Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ
ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ បានរាយការណ៍ថា ពួកគាត់បានចាប់ក្របីញីមួយក្បាល សម្បុរខ្មៅ
តាំងពីថ្ងៃម្សិលមិញ រកម្ចាស់មិនទាន់ឃើញនៅឡើយ។

ប្រជាពលរដ្ឋបានដឹងថា ពួកគាត់ចាប់បានក្របី ហើយ ក៏បានរាយការណ៍ ទៅនគរបាលសង្កាត់គោកចក ក្រុងសៀមរាប ដើម្បី រកម្ចាស់ឲ្យមកយកវិញ។ ទោះយ៉ាងណា រហូតដល់ថ្ងៃទី ០៨ខែវិច្ឆិកា នេះ គេនៅពុំមិនទាន់ឃើញមានម្ចាស់ក្របីខាងលើ មកទទួលនៅឡើយទេ។

ពាក់ព័ន្ធទៅនឹង ពលរដ្ឋ ចាប់បានក្របីមួយក្បាលនេះ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក លោក រិន ម៉ុន បានបញ្ជាក់ឲ្យដឹងនៅព្រឹកនេះថា៖ពិតជាមានករណីពលរដ្ឋចាប់បានក្របីញីមួយក្បាលពិតប្រាកដមែន។
លោកនាយប៉ុស្តិ៍បន្តថា ហេតុការណ៍ចាប់ក្របីនេះ នៅរសៀលថ្ងៃទី ០៧ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។ ជាមួយគ្នានេះ លោកនាយប៉ុស្តិ៍ នគរបាល សង្កាត់គោកចក បានអំពាវនាវ រកម្ចាស់ក្របីខាងលើ មកទទួលយកទៅវិញផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ពិតជាសាហាវណាស់ តៃកុងរថយន្ត បានបើកជនរងគ្រោះហើយ មិនព្រមឈប់នោះទេ ថែមទាំងអូសជនរងគ្រោះ នៅក្រោមរថយន្តមានចម្ងាយជាង១៥០០ម៉ែត្រទៀត បណ្ដាលឲ្យស្លាប់យ៉ាងអាណោយអាធ័ម។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង១០នាទីថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចចន្លោះគីឡូម៉ែតលេខ៣៣៣.៣៣៤លើផ្លូវជាតិលេខ០៦ភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។រវាងរថយន្តនិងម៉ូតូ។

សមត្ថកិច្ចបានប្រាប់បណ្ដាញ«សៀមរាបប៉ុស្ដិ៍»ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះម៉ូតូម៉ាកហុងដាឌ្រីមផលិតឆ្នាំ២០១៥ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង១U៤៣១៥ បើកបរដោយឈ្មោះអែម សុវណ្ណ ភេទប្រុស អាយុ៦២ឆ្នាំភូមិដីក្រហម សង្កាត់អូរតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ស្លាប់នៅកន្លែងកើតហេតុ) បើកបរទិសដៅពីលិចទៅកើត ហើយបានរ៉េចង្កូតដួលទៅលើទ្រូងផ្លូវ ហើយពេលនោះ រថយន្តសាំយុងពណ៌ បៃតងចាស់ពាក់ស្លាកលេខសៀមរាប២C-៣៦៣២បើកបរដោយឈ្មោះឆែម ឃា ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រៃទទឹង ឃុំល្វេងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅទិសខាងកើត បានជាន់ឈ្មោះអែម សុវណ្ណ(ជនរងគ្រោះ) ហើយអូសតាមពីក្រោមរថយន្ត ទៅទិសខាងកើតចម្ងាយប្រហែល១៥០០ម៉ែត្រទើបធ្លាក់ជនរងគ្រោះ នៅលើផ្លូវជាតិលេខ៦។ សមត្ថកិច្ចថារថយន្តខាងលើបានបើកបន្តដល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលពួក សមត្ថកិច្ចចាប់បានទាំងរថយន្តនិងអ្នកបើកបរបាន និងខូចខាតរថយន្ត១គ្រឿងស្រាលនិងម៉ូតូ១គ្រឿងស្រាល។

