Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?
មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កក្កដា ២០២០

ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋរស់នៅភូមិទឹកជោរ បានស្នើសុំដល់អាជ្ញាធរឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ឲ្យរក្សាទុក លោករៀន ប៊ុនណាល់ ជាមេភូមិទឹកជោរ ដដែល ដោយសុំមិនឲ្យមានការផ្លាស់ប្ដូរដាក់អ្នកផ្សេង។
ការស្នើសុំកុំឲ្យមានការផ្លាស់ប្ដូរ លោករៀន ប៊ុនណាល់ ចេញពីមេភូមិ បន្ទាប់ពីអាជ្ញាធរឃុំទឹកជោរ គ្រោងជ្រើសរើសបេក្ខភាព មេភូមិថ្មី។
សូមបញ្ជាក់ថានៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ ក្រុមអ្នកសារព័ត៌មាន បានជួបផ្ទាល់ជាមួយលោក រៀន ប៊ុនណាល់ មេភូមិទឹកជោរ និងពលរដ្ឋប្រមាណជាង១០០នាក់ ដែលបានមកគាំទ្រ លោករៀន ប៊ុនណាល់។
លោករៀន ប៊ុនណាល់ មេភូមិទឹកជោរ
បានប្រាប់អ្នកសារព័ត៌មានថា លោកមិនបានប្រព្រឹត្តកំហុសអ្វីទាល់តែសោះ បែជា លោក អឿ ហៃ សមាជិក ក្រុមប្រឹក្សាឃុំទឹកជោរ ចង់ប្ដូររូបលោកចេញពីមេភូមិទៅវិញ។
ជុំវិញករណីនេះ ប្រជាពលរដ្ឋ មានការសោកស្ដាយយ៉ាងខ្លាំង ដោយសុំដល់អាជ្ញាធរឃុំទឹកជោរ មិនឱ្យមានការផ្លាស់ប្ដូរមេភូមិនោះទេ។
ពាក់ព័ន្ធការលើកឡើងរបស់ មេភូមិទឹកជោរ សៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទងសុំការបំភ្លឺពី លោក អឿ ហៃ សមាជិក ក្រុមប្រឹក្សាឃុំទឹកជោរ បាននៅឡើយទេ ដោយមិនមានលេខទូរស័ព្ទ។ ចំណែកមេឃុំទឹកជោរ លោក លុច ផ ទូរស័ព្ទចូលមិនមាន អ្នកទទួល។ទោះយ៉ាងណាបណ្ដាញ សៀមរាបប៉ុស្ដិ៍ រង់ចាំការបកស្រាយពីភាគីពាក់ព័ន្ធ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កក្កដា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗដោយសារគោយន្តកន្រ្តៃក្រឡាប់សង្កត់។
ហេតុការណ៍បានកើតឡើងវេម៉ោង២០និង៣០នាទីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២០នៅចណុចផ្លូវលំក្រាលគ្រួសក្រហមខាងត្បូងស្នាក់ការអគ្គិសនីស្រីស្នំ ចម្ងាយប្រហែល១០០ម៉ែត្រភូមិត្រុំខាងត្បូង ឃុំជ្រោយនាងងួន ស្រុកស្រីស្នំខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺក្រឡាប់គោយន្តកន្ត្រៃដោយខ្លួនឯងបណ្តាលឲ្យសង្កត់លើស្លាប់ជនរងគ្រោះឈ្មោះប៊ុន-សុផល្លីភេទប្រុសអាយុ១៤ឆ្នាំមុខរបរសិស្សរស់នៅភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប និងអ្នករួមដំណើរចំនួន០២នាក់រស់នៅភូមិឃុំជាមួយគ្នារងរបួសស្រាល។
បើតាមសមត្ថកិច្ចមូលហេតុដោយសារគោយន្តកន្ត្រៃបែកបាដាងកង់រ៉ឺម៉កខាងក្រោយហើយរបូតកង់ចេញទាញគោយន្តធ្លាក់ផ្លូវបណ្តាលឲ្យគោយន្តក្រឡាប់ហើយបោកសង្កត់ជនរងគ្រោះស្លាប់តែម្តង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កក្កដា ២០២០

ខេត្តកំពង់ធំ៖សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ពាក់ឯកសណ្ឋានបន្លំជាផ្កាយ៣។

