Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២៣

ខេត្តបាត់ដំបង៖ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងចាប់ខ្លួនពាក់ព័ន្ធករណីឃាតកម្ម។

ការចាប់ខ្លួនធ្វើឡើងថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចដំណាក់ដង្កោ ក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបា ណន់ ខេត្តបាត់ដំបង។

នគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ករណីឃាតកម្មនេះ (ប្រើដំបង និងពូថៅ) ជនសង្ស័យឈ្មោះ ឌឿន ចន្ត្រា ហៅ ត្រា ភេទប្រុស អាយុ ៤០​ឆ្នាំ មានទីលំនៅភូមិអូស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មកស្នាក់នៅធ្វើស្រែ នៅចំ​ណុចដំណាក់ដង្កោ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។

សូមជម្រាបថា កាលពីថ្ងៃទី​៣ខែធ្នូ​ឆ្នាំ​២០២៣​ មានការភ្ញាក់ផ្អេីល ដោយសារប្រទះឃេីញសា​កសពជនរងគ្រោះ ឈ្មោះ​ សួន​ ហ៉ីង​ ភេទប្រុសអាយុ​ ៤៣ឆ្នាំរស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺ​២ ស្រុកបាណន់​ ខេត្តបា ត់ដំបង​ ដេកស្លាប់នៅក្នុងគុម្ពោត ព្រៃស្ថិត​នៅវាលស្រែភូមិថ្មីឃុំកន្ទឺ១ ស្រុកបាណន់​ ខណៈខណៈដែលក្រុមគ្រួសារបស់សពបានប្តឹង មកសម​ត្ថកិច្ចនគរបាលស្រុក ឱ្យជួយ​ស្វែងរក ត្បិតជនរងគ្រោះបានចេញពីផ្ទះថា ទៅបូមទឹកដាក់​ស្រែ តាំងពីយប់ថ្ងៃទី៣០ខែ​វិច្ឆិកាឆ្នាំ២​០២៣​ ហេីយបាត់ដំណឹងរ​ហូត​មក។

នគរបាលបន្តថា តាមលទ្ធផលនៃការពិនិត្យកន្លែងកេីតហេតុនិងលេីសាកសព​ សមត្ថកិច្ចសន្និដ្ឋានថា​ ជនរងគ្រោះ បានស្លាប់ដោយករណីឃាតកម្ម ករណីនេះដកហូត៖ ពូថៅ ០១ដើម
– ដំបង ១ដើម- ពិលពាក់ក្បាល ១ និងខោជើងវែងពណ៌​ខ្មៅ(​ស្លៀក ពេល ធ្វើសកម្មភាព) ១។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់រូបនេះបានឆ្លេីយ​សារភាពថា​ រូបគេ ពិតជាបានវាយ និងកាប់ជនរ​ងគ្រោះឈ្មោះ សួន ហុីង រហូតដល់ស្លាប់ ហើយយកសាកសព ទៅទម្លាក់ចោល នៅក្នុងគុម្ពោតព្រៃជិតនោះប្រាកដមែន កាលពីយប់ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣។ មូល​ហេតុដែលនាំទៅដល់ការកាប់សម្លាប់បែបនេះ គឺដោយ​សារខឹងជនរងគ្រោះតែងតែមកឆក់ត្រីនៅក្នុងប្រឡាយខាងក្រោយផ្ទះរបស់ខ្លួនកន្លងមក។

នគរបាលស្រុករៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញ ដេីម្បីអនុវត្តបន្តតាមនីតិវិធី​ច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ធ្នូ ២០២៣

ខេត្តកំពង់ចាម៖តំណាងអយ្យការបានបញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌ អនុញ្ញាតឲ្យជនសង្ស័យទាំងអស់វិលត្រឡប់ទៅផ្ទះមានសេរីភាពឡើងវិញ និងបន្តចំណាត់ការតាមនីតិវិធីជាធរមាន។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងនោះ រដ្ឋបាលខេត្តកំពង់ចាម បានលើកបញ្ជាក់ពីមូលហេតុចំនួន ៥ ផងដែរ។

រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា៖ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នេះ មានការបង្ហោះ និងចែកចាយតាមបណ្តាញសង្គម នូវរូបភាពវីដេអូ អំពី បុរសម្នាក់ ត្រូវបានមនុស្សមួយក្រុមចាប់ចងដៃ ចងជើងទាំងពីរ ក្នុងស្ថានភាពគ្មានអាវ ខ្លួនប្រឡាក់ដី និងស្លៀកខោជើងខ្លី។ ករណីនេះ រដ្ឋរបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន និងអ្នកនិយមតាមដានីតាមបណ្តាញសង្គម មេត្តាជ្រាបថា ៖ ករណីនេះ បានកើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២២:៣០នាទី នៅភូមិប៉ាណា ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយជនត្រូវបានគេដឹងឈ្មោះថា អ៊ុម ហាច ភេទប្រុស អាយុ ៣៧ឆ្នាំ បានអះអាងខ្លួនឯងថា ជាភ្នាក់ងារសារព័ត៌មាន “សានព្រហ្ម”។ ហើយភាគីអ្នកចាប់ចង គឺជាភាគីប្រជាពលរដ្ឋដែល មានឈ្មោះ ១. សោ ចាន់ណារី ភេទប្រុស អាយុ២៨ឆ្នាំ, ២. ម៉ោង គីមហ៊ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ, ៣. អូន គឹមអាង ភេទប្រុស អាយុ ៣២ឆ្នាំ និង៤. អ៊ឹម ផែន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។

ចំពោះដើមហេតុនៃរឿងនេះ គឺលោក អ៊ុម ហាច បានចោទប្រកាន់ ភាគីប្រជាពលរដ្ឋថាបានគុំខឹងនឹងខ្លួន ដែលបានថតផ្សាយវីដេអូដឹកឈើតាំងពីពេលថ្ងៃ ហើយដល់ពេលយប់បានតាមដេញផ្ដួលម៉ូតូ និងចាប់ចងគាត់នៅ ចំណុចផ្ទះលក់គ្រឿងសំណង់យីហោ លី សេងហុង។ ប៉ុន្តែតាមការបំភ្លឺរបស់ប្រជាពលរដ្ឋទាំង ៤រូប គឺបានបញ្ជាក់ថា ឈ្មោះ អ៊ុម ហាច បានចូលក្នុងផ្ទះរបស់ពួកគាត់ដោយគ្មានការអនុញ្ញាត នៅចន្លោះម៉ោង ២២:០០នាទី ទៅ ម៉ោង២៣:០០នាទីយប់នាថ្ងៃ ខែ ឆ្នាំដដែល បានធ្វើសកម្មភាពថតទីកន្លែងទុកដាក់ឈើ។

ករណីនេះ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកជើងព្រៃ និងស្នងការនគបាលខេត្ត ក្រោមការសម្រប សម្រួលនីតិវិធីដោយតំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម បានធ្វើការនាំខ្លួនសាកសួរភាគីទាំងពីរ ប្រមូលភស្តុតាង និងបានធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានរកឃើញនូវលទ្ធផលដូចខាងក្រោម៖
-១. ករណីនេះ គឺជាបញ្ហាជម្លោះកើតឡើងរវាងបុគ្គល និងបុគ្គល ពុំមានពាក់ព័ន្ធថាសមត្ថកិច្ចនគរបាលទៅ ចាប់ចង ឈ្មោះ អ៊ឹម ហាច ឡើយ។ ផ្ទុយទៅវិញ សមត្ថកិច្ចនគរបាលកំពុងធ្វើការប្រមូល នឹងចងក្រងសំណុំរឿងដើម្បីផ្តល់នូវយុត្តិធម៌ជូនភាគីទាំងសងខាង។

-២. ឈ្មោះ អ៊ុម ហាច ធ្លាប់ជាអ្នកសារព័ត៌មាន នៅអង្គភាពស៊ីអិនអិម (CNM) តែត្រូវបានអង្គភាពនេះ បញ្ឈប់ចេញពីអង្គភាពកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ តាមការបញ្ជាក់របស់ក្រសួងព័ត៌មាន មកដល់ពេលនេះ
ឈ្មោះ អ៊ុម ហាច ពុំទាន់មានការចុះបញ្ជីជាភ្នាក់ងារសារព័ត៌មានផ្លូវការ នៅស្ថាប័នសារព័ត៌មានណាមួយឡើយ។

-៣. ចំពោះករណីដឹកឈើដែលជាកម្មវត្តក្នុងការផ្សាយរបស់ លោក អ៊ុម ហាច គឺជាឈើដែលប្រជាពលរដ្ឋ បានទិញពីដេប៉ូស្របច្បាប់ (ច្បាប់អនុញ្ញាតរបស់មន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លេខ ២១/២៣ ខរព/កច ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣) ក្នុងគោលបំណងសាងសង់លំនៅឋាន ដោយមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។