បើតាមសមត្ថកិច្ចថា មូលហេតុរថយន្តបើកបរក្នុងល្បឿនលឿន។ ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង។ចំណែកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក។សាកសពជនរងគ្រោះ ប្រគល់ជូនសាច់ញាតិ នៅខេត្តប៉ៃលិន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២០

ខេត្តពោធិ៍សាត់៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាំយកពូជស្រូវទៅចែកជូនប្រជាពលរដ្ឋជិត២ម៉ឺនគ្រួសារ នៅខេត្តពោធិ៍សាត់។

អំណោយ ដែលលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវនាំយកទៅចែកជូន ប្រជាពលរដ្ឋ នោះ នឹងធ្វើឡើងនៅពីរទីតាំង ពោលទី១៖ នៅបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់ ចំនួន១៣,០៤៧គ្រួសារ និងទី២៖ នៅបរិវេណវិទ្យាល័យអូរតាប៉ោង ចំនួន៤,២៥៩គ្រួសារ។

ក្នុងមួយគ្រួសារទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម, មី ចំនួន ១កេស, ត្រីខ ចំនួន ១យួរ, ទឹកត្រី ចំនួន១យួរ, ទឹកស៉ីអ៉ីវ ចំនួន ១យួរ, ទឹកសុទ្ធ ចំនួន ១កេស, ឃីត ចំនួន ១កញ្ចប់, ស្រូវពូជ ចំនួន១០០គីឡូក្រាម និងថវិកា ចំនួន៥០,០០០រៀល។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានទទួលរងគ្រោះនូវជំនន់ទឹកភ្លៀង ដែលហូរធ្លាក់ពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៦ក្រុង-ស្រុក ក្នុងនោះមានស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកបាកាន ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ស្មើនឹង ៣៤ឃុំ-សង្កាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ថ្ងៃទី ០៦ ខែ វិច្ឆិកា ម្សិលមិញ បានចែក
ពូជស្រូវសែនក្រអូបចំនួន២៤តោន របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានចែកជូនបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយទឹកជំនន់ចំនួន ២៤០គ្រួសារ ក្នុងស្រុកចំនួន២ គឺ ស្រុកសូទ្រនិគមចំនួន ១២០គ្រួសារ ស្រុកជីក្រែង ១២០ គ្រួសារ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរបានធ្វើការបញ្ជាក់ថា ខេត្តសៀមរាបមានផ្ទៃដីបង្កបង្កើនផលស្រូវ រដូវវស្សា ឆ្នាំ២០២០ មាន១៨៦ពាន់៣០០ហិចតា រងផលប៉ះពាល់ដោយសារទឹកជំនន់ សរុប ១២ពាន់៨៨៣ហិចតា លើ៩ក្រុង.ស្រុក មន ប្រជាកសិកររងគ្រោះ ១១ពាន់១៣១គ្រួសារ និង ខូចខាតស្រូវប្រាំង សរុប ២០៣ហិចតា ស្មើ ៤១៤ គ្រួសារ។ ចំពោះស្រុកដែលទទួលបានស្រូវពូជពេលនេះ ក្នុងនោះដំណាំស្រូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ក្នុងស្រុកសូទ្រនិគម ចំនួន ៤៤៨ ហិកតា មាន ៣ឃុំ ស្មើ៧ភូមិ មាន៧២៣គ្រួសារ ខូតខាតទាំងស្រុង ២០៣ហិកតា ស្មើ ៤១៤គ្រួសារ។ ,ស្រុកជីក្រែងប៉ះពាល់ ៤ឃុំ មាន ២៨ភូមិ ស្មើ៣២៤គ្រួសារ លើផ្ទៃដី ៣២៤ ហិចតា ខូតខាតទាំងស្រុង ២៨១ហិចតា ស្មើ៣២៤គ្រួសារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ប្រជាកសិករដែលទទួលរងគ្រោះដោយទឹកជំនន់ចំនួន១១០គ្រួសារ មកពី៥ឃុំ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅរសៀលថ្ងៃទី០៦ ខែ វិច្ឆិកា ម្សិលមិញទទួលបានពូជស្រូវសែនក្រអូប និង OM៥១ ចំនួន ១១តោន។
ការទទួលបាន ស្ថិតនៅបរិវេណ វត្តរកា ឃុំមានជ័យ ស្រុកប្រាសាទបាគង ក្រោមវត្តមាន លោក ង៉ាន់ ភិរុណ អភិបាលរង ខេត្តសៀមរាប និងក្រុមការងារ។

