Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២៤

លោកហ៊ុន ម៉ានិត បានថ្លែងប្រាប់ជាពលរដ្ឋថាឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនថា កន្លងមកក្រុមជ្រុលនិយមក្រៅប្រទេស មានចេតនាបំផ្លាញសុខសន្តិភាព ដោយបានបំភ្លៃព័ត៌មាន និងបង្កើតព័ត៌មានក្លែងក្លាយពាក់ព័ន្ធកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម។

លោកហ៊ុន ម៉ានិត បន្តថា ម្យ៉ាងទៀតពួកជ្រុលនិយមនេះ បានប្រើប្រាស់យុទ្ធសាស្រ្ត “ចចក ពាក់ស្បែកចៀម” ដោយដើរតួរជាអ្នកស្នេហាជាតិ ធ្វើឱ្យយុវជន និងប្រជាជនជឿលើការឃោសនារបស់ពួកគេ។

លោកហ៊ុន ម៉ានិត ថ្លែងមានប្រសាសន៍ យ៉ាងដូច្នេះ នៅថ្ងៃសៅរ៍ម្សិលមិញ ក្នុងឱកាស តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមសម្ពោធអគារសិក្សា១ ខ្នង នៃវិទ្យាល័យល្វា នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោកហ៊ុន ម៉ានិត បានថ្លែងថា អគារសិក្សាមួយខ្នងនេះ នឹងចូលរួមចំណែកបន្ថែមទៀតជួយដល់ក្មួយៗសិស្សានុសិស្ស ទទួលបានការអប់រំកាន់តែល្អប្រសើរ មានបន្ទប់សិក្សាគ្រប់គ្រាន់ សម្រាប់កូនក្មួយនៅមូលដ្ឋាន។ ទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និងដាក់ចេញនូវគោលនយោបាយអភិវឌ្ឍធនធានមនុស្ស។

លោកបានបន្ថែមថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានផ្តោតសំខាន់ទៅលើការលើកស្ទួយជីវភាពរបស់ប្រជាជន និងអភិវឌ្ឍដល់មូលដ្ឋានរបស់បងប្អូន ធានាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ។

ក្នុងឱកាសនោះផងដែរ ខ្ញុំព្រះករុណាសូមបញ្ជាក់បន្ថែម ក៏ដូចជាការប្តេជ្ញាចិត្ត​ និងជំហរាជរដ្ឋាភិបាល ដរាបណារាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យើងមិនអនុញ្ញាត ឱ្យមានការឈ្លានពាន ឬ បាត់បង់ទឹកដីសូម្បីតែមួយមីលីម៉ែត ទោះមកពីទិសណាក៏ដោយ។ យើងនៅតែប្តេជ្ញាចិត្ត ដើម្បីថែរក្សាសុខសន្តិភាព ដាច់ខាតទប់ស្កាត់មិនឱ្យមានការធ្វើបដិវត្តន៍ពណ៌ពីក្រុមជ្រុលនិយមណាមួយឡើយ ទោះក្នុង និងក្រៅប្រទេសក្តី។

ខ្ញុំសូមអរគុណពុកម៉ែបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលតែងតែគាំទ្ររាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រួមគ្នាអភិវឌ្ឍប្រទេស និងថែរក្សាការពារសុខសន្តិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២៤

ភ្ភ្នំពេញលោកគុយ​ វ៉ាត​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធ​បទល្មើស​ឆបោក​ប្រាក់​រាប់​លាន​ដុល្លារ​។ នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះចែកចាយជាសារធារណៈនៅថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤នេះ។

បណ្ដាញ Facebook បានបង្ហោះថា សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ នៅថ្ងៃទី​ ២៤​ សីហា​ ឆ្នាំ​ ២០២៤​ បាន​ឃាត់ខ្លួន​លោក គុយ​ វ៉ាត​ ពាក់ព័ន្ធ​បទល្មើស​ឆបោក​ប្រាក់​រាប់​លាន​ដុល្លារ​។

បើកតាម Facebook បញ្ជាក់ថា ជ​នរងគ្រោះជាច្រេីន​បានដាក់​ពាក្យ​បណ្ដឹង​ប្ដឹងលោកគុយ វ៉ាត។