-៤. លោក អ៊ុម ហាច បានសារភាពថា ខ្លួនពិតជាបានចូលទៅក្នុងបរិវេណគេហដ្ឋានរបស់ភាគីប្រជាពលរដ្ឋ ដោយ គ្មានការអនុញ្ញាតពិតប្រាកដមែន។ ដោយឡែក ភាគីខាងប្រជាពលរដ្ឋ សារភាពថា ពួកខ្លួនបានព្យាយាមប្រតាយ ប្រតប់ ដើម្បីចាប់ ជនសង្ស័យ ហើយនាំខ្លួនប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ ដោយមិនមានចេតនាក្នុងការប្រើប្រាស់អំពើហិង្សា ឬអំពើទារុណកម្ម ផ្លូវកាយទៅលើលោក អ៊ុម! ហាច ឡើយ។ ជាមួយគ្នានេះ ភាគីទាំងសងខាងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្តរៀងៗខ្លួន និងស្នើសុំដកពាក្យបណ្ដឹង ដោយសន្យាកែប្រែខ្លួន មិនប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់
ទៀតឡើយ។

-៥. ក្រោយពីបានបើកការស៊ើបអង្កេតចប់សព្វគ្រប់ តំណាងអយ្យការបានបញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌ អនុញ្ញាតឲ្យជនសង្ស័យទាំងអស់វិលត្រឡប់ទៅផ្ទះមានសេរីភាពឡើងវិញ និងបន្តចំណាត់ការតាមនីតិវិធីជាធរមាន។

អាស្រ័យហេតុនេះ សូមសាធារណជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាប និងសូមកុំបន្ត បង្ហោះ និងចែកចាយអត្ថបទ និងរូបភាពណាមួយដែលនាំឲ្យមានការយល់ច្រឡំ ឬរំខានដល់ការអនុវត្តនីតិវិធីរបស់សមត្ថកិច្ចឡើយ ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ធ្នូ ២០២៣

អង្គរក្សម្នាក់បានស្លាប់និង 3 នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2023 វេលាម៉ោង21 និង 10 នាទី ស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រវាងរថយន្ត និងគោយន្តកន្ត្រៃ ក្នុងដំណើរស្របទិសគ្នា ពីជើងទៅត្បូង នៅលើផ្លូវជាតិ 62ចន្លោះគីឡូម៉ែត្រ 216។

សមត្ថកិច្ចខេត្តព្រះវិហារបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តម៉ាក់បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Z-4345 រថយន្តខូចខាតទាំងស្រុង។ អ្នកបើកបររថយន្តឈ្មោះ នៅ ប៊ុនធឿន ភេទប្រុសអាយុ ជាង40 ឆ្នាំមុខរបរអង្គរក្ស បានស្លាប់បាត់បង់ជីវិត នៅពេលបញ្ជូនទៅដល់ពេទ្យអគ្គស្រអែម។

ក្នុងរថយន្តមានអ្នករួមដំណើរ ចំនួន3នាក់៖ ទី1.ឈ្មោះ តាក់ ភេទប្រុស អាយុប្រហែល 32 ឆ្នាំមុខរបរអង្គរក្សរងរបួសស្រាល។ ឯពីរនាក់ទៀតមិនស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ16 មករាខេត្តព្រះវិហារ។ ចំណែកម្ចាស់គោយន្តកន្ត្រៃបានរត់គេចខ្លួនបាត់។ ដោយគោយន្តកន្ត្រៃត្រូវបានខូចខាតរ៉ឺម៉កខាងក្រោយទាំងស្រុង។

សមត្ថកិច្ចខេត្តព្រះវិហារបានបន្តថា វត្ថុតាង គោយន្តកន្ត្រៃ ត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃុំស្រអែម។ ចំណែករថយន្តត្រូវបានកម្លាំងអង្គរក្សយកទៅទុកនៅទីបញ្ជាការដ្ឋានអង្គរក្ស។ បើតាមសមត្ថកិច្ច តាមការសន្និដ្ឋានបឋមមូលហេតុ បណ្ដាលមកពីគោយន្តកន្ត្រៃបើកបរពេលយប់គ្មានភ្លើងបំភ្លឺនិងគ្មានចំណាំងផ្លាត៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ធ្នូ ២០២៣