ប្រធានមន្ទីរកសិកម្មខេត្ត លោក ទា គឹមសុទ្ធ បានឲ្យដឹងថា ដោយសារទឹកជំនន់នៅស្រុកប្រាសាទបាគង មានចំនួន៥ឃុំ ស្មើ១៩ភូមិ មាន២០០គ្រួសារ លើផ្ទៃដី ១៥០ហិចតា និងខូចខាតចំនួន ១០៥ហិចតា ១៩០គ្រួសាររងផលប៉ះពាល់។  លោកបន្តថា ខេត្តសៀមរាប មានផ្ទៃដីបង្កបង្កើនផលស្រូវ រដូវវស្សា ឆ្នាំ២០២០ មាន១៨៦ ពាន់៣០០ហិចតា រងផលប៉ះពាល់ដោយសារទឹកជំនន់ សរុប១២ពាន់៨៨៣ហិចតា លើ៩ក្រុង.ស្រុក មានប្រជាកសិកររងគ្រោះ ១១ពាន់១៣១គ្រួសារ និង ខូចខាតស្រូវប្រាំង សរុប ២០៣ហិចតា ស្មើ ៤១៤គ្រួសារ។

ក្នុងឱកាសកាសនោះដែរ លោក ង៉ាន់ ភិរុណ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការព្រួយបារម្ភ និង គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ សម្ដេចបានចុះទៅផ្ទាល់ ដើម្បីជួបបងប្អូនប្រជាពលរដ្ឋ និងជួយឧបត្ថម្ភដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ឲ្យរួចផុតពីការលំបាក ។ ម៉្យាងទៀតទីណាដែលជួបទុក្ខលំបាក ហើយសម្ដេចតេជោ ហ៊ុនសែន ពុំបានទៅផ្ទាល់ ក៏បានចាត់តាំងឲ្យក្រុមការងាររបស់សម្ដេច ឲ្យចុះទៅជួបបងប្អូនប្រជាពរដ្ឋដោយផ្ទាល់ និង ឲ្យអាជ្ញាធរ ដែនដី សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមជួយសង្គ្រោះ និងរំដោះបងប្អូនប្រជាពលរដ្ឋឲ្យរួចផុតពីគ្រោះទឹកជំនន់ ថែមទាំងបានផ្ដល់ស្បៀងអាហារ ឲ្យបានគ្រប់គ្រាន់ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។

លោក ក៏បានសំណូមពរ និង ណែនាំប្រជាកសិករ ទាំងអស់ សូមយកពូជស្រូវទាំងនេះ ទៅបង្កបង្កើនផល ក្នុងការស្តារ ឡើងវិញ ដែលជាពូជស្រូវមិនរើសរដូវ និង សូមបងប្អូនត្រូវមានការអាធ្យាស្រ័យឲ្យគ្នា ក្នុងការចែករំលែកទឹកស្រោចស្រព ដំណាំ ស្រូវរបស់បងប្អូនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២០

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថ្វាយសារលិខិត អបអរសាទរ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដែលព្រះអង្គត្រូវបានរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ថ្វាយគ្រឿងឥស្សរិយយស « មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» នៅវិមានប្រជាជនចិន ទីក្រុងប៉េកាំង កាលពីថ្ងៃទី៦វិច្ឆិកា។

សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជទាន និងមេត្តាទទួលនូវគារវភក្តី កតញ្ញុកតវេទីតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំយើងខ្ញុំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២០