ជុំវិញព័ត៌មាន ការឃាត់ខ្លួនលោក គុយ​ វ៉ាត​ យ៉ាងដូច្នេះ សមត្ថកិច្ចនៅពុំទាន់បញ្ជាក់លំអិតនៅឡើយចំពោះករណីនេះ។

ពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តី នៅពុំទាន់ទទួលបានការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធ ជុំវិញការឃាត់ខ្លួនលោក គុយ​ វ៉ាត​ បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២៤

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានដាក់គោលការណ៍ជាច្រើនចំណុចដើម្បីរៀបចំសម្រាប់ធ្នាប់នៅតំបន់ Pub Street ក្រុងសៀមរាប។

កិច្ចប្រជុំបានដាក់ចេញគោលការណ៍ ដូចខាងក្រោម៖

– ការងារបរិស្ថាន ករណីបង្កសំឡេងរំខានចេញពីចាក់ឧបករណ៍បំពងសំឡេងនៅតំបន់ Pub Street រដ្ឋបាលខេត្តនឹងចេញសេចក្តីណែនាំរួមឱ្យអនុវត្តស្របទៅនឹងលិខិតបទដ្ឋានគតិយុត្ត
– មន្ទីរបរិស្ថានត្រូវបន្តចូលរួមជាអ្នកពាក់ក្នុងអប់រំផ្សព្វផ្សាយពីការសម្អាត ញែក វេចខ្ចប់ ទុកដាក់សំរាម សំណល់រឹង និងការគ្រប់គ្រងទឹកកខ្វក់
– មន្ទីរសាធារណៈការ នឹងដឹកជញ្ជូន ត្រូវពិនិត្យមើលប្រព័ន្ធលូទឹកកខ្វក់ធ្វើយ៉ាងណាកុំឱ្យមានក្លិនស្អុយចេញមកក្រៅ ឬកកស្ទះសំណល់ទឹកកខ្វក់
– ពិនិត្យបច្ចេកទេសឡើងវិញក្នុងការរៀបចំណតម៉ូតូ ឡាន និងដាក់ស្លាកសញ្ញា និងរៀបចំផ្លូវឯកទិសបន្ថែមទៀត
– មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសិក្សារចនាបថក្នុងការលើស្លាកពាណិជ្ជកម្មនៅក្នុងតំបន់ Pub Street និងតំបន់ដ៏ទៃទៀតដើម្បីត្រៀមប្រជុំសម្រេចជាមួយអ្នកពាក់ព័ន្ធ
– មន្ទីរសង្គមកិច្ចត្រូវប្រមូលអ្នកសុំទាន និងជនវិប្បឡាសនៅក្នុងក្រុងសៀមរាបយកទៅមណ្ឌលដោយសហការជាកងកម្លាំង និងលើផែនការចំណាយសម្រាប់ទ្រទ្រង់កុំឱ្យមានអ្នកសុំទានកើតមានបន្តទៀត និងត្រូវកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់
– មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ត្រូវពិនិត្យពីសំណង់អគារ ជើងម៉ែត្រផ្លូវឡើងវិញនៅតំបន់Pub Street និងធ្វើការណែនាំដល់អ្នកដែលរំលោភយកចំណីផ្លូវធ្វើអាជីវកម្ម ឬក៏សាង់សង់បិទផ្លូវ
– មន្ទីរទេសចរណ៍ខេត្តត្រូវរៀបចំបញ្ជូនអាជ្ញាបណ្ណទាំងអស់ដែលបានចេញេជូននៅក្នុងតំបន់ Pub Street ជូនទៅក្រុមការងារខេត្ត និងសិក្សាបន្ថែមអំពីការអនុវត្តអាជីវកម្មតើត្រូវនឹងអាជ្ញាបណ្ណ ឬអនុវត្តផ្ទុយ
– មន្ទីរពាណិជ្ជកម្ម ត្រូវពិនិត្យមើលការកំណត់តម្លៃម្ហូប និងសេវាកម្មនានា
– អគ្គិសនីខេត្ត ត្រូវពិនិត្យមើលបច្ចេកទេសប្រព័ន្ធអគ្គិសនីនៅក្នុងតំបន់ Pub Street និងធ្វើការណែនាំដល់អ្នកប្រើប្រាស់ដើម្បីជៀសរៀងមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ
– កងកម្លាំងត្រូវតែប្រចាំការ២៤ម៉ោង/ម៉ោង
– សណ្តាប់ធ្នាក់ត្រូវពង្រឹងការអនុវត្តការងារ
– កងរាជអាវុធហត្ថខេត្តគោរពស្នើសុំទីតាំងដាក់ជាទីបញ្ជាការស្រាលដើម្បីរួមសហការ និងប្រចាំការ២៤/២៤ម៉ោង
– ក្រុមការងារលេខាត្រូវបន្តដឹកនាំ និងសម្របសម្រួលជាមន្ទីរអង្គភាពពាក់ព័ន្ធក្នុងអនុវត្តបន្ត។