ខេត្តសៀមរាប៖លោកព្រៀន ព្រីង សមាជិកក្រុមប្រឹក្សាស្រុកប្រាសាទបាគង ខេត្តសៀមរាប បានផ្ដល់នូវសម្ភារៈសិក្សាដល់សិស្សានុសិស្ស រៀននៅសាលាអនុវិទ្យាល័យតាប៉ាង។

ការផ្ដល់នូវអំណោយការសិក្សា នេះ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឳកាសលោកបានចូលរួមពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤ នៅសាលាអនុវិទ្យាល័យតាប៉ាង ស្ថិតនៅភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកព្រៀន ព្រីង បានឲ្យដឹងថា ក្នុងឳកាសរូបលោកបានចូលរួមបើកបវេសនកាល នៅថ្ងៃម្សិលមិញ លោកបាននាំយកនូវចំណាយជាថវិកាផ្ទាល់ខ្លួនដើម្បីទិញនូវសម្ភារៈសិក្សាមានដូចជា៖ សៀវភៅសរសេរ ចំនួន១៦០០ក្បាល ប៊ិច១៦០០ដើម ខ្មៅដៃ១៦០០ នឹងបន្ទាត់១៦០០ដើម ដើម្បីចែកជូនសិក្សាអនុសិស្ស ស្មើរៗគ្នា នៅទូទាំងឃុំអំពិល៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២៣

ឯកឧត្តម សុខ លូ អភិបាលបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានអះអាងថា រដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ការរីករាលដាល និងបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ដោយប្រកាន់ខ្ជាប់គោលការណ៍ សមភាព និងបរិយាបន្ន ដោយក្នុងនោះត្រូវនាំគ្នា អនុវត្តវិធីសាស្ត្រ មិត្ត-អប់រំ-មិត្ត ក្នុងការចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទ ដែលជាហានិភ័យខ្ពស់ នៃការឆ្លងមេរោគអេដស៍/ជំងឺកាមរោគផ្សេងៗ និងត្រូវខិតខំរៀនសូត្រ ថែរក្សាសុខភាព បរិភោគអាហារូបត្ថម្ភល្អ ដូចពាក្យចាស់ពោលថា «ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី។

ឯកឧត្តមបន្តថាសម្រាប់សូមបង-ប្អូនរួមជាតិ ដែលសង្ស័យថា បានប្រឈមនឹងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ ឱ្យបានឆាប់បំផុត, ទទួលបានការថែទាំសុខភាព និងត្រូវប្រើថ្នាំប្រឆាំងមេរោគអេដស៍ ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ ហើយសូមស្ត្រីមានផ្ទៃពោះ ទៅពិនិត្យនិងថែទាំផ្ទៃពោះជាមួយឆ្មប ឬគ្រូពេទ្យយ៉ាងហោចឱ្យបាន៤ដងមុនសម្រាលកូន និងទទួលយកសេវាទប់ស្កាត់ការចម្លងមេរោគអេដស៍/ស្វាយ និងថ្លើម ពីសេវាសុខាភិបាល និងសំណូមពរដល់ប្រជាពលរដ្ឋ ទាំងអស់ទាំងអស់ សូមចូលរួមលើកទឹកចិត្ត និងមិនត្រូវរើសអើងឬមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ឡើយ។

ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជម្ងឺអេដស៍ ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៣ (លើកទី៣០ នៅកម្ពុជា) ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» នៅរសៀលថ្ងៃសុក្រ នេះ ឯកឧត្តម សុខ លូ ក៏បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតស្រឡាញ់ និងការនឹករលឹកដល់ប្រជាពលរដ្ឋ ដែលផ្ទុកនូវជម្ងឺអេដស៍ ផងដែរ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២៣

ខេត្តសៀមរាប៖ផ្អែកតាមគោលការណ៍នេះក្រសួងមហាផ្ទៃ បានសម្របសម្រួល ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើកំណត់ទូតជូនដំណឹង ទៅភាគីថៃ ឱ្យបានជ្រាបថា៖ ប្រជាពលរដ្ឋ ថៃ រស់នៅខេត្តដែលជាប់ព្រំដែនជាមួយប្រទេសកម្ពុជា អាចប្រើប្រាស់ប័ណ្ណ ព្រំដែន ធ្វើដំណើរមក ដល់ខេត្តសៀមរាប បាន ក្នុងគោលដៅទេសចរណ៍ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ តទៅ។

