៏ធំធេងនេះ រដ្ឋមន្ត្រី វេង សាខុន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ ដល់ប្រជាជន និងរដ្ឋាភិបាលប្រទេសអូស្រ្តាលី និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម នៅកម្ពុជានាពេលកន្លងមក ហើយពិតណាស់ជំនួយនេះ បានចូលរួមចំណែក យ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដើម្បីចូលរួមសម្រេច ឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០និង២០៥០​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មិថុនា ២០២០

ខេត្តសៀមរាប៖ បុរសម្នាក់បានចងកសម្លាប់ខ្លួនបង្កឲ្យមានការភ្ងាក់ផ្អើល។

ហេតុការណ៍បានកើតឡើងម៉ោង២៣និង៣០នាទី ថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២០ នៅចំណុចភូមិខ្ចាយ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាបវាលស្រែ
ចម្ងាយពីផ្ទះប្រហែល៥០ម៉ែត្រ។ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះធ្វើអត្តឃាតសម្លាប់ខ្លួនឯង និងខ្សែលីឡុងលើដើមកាស្យា កំពសពីដី១,៨០ម៉ែត្រ។
ជនរងគ្រោះឈ្មោះ ថិក ពេច ភេទប្រុសអាយុ២៨ឆ្នាំ នៅភូមិឃុំកើតហេតុ។ មុខរបរកម្មករ។

មូលហេតុ គេជាមនុស្សញៀនស្រាវង្វែងបាត់បង់ស្មារតី ធ្លាប់រត់ចងកម្ដងរួចមកហើយ។ ការសន្និដ្ឋាន៖ក្រោយពីការពិនិត្យករណីខាងលើពុំពាក់ព័ន្ធបទឃាតកម្មទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មិថុនា ២០២០

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោង១១និង៤០នាទីមានករណីមនុស្សស្លាប់ ឈ្មោះ លេម ហើង ភេទស្រីអាយុ២៤ឆ្នាំនៅភូមិកំប្លើបឃុំគោកដូង ស្រុកអង្គជុំ។ មូលហេតុមានជម្ងឺប្រចាំកាយយូរឆ្នាំហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មិថុនា ២០២០

ខេត្តសៀមរាប៖ សមត្ថកិច្ច ស្រុកអង្គរជុំបានឲ្យដឹងថាបុរសម្នាក់បានស្លាប់ដោយជំងឺប្រចាំកាយ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៧និង៤០នាទីថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២០នៅភូមិគោកចាន់ ឃុំតាសោម ស្រុកអង្គរជុំ។ ជនរងគ្រោះឈ្មោះ ច្រឹក លឺ អាយុ ៥៧ឆ្នាំ រស់នៅភូមិគោកចាន់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មិថុនា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ឲ្យអនាមម័យ ផ្ទាល់ខ្លួនទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ១៩។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាយើងទាំងអស់គ្នាត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួនទប់ស្កាត់ការឆ្លងរាលដាលជំងឺរលាកផ្លូវដង្ហើមកូវីដ១៩។ ជំងឺរាតត្បាតនេះងាយឆ្លងសាហាវខ្លាំងណាស់។ អញ្ចឹងហើយបានជាប្រទេសជាច្រើនកំពុងបិទប្រទេសដាក់បម្រាមហាមឃាត់មិនអោយពលរដ្ឋធ្វើដំណើរ។ សូមបងប្អូនឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាសការពារជំងឺឆ្លងគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះ សូមតាមដានព័ត៌មាននឹងស្តាប់តាមការណែនាំរបស់ក្រសួងសុខាអោយបានជាប់ជាប្រចាំ។

តាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក (WHO) មកដល់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុង ២១៦ប្រទេស គឺបានកើនឡើងជាង៦លាននាក់ (៦,២៨៧,៧៧១ នាក់) ក្នុងនោះអ្នកស្លាប់ក៏បានកើនដល់ ៣៧៩,៩៤១។ មកទល់ពេលនេះពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ចំពោះប្រទេសកម្ពុជាយើងវិញទោះបីចំនួនអ្នកឆ្លងតិចមែន តែក៏យើងមិនត្រូវធ្វេសប្រហែសមើលស្រាលជំងឺដ៏កាចសាហាវនេះឡើយ។

សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងចៀសផុតពីជំងឺឆ្លងកូវីដ១៩នៅទូទាំងប្រទេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មិថុនា ២០២០

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថាមនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសដោយគ្រោះថ្នាក់ចរាចណ៍។

ហេតុការណ៍បានកើតឡើងថ្ងៃទី០៤ ខែឧសភាឆ្នាំ២០២០វេលាម៉ោង ១និង៣០នាទី នៅលើផ្លូវ ជាតិលេខ៦៨ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០លេខ១១ ចំណុចខាងជើងថ្នល់ដាច់ចម្ងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រភូមិកំបោរ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ សមត្ថកិច្ចបានបន្តថាករណីនេះគឺរថយន្តម៉ាកកាម៉ារីពណ៌ស្លែពាក់ស្លាកលេខ ភ្នំពេញ២H.១២៦៧បើកបរដោយឈ្មោះ អូន ធន ភេទប្រុស អាយុ២១ឆ្នាំ(ស្លាប់) ក្នុងទិសដៅពីជើងទៅត្បូង មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ណែម ណាក់ អាយុ៤៥ឆ្នាំ(រងរបួសធ្ងន់) អ្នកទាំងពីររស់នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានបុកគោយន្តកន្ត្រៃម៉ាកគូបូតាពណ៌ក្រហមពីក្រោយបើកបរដោយឈ្មោះ វុធ យ៉ាន ភេទ ប្រុស អាយុ៣០ឆ្នាំរស់នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុកម៉ោងឬស្សីខេត្តបាត់ដំបង និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ អួច សម្ផស្ស ភេទស្រីអាយុ៣៣ឆ្នាំរស់នៅ ភូមិឃុំជាមួយគ្នាបើកបរក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង។
សមត្ថកិច្ចបានបញ្ជាក់ថារថយន្តកាមរីបានរេចង្កូតទៅខាងឆ្វេងដៃទៅបុកនឹងរថយន្តធំB២ពណ៌ខៀវ ពាក់ស្លាកលេខ ត្បូងឃ្មុំ ៣A៣១៣២ ដែលបើកបរដោយឈ្មោះ អ៊ាត សុធី ភេទប្រុស អាយុ៥៤ ឆ្នាំ(រត់គេចខ្លួន)រស់នៅ ភូមិស្រែស្ពៃ ឃុំអូររាំងឪស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបើកបរច្រាស់ទិសគ្នាពីត្បូងទៅជើង ដែលមានរួមដំណើរនៅក្នុងរថយន្តចំនួន០៦នាក់។

១/.ឈ្មោះចាន ដូង ភេទប្រុសអាយុ២០ឆ្នាំ
២/.ឈ្មោះ យូ យ៉ាង ភេទប្រុអាយុ២០ឆ្នាំ
៣/.ឈ្មោះយ៉ាន យ៉នភេទប្រុស អាយុ២០ឆ្នាំ
៤/.ឈ្មោះ ស្រី ស្រះភេទប្រុស អាយុ២០ឆ្នាំ
៥/.ឈ្មោះ រ៉េន ហាក់ ភេទប្រុសអាយុ៣៤ឆ្នាំ
៦./ធឿន វុធ ភេទប្រុសអាយុ ១៨ឆ្នាំរស់នៅភូមិបល្ល័ង្គ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាមួយគ្នា។

បើតាមសមត្ថកិច្ចថាក្នុងហេតុការណ៍នេះបណ្តាលអោយស្លាប់មនុស្សម្នាករបួសម្នាក់ ខូចខាតរថយន្តធ្ងន់២គ្រឿងនិងគោយន្តកន្ត្រៃ១គ្រឿង។
មូលហេតុគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបររថយន្តម៉ាកកាម៉ារី បើកមានល្បឿនលឿន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២០