សុំជម្រាបថា នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤
មានកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យមើលបញ្ហាប្រឈមជាក់ស្តែង នៅតំបន់ Pub Street ក្រុងសៀមរាប ក្រោមអធិបតីភាពសហប្រធាន លោក យុន លីនណេ អភិបាលរងខេត្ត និងលោក សំកុល សុចិត្រា អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ សីហា ២០២៤

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានសរសេរសំណេររៀបរាប់និងបង្ហោះរូបភាពចំនួន 5 សន្លឹក។

សម្ដេចតេជោហ៊ុន សែន បានសរសេរថា (ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក ជាទ្រឹស្តីនៅតែត្រឹមត្រូវ)។ ឯទ្រឹស្តី (ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ) ហាក់លេងស្របជាមួយ សភាពការណ៍បច្ចុប្បន្នហើយដែលអាចកែទៅជា (ក្មេងមានកម្លាំង និងស្គាល់ផ្លូវឯចាស់មានបទពិសោធន៍)។

សម្ដេចតេជោហ៊ុន សែន បានបន្តថា ថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤នេះជាខួបមួយឆ្នាំនៃថ្ងៃជំនាន់ថ្មីចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា ជាមួយការចាកចេញរបស់ U.90 U.80 និង U.70 សំដៅដល់អ្នកមាន អាយុជាង៨០ ជាង៧០ និងជិត៧០ឆ្នាំ។

ជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវដែលខ្ញុំសូមលើកតែចំណុចគន្លឹះមកកត់សំគាល់គឺ៖

១. រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម។
២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។
៣. រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។
៤. ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។

សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា បទពិសោធន៍របស់ខ្ញុំ សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ។

ខ្ញុំនិងថ្នាក់ដឹកនាំផ្សេងទៀតចាកចេញដោយបន្សល់ទុកឲ្យជំនាន់ថ្មី មានសាច់ប្រាក់គ្រប់គ្រាន់ប្រើប្រាស់ច្រើនខែ ហើយជំនាន់ថ្មីក៏មិនមែនជា ស្រីកញ្ជើធ្លុះនោះឡើយ ពួកគេខិតខំប្រមូលចំណូលដើម្បីបំរើឱ្យការចំណាយដែលចេះតែកើនឡើង និងរក្សាបាននូវសាច់ប្រាក់ក្នុងរតនាគារមិនឱ្យថយចុះ។

ខ្ញុំដាក់អំរែកចុះបន្ទាប់ពីបំពេញការងារខាងនីតិប្រតិបត្តិរយៈពេលជាង៤៤ឆ្នាំ ក្នុងនោះកាន់មុខតំណែងជានាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ មានពេលសមល្មម ដើម្បីរក្សាសុខភាពក្នុងវ័យ៧២ឆ្នាំ។ កិច្ចការសព្វថ្ងៃនៅប្រមាណ 50% ប្រៀបធៀបពេលធ្វើកិច្ចការជានាយករដ្ឋមន្ត្រី។

ពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូតហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ សីហា ២០២៤

ភ្នំពេញ៖នៅទីបំផុតសមត្ថកិច្ចបានបញ្ជូនខ្លួនស្ដ្រីជនសង្ស័យឈ្មោះ ម៉េង លីហ័រ ហៅ Yubee Ly ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានបញ្ចប់ការសាកសួរនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានអះអាងថា អំពីចំណាត់ការតាមផ្លូវច្បាប់លើស្ដ្រីម្នាក់ ដែលបានប្រើប្រាស់គណនី Facebook ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ»។

ក្រោយឃើញការបង្ហោះបែបនេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល និងលោកវរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