នេះបើតាមសេចក្ដីប្រកាស ចុះថ្ងៃទី 30 ខែ វិច្ឆិកា ឆ្នាំ 2023 អង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ទើបទទួលបាន៕

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២៣

ខេត្តបន្ទាយមានជ័យ៖មេបញ្ជាការរងកងការពារព្រំដែន លេខ៥០៣ លោកវរសេនីយទោ អ៊ុន ចាន់   កំពុងរងការរិះគន់ យ៉ាងខ្លាំងថា បានឃុបឃិតគ្នាបើកដៃឲ្យក្រុមឈ្មួញ នាំយកទំនិញ គ្រប់ប្រភេទ ពីប្រទេសថៃ មកដាក់ស្តុកក្នុងឃ្លាំង នៅតាមជាប់ព្រំដែនអូរបីជាន់ និងមួយចំនួនទៀត ដែលជាឃ្លាំងឯកជន សម្រាប់ទុកចែកចាយ តាមបណ្ដាខេត្តនិងរាជធានី ដោយមិនខ្វល់ទៅនឹងការរិះគន់ឡើយ ដែលករណីនេះកំពង់ផ្គើន បទបញ្ជារបស់ថ្នាក់ដឹកនាំ និងសេចក្តីណែនាំពីក្រសួងមហាផ្ទៃ។

នេះបើតាមសារព័ត៌មានក្នុងស្រុកបានចេញផ្សាយរយៈពេលប៉ុន្មានថ្ងៃមុននេះ។ ទោះជាយ៉ាងណា ជុំវិញការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកយ៉ាងដូច្នេះ គេនៅពុំទាន់ឃើញ លោកវរសេនីយទោ អ៊ុន ចាន់  មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ ចេញសេចក្ដីបំភ្លឺនៅឡើយទេ។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា បច្ចុប្បន្ន ច្រករបៀង អូរបីជាន់ ក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលគ្រប់គ្រងដោយ លោក អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ នៅតែបន្ត ដំណើរការយ៉ាងរលូន ឲ្យក្រុមឈ្មួញ យកទំនិញមកស្តុកក្នុងឃ្លាំង ដើម្បីចែកចាយ ដល់ឈ្មួញតូចធំ លក់បន្ត ធ្វើឲ្យបាត់បង់ថវិកាជាតិ តាមរយៈមិនបង់ពន្ធចូលរដ្ឋ.យ៉ាងច្រើនក្នុងមួយខែៗ។

ប្រភពបានបន្តថា ច្រករបៀង ត្រូវបានគេដាក់ការសង្ស័យថា ជាច្រក មានការនាំចូលរបស់គេចពន្ធដូចជាម៉ូតូគេចពន្ធ សាច់មាន់ខូចគុណភាព គ្រឿងក្នុងជ្រូក និងទំនិញរាប់រយគ្រប់មុខទៀត។

ប្រភពពេញបានបញ្ជាក់ថា រាល់មុខទំនិញទាំងនោះគ្មានការត្រួតពិនិត្យ ពីមន្រ្តីជំនាញនោះទេ ដែលអាចប្រឈមទៅនឹងគ្រោះថ្នាក់បញ្ហាសុខភាព ដល់ ប្រជាពលរដ្ឋ ជាអ្នកទិញទៅបរិភោគ ដោយហេតុថាការនាំចេញទំនិញ មកនេះ ឈ្មួញអាចបង់លុយ ឲ្យ សមត្ថកិច្ចជំនាញ ដែលនៅប្រចាំច្រកខាងលើ ដោយរួចហើយមិនមាន វិក្កយបត្រ នោះទេ ដោយអាចគ្រាន់តែបង់លុយ តាមការព្រមព្រៀងគ្នារួចការស្រេចហើយនាំចូលទំនិញបានយ៉ាងរលូន ដោយការមិនបង់ពន្ធចូលរដ្ឋ ឬគ្មានវិក្កយបត្របែបនេះ អាចជាការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ។

ជុំវិញការលើកឡើងយ៉ាងដូច្នេះ អង្គភាពសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពីលោក អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ នៅឡើយទេ ដោយពុំមានលេខទំនាក់ទំនង។

