Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មិថុនា ២០២០

ខេត្តសៀមរាប៖ បុរសម្នាក់បានធ្វើអត្តឃាត ផឹកថ្នាំពុលសម្លាប់ខ្លួននៅក្នុងផ្ទះរបស់ខ្លួន។

ហេតុការណ៍បានកើតឡើង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅភូមិអំពិលពាម ឃុំខ្នាតស្រុកពួក។ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ សំ ស៊ា ភេទប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរកសិករ។

សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះ បានផឹកថ្នាំពុលសម្លាប់ខ្លួនប្រភេទ ថ្នាំពុលកំចាត់សត្វល្អិត(ថ្នាំបាញ់ស្រូវ) ម៉ាកអាល់បា បណ្តាលអោយពុលដួលសន្លប់ ហើយត្រូវក្រុមគ្រួសារដឹកទៅសង្រ្គោៈនៅមន្ទីរពេទ្យបង្អែកស្រុកពួក តែដោយអាការៈធ្ងន់ធ្ងរក៏ដាច់ខ្យល់ស្លាប់តែម្តង។តាមការពិនិត្យកោសល្យពិច័យ ពុំមានពាក់ព័ន្ធបទល្មើសឡើយ។ បើតាមសមត្ថកិច្ចមូលហេតុ: ទទំនាស់ជាមួយប្រពន្ធ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មិថុនា ២០២០

ខេត្តកំពង់ចាម៖ដេីម្បីលើកស្ទួយដល់ផលិតផលរបស់​ប្រជាកសិករខ្មែរយើង អាជ្ញាធរ​ខេត្តកំពង់ចាម​ បាន​រៀបចំ​ផ្សារ​ចុង​សប្ដាហ៍​ឡើង​ ក្នុង​គោលបំណង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​កសិកម្ម​ ដេីម្បី​​លើក​កម្ពស់​ជីវភាព​គ្រួសារ​ប្រជាកសិករ​​ ក្នុង​ដំណាក់កាល​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ផងដែរ​។

ក្នុង​ឱកាស​ដែល​លោក​ អ៊ុន​ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បាន​អញ្ជើញ​​ចុះ​ពិនិត្យ​ ​តាម​ស្តង់​ដែល​បាន​រៀបចំ​ឡើង​នៅ​មុខ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពង់ចាម​ នាល្ងាច​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ​ លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានឲ្យដឹងថា ផ្សារចុងសប្តាហ៍ ដែល​មន្ទីរពាណិជ្ជកម្មខេត្ត​ បាន​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃ​សៅរិ៍​ ដល់​ថ្ងៃ​អាទិត្យ​ ទី​២៧-២៨​ ខែមិថុនា​ ឆ្នាំ​២០២០​ នៅ​មុខ​មន្ទីរ​ពាណិជ្ជកម្ម​ ស្រប​តាម​ដង​ផ្លូវ​មាត់​ទន្លេ​ ស្ថិត​នៅ​ក្នុង​ក្រុង​កំពង់ចាម​​ ជាគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ។

លោក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ បាន​បន្តថា ផ្សារចុងសប្ដាហ៍ គម្រោង អេម ខេត្តកំពង់ចាម​ បានចាប់ផ្តើមដំណើរការ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ពីម៉ោង ៣​ រសៀល រហូតដល់ម៉ោង ៨យប់​ ដែល​ត្រូវ​ធ្វើ​ឡើង​ជា​រៀងរាល់​សប្តាហ៍​ ដោយ​ដំបូង​មានចំនួន​១១តូប និងមានមុខទំនិញប្រមាណជា៤០មុខ/ប្រភេទ រួមមានបន្លែ​ ផ្លែឈើ​ ពងមាន់ សាច់មាន់ មាន់អាំង អង្ករ ផលិតផលដំឡូងមី រួមទាំងផលិតផលកែច្នៃ ជាច្រើនមុខទៀត​ ដែល​ជា​ផលិតផល​ខ្មែរ​ក្នុង​ខេត្ត​កំពង់ចាម​។ លោក​បន្តថា​ តាមការប៉ាន់ប្រមាណចំពោះការលក់ដាច់ ប្រមាណ ១,៦៩២ គ.ក នៃផលិតផលដែលបានយកមកលក់ សរុបប្រមាណ ២,២៥២ គ.ក​ ដែល​មានអតិថិជន ទិញមុខទំនិញទាំងនោះ ប្រមាណ ៧០០ នាក់។