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានទូលថ្វាយសារលិខិតអបអរសាទរ និងថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដែលព្រះអង្គបានទទួលនូវដង្វាយគ្រឿងឥស្សរិយយស«មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន»ពីលោកប្រធានាធិបតី ស៊ី ជិនពីង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ វិច្ឆិកា ២០២០

ភ្នំពេញ៖សារថ្វាយព្រះពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះអង្គទទួលបាននូវគ្រឿងឥស្សរិយយស” មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន” ដ៏ឧត្តុង្គឧត្តមពី ឯកឧត្តម XI JINPING ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានប្រជាជនចិន ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ វិច្ឆិកា ២០២០

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រាបបង្គំទូលថ្វាយសារថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះអង្គត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ វិច្ឆិកា ២០២០

ខេត្តឧត្តរមានជ័យ៖សមត្ថកិច្ចខេត្តឧត្តរមានជ័យបានដឹងថានៅ វេលាម៉ោង១៤និង៣៥នាទី
ថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២០ មានករណីឃាតកម្មកើតឡើងនៅប៉ុស្តិ៍នគរបាលព្រំដែន(ចុងព្រិច)ស្ថិត ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង បង្កឡើងដោយឈ្មោះ អុំ ឈយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានៈនាយរងប៉ុស្តិ៍ចុងព្រិច នគរបាលការពារព្រំដែន៩០៥ បានយកអាវុធប្រភេទAk ៤៧ បាញ់ទៅលើ ឈ្មោះ ហ៊ុន ប៊ី ភេទប្រុស អាយុ៥១ឆ្នាំ នាយប៉ុស្តិ៍ចុងព្រិច ចំនួន០២គ្រាប់ចំពោះ ធ្លាយពោះវៀនចេញក្រៅ បណ្តាលអោយស្លាប់មួយរំពេច «មូលហេតុមេប៉ុស្តិ៍ឃាត់មិនអោយយកអាវុធចេញពីអង្គភាព»។សមត្ថកិច្ចបានបន្តថាក្រោយមកជនដៃដល់បានដើរតាមផ្លូវយុទ្ធសាស្រ្ត ហើយលោកលោកអ /ឯ ស្រេង រាសី ប្រុសអាយុ49ឆ្នាំ នាយផ្នែកស៊ើបការ បានដឹងព័ត៏៊៌មានក៏ជិះរថយន្ត ទៅរកដើម្បីដកយកអាវុធ ស្រាប់តែបើករថយន្ពទៅទិសខាងលិច បានពីរគីឡូម៉ែត្រពីផ្លូវជាតិ៦៧(តាមផ្លូវយុទ្ធសាស្ត្រ) ស្រាប់តែជួប ជនដៃដល់(អុំ ឈយ) ពេលនោះ ជនរងគ្រោះ ឈ្មោះ ស្រេង រាសី បានសុំយកអាវុធ ស្រាប់តែជនដៃដល់បាញ់ចំនួន០១គ្រាប់ ចំក្រោមក្លៀកខាងស្តាំ ទៅលើឈ្មោះ ស្រេង រាសី ភេទប្រុស អាយុ៤៩ឆ្នាំ នាយផ្នែកស៊ើបការ នគរបាល៩០៥ បណ្តាលអោយរបួសធ្ងន់បញ្ជូនមកដល់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែងក៏ស្លាប់។

ក្រោយមកជនដៃដល់ បានដើរចេញពីកន្លែងកើតហេតុប្រហែល១គីឡូម៉ែត្រ ដល់មុខ ផ្ទះមេភូមិជើងភ្នំ ក៏បាញ់ខ្លួនឯងចំនួន០២គ្រាប់ ក្រោមចង្កា ធ្លាយទៅក្បាល បណ្តាលអោយស្លាប់
នៅនឹងកន្លែង។មូលហេតុ ជនដៃដល់ផឹកស្រាស្រវឹង កន្លងមកធ្លាប់កើតជំងឺសរសៃប្រាសាទ។បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងនៅថាជនជាតិវៀតណាម១១នាក់ ដែលជួបគ្រោះថ្នាក់ចរាចណ៍នៅស្រុកជីក្រែង ដែលបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសនោះ គឺចូលមកព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាត។