ខេត្តសៀមរាប៖បុរស០២នាក់ត្រូវបាននគរបាលសង្កាត់ជ្រាវ នៃអធិការក្រុងសៀមរាបឃាត់ខ្លួន ករណីគ្រឿងញៀន។
ហេតុការណ៍បានធ្វើឡើងនៅថ្ងៃទី០៣ខែមិថុនាឆ្នាំ ២០២០វេលាម៉ោងប្រហែល១៧និង០០នាទីស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវក្រុងសៀមរាប។
ជនសង្ស័យ ១.ឈ្មោះសេង សារ៉ាត់ អាយុ៣៣ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នភូមិខ្នារ សង្កាត់ជ្រាវក្រុងសៀមរាប។ ២.ឈ្មោះ មាស បូរ៉ា អាយុ២៥ឆ្នាំ ស្នាក់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប។សូមបញ្ជាក់ថាជនសង្ស័យជាប់ពាក់ព័ន្ធនឹងមានសាធាតុញៀនក្រោយធ្វើតេស្តពិនិត្យទឹកនោម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២០

ខេត្តសៀមរាប៖សំណុំរឿងព្រហ្មទណ្ឌ ដែលដើមបណ្តឹងប្តឹងទាមទារសំណង ១២០ម៉ឺនដុល្លារតុលាការសម្រេចប្រកាសសាលក្រមខាងមុខនេះ។
អង្គសវនាការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០២០ ដែលមានលោកមុយ សុភក្ត្រ័ ចៅក្រមជំនំុជម្រះ លោកស្រេង វុទ្ធា តំណាងអយ្យការនិងលោកទី សុខណាង ជាក្រឡាបញ្ជី ព្រមទាំងវត្តមានគូរភាគី។
ឆ្លងកាត់ការសាកសួររបស់តុលាការ និងផ្តល់សិទ្ធិដល់មេធាវីទាំងសងខាង ក្នុងការចោទប្រកាន់ដាក់ បន្ទុក និងឆ្លើយដោះបន្ទុក ដែលមានរយ:ពេលពេញមួយព្រឹករួចមក តុលាការបានសម្រេចប្រកាសសាល ក្រមនៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០ខាងមុខនេះ។
ដើមបណ្តឹង នៃសំណុំរឿងព្រហ្មទណ្ឌលេខ១១៦ ចុះថ្ងៃទី៧ខែកុម្ភ:ឆ្នាំ២០១៩មានឈ្មោះស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប។ ចំណែកចុងបណ្តឹងមានឈ្មោះគង់ មង្គល ប្រធានសហគមន៍បឹងពារាំង រួមនិងមន្ត្រីសហគមន៍០៤នាក់ទៀត។
លោកស៊ីម ឈីវឈានពិសិដ្ឋ ដើមបណ្តឹង បានថ្លែងតាមទូរស័ព្ទនារសៀលថ្ងៃទី៣ខែមិថុនានេះថា អង្គសវនាការបានចប់ហើយ។ តុលាការនឹងប្រកាសសាល ក្រមនៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០ខាងមុខនេះ។
លោកបន្តថា ក្នុងបណ្តឹង រូបលោកបានប្តឹងពីបទ (ឃាតកម្មដោយគុំនុំ គិតទុកជាមុន)។ ប៉ុន្តែ តុលាការបានចោទប្រកាន់ពីបទ(ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ។ មាត្រា២១៨នៃក្រមព្រហ្មទណ្ឌនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ តែតុលាការបែជាមិនចាប់ក្រុមជនដៃដល់ផ្តន្ទាទោសនោះទេ។ ផ្ទុយទៅវិញ បែជាផ្តល់សិទ្ធិក្នុងការឆ្លើយដោះបន្ទុកថែមទៀត។ លោក ពិ សិដ្ឋ បានបន្ថែមថា មិនចំពោះថាយ៉ាងណានោះទេ នៅថ្ងៃទី១៧ខែមិថុនាខាងមុខនេះ ប្រសិនបើសាល ក្រមចូលជាស្ថាពរ ដែលបានប្រកាសនោះ វាសាកសមអោយរូបលោកទទួលយកបាន លោកនឹងទទួលយក តែបើមិនអាចទទួលយកបាន(អយុត្តិធម៌)លោកនិងបន្តប្តឹងទៅសាលាឧទ្ធណ៍បន្តទៀត។