លោក ឈាង បូរិន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សាធារណៈជន​ ឲ្យ​ចូលរួម​គាំទ្រ​ដល់គម្រោង​ផ្សារចុងសប្ដាហ៍ ដេីម្បី​លើកស្ទួយ​កម្រិត​ជីវភាព​​ ក៏​ដូចជា​ផលិតផលរបស់​ប្រជាកសិករខ្មែរយើង​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មិថុនា ២០២០

ខេត្តសៀមរាប៖លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ដល់ពេលដែលត្រូវសិក្សារៀបចំផែនការមេ ដើម្បីធ្វើការជួសជុស កែលម្អឡើងវិញ ដូចក្រុងព្រះសីហនុ ឱ្យសាកសមជាទីក្រុងទេសចរណ៍ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ តាមរយៈភ្ញៀវទេសចរណ៍អន្តរជាតិ។

លោករដ្ឋមន្ដ្រីបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល កំពុងសិក្សាស្វែងរកប្រភពថវិកាដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប។ លោកថាខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ច ក៏សំខាន់មួយរបស់កម្ពុជា និងជាតំបន់តភ្ជាប់ផ្លូវសេដ្ឋកិច្ចបាត់ដំបង-សៀមរាប។

បើតាមរដ្ឋមន្ដ្រីថាគម្រោងដែលក្រសួងកំពុងជួសជុលកែលម្អឡើងវិញគម្រោងផ្លូវវាងក្រុងរួមមាន៖ ផ្លូវខេត្តលេខ 2SR3 ប្រវែង ១៤,៩៥គ.ម បំបែកពីផ្លូវជាតិលេខ៦ ត្រង់គ.ម ៣០៨+៨៣០ (ចុងកៅស៊ូ) ដល់គ.ម ៣១៩+៦០០ (ទឹកវិល) ក្រាលកៅស៊ូ DBST និងផ្លូវខ្នារចាស់ (វិថីសម្តេច ជា ស៊ីម) ប្រវែង ៤,៦០គ.ម បន្តពីផ្លូវ ៧មករា ចាប់ពីផ្លូវលេខ 2SR3 ឆ្ពោះទៅកាន់ផ្លូវខេត្តលេខ 265F ប្រើប្រាស់ថវិកាឥណទាន ADB និងគម្រោងផ្លូវវាងខាងត្បូងក្រុងសៀមរាប ប្រើប្រាស់ឥណទានហិរញ្ញប្បទានសាធារណរដ្ឋកូរ៉េ EDCF មានប្រវែង៤៥គ.ម ចាប់ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុច គ.ម២៩១ ដល់គ.ម ៣៣០ កំពុងសិក្សាជ្រើសរើសគន្លងខ្សែផ្លូវ និងសិក្សាសមិទ្ធិលទ្ធភាពគម្រោង។ ព្រមជាមួយគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងសៀមរាបផងដែរ។

រដ្ឋមន្ត្រីអះអាងយ៉ាងដូច្នោះនៅថ្ងៃសៅរ៍ទី២៧ខែមិថុនាម្សិលមិញក្នុងពេលដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយលោកទៀ សីហា អភិបាលខេត្តសៀមរាប លើការងារពាក់ព័ន្ធនឹងការសិក្សាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

លោកទៀ សីហា បានថ្លែងថាការងារជួសជុល និងកែលម្អផ្លូវចំនួន១០ខ្សែ ដោយរដ្ឋបាលខេត្តសៀមរាប រួមមាន៖ ផ្លូវតាអុច ផ្លូវនាគទេព ផ្លូវខ្នែងជន្លង់ ផ្លូវតុងសេង ផ្លូវអាទីហ្សង់ ផ្លូវគោកស្រិត ផ្លូវជាប់សូហ្វីតែល ផ្លូវពន្ធដារខេត្ត ផ្លូវកេសរកូល និងផ្លូវស្វាយមាស។