ប្រហែល១ម៉ោងក្រោយការបង្ហោះ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញកំណត់បានទីតាំងស្នាក់នៅ និងឈានដល់ការនាំខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ មកធ្វើការសួរនាំទាំងយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

ផ្អែកតាមការសាកសួរជំហ៊ានដំបូង ស្ដ្រីឈ្មោះ ម៉េង លីហ័រ បានសារភាពថា វីដេអូបាញ់ឡើងលើមួយគ្រាប់នេះតាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្ដែគេទើបយកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly។

ដោយឡែក ម្ចាស់អាវុធខ្លីដែលបានផ្ដល់ឲ្យស្ដ្រីខាងលើប្រើប្រាស់បាញ់បោះនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនកាលពីពេលកន្លងទៅ ហើយក៏ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ពាក់ព័ន្ធការកាន់កាប់អាវុធដោយខុសច្បាប់ និងករណីគ្រឿងញៀន។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមថ្លែងអំណរគុណចំពោះសាធារណៈ និងអ្នកសារព័ត៌មាន ទាំងអស់ ដែលបានផ្ដល់កិច្ចសហការល្អក្នុងការផ្ដល់ព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ សីហា ២០២៤

ភ្នំពេញ៖ព្រះមហាក្សត្រ ព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តលោកឧត្តមសេនីយ៍ត្រី ឈឹម រត្ថា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មកត្រឹមជាថ្នាក់វរសេនីយ៍ឯក នៅក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ សីហា ២០២៤

ខេត្តសៀមរាប៖នៅក្នុងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប លោក ហត កើ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលឈ្មោះ កញ្ញាស្លឹកឈើ Fashion និងKanha Slerkcher Catwalk Class និងក្រុមកាងារ បានថ្លែងនូវការអរគុណចំពោះថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធដែលបានផ្តល់ឱកាសឲ្យពួកខ្លួនបានកែប្រែនូវចំណុចឆ្គងនានា និងបានធ្វើការសុំទោសនូវរាល់កំហុសឆ្គងកន្លងមក និងចុះកិច្ចសន្យាបញ្ឈប់ធ្វើការបង្ហោះផ្សព្វផ្សាយ ដែលមានសកម្មភាព រូបភាពប្រាសចាកពីក្រមសីលធម៌ ដែលបង្កឱ្យប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ និងសិទ្ធកុមារ។

ការសុំទោសនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះ បន្ទាប់ពី មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានចេញលិខិត ហៅម្ចាស់គណនីហ្វេសប៊ុក កញ្ញាស្លឹកឈើ Fashion បានចូលខ្លួនទៅបំភ្លឺនៅ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានចេញលិខិតមួយច្បាប់ ហៅលោក ហត កើ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលឈ្មោះ កញ្ញាស្លឹកឈើ Fashion និង Kanha Slerkcher Catwalk Class ដែលបានបង្ហោះផ្សព្វផ្សាយជាសាធារណៈនូវវីដអូខ្លីៗ ជាច្រើនដែលមានរូបភាពប្រាសចាកពីក្រមសីលធម៌ ដែលបង្កឱ្យប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ ជាពិសេសតម្លៃកុមារកម្ពុជា។

មន្ទីរវប្បធម៌ខេត្តសៀមរាបបានបញ្ជាក់ថា ការហៅលោក ហត កើ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលឈ្មោះ កញ្ញាស្លឹកឈើ Fashion ឲ្យចូលមកមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប គឺដើម្បីធ្វើការអប់រំ ណែនាំ ស្រាយបំភ្លឺ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប
លោក មួន សុភាព បានបញ្ជាក់ថា អញ្ជើញប្អូនៗក្មួយៗ មកពេលនេះ មិនមែនជាការចាប់ដាក់ទោសអ្វីនោះទេ បើទោះបីជាការផ្សព្វផ្សាយវីដេអូ និងសកម្មភាពដែលបានធ្វើនោះបានបង្ហាញនូវរូបភាពខុសឆ្គងក្តី តែការអញ្ជើញមកនេះ ដើម្បីកែតម្រូវ និងស្ដាប់ការណែនាំពីមន្រ្តីជំនាញនូវចំណុចដែលមានកំហុសឆ្គង ពិសេសប៉ះពាលដល់សិទ្ធកុមារ ទោះបីមានការយល់ព្រម អនុញ្ញាតពីសាមីខ្លួន និងអាណាព្យាបាលក៏ដោយ ក៏ពួកគេនៅតែមានច្បាប់ការពារ និងជាវ័យមួយដែលកំពុងត្រូវការរៀនសូត្រ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ សីហា ២០២៤