សមត្ថកិច្ចបន្តថាករណីរថយន្តក្រឡាប់ធ្លាក់ចូលទឹក) បណ្តាលឲ្យស្លាប់មនុស្ស ចំនួន០៧នាក់ស្រី០៣នាក់ រងរបួស្រាលចំនួន០៥នាក់ស្រី០២នាក់ (វៀតណាម១១ស្រី០៥-ខ្មែរ០១)។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ ពិនិត្យឃើញថា ជនជាតិវៀតណាម ទាំង១១នាក់នេះសុទ្ធសឹងតែលួចឆ្លងដែនចូលមកព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាត(មានលិខិតឆ្លងដែន-គ្មានប្រថាប់ត្រាច្រកទ្វារ)។

តាមការសាកសួរបានឲ្យដឹងថា៖ ពួកគេរស់នៅខេត្តហាទិញ ប្រទេសវៀតណាម ត្រូវបានមេខ្យល់ម្នាក់មិនស្គាល់ឈ្មោះ ជនជាតិវៀតណាម ណែនាំឲ្យទៅធ្វើការ រកស៊ី នៅប្រទេសថៃ ដោយលួចឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជា និងបន្តទៅប្រទេសថៃ ប៉ុន្តែត្រូវចំណាយប្រាក់ចំនួន ១៥,០០០,០០០ ដុងក្នុងម្នាក់ៗ។ រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពួកគេក៏បានធ្វើដំណើរពីខេត្តហាទិញ មកកាន់ក្រុងហាណូយ។ ពេលមកដល់មេខ្យល់ម្នាក់នោះបានមកទទួលពួកគេ ទៅស្នាក់នៅសណ្ឋាគារ មួយកន្លែងមិនចាំឈ្មោះ បន្ទាប់មកពួកគេក៏បានប្រគល់ប្រាក់ចំនួន ១,៥០០,០០០ ដុងក្នុងម្នាក់ៗឲ្យទៅមេខ្យល់នោះ។ បន្ទាប់ពីទទួលបានលុយគ្រប់ចំនួនហើយ នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មេខ្យល់នោះ ក៏បានឲ្យរថយន្តមួយគ្រឿងដឹកពួកគេ មកដល់ខេត្តតៃនិញ នាវេលាម៉ោង១៩និង០០នាទី ហើយក៏មានម៉ូតូចំនួន០៦គ្រឿងរង់ចាំទទួលនិងដឹកពួកគេ លួចឆ្លងដែនចូលមកព្រះរាជាណាចក្រកម្ពុជា ដោយធ្វើដំណើរកាត់តាមចំការកៅស៊ូ (ម៉ូតូទាំង០៦គ្រឿងនោះ បិទភ្លើងទាំងអស់)រយៈពេលប្រហែល៣០នាទី ក៏មានរថយន្តមួយគ្រឿងទៀត (រថយន្តដែលជួបគ្រោះថ្នាក់) បើកបរដោយជនជាតិខ្មែរ មកទទួលពួកគេ ធ្វើដំណើរបន្តទៅប្រទេសថៃ។ តាមពួកគេដឹងគឺធ្វើដំណើរចេញពីខេត្តត្បូងឃ្មុំ ឆ្ពោះទៅ ឡែម ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រួចលួចឆ្លងដែនចូលទៅប្រទេសថៃ។