សូមជម្រាបថាកិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងសិក្សាទៅលើគម្រោងខ្សែផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែងប្រមាណ ៩៨,៣៤គ.ម ក្នុងនោះ ផ្លូវពីរគន្លង មានប្រវែងប្រមាណ ៤៤គ.ម និងផ្លូវបួនគន្លង មានប្រវែងប្រមាណ ៥៤គ.ម លាតសន្ធឹងក្នុងសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និងមួយផ្នែកនៃស្រុកបាគង ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងសៀមរាប។

គម្រោងសិក្សាផ្លូវទាំង ៣៨ខ្សែនេះ ជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប កាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូននិងចរាចរណ៍ទំនិញគ្រប់ប្រភេទ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់សោភណ្ឌភាពទីក្រុងសៀមរាបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មិថុនា ២០២០

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាមនៅរសៀលថ្ងៃទី ២៧ខែមិថុនាម្សិលមិញ បានអញ្ជើញចុះ ពិនិត្យលទ្ធផលនៃការសាងសង់ សួនច្បារចាប់ពីចំណុចកំពង់ស្រឡាង ចាស់រហូតដល់មុខសណ្ឋាគារមេគង្គ។
បេី​យោង​តាម​កិច្ចសន្យា​ស្តីពី​ការ​ងារ​កសាង​កែលម្អ​សួន​ច្បារ​មាត់​ទន្លេ​ក្នុង​កំពង់ចាម​ ចុះ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ​ ដែល​មក​ដល់​ពេល​នេះ​ ក្រុម​ជាង​បាន​បញ្ចប់​ដំណើរ​ការ​សាងសង់​សួនច្បារ​ តាម​ជំហាន​នីមួយៗជាស្ថាពរហើយ ដោយ​គោរព​បាន​ត្រឹម​ត្រូវ​តាម​គំរូ​ប្លង់​ និង​កិច្ចសន្យា​ ដែល​មាន​ការ​ងារ​មួយ​ចំនួន​ដូច​ជា​ ការ​ងារ​រៀបចំ​ខឿនច្រាំងទន្លេ​ ចាក់​ដី​ និង​រៀបចំ​ប្រព័ន្ធ​លូ​ ការងារ​រៀបចំ​ខឿន​ផ្លូវ​ និង​ចាក់​សាប​ (ផ្នែក​ក្រាល​ការ៉ូឡា​ជំនួស​ដោយ​ចាក់​សាប​ទាំង​អស់​)​ ការងារ​ដាំ​កូន​ឈើ​ ផ្កា​ ស្មៅ​ ការងារ​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ ការងារ​រៀបចំ​បណ្តាញ​អគ្គិសនី​ បង្កោល​ភ្លេីង​ និង​អំពូល​ភ្លើង​ និង​ការ​ងារ​រៀបចំ​ និង​បំពាក់​សម្ភារសួនកុមារ។
ក្នុង​ការ​ចុះ​ពិនិត្យ​គម្រោង​​នេះ​ដែរ​ លោក​​ អ៊ុន​ ចាន់ដា​ ក៏បាន​ធ្វើ​ការ​ផ្តាំផ្ញេី​ដល់​ក្រុម​ហ៊ុន​អ្នក​ទទួល​ការ​ ធ្វេី​យ៉ាង​ណា​ត្រូវ​អនុវត្ត​ការងារ​នេះឲ្យ​បាន​ចប់​សព្វគ្រប់​តាម​កិច្ចសន្យា​ ដូច​ជា​ការ​ដាំ​ស្មៅ​លម្អ​ និង​ការ​ជួសជុល​កែលម្អ​នៅ​កន្លែង​ដែល​រងការ​ខូចខាត​មួយ​ចំនួន​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មិថុនា ២០២០