ដើមបណ្តឹងរូបនេះបញ្ជាក់ថា នៅតុលាការខេត្តសៀមរាបគឺប្តឹងទាមទារសំណង ១.២០០.០០០ដុល្លារតែបើបន្តប្តឹងទៅឧទ្ធណ៍ទៀត ត្រូវគិតរយ:ពេល។ក្នុង ១ខែទាមទារ២០.០០០ដុល្លារបន្ថែម គិតចាប់ពីថ្ងៃប្តឹង ចឹងទេបើមានរយ:ពេល១ឆ្នាំទើបចប់២០.០០០ដុល្លារគុណ១២ខែ។ ត្បិតពួកគេ(ក្រុមលោក គង់ មង្គល ) ព្រួតគ្នាវ៉ៃមកលើរូបលោកយ៉ាងព្រៃផ្សៃ កាលពីម៉ោង ជាង ៧យប់ ថ្ងៃទី២៦ខែមករាឆ្នាំ២០១៩ កន្លងទៅ ក្នុងខណ:ដែលរូបលោកចុះទៅថតរូបភាពបទល្មើសនៅតំបន់បឹងពារាំង។
ដោយឡែកលោកគង់ មង្គល ប្រធានសហគមន៍បឹងពារាំង ក៏បានផ្តល់បទសម្ភាសន៍តាមទូរសព្ទ័ នៅព្រលប់ថ្ងៃនេះផងដែរថា អង្គសវនាការបានចប់ហើយ នៅថ្ងៃទី១៧ខែមិថុនាខាងមុខនេះ តុលាការនឹងប្រកាសសាលក្រម។ លោកបន្តថា ក្នុងអង្គសវនាការ មេធាវីខាងដើមបណ្តឹង សំណូមពរអោយតុលាការផ្តន្ទាទោសរូបលោកនិងមន្រីសហគមន៍០៤រូបទៀត។តែក៏ត្រូវបានមេធាវីរបស់លោក ស្នើសុំដល់តុលាការ អោយទម្លាក់ការចោទប្រកាន់នេះផងដែរ។ ការស្នើសុំនេះដោយសាដើមចម ដែលបណ្តាលអោយមានហិង្សាគឺ កាលពីអំឡុងចុងខែមករា ឆ្នាំ២០១៩ វេលាម៉ោងជាង៧យប់ លោកពិសិដ្ឋដែលជាដើមបណ្តឹង បានចូលទៅកាន់បឹងពារាំង ជាតំបន់ដែលការពារត្រីមេពូជ សត្វស្លាបនិងសត្វល្មូន ដោយសហគមន៍ ដោយមិនមានការសុំសហការ។ គ្រានោះលោកពិសិដ្ឋ បានថត ឆ្នាំងបាយ និងកន្លែងដេករបស់មន្ត្រីសហគមន៍។ ក្រៅពីនោះក៏បានប្រកាស ប្រាប់មន្ត្រីសហគមន៍ថា រូបគេមកនេះគឺ បានការអនុញាតិពីអាជ្ញាធរក្រុង និងខេត្ត ដើម្បីមកប្រកាសរំលាយសហគមន៍ បឹងពារាំងចោល។ បន្ទាប់ពីឮពាក្យដូច្នេះ មន្ត្រីសហគមន៍ សួររកឯកសារដែលត្រូវរំលាយសហគមន៍ ហើយក៏មានការប្រកែករហូតផ្ទុះជាហិង្សាវាយតប់គ្នាតែម្តង។ចឹងទេការប្តឹងទារសំណងជាសិទ្ធិរបស់បុគ្គល តែរូបលោកជឿជាក់ទៅលើការស៊ើប អង្កេត និងការសម្រេចរបស់តុលាការ។
សូមបញ្ជាក់ថា ក្រោយបញ្ចប់សវនាការ នាថ្ងៃទី០៣ខែមិថុនា លោកស៊ីម ឈីវឈានពិសិដ្ឋ ដែលជាដើមបណ្តឹង  បានធ្វើការឡាយវីដេអូ នៅមុខតុលាការ ជេរប្រមាថ និងដាក់បណ្តាសារ ទៅលោកគង់ មង្គល យ៉ាងចាស់ដៃ។ប៉ុន្តែ គេមិនទាន់ឃើញការប្រតិកម្ម ឆ្លើយតប ដោយជេរប្រមាថ ពីគូរភាគីវិញនោះឡើយ។ ចឹងទេយ៉ាងណានោះ មហាជនដែលកំពុងតាមដានរឿងដ៏ក្តៅគគុកមួយនេះ ទន្ទឹងរងចាំមើលថា តើភាគីមួយណា មានវាសនាល្អជាង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចអះអាងថាបានដេកស្លាប់។ហេតុការណ៍បានកើតឡើងថ្ងៃទី០៣ខែឧសភាឆ្នាំ២០២០ វេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់​ នៅ​ចំណុច​ភូមិម្កាក់ ឃុំ​តាសោម​ ស្រុកអង្គរជុំ។
ជនរងគ្រោះ​ឈ្មោះ សាត់ រ៉េន អាយុ៣១ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចថាករណីនេះមូលហេតុ​ ផឹកស្រារាល់ថ្ងៃ ដេកហើយខ្យល់គរបណ្ដាលឲ្យស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២០