សូមរំលឹកថា ឯកឧត្ត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាស ឲ្យបិទច្រករបៀងខុសច្បាប់ ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីចាំបាច់ ត្រូវធ្វើការសិក្សា ស្រាវជ្រាវ និងវាយតម្លៃលើសក្តានុពលសេដ្ឋកិច្ច និងសង្គមរបស់ច្រកដែល មានស្រាប់ រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានសិក្សា និងលើកយោបល់ ជូនថ្នាក់ដឹកនាំ ពិនិត្យសម្រេច ក្នុងការបង្កើតជាច្រកទ្វារព្រំដែនផ្លូវការ។ ប៉ុន្តែនៅច្រករបៀងខាងលើនៅតែដំណើរការ មានទំនិញគេចពន្ធ ដោយគេសង្ស័យថា មានការត្រូវគ្នាជាមួយអាជ្ញាធរ មន្ត្រីជំនាញ ក្នុងមូលដ្ឋាន ទើបបើកឲ្យទំនិញនាំចូលមិនបានបង់ពន្ធដល់សព្វថ្ងៃនេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២៣

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២៣

ខេត្តសៀមរាប៖សហគ្រាស ឱសថស្ថាន ព្រះវិហារ II (ORSOTHANE PREAH VIHEA II) ដែលបានចុះបញ្ជីពាណិជ្ជកម្មក្រោម លេខ៖៥០០០៦០២៦ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ និងមានទីស្នាក់ការតាំងនៅខាងកើតស្ពានថ្ម ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ប្រទេសកម្ពុជា ត្រូវបានប្រកាសរំលាយ និងដាក់ឲ្យស្ថិតនៅក្នុងការជម្រះបញ្ជីចាប់ពីកាលបរិច្ឆេទ នៃការចុះផ្សាយលិខិតជូនដំណឹងនេះតទៅ។

អាស្រ័យហេតុនេះសូមអតិថិជន ឬភាគីដែលពាក់ព័ន្ធសហគ្រាសមេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ!

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២៣

លោកអ៊ូច សុខលាភ ភេទប្រុស អាយុ៣៨ឆ្នាំ មុករបរ គ្រូបង្រៀននិងជាជាងជួសជុលទូរស័ព្ទ ត្រូវបានជនមិនស្គាល់មុខ ចូលបាញ់ដល់ក្នុងផ្ទះចំនួន៤គ្រាប់ បណ្ដាលអោយចំពោះ ១គ្រាប់ ចំដៃ២គ្រាប់បណ្ដាលអោយរងរបួស់ធ្ងន់ ហើយបងប្អូនដឹកបញ្ចូនទៅមន្ទីពេទ្យដើម្បីសង្រោះជាបន្ទាន់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៦និង១០នាទីល្ងាច នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំក្លោងទ្វារចូលជើងភ្នំសំពៅ ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅស្រុកបាណន់ ខេត្តបាត់ដំបង។

កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ និងកម្លាំងស្នងការខេត្តបាត់ដំបង ចុះទៅពិនិត្យនិងធ្វើកំណត់ហេតុ និងធ្វើការស្រាវជ្រាវរកជនដៃដល់ដើម្បីយកមកអនុវត្ថតាមច្បាប់។

ជុំវិញការបាញ់ប្រហារនេះ សមត្ថកិច្ចនៅពុំទាន់បញ្ជាក់លម្អិតអំពីមូលហេតុនៅឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២៣

ខេត្តសៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ​ អភិបាលខេត្តបានថ្លែងថា ដើមី្បធ្វើឱ្យខេត្ត ក្រុងសៀមរាប យើង កាន់តែមានសោភណ្ឌភាព ថែមទៀតនោះ យើងគ្រប់គ្នាត្រូវប្រកាន់ភ្ជាប់នូវទ្រឹស្តី «ទីក្រុងស្អាតផ្តើមចេញពីយើងទាំងអស់គ្នា» កត្តានេះហើយយើងគ្រប់រូបត្រូវមានស្មារតី យកចិត្តទុកដាក់នៅគ្រប់វិនាទី ក្នុងការរៀបចំទុកដាក់សម្រាម ឱ្យបានត្រឹមត្រូវ ទៅតាមការណែនាំ របស់មន្ត្រីជំនាញ នៅគ្រប់មូលដ្ឋានទីកន្លែងទាំងអស់ និង រួមគ្នាលុបបំបាត់ការប្រើប្រាស់ ប្លាស្ទីច ដែលនាំធ្វើឲ្យយើងប៉ះពាល់ដល់សុខភាព និង បំពុលបរិស្ថាន នៃភពផែនដីទៀតផង។