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃស្អែកទី ២៨ ខែមិថុនា ឆ្នាំ២០២០ នឹងអញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។

វិមានដ៏ធំស្កឹមស្កៃនេះគឺបង្ហាញពីសាមគ្គីភាព ជោគជ័យត្រចះត្រចង់ និងបារមីរឹងមាំនៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេបំផុតនៅក្នុងប្រទេសដែលតែងតែទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋអោយបន្តដឹកនាំនិងអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ។

អរគុណសន្តិភាព និង អរគុណសមាជិក សមាជិការ នៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមក្នុងការកសាងប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មិថុនា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរស្រុកសូទ្រនិគមបានឲ្យដឹងថាបុរសម្នាក់បានធ្វើអត្តឃាត លេបថ្នាំសម្លាប់ខ្លួន នៅម៉ោង០៧និង៤០នាទីព្រឹកមិញនេះ។ហេតុការណ៍បានកើតឡើងនៅចំណុចភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អាជ្ញាធរបានបញ្ជាក់ថាជនរងគ្រោះឈ្មោះហែម ស៊ីណាង អាយុ២២ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ។មូលហេតុជនរងគ្រោះអាចជាមនុស្សប្រសៃប្រសាទ សតិមិនប្រក្រតី ហើយបានលេបថ្នាំប្រសៃប្រសាទជាប្រចាំ លុះម៉ោង និងថ្ងៃកើតហេតុ ជនរងគ្រោះបានលេបថ្នាំប្រៃប្រសាទអស់មួយកំប៉ុង ហើយដេកស្លាប់នៅលើអង្រឹងក្រោមផ្ទះតែម្ដង។តាមការពិនិត្យធ្វើកោសល្យពិច័យរបស់មន្ត្រីជំនាញឃើញថាពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធនិងបទល្មើសឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មិថុនា ២០២០

ខេត្តកំពង់ធំ៖សមត្ថកិច្ចអាវុធហត្ថស្រុកបារាយណ៍បានចាប់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ។ហេតុការណ៍បានធ្វើឡើងនៅថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២០វេលាម៉ោង៧ព្រឹកតាមបណ្តោយផ្លូវអាស៊ានវាងផ្សារកំពង់ថ្ម  ចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតនៅភូមិដូង ឃុំបល្ល័ង្គស្រុកបារាយណ៍ខេត្តកំពង់ធំ។

លោកសេង សំ មេបញ្ជាការរងអាវុធហត្ថស្រុកបារាយណ៍បានឲ្យដឹងថា ម៉ូតូដែលជនសង្ស័យលួចម៉ាកឌ្រីមសង់C125ពណ៌ខ្មៅសេរី២០០៨ស្លាកលេខកំពង់ធំ 1A.7943។ម្ចាស់ម៉ូតូឈ្មោះប៉ិច  សុធា  ភេទប្រុសអាយុ៣៩ឆ្នាំមុខរបរជាគ្រូបង្រៀន  ទីលំនៅភូមិដូង  ឃុំបល្ល័ង្គ  ស្រុកបារាយណ៍  ខេត្តកំពង់ធំ។

ចំណែកជនសង្ស័យឈ្មោះសុខ  លើម  ភេទប្រុសអាយុ៣៣ឆ្នាំ  មុខរបរមិនពិត្យប្រាកដ  ទីលំនៅភូមិថ្នល់  ឃុំដា  ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។

លោកប៉ិច សុធា ដែលជាម្ចាស់ម៉ូតូបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានបញ្ចេញម៉ូតូពីក្នុងផ្ទះមកក្រៅហើយក៏រៀបចំផ្ទះបន្តិចបន្តួច។មួយសន្ទុះក្រោយមកក្រឡេកមើលម៉ូតូក៏ឃើញបុរសម្នាក់បណ្ដើរម៉ូតូរបស់គាត់ដល់ថ្នល់ជាតិ ហើយលោកក៏រត់តាមដេញទាន់ហើយរាយការណ៍ទៅកម្លាំងអាវុធហត្ថដែលនៅក្បែរផ្ទះគាត់តែម្ដង។សមត្ថកិច្ចបានឲ្យដឹងថាម៉ូតូប្រគល់ឲ្យម្ចាស់វិញ។ចំណែកជនសង្ស័យកសាងសំណុំរឿងទៅតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មិថុនា ២០២០