ខេត្តកណ្ដាល៖លោកគួច ចំរើន អភិបាលខេត្តកណ្ដាល ព្រមាន លោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ ដោយទុករយៈពេល ០១ខែ ដើម្បីកែលម្អបញ្ហា និងភាពអសកម្មខាងលើប្រសិនបើមិនកែប្រែ រដ្ឋបាលខេត្តនឹងចាត់ វិធានការច្បាប់តាមនីតិវិធីជាធរមាន។

លិខិតរបស់អភិបាលខេត្តកណ្ដាលបានបង្ហាញថា

ជម្រាបមក

លោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ

កម្មវត្ថុ ៖ ស្តីពីការព្រមានទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្អាង និង
ក្រុងតាខ្មៅ។ យោង ៖ ប្រកាសលេខ ០៩២ MIH/២០១៩ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោកស្រី ចាន់ ណារី ម្ចាស់ អាជីវកម្មទឹកស្អាតជ្រាបថា រដ្ឋបាលខេត្ត បានទទួលមតិរិះគន់ជាច្រើនពីប្រជាពលរដ្ឋទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតមិនមានគុណភាពស្របតាមស្តង់ដារកំណត់ ទឹកមានសភាពល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់ ដែលកន្លងមកអាជ្ញាធរ ឃុំ ស្រុក ខេត្ត ធ្លាប់បានដោះស្រាយជាច្រើនលើកជាច្រើនសារ ប៉ុន្តែបញ្ហានេះអូសបន្លាយរហូតមកដល់បច្ចុប្បន្ន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាត អនុវត្ត កាតព្វកិច្ចរបស់ខ្លួនក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួនឱ្យបានល្អប្រសើរ ដោយ ទុករយៈពេល ០១ខែ ដើម្បីកែលម្អបញ្ហា និងភាពអសកម្មខាងលើប្រសិនបើមិនកែប្រែ រដ្ឋបាលខេត្តនឹងចាត់ វិធានការច្បាប់តាមនីតិវិធីជាធរមាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ សីហា ២០២៤

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានមានប្រសាសន៍ថ្លែងអំណរគុណ និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃអាវុធហត្ថខេត្តសៀមរាប ទាំងអស់ ដែលបានទទួលស្វាគមន៍ចំពោះរូបលោក ដែលទើបតែឡើងកាន់តំណែងជាមេបញ្ជាការថ្មី យ៉ាងកក់ក្តៅបំផុត។ លោកឧត្តមសេនីយ៍ត្រី ក៏បានណែនាំដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវចេះសាមគ្គីភាពផ្ទៃក្នុង និងរួមគ្នារៀបចំកសាងអង្គភាពកងរាជអាវុធហត្ថខេត្តសៀមរាប អោយកាន់តែរីកចម្រើនបន្ថែមទៀត។

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មានប្រសាសន៍បែបនេះ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារថ្មី នៃកងរាជអាវុធហត្ថខេត្តសៀមរាប នៅថ្ងៃចន្ទនេះ។

កិច្ចប្រជុំនេះ មានការចូលពី លោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង៧ លោកប្រធានអង្គភាពនគរបាលយុត្តិធម៌ នាយលេខាធិការដ្ឋាន លោកមេបញ្ជាការកងអន្តរាគមន៍ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានក្រុងស្រុកទាំង១៣ ព្រមទាំងសមាជិកអាវុធហត្ថជាច្រើនរូបទៀតផងដែរ។

លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានធ្វើការប្រគល់ជូននូវសម្ភារៈគ្រឿង បំពាក់បន្ថែម ជូនដល់កម្លាំងក្នុងទីបញ្ជាការ កងអន្តរាគមន៍ រួមទាំងតាមបណ្តាក្រុង ស្រុក ទាំង១៣ នៃកងរាជអាវុធហត្ថខេត្តសៀមរាប។ ក្នុងនោះមានដូចជាអាវចាំងពន្លឺ មួកសុវត្ថិភាព និងកៅអី ដើម្បីពង្រឹងការងារ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ សីហា ២០២៤