ខេត្តប៉ៃលិន៖លោកឧត្តមសេនីយ៍ទោ សេង​ សុគន្ធ​ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីនគរបាលក្របខណ្ឌ័ថ្មីទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ ហ្វឹកហាត់ និងសិក្សារៀនសូត្រដកបទពិសោធន៍លើការងារជំនាញសំរាប់ជាទុនក្នុងការ អនុវត្តន៍ការងារជូនអង្គភាព។លោកថ្លែងយ៉ាងដូច្នោះនៅ​ស្នងការដ្ឋាននារសៀលថ្ងៃនេះក្នុងពេលអញ្ជើញប្រកាសតាំងស៊ប់​ និង​បំពាក់ឋានន្តរស័ក្តិ ដល់មន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មីឆ្នាំ២០២០​ចំនួន៤០ នាក់៖ ថ្នាក់អនុសេនីយ៍ត្រីចំនួន១៨នាក់ និងថ្នាក់ព្រិន្ទបាលទោចំនួន២២ នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២០

ភ្នំពេញ៖សម្ដេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅព្រឹកមិញបានអញ្ជើញជាអធិបតី ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលរាជធានីខេត្ត ប្រារព្ធនៅក្រសួងមហាផ្ទៃ។

លោកង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើរបាយការណ៍ឱ្យដឹងថា រចនាសម្ព័ន្ធនៃមន្ទីរសុខាភិបាលបច្ចុប្បន្ន ត្រូវផ្ទេរទៅឱ្យស្ថិតក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានី ខេត្ត រួមមានមន្ទីរសុខាភិបាលចំនួន២៥ មន្ទីរពេទ្យបង្អែករាជធានីខេត្តចំនួន២៥ ការិយាល័យស្រុកប្រតិបត្តិចំនួន១០៣ មន្ទីរពេទ្យបង្អែកក្រុង ស្រុក ចំនួន៩២ មណ្ឌលសុខភាពចំនួន១២២១ និងប៉ុស្ត៍សុខភាពចំនួន១២៧ ។

ទន្ទឹមនឹងការផ្ទេររចនាសម្ព័ន្ធ លោកង៉ាន់ ចំរើនបានបន្តថាក្រសួងសុខាភិបាល បានផ្ទេរធនធានមនុស្ស ដែលកំពុងបំពេញការងារតាមមន្ទីរសុខាភិបាល និងអង្គភាពក្រោមឱវាទទៅឱ្យរដ្ឋបាលរាជធានីខេត្តមានចំនួន២០១២៤នាក់ ក្នុងនោះរួមមានគ្រូពេទ្យកំពុងបំពេញការងារនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពចំនួន ១៧ពាន់២៣៨នាក់ បុគ្គលិកបំរើការងាររដ្ឋបាលនៅមន្ទីរ និងការិយាល័យសុខាភិបាលចំនួន ២៨៨៦នាក់ ព្រមទាំងបុគ្គលិកកិច្ចសន្យាជិត៣ពាន់នាក់ផ្សេងទៀត ។