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃសៅរ៍ទី២៧ខែមិថុនានេះបានបន្តបង្ហាញប្រាប់ប្រជាពលរដ្ឋតាមរយ:ទំព័រផេកហ្វេសប៊ុកឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថាសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ហើយបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ ចៀសវាងការឆ្លងមេរោគកូវីដ-១៩។កម្ពុជាទោះបីមិនសូវទំនើបដូចគេ ក៏ប៉ុន្តែយើងបានខិតខំពង្រឹងការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរចេញចូលក្នុងប្រទេសគ្រប់ច្រកទាំងអស់ ទាំងតាមដែនគោកនិងតាមព្រលានយន្តហោះដែលគ្រប់ៗគ្នាត្រូវតែទទួលបានការពិនិត្យសុខភាព(Health Screening) ដោយអនុវត្តខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

នាយករដ្ឋមន្ត្រីបានបន្តថាចាប់តាំងពីថ្ងៃទី២០ខែឧសភាកន្លងទៅនេះ កម្ពុជាយើងបានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ថ្មីចំនួន០៧នាក់ ហើយនៅថ្ងៃទី២៦ខែមិថុនាកន្លងមកនេះ គឺយើងរកឃើញអ្នកឆ្លងកូវីដថ្មី០៩នាក់ថែមទៀត ដែលពួកគាត់ទើបបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។ដូច្នេះសរុបមកកម្ពុជាយើងគឺមានចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ ទាំងអស់សរុបចំនួន១៣៩នាក់ ហើយព្យាបាលជាសះស្បើយបាន១២៩នាក់ នឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសូវៀតចំនួន១០នាក់។ ជំងឺកូវីដ-១៩ នៅតែជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុតដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយ។ ថ្ងៃនេះតួលេខពីអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅក្នុងប្រទេសចំនួន ២១៦ គឺមានអ្នកឆ្លងមេរោគកូវីដ១៩ បានកើនឡើងរហូតដល់ 9,473,214 នាក់ និងមានអ្នកស្លាប់ 484,249 នាក់។