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានអះអាងថា ផ្លូវ គឺ​ជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងបង្ខិតឱ្យកាន់តែជិតរវាងខេត្ត និងខេត្ត តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លូវ ដែលប្រៀបបានដូចជាសរសៃឈាម និងមានសារៈសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។

សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង សម្រេចវឌ្ឍនភាពសាងសង់បានចំនួន ៨៩,៥៦% គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ។

សម្ដេចបានបញ្ជាក់បន្ថែមថា ផ្លូវជាតិលេខ១០ គឺជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ ដោយតភ្ជាប់ខេត្តចំនួន៣ រួមមាន៖ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ។ ប្រវែងសរុបផ្លូវសរុបនៃគម្រោងផ្លូវជាតិលេខ១០ មានចំនួន ១៩៨,២១៨ គីឡូម៉ែត្រ រាប់ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ចំណុច PK35+900 នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ចំណុច PK1+700 ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ សីហា ២០២៤

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារជាលើកដំបូង។

ការដឹកនៃកិច្ចប្រជុំធ្វើឡើងនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បន្ទាប់ពីត្រូវបានប្រកាសតែងតាំងចូលកាន់តំណែងបានមួយថ្ងៃ។

កិច្ចប្រជុំក្នុងគោលបំណង ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ ក្នុងការរួមចំណែក ថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណ: និងបម្រើប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ក៏ដូចជា ពង្រឹងស្មារតីកងកម្លាំង ក្នុងការបំពេញតួនាទី ភារកិច្ច ឲ្យប្រកបដោយវិន័យសណ្តាប់ធ្នាប់ គោរពច្បាប់ គោរពសិទ្ធិមនុស្ស ជាពិសេសត្រៀមអន្តរាគមន៍ បង្ក្រាបនិងទប់ស្កាត់ ក្រុមចលនាជ្រុលនិយម ទាំងឡាយណា ដែលមានបំណងបង្កចលាចលក្នុងសង្គម បំផ្លាញ សុខសន្តិភាព របស់ព្រះរាជាណាចក្រកម្ពុជា។

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានណែនាំដល់ លោកមេបញ្ជាការ ដែលជាប្រធានអង្គភាពចំណុះអាវុធហត្ថសៀមរាប ទាំងអស់ ត្រូវម្ចាស់ការត្រួតពិនិត្យ ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើគ្រប់ពេលវេលា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ សីហា ២០២៤

ភ្នំពេញ៖សម្ដេចធិបតីហ៊ុន ម៉ាណែត បានថ្លែងផ្ញើសារសូមអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានជួយកែសម្រួលបន្ធូរបន្ថយលក្ខខណ្ឌនៃការថតរូបនៅក្នុងតំបន់ប្រាសាទអង្គរវត្ត ក៏ដូចជាខិតខំប្រឹងប្រែងក្នុងការការពារនិងអភិរក្សតំបន់ប្រាសាទរបស់យើង។

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅថ្ងៃសៅរ៍នេះ ក៏បានអំពាវនាវសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស ទៅលេងប្រាសាទអង្គរវត្តឱ្យបានច្រើន និងជួយថតផ្សព្វផ្សាយអំពីស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរយើងឱ្យបានកាន់តែទូលំទូលាយ។

សម្ដេចអធិបតីហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរថា «ស្លឹកឈើតូចៗអាចធ្វើឱ្យស្ទះលូ ឬទឹកហូរយឺតបាន។ ហេតុដូច្នេះការយកស្លឹកឈើទាំងនោះចេញ ជាការចាំបាច់ដើម្បីអោយទឹកហូរបានលឿន»។

សម្ដេចបន្តថា៖ក្នុងន័យនេះខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការកែសម្រួលបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ពាក់ព័ន្ធនឹងការថតរូបនៅតំបន់អង្គរ នឹងជួយជំរុញលើកទឹកចិត្តការថតរូប និងផ្សព្វផ្សាយកេរមរតកដូនតារបស់ខ្មែរយើងឱ្យបានកាន់តែច្រើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page73 Page74 Page75 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×