សូមបញ្ជាក់ថាករណីនេះបានកើតឡើងនៅនាវេលាម៉ោង ០២និង៤០នាទី ទៀបភ្លឺ ថ្ងៃទី ០៦  ខែ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចស្ពានក្រចាប់  ត្រង់ចន្លោះ បង្គោលលេខ ២៤៦និង២៤៧  ស្ថិតនៅក្នុងភូមិស្ពាន ត្នោត  ឃុំស្ពានត្នោត  ស្រុកជីក្រៃង ខេត្តសៀមរាប។ រថយន្តម៉ាក ស្តារិចស្លាកលេខកំពង់ចាម២A៨៤៦៩  បានបង្កគ្រោះថ្នាក់ដោយខ្លួនឯង (បើកបរក្នុងស្ថានភាពងងុយដេក)  ក្នុងនោះមានអ្នកបើកបរជាជនជាតិខ្មែរ និង១១ នាក់ទៀតជនជាតិវៀតណាម។

០១-ជនរងគ្រោះឈ្មោះ លី  ម៉េង   ជនជាតិ  ខ្មែរ  ជា អ្នក បេីកបរ  កាន់ អត្តសញ្ញាណ ប័ណ្ណ លេខ២៥០០១៤០៣៧ (ស្លាប់)។

០២-ជនរងគ្រោះឈ្មោះ   HOANG THI THUY ភេទ ស្រី  កើតថ្ងៃទី០៨-០៩-១៩៩៥  ជនជាតិ  វៀតណាម  កាន់លិខិតឆ្លងដែនលេខ  C៧១៦៦៩២១  (ស្លាប់ )។

០៣-ជនរងគ្រោះ ឈ្មោះ  NGUYEN QUOC ភេទ   ប្រុស  កេីត ថ្ងៃទី  ២០-០២-១៩៨៣ ជនជាតិ  វៀតណាម  កាន់លិខិតឆ្លងដែនលេខ  C៣៥១៩២៤២  ( ស្លាប់ )។

០៤-ជនរងគ្រោះឈ្មោះ  NGUYEN NHAT ភេទ   ប្រុស  កេីត ថ្ងៃទី   ០៦-០៦-២០០១   ជនជាតិ វៀតណាម កាន់លិខិតឆ្លងដែនលេខ C៨៨២៨២៨៦   (ស្លាប់ )។

០៥-ជនរងគ្រោះឈ្មោះ  QUACH THUY TRANH ភេទ  ស្រី  កេីត ថ្ងៃទី  ១៤-០៤-២០១៨  កាន់លិខិតឆ្លងដែនលេខ  C៦១៦៥៥៨០ (ស្លាប់ )។

០៦-ជនរងគ្រោះឈ្មោះ  NGO DUC CUONG ភេទ ប្រុស  កេីតថ្ងៃទី  ២៥-១០-១៩៩៦ កាន់លិខិតឆ្លងដែនលេខ  C៧៥៨៩៦៦០  (ស្លាប់ )។

០៧- ជនរងគ្រោះភេទ ស្រី  អាយុ ប្រហែល  ៥០ឆ្នាំ  ពុំ មាន លិខិត ឆ្លង ដែន ជាប់ នឹងខ្លួន  (ស្លាប់ )។

០៨-ជនរងគ្រោះឈ្មោះ  TRUONG THI KHUYEN ភេទ ស្រី  កេីត ថ្ងៃទី ១២-០២-១៩៨១  កាន់លិខិតឆ្លងដែនលេខ  C៦១០៤៩៧៣ (រស់ )។

០៩- ជនរងគ្រោះឈ្មោះ  PHIN THI VAN ភេទ ស្រី  កេីត ថ្ងៃទី  ០៥-០៥-១៩៨៤  (រស់)។

១០-ជនរងគ្រោះឈ្មោះ  HOUANG QUOC TUAN ភេទ ប្រុស  កេីតថ្ងៃទី  ១៦-០៦-១៩៧៩  (រស់)។

១១- ជនរងគ្រោះឈ្មោះ  DANG VAN VINH ភេទ ប្រុស  កេីតថ្ងៃទី  ១០-០៣-១៩៨១  (រស់)។

១២-ជនរងគ្រោះឈ្មោះ  PHAM VIET LOI ភេទ  ប្រុស  ពុំ មាន លិខិត ឆ្លង ដែន ជាប់ នឹងខ្លួន  (រស់ )។

សាកសពកំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅ  វត្តស្ទឹងមានជ័យ  រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖លោក ហ៊ុន សម្បត្តិ នៅថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២០នេះ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរង ស្រុកបន្ទាយស្រី ក្រោមវត្តមាន លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប។

ក្នុងពិធីប្រកាសលោក ង៉ាន់ ភិរុណ ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំង ស្រុកបន្ទាយស្រី ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងរយៈពេលកន្លងមកនេះ។ ដោយទៀតសោតស្រុកបន្ទាយស្រីទាំងមូល មានសក្តានុពលក្នុងវិស័យកសិកម្ម ទេសចរណ៍ និងសិប្បកម្មទៀតផង។

លោកបានបន្តទៀតថា សមទ្ធិផល ដែលស្រុកសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ ដ៏ឧត្តុង្គឧត្តម នៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ហើយក្នុងបរិបទ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាល សម្រេចបាននូវសមទ្ធិផល ជាច្រើន។

លោក ក៏លើកឡើងថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធី ដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្ត ក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាល កាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន។

លោក អភិបាលរងខេត្ត បានស្នើដល់មន្ត្រីក្នុងស្រុកបន្ទាយស្រីទាំងអស់  ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួនដូចខាងក្រោម ៖

–ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព សង្គម ឱ្យបានល្អប្រសើរ ក្នុងការតាមដាន ត្រួតពិនិត្យ និងដោះស្រាយបាតុភាពអសកម្ម និងការថ្នាំងថ្នាក់នានានៅមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់។

–បន្តខិតខំរក្សា សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ តាមលក្ខណៈសម្បត្តិ ទាំង០៩ នៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងខិតខំលើកកម្ពស់សមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ត្រូវមានភាពស្អាតស្អំ និងខិតខំបម្រើប្រជាពលរដ្ឋដោយ ស្មោះត្រង់ និងស្មើភាព។

–ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និងខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការផ្តល់សេវាសាធារណៈ ព្រមទាំងខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ រួមមាន ការចុះបញ្ជីដាច់ដោយដុំ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ការងារសំណង់ ការដោះស្រាយទំនាស់ដីធ្លី។ល ។

–ជំរុញអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឱ្យមានវឌ្ឍនភាពតាមផែនការកំណត់ ជាពិសេសត្រូវត្រៀមសហការអនុវត្តជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ ឱ្យទទួលបានជោគជ័យ។

–បង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសឈើគ្រញូង ពិសេសការដឹកជញ្ជូន ការស្តុកទុក ការកែច្នៃ ការប្រើប្រាស់ប្រភេទឈើនេះគ្រប់រូបភាព និងត្រួតពិនិត្យរថយន្ត កែច្នៃខុសលក្ខណបច្ចេកទេស លុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យមិនស្របច្បាប់គ្រប់រូបភាពក្នុងទឹកដីស្រុកបន្ទាយស្រី ទាំងមូល និងការយកកម្រៃមិនស្របច្បាប់ផ្សេងៗ។

–ពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ក្នុងចនាសម្ព័ន្ធរដ្ឋបាលស្រុក ដើម្បីរួមគ្នាបំពេញការងាររបស់រដ្ឋបាលស្រុកឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងខិតខំពង្រឹងការិយាល័យផែនការ និងគាំទ្រឃុំ ដើម្បីការិយាល័យនេះចាប់ផ្តើមទទួលខុសត្រូវក្នុងការគាំទ្របច្ចេកទេសទៅដល់ឃុំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងបន្តយកចិត្តទុកដាក់សហការជាមួយទីចាត់ការនានា ចំណុះសាលាខេត្ត ដើម្បីធ្វើការបណ្តុះបណ្តាល មន្រ្តីរាជការសាលាស្រុកឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ។

–តាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕SRP

«លោក ហ៊ុន សម្បត្តិ អភិបាលរងស្រុកបន្ទាយស្រី ទើបចូលកាន់មុខតំណែងនៅថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២០»

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page510 Page511 Page512 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×