ខេត្តសៀមរាប៖ប្រជាពលរដ្ឋបានឲ្យដឹងថានៅថ្ងៃទី១១ខែមិថុនាម្សិលមិញ ពួកគាត់បានឃើញគ្រឿងចក្រវាយរបងធនាគារអេស៉ីលីដា ខាងកើតផ្សារលើធំថ្មី។
អាជ្ញាធរខេត្តបានឲ្យដឹងថារដ្ឋបាលខេត្តសៀមរាប បានចាប់ដំណើរសាងសង់ផ្លូវបេតុងខាងកើតធនាគារអេស៉ីលីដា ដោយមានការស្ម័គ្រចិត្តរុះរេីរបងដែលប៉ះពាល់ដីចំណីផ្លូវ។
អាជ្ញាធរបន្តថាជាក់ស្តែងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចម្រុះរដ្ឋបាលខេត្តបាន និងកំពុងដំណើរការអនុវត្តគម្រោងសាងសង់ផ្លូវបេតុងទទឹង ៦ម៉ែត្រ កម្រាស់២០សង់ទីម៉ែត្រ បណ្ដោយប្រវែង៨៣០ម៉ែត្រ កប់លូរំដោះទឹកកណ្តាលទ្រូងផ្លូវ មុខកាត់០.៨ម៉ែត្រ នៅភូមិធ្លកអណ្ដូង(ជាប់របង ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាផ្សារលេី) សង្កាត់ស្លរក្រាម ក្រុងសៀមរាប និងមានការពង្រីកផ្លូវតាមទំហំដែលបានកំណត់ដោយ គណៈកម្មការរដ្ឋបាល ខេត្ត។
អាជ្ញាធរបានបញ្ជាក់ថាការរុះរេីរបងប៉ះពាល់ដីចំណីផ្លូវ គឺជាសកម្មភាពគំរូរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការចូលរួមអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តសៀមរាប។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ថ្នាក់ដឹកនាំខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវនេះដែលបានចូលរួមសហការជាមួយអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន ដេីម្បីអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។អាស្រ័យដោយគម្រោងកំពុងដំណេីរការសាងសង់ ដូចនេះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រេីប្រាស់ និងធ្វេីចរាចរណ៍តាមបណ្ដោយផ្លូវនេះ សូមបង្វែរមកធ្វេីចរាចរណ៍តាមផ្លូវភោជនីយដ្ឋានស្យ៉ាមស៊ីហ៊្វូត ឬតាមផ្លូវ ៦០ម៉ែត្រវិញ៕SRP
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២០