សម្ដេចបានបញ្ជាក់ថាដើម្បីសុខភាពល្អ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ សូមបងប្អូនរស់នៅមានអនាម័យល្អ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ ហើយត្រូវតែពាក់ម៉ាសជាប្រចាំ។ កុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩អោយសោះ។ ចំពោះទីកន្លែងដែលមានចំនួនមនុស្សប្រមូលផ្តុំច្រើនដូចជាទីផ្សារ ផ្សារទំនើប ហាងទំនិញលក់ដូរតាមផ្លូវតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋនិងឯកជន គឺត្រូវតែមានចឹល ទឹកអាល់កុល និងម៉ាសដើម្បីអោយពលរដ្ឋនិងអតិថិជនប្រើប្រាស់កុំអោយឆ្លងរោគពីម្នាក់ទៅម្នាក់។ ព្រោះជំងឺនេះ យើងមើលមិនឃើញទេ គឺការពារប្រសើរជាងព្យាបាល។សូមជូនពរបងប្អូនជនរួមជាតិបានរីករាយជួបជុំក្រុមគ្រួសារ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្វាយលើ បានរាយការណ៍ថាយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង០៣នាក់ទៀតរងរបួសករណីគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍ បានកើតឡើងនៅវេលាម៉ោង០៣និង៣០នាទីថ្ងៃសុក្រទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលំគ្រួសក្រហម ត្រង់ចំណុច ភូមិបិតផ្ការ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាងម៉ូតូនិងម៉ូតូ រួមប៉ះនិងរថយន្តច្រាសទិសគ្នា៖
1- ម៉ូតូម៉ាកស្មាស់ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ1U7172 អ្នកបើកបរឈ្មោះ សែម យ៉ូន ភេទ ប្រុសអាយុ33 ឆ្នាំ រស់នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ ជិន ខ្មៅ ភេទប្រុសអាយុ27 រស់នៅឃុំខ្នងភ្នំ ស្រុកស្វាយលើ បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយបុកប៉ះជាមួយម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ស្លាកលេខគ្មាន បើកបរដោយឈ្មោះ ស្រី កុសល ភេទ ប្រុសអាយុ34ឆ្នាំនិងប្រពន្ធឈ្មោះ វ៉ា រាំ ភេទ ស្រីអាយុ33ឆ្នាំ រស់នៅភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ របួសស្រាលទាំង2នាក់ បានប៉ះជាមួយនឹងរថយន្តម៉ាកHYUNDAI 25T ពណ៌ស សេរីឆ្នាំ2001 ពាក់ស្លាកលេខ កំពង់ធំ 3A2142 អ្នកបើកបររត់គេចខ្លួនបាត់។
ករណីនេះបណ្តាលឱ្យ ខូចខាតម៉ូតូ 02គ្រឿងស្រាល និងស្លាប់មនុស្សម្នាក់របួស3នាក់។
មូលហេតុអ្នកបើកបរម៉ូតូស្មាក់បើកបរវ៉ាជេងក្នុងផ្លូវកែង។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះត្រួតពិនិត្យនិងបានបញ្ជូនអ្នករបួសទៅសង្រ្គោះនៅពេទ្យបង្អែកស្រុកសូត្រនិគម។ចំណែកវត្ថុតាងយករក្សាទុកនៅអធិការដ្ឋានស្រុកស្វាយលើ។ដោយឡែកសាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២០

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែង ក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC) ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព។

សូមភ្ជាប់មកជាមួយនូវសុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញឡើងថ្លែងនៅក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ច នារសៀលថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២០

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាសៀលនេះ នៅវិមានសន្តិភាព បានបន្តអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ស្ដីពីការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគ្គសម័យឌីជីថល។

ប្រធានបទស្ដីពី «ការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល» ពិតជាមានសារៈសំខាន់ ស្របពេលដែលបច្ចេកវិទ្យាឌីជីថល ត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងៗនៅក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេស នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ, ការលើកកម្ពស់តួនាទីស្ត្រី គឺជា ផ្នែកមួយដ៏សំខាន់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ (SDG 2030) ។

ក្នុងបរិការណ៍បច្ចុប្បន្ន, ការសិក្សាស្រាវជ្រាវបានបង្ហាញថា ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់អវិជ្ជមាន លើស្ត្រីច្រើនជាងបុរស, ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម, ជាពិសេសស្ត្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្ត្រីភាគច្រើន មានការងារនៅក្នុងវិស័យសេវាកម្ម និង វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយអាចមិនបានទទួលនូវការឧបត្ថម្ភពីកម្មវិធីគាំពារសង្គម ដែលជាធម្មតាគ្របដណ្ដប់លើកម្មករ-និយោជិត សម្រាប់សេដ្ឋកិច្ចក្នុងប្រព័ន្ធ។

ទោះយ៉ាងណាក៏ដោយ, ការលើកកម្ពស់តួនាទីរបស់ស្ត្រីនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (Digital Information) ត្រូវបានចាត់ ទុកថាជាកាលានុវត្តភាព និង កាតាលីករថ្មីមួយ សម្រាប់ពន្លឿនការសម្រេចបាននូវសមភាពយេនឌ័រ និង ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន ។ ជាក់ស្តែង, ការចូលរួមចំណែករបស់ស្ត្រក្នុងការ- ជំរុញកំណើនសេដ្ឋកិច្ច គឺនៅមានសក្តានុពលច្រើន។