លោកបានន្ថែមថាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ បានដាក់ចេញនូវប្រកាសអន្តរក្រសួងស្ដីការផ្ទេរធនធានថវិកាដោយមានភ្ជាប់លក្ខខណ្ឌទៅឱ្យរដ្ឋបាលរាជធានីខេត្តសម្រាប់អនុវត្តមុខងារនេះ ដោយផ្អែកតាមច្បាប់ថវិកាជាតិឆ្នាំ២០២០ និងប្រកាសអន្តរក្រសួង គឺថវិកាប្រមាណ ១៦៦.៥លានដុល្លារត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ហើយទ្រព្យសម្បត្តិកំពុងប្រើប្រាស់ដោយមន្ទីរសុខាភិបាល និងអង្គភាពក្រោមឱវាទក៏ត្រូវផ្ទេរមកឱ្យរដ្ឋបាលរាជធានី ខេត្ត នាពេលខាងមុខដែរ ។

នៅក្នុងឱកាសនោះដែរ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលថាដោយបានកត់សំគាល់អំពីការប្រគល់មុខងារគ្រប់គ្រងការផ្ដល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត នេះ ថាមានគោលបំណធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ តាមរយៈការបង្ខិតការធ្វើសេចក្ដីសម្រេចចិត្ត និងការទទួលខុសត្រូវផ្ដល់សេវាសុខាភិបាលឱ្យកាន់តែកៀកប្រជាពលរដ្ឋ ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ថាក្រសួងនៅតែមានតួនាទីចំបាច់មួយចំនួនដដែល ដូចជាការកសាងច្បាប់ កំណត់របៀបវារៈគោលនយោបាយសុខាភិបាលជាតិ កំណត់ស្តង់ដារបច្ចេកទេស ផ្ដល់គោលការណ៍ណែនាំនានា ពិនិត្យ និងតាមដានវាយតម្លៃស្នាដៃប្រព័ន្ធសុខាភិបាលជាដើម ។ រដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើរដ្ឋបាលរាជធានីខេត្តខិតខំគៀងគរការគាំទ្រថវិកា សម្ភារៈ និងបច្ចេកទេស និងប្រើប្រាស់ធនធាន ដើម្បីផ្ដល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។

សម្ដេចស ខេង បានថ្លែងថា និងមានមតិណែនាំទៅកាន់អង្គពិធី ។ សម្ដេចបានមានប្រសាសន៍ថា ការប្រគល់មុខងារគ្រប់គ្រងផ្ដល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត គឺជាសមិទ្ធផលប្រវត្តិសាស្ត្រនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា បន្ទាប់ពីបានដំណើរការរយៈពេលជាង១០ឆ្នាំមកនេះ ។

សម្ដេចបានបន្ថែមថានៅរយៈពេលចុងក្រោយនេះ យើងបានសម្រេចកិច្ចការធំៗជាច្រើន ប៉ុន្តែទន្ទឹមនឹងនេះ នៅមានកិច្ចការមួយចំនួនទៀតនៅសេសសលដែលចាំបាច់ត្រូវបន្តរៀបចំនូវកម្មវិធីជាតិសម្រាប់កំណែទម្រង់នេះក្នុងរយៈពេលមួយជាកំណត់ជាបន្ត ដោយសារតែនេះជាកិច្ចការថ្មីថ្មោងក្នុងប្រវត្តិសាស្ត្រនៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់យើង ដែលទាមទារការអត់ធ្មត់ និងពិចារណាគ្រប់ជ្រុងជ្រោយ ចៀសវាងកំហុសទាំងឡាយណាប៉ះពាល់ដល់ការបំរើសេវាជូនប្រជាពលរដ្ឋ។