យោងតាមរបាយការណ៍បានឲ្យដឹងថាស្តីពីបទប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលនឹងនគរបាលឬយោធា។ របាយការណ៍បន្តថាអំពីហេតុការណ៍កើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង៧.០០នាទី ចំណុចភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនមានករណីជនសង្ស័យម្នាក់ ឈ្មោះ ហេង កែនណាឌី ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះ លេខ២១អឺសេរ៉ូ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានតាំងខ្លួនជានគរបាលធ្វើការនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្នែកមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ សក្តិ៍ថ្នាក់ឧត្តមសេនីយ៍ឯក។

វត្ថុតាងរួមមាន ៖

១.ឯកសណ្ឋានគរបាល ការងារលេខ៤ មួយកំផ្លេ មានសក្តិថ្នាក់ឧត្តមសេនីយ៍ឯក ភ្ជាប់ជាមួយអាវស្រាប់។
២.ក្រដាស់ប្រាក់ដូល្លាអាមេរិក(លុយសែន) ប្រភេទក្រដាស១០០$ ចំនួន៥៨៩សន្លឹក។
៣.ទូរស័ព្ទដៃចំនួន០២គ្រឿង។ ព្រមទាំងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនទៀត។

ក្នុងករណីនេះយើងបានឃាត់ខ្លួនជនសង្ស័យខាងលើនៅអធិការដ្ឋានគរបាលក្រុង តាមបញ្ជារបស់លោកសាយវាសនាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំតាមរយៈទូរស័ព្ទចុះថ្ងៃទី ២៤ ខេត្តកក្កដាឆ្នាំ ២០២០ វេលាម៉ោងទៅ ២២.០០ នាទីនិងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមទាំងលោកស្រី ស៊ី វណ្ណថា សមាជិកព្រឹទ្ធសភា លោកស្រី​ ស្រី គឹមឆយ សមាជិករដ្ឋសភា លោកស្រី​ ប៉ាង ដានី ប្រធានប្រតិបត្តិ លោកស្រី​ លន់ សូម៉ានី លោកស្រី​ អន ហេងលក្ខិណា សមាជិកក្រុមប្រឹក្សាខេត្ត និងសហការី នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ បាននាំយកសម្ភារនិងថវិកាទៅប្រគល់ជូនគ្រួសារក្រីក្រជួបការលំបាក និងចាស់ជរា ចំនួន០៦គ្រួសារ រស់នៅភូមិចំនួន២ ភូមិត្រពាំងថ្ម និងភូមិត្នោតបាក់ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។​លោកស្រី​ ប៉ាង ដានី អភិបាលរងខេត្ត មានប្រសាសន៍ថា ក្រោយ​ពីទទួលបានសេចក្ដីរាយការណ៍ ពីអាជ្ញាធរមូលដ្ឋាន លោកស្រី​ផ្ទាល់ ជាពិសេស លោកស្រី​ ញូង ចរិយា ជាភរិយា លោក​ អ៊ុន ចាន់ដា អភិបាលខេត្ត បានអញ្ជើញចុះមកផ្ទាល់ ដើម្បី បានសួរសុខទុក្ខ និងនាំនូវអំណោយជាទឹកចិត្តបន្តិចបន្តួច សម្រាប់បងប្អូនបានដោះទ័ល ក្នុងជីវភាព បានមួយគ្រា ។ តទៅ​បញ្ហាចំពោះមុខ សូមបងប្អូនខិតខំដោយខ្លួនឯង ទៅតាមលទ្ធភាពជាក់ស្ដែង ដើម្បី ផ្គត់ផ្គង់ជីវភាពគ្រួសារ។ សូមចូលរួមថែទាំ និងធ្វើអនាម័យសុខភាព និង​ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ ជម្ងឺគ្រុនឈាម ព្រោះរដូវភ្លៀងធ្លាក់ ជាពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន ទៅតាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីឆ្លង នៃជម្ងឺកូវីដ ១៩ ដែលបច្ចុប្បន្ន ជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែង ដល់ប្រជាពលរដ្ឋ ក្នុងសាកលលោក ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កក្កដា ២០២០

ខេត្តសៀមរាប៖ ជនសង្ស័យដែលបានលើកកាំបិតគំរាមសម្លាប់ម្ដាយមីងត្រូវបានបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។ មន្ត្រីនគរបាលបានថ្លៃប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅរសៀលថ្ងៃនេះថាជនសង្ស័យត្រូវបានចាប់ខ្លួននៅ រសៀល ថ្ងៃទី២៤ ខែកក្កដា ម្សិលមិញចំណុចលើខ្នង ភ្នំត្បែង ស្រុកត្បែងមានជ័យខេត្តព្រះវិហារ ដោយកំលាំងនគរបាលខេត្តសៀមរាបសហការជាមួយនគរបាលស្រុកត្បែងមានជ័យ។