ឯកឧត្តម ប្រាក់ សោភ័ណ បានផ្តាំផ្ញើដល់បងប្អូនអ្នកអនាម័យ បរិស្ថានទាំងអស់ នៅពេលធ្វើការបោសសម្អាត សូមប្រើប្រាស់ម៉ាស់ ឱ្យបានគ្រប់ៗគ្នា ដើមី្បការពារ និង រក្សាបាននូវសុភាពរបស់ខ្លួន និងសូមឱ្យបន្តចូលរួម ក្នុងការធ្វើអនាម័យ បរិស្ថាន នៅក្នុងកម្មវិធីនៅពេលក្រោយៗទៀតផង។

ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវវត្ថុកំដរដៃ ជូនដល់បងប្អូនអ្នកសម្អាតអនាម័យ ទាំង១៧៦នាក់ដោយម្នាក់ៗទទួលបាន ទឹកសុទ្ធ ១កេស​ ភេសជ្ជៈ​ ១កេស និង ថវិកា ១០ម៉ឺនរៀលផងដែរ។

ឯកឧត្តម ប្រាក់ សោភ័ណ​ ថ្លែងបែបនេះក្នុងឱកាស
ជួបសំណេះសំណាល ជាមួយបងប្អូនអ្នកសម្អាតអនាម័យបរិស្ថានចំនួន​ មកពីមន្ទីរបរិស្ថានខេត្ត ក្រុមហ៊ុន Gaea.plc ក្រុមហ៊ុន Cintri ក្រុមហ៊ុន Active Green គ្រឹះស្ថានអង្គរ នៅថ្ងៃពុធម្សិលមិញ។

ឯកឧត្តម ប្រាក់ សោភ័ណ​ បានធ្វើការកោតសរសើរនិងថ្លែងអំណរគុណ ចំពោះបងប្អូនក្រុមការងារសម្អាតអនាម័យទាំងអស់ ដែលបានចូលរួមយាងសស្រាក់សស្រាំ​ក្នុងការសម្អាតអនាម័យ​ ដល់បងប្អូនដែលបានចូលរួមក្នុងការធ្វើអនាម័យ បរិស្ថាន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ឆ្នាំ២០២៣ នេះ ដោយមិនគិតពីភាពនឿហត់នោះឡើយ​ ដោយបានលះបង់ពេលវេលា ធ្វើការសម្អាតមិនឱ្យប៉ះពាល់ដល់អារម្មណ៍ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្ត ក្នុងរយៈពេល៤ថ្ងៃនៃកម្មវិធីនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ វិច្ឆិកា ២០២៣

លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បាននាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យសព ប្រជាពលរដ្ឋចំនួន ៧នាក់ ដែលបានស្លាប់ក្នុងករណីក្រឡាប់រថយន្តនៅចំណុចផ្លូវឡើងភ្នំគូលែន ផ្នែកខាងតើតស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមជម្រាបថា ពលរដ្ឋទាំង៧នាក់ ដែលបានស្លាប់៧នាក់ ជាពលរដ្ឋរស់នៅក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បច្ចុប្បន្ន កំពុងធ្វើបុណ្យតាមប្រពៃណី នៅវត្តរោងគោ ស្រុកក្រឡាញ់។

លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានសម្ដែងនូវការសោកស្ដាយ ចំពោះបងប្អូនគ្រួសារនៃសព ទាំងអស់ ដែលបានបាត់បង់នូវសមាជិកគ្រួសារ និងមេគ្រួសារដែលជាបង្គោលដ៏រឹងមាំ។

លោកជំទាវ ក៏បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់លោកជំទាវ និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកនាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យ និងសូមចូលរួមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពផង។ ជាមួយគ្នានោះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងគិតគូខ្ពស់បំផុតចំពោះសុខទុក្ខ ប្រជាពលរដ្ឋ ពិសេសជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

អំណោយមនុស្សធម៌ ដែលបានប្រគល់រួមមាន៖ អង្ករ មុង ភួយ សារុង ក្រមា ត្រីខ ទឹកស៊ីអ៊ីវ មី និងថវិកាមួយចំនួនទៀត៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page112 Page113 Page114 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥ ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×