ហេតុនេះ, រដ្ឋាភិបាលប្រទេសសមាជិកអាស៊ាន និង ភាគីពាក់ព័ន្ធ, ជាពិសេស វិស័យឯកជន, ត្រូវរួមគ្នាបង្កើតបរិយាកាសមួយអំណោយផលដែលអាចឱ្យស្ត្រីមានភាពងាយស្រួលក្នុងការចាប់យកកាលានុវត្តភាព និងសក្តានុពលថ្មីទាំងនេះ។ ក្នុងន័យនេះ, យើងគួរបន្តផ្តល់អាទិភាពខ្ពស់ចំពោះការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល ដោយផ្តោតលើការងារដូចខាងក្រោម៖

ទី១). បង្កើនការផ្តល់សេវា និង លើកកម្ពស់ការទទួលបានសេវារបស់ស្ត្រី និងកុមារី ក្នុងការប្រើប្រាស់ សេវា ICT តាមរយៈ ៖ ការផ្តល់សេវា និង ទីកន្លែង ដែលស្ត្រីអាចប្រើប្រាស់សេវា ICT ដោយងាយស្រួល និងមានសុវត្ថិភាព និងការវិនិយោគ និងការរៀបចំគោលនយោបាយ ប្រកប ដោយបរិយាប័ន្ន សំដៅផ្តល់សេវា ICT ក្នុងថ្លៃសមរម្យ (affordable ICT service)។

ទី២). ផ្តោតការយកចិត្តទុកដាក់លើការអប់រំផ្នែក STEAM ដែលអាចឱ្យស្ត្រី និង កុមារីទទួលបាន ចំណេះដឹងថ្មីៗពាក់ព័ន្ធនឹង ICT ។

ទី៣). បន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការបង្កើនការ- យល់ដឹងអំពីការអភិវឌ្ឍអាជីវកម្មសំខាន់ៗ ជាពិសេស សម្រាប់សហគ្រាសធុនតូច និង មធ្យម និង វិស័យ ICT, ពង្រីកវិសាលភាពគ្របដណ្ដប់នៃប្រព័ន្ធគាំពារសង្គម, និង រៀបចំដាក់វិធានការលើកស្ទួយតួនាទីរបស់ស្ត្រីក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិទៅក្នុងក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិជំងឺឆ្លងកូវីដ-១៩។

ទី៤). រៀបចំប្រព័ន្ធបរិស្ថាន (Ecosystem) មួយឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសកម្រិត តូចនិង មធ្យម និងសហគ្រិនជាស្ត្រី ដោយយកចិត្តទុកដាក់ដល់ការបញ្ជ្រាបច្ចេកវិទ្យា ឌីជីថល, ការទទួលបានធនធានហិរញ្ញវត្ថុ, ការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាព ។ល។ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗក្នុងវិស័យឌីជីថល។

ទី៥). ពង្រឹងជំនាញ ដូចជា អក្ខរកម្មឌីជីថល (Digital literacy) និង ការការពារអត្តសញ្ញាណ ដើម្បី ឱ្យស្ត្រីអាចទទួលបានប្រយោជន៍ពេញលេញ និង ប្រកបដោយសុវត្ថិភាព ពីសេដ្ឋកិច្ចឌីជីថល។

ទី៦). លើកកម្ពស់គំនិតផ្តួចផ្តើមថ្មីៗ និងឧត្តមានុវត្តន៍នានា (Best practice) ពាក់ព័ន្ធនឹងការលើក- ស្ទួយតួនាទីស្ត្រីលើផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងចែករំលែក និងផ្លាស់ប្តូរបទពិសោធរវាងប្រទេសសមាជិកអាស៊ានទាំងអស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មិថុនា ២០២០

ខេត្តសៀមរាប៖ ក្រុមគ្រួសារងាយរងគ្រោះ មានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ ចំនួន៣៥ គ្រួសារ នៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម កម្ពុជាខេត្តសៀមរាប តាមរយៈលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ អំណោយដែលបានផ្ដល់ជូនចំនួន៣៥គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ ឃីត០១កញ្ចប់ អង្ករ៣០គីឡូក្រាម មី០១កេស ត្រីខ០១យួរ អាវយឺត០២ និងថវិកា០៤ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page580 Page581 Page582 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×