សម្ដេចបានរំលឹកថាទោះបីប្រទេសយើងកំពុងជួបប្រទះនឹងស្ថានភាពលំបាកនៃជំងឺកូវីដ១៩ក៏ដោយ ក៏ផ្អែកតាមរបាយការណ៍ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២០នេះ យើងបានរួមគ្នារៀបចំលិខិតបទដ្ឋានគតិយុត្ត និងអនុវត្តកិច្ចការជាអាទិភាពចាំបាច់មួយចំនួន ដើម្បីធានាដល់ការអនុវត្តអនុក្រឹត្យផ្ទេរមុខងារគ្រប់គ្រងវិស័យសុខាភិបាលនេះ ដោយបានចេញប្រកាសផ្ទេរបុគ្គលិក ថវិកា និងប្រកាសស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរសុខាភិបាល។

សម្ដេចបានមានប្រសាសន៍ថាផ្អែកតាមប្រព័ន្ធគ្រប់គ្រងសុខាភិបាលថ្មីនេះ ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីខេត្ត នឹងក្លាយជាអ្នកទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីលទ្ធផលនៃការបំពេញការងារពាក់ព័ន្ធនឹងការផ្ដល់សេវាសុខាភិបាលនានា ហើយអ្វីដែលរដ្ឋបាលរាជធានីខេត្តត្រូវទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាលនោះ គឺការបំពេញការងារដោយផ្អែកលើគោលនយោបាយ ផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល និងស្តង់ដារនានាដែលបានកំណត់ដោយក្រសួងសុខាភិបាល ។

សម្ដេចបានបន្តថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្តត្រូវមានតួនាទីទទួលខុសត្រូវចំពោះក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីខេត្តសាមី ក្នុងការគ្រប់គ្រង ការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានទទួលខុសត្រូវការផ្ដល់សេវាសុខាភិបាលដែលបានប្រគល់ជូន ។

សម្ដេចបានបង្ហើបថា រាជរដ្ឋាភិបាល នឹងបន្តរៀបចំ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិរយៈពេលវែងមួយទៀត ដែលត្រូវចាប់ផ្ដើមឆ្នាំ២០២១តទៅ ដើម្បីធានាបន្តអនុវត្តកំណែទម្រង់នេះឱ្យកាន់តែស៊ីជម្រៅលើកិច្ចការសំខាន់ៗ ដូចជាការបន្តពង្រឹងរដ្ឋបាលក្រង ស្រុក ខណ្ឌ ដែលកំពុងមានបញ្ហាកង្វះខាតថវិកាអនុវត្តមុខងារ បញ្ហាសមត្ថភាពបុគ្គលិក ប្រព័ន្ធកសាងផែនការ បែបបទនីតិវិធី និងទីកន្លែងផ្ដល់សេវាជូនពលរដ្ឋជាដើម។

សម្ដេចបានមានប្រសាសន៍កម្មវិធីថ្នាក់ជាតិថ្មីនេះ នឹងផ្ដល់អាទិភាពដល់ការពង្រឹងស្ថាប័នរដ្ឋបាលក្រុងស្រុកខណ្ឌ ដើម្បីធានាការរួមសហការជាមួយរដ្ឋបាលឃុំសង្កាត់ ឱ្យក្លាយជារដ្ឋបាលមូលដ្ឋានមានសមត្ថភាព និងធនធានសមសម្រប សម្រាប់ផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ ។

សម្ដេចបានបន្តថាកម្មវិធីជាតិនេះ ក៏នឹងសិក្សាជម្រើសនានាដើម្បីកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលរាជធានី ខេត្ត ដើម្បីបែងចែកឱ្យបានច្បាស់លាស់នូវមុខងារ តួនាទី និងការទទួលខុសត្រូវរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមប្រភេទនីមួយៗ ដើម្បីដើរតួនាទីជារដ្ឋបាលថ្នាក់តំបន់មានមុខងារ និងការទទួលខុសត្រូវក្នុងនាមជាតំណាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិ សម្រាប់ការសម្របសម្រួល និងគាំទ្រដល់រដ្ឋបាលមូលដ្ឋាន មុខងារសន្តិសុខសណ្ដាប់ធ្នាប់ សេវាសង្គម និងមុខងារពាក់ព័ន្ធនឹងការវិនិយោគ។