ជនសង្ស័យ (អែម បញ្ញា) អាយុ២៧ឆ្នាំ រស់នៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

សូមរំលឹកថាកាលពី ថ្ងៃទី១៨ខែ កក្កដា ឆ្នាំ២០២០ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជនសង្ស័យរូបនេះបាន ធ្វើសកម្មភាពចាប់ម្ដាយមីងឈ្មោះ អែម ចាន់សូឡី ដោយសម្លុតគំរាមកំហែងនឹងកាប់រថយន្តពលរដ្ឋម្នាក់ឈ្មោះ ស៊ុន ចិនស្រឿន ភេទប្រុស បណ្ដាលឲ្យខូចខាតនឹងបើកទៅផ្លុងចោលនៅស្រុកប្រាសាទបាគង រួមទាំងលួចយកលុយនៅក្នុងរថយន្តជិត៦០០០(ប្រាំមួយពាន់)ដុល្លារទៅជាមួយ។ ក្រោយមានហេតុការណ៍សមត្ថកិច្ចខេត្តសៀមរាបបានតាមប្រមាញ់ចាប់ជនសង្ស័យរហូតឈានដល់ការឃាត់ខ្លួនបានតែម្ដង។

បើតាមមន្ត្រីនគរបាលបានថ្លែងបន្ថែមថា ករណីនេះក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតប្រាក់មួយចំនួនដែលនៅសល់និងប្រគល់ជូនទៅជនរងគ្រោះវិញផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោក​​​​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម នៅព្រឹកមិញបាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ និង​ពិនិត្យ​ស្ថានភាព​នៃ​ការ​លក់ដូរ​ ​​របស់​អាជីវករនៅផ្សារបឹងកុក ផ្សារ​ធំ​ និង​ផ្សារ​សាមគ្គី​ ក្ក្រុងកំពង់ចាម។
អភិបាលខេត្តបានសម្រេចផ្ដល់ការសាងសង់ដំបូលថ្មីបន្ថែមនៅកន្លែងដែលមិនទាន់មាន តាមការសំណូមពររបស់បងប្អូនអាជីវករ ផ្សារបឹងកុក និងផ្សារធំ។
គួរ​បញ្ជាក់ថា ផ្សារ​ទាំង​៣ក្នុង​ក្រុង​កំពង់ចាម​នេះ​ គឺផ្សារ​បឹង​កុក​ ​ផ្សារ​ធំ​ និង​ផ្សារ​សាមគ្គី​ ត្រូវ​បាន​គ្រប់គ្រងដោយគណៈអាជីវករផ្សារ​ ដែលបានបោះឆ្នោតជ្រើសរើស​ឡើង​ដោយ​បងប្អូន​អាជីវករ​ អ្នក​លក់ដូរ​​ ក្នុង​ផ្សារ​នីមួយៗ​ដោយ​ផ្ទាល់​​នាពេល​កន្លងមក​។​ ជាមួយគ្នានេះការ​គ្រប់​​​​​គ្រង​​​ផ្សារ​មានសណ្តាប់ធ្នាប់ និង​អនាម័យ ការទារថ្លៃភាស៊ីប្រកបដោយភាពរីកចម្រើន ​​​និង​​​​​​អភិ​វឌ្ឍន៍ ដោយ​ចំណូលដែលបានមកពីការការប្រមូលភាស៊ី​ ត្រូវ​បាន​យក​ទៅជួសជុល កសាង រៀប​ចំ​សណ្តាប់​ធ្នាប់ ក្នុងផ្សារកាន់តែមានភាពល្អប្រសើរឡើង។ ក្នុងនោះតាមការប្តេជ្ញាចិត្តរបស់គណៈអាជីវករ ចំពោះការយកពន្ធដាគឺខាងសាលាក្រុងលែងទទួលយក។ ដោយអនុគ្រោះទៅឲ្យគណៈអាជីវករ ដេីម្បី​យកថវិកាទាំងអស់នោះទៅធ្វើការដោះស្រាយ​ ក្ក្នុងការកសាងអភិវឌ្ឍន៍ផ្សារ។
សូមជម្រាបថាក្នុងពេលអភិបាលខេត្តចុះពិនិត្យ បានធ្វើឲ្យអាជីវករលក់ដូរសប្បាយរីករាយ ដែលមានថ្នាក់ដឹកនាំចុះមកផ្ទាល់បែបនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កក្កដា ២០២០

ខេត្តសៀមរាប៖នៅទីបំផុតបុរសដែលបានលើកកាំបិតគំរាមសម្លាប់ម្តាយមីង និងវាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ ចាប់ខ្លួនបានហើយ។ការចាប់ខ្លួននេះ​នៅ​រសៀលថ្ងៃទី​២៤​ ខែ​កក្កដា ​ឆ្នាំ​២០២០ ស្ថិត​នៅ​លើ​កំពូលភ្នំ​ត្បែងមានជ័យ ក្នុងភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង​គោក​ឃ្លាំង ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​ ដោយកម្លាំងនគរបាលខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ សហការ​ជាមួយ​នគរបាល​ស្រុក​ត្បែងមានជ័យ។ ជនសង្ស័យ​មានឈ្មោះ អែម បញ្ញា អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុងសៀមរាប។

សូម​រំលឹកថាកាលពី​ថ្ងៃទី​១៨​ ខែកក្កដា ​ឆ្នាំ​២០២០ ស្ថិតនៅ​ជិត​សាលា​បៀ​ល​ប្រាយ ក្នុងភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ​ជនខាងលើបានលីកាំបិតខ្វែវដើរកាប់គេឯងតាមផ្លូវ​ និងកាប់ម៉ូតូរួមនឹង បើករថយន្តពលរដ្ឋមួយគ្រឿង គេចទៅទុកចោលនៅស្រុកប្រាសាទបាគង។
ដោយករណីបែបនេះសមត្ថកិច្ចខេត្តសៀមរាបបានតាមប្រមាញ់ជាបន្តបន្ទាប់ នឹងធ្វើឲ្យពលរដ្ឋមួយចំនួនមានការព្រួយបារម្ភផងដែរ។
បើតាមសមត្ថកិច្ច ជនសង្ស័យខាងលើបានទៅសំងំនៅលើភ្នំពូលភ្នំត្បែងមានជ័យ ដើម្បី​ឲ្យ​លោក​ស្រោច​ទឹក​លើករាសី​។
សមត្ថកិច្ចបាននាំជនសង្ស័យ មកកាន់​ខេត្តសៀមរាប ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កក្កដា ២០២០

ខេត្តកំពង់ចាម​៖ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ផ្សារទំនើបហ៊្វែរផ្លាស សូភើរម៉ាឃីត បានបើកសម្ពោធសាខាថ្មីរបស់ខ្លួន គឺសាខាទី៥ ដែលមានលក់ទំនិញរាយទូទៅជិត ១០,០០០មុខ ដែលមានទីតាំង ស្ថិតនៅ​​​ ភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម (​តាមបណ្តោយផ្លូវជាតិលេខ ៧ ចំងាយ​ ១០០០​ម​ពី​ រង្វង់មូលសេះ) ។
ដើម្បីជាកាដូជូនទៅអតិថិជន ផ្សារទំនើបហ្វ៊ែរផ្លាស សាខាទី៥ ក្រុងកំពងចាម មានបញ្ចុះតំលៃ ១០ % ចាប់ពីថ្ងៃទី ២៤ ខែកក្កដា ២០២០ រហូតដល់ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ លើគ្រប់ទំនិញទាំងអស់ លើកលែងតែទំនិញដែលបញ្ចុះតំលៃរួច។
ផ្សារទំនើបហ៊្វែរផ្លាស ចាប់បម្រើអតិថិជនចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៩ យប់ លើសពីនេះទៅទៀត ផ្សារទំនើបយើងខ្ញុំបាននាំចូលទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងនោះមាន÷ ទំនិញមកដល់ថ្មី ស្រស់ៗ ដូចជាត្រី សាច់បន្លែ ផ្លែឈើ គ្រឿងទេស និងទំនិញពេញនិយមនៅលើទីផ្សារ និងនាំចូលទំនិញផ្ទាល់មកពីប្រទេសផ្សេងៗ។
ផ្សារទំនើបហ៊្វែរផ្លាស មានចំណតរថយន្ត និងម៉ូតូ ធំទូលាយដែលមានបរិយាកាសល្អប្រកបដោយផាសុកភាព និងមិនគិតថ្លៃចំណតទៀតផង។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការបើកសម្ពោធសាខាទី៥នេះ ផ្សារទំនើបហ