សម្ដេចបានគូសបញ្ជាក់ថា ក្រសួងនឹងបន្តសិក្សា និងអភិវឌ្ឍន៍ឱ្យរដ្ឋបាលរាជធានីភ្នំពេញក្លាយជារដ្ឋបាលពិសេសមួយ ដែលតម្រូវឱ្យមានរចនាសម្ព័ន្ធដោយឡែក និងមានប្រព័ន្ធគ្រប់គ្រងតាមបច្ចេកទេសព័ត៌មានវិទ្យាទំនើប ដើម្បីធានាដល់ការគ្រប់គ្រង ការចាត់ចែង និងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច ឆ្លើយតបតម្រូវការប្រជាពលរដ្ឋ ដែលកំពុងមានការកើនឡើងយ៉ាងខ្លាំង ។

សម្ដេចបន្តថាក្រសួងនឹងសិក្សាដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតក្នុងការផ្ដល់សេវាមានគុណភាព ប្រសិទ្ធភាព តម្លាភាព និងបរិយាប័ន្ន និងអាចរកប្រភពចំណូលនានាដើម្បីពង្រឹងភាពម្ចាស់នៃការប្រើប្រាស់ធនធាន ហើយក្រសួងក៏នឹងសិក្សាពីជម្រើសនានាដើម្បីកំណត់សក្ដានុពលនៃខេត្ត ឬក្រុងមួយចំនួន ដើម្បីអាចរៀបចំជារដ្ឋបាលស្វយ័តនាពេលអនាគត ។

ជាការកត់សំគាល់ ដើម្បីធានាឱ្យរដ្ឋបាលរាជធានីខេត្តអាចចាប់ផ្ដើមគ្រប់គ្រងចាត់ចែងមុខងារផ្ដល់សេវាសុខាភិបាលដែលបានផ្ទេរប្រកបដោយការទទួលខុសត្រូវ សម្ដេចបានណែនាំឱ្យរដ្ឋបាលរាជធានីខេត្តរៀបចំផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្តសាមីឱ្យបានទូលំទូលាយ ដោយអនុវត្តតាមវិធានការក្រសួងសុខាភិបាលក្នុងការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ។

ពាក់ព័ន្ធនឹងការផ្ទេរបុគ្គលិកប្រមាណជាង២ម៉ឺននាក់ សម្ដេចបានមានប្រសាសន៍ថា ទោះបីបុគ្គលិកទាំងនេះនៅតែបន្តស្ថិតក្នុងអង្គសុខាភិបាលក៏ដោយ ក៏ប៉ុន្តែបុគ្គលិកទាំងនេះត្រូវបានផ្ទេរឱ្យស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់រាជធានីខេត្តសាមីនីមួយៗ ហើយថាការគ្រប់គ្រងបុគ្គលិក ពិសេសការតែងតាំបុគ្គលិកគឺជាកិច្ចការដ៏រសើប ដែលក្រុមប្រឹក្សា និងគណៈអភិបាលត្រូវមានតម្លាភាព ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីដែលបានកំណត់។

សម្ដេចបានមានប្រសាសន៍ដែរថាថវិកាដែលបានផ្ទេរមកគឺមានភ្ជាប់លក្ខខណ្ឌ ដែលទាមទារឱ្យក្រុមប្រឹក្សា និងគណៈអភិបាលត្រូវមានការយល់ដឹងឱ្យបានច្បាស់អំពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងប្រើប្រាស់ថវិកានេះ និងមិនអាចយកថវិកានេះទៅប្រើប្រាស់ក្នុងមុខងារផ្សេងក្រៅពីវិស័យសុខាភិបាលបានឡើយ ហើយគ.ជ.អ.ប ត្រូវសហការជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនការផ្ទេរទ្រព្យសម្បត្តិនានាពាក់ព័ន្ធមុខងារសេវាសុខាភិបាលមករាជធានីខេត្តឱ្យបានរួចរាល់មុនឆ្នាំ២០២០។

សម្ដេចស ខេង បានគូសបញ្ជាក់ជាថ្មីអំពីការតាំងចិត្តដ៏មុះមុតរបស់រាជរដ្ឋាភិបាលក្នុងការបន្តអនុវត្តឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់វិមជ្ឈការ ដើម្បីរួមចំណែកជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាពចំរុងចំរើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page595 Page596 Page597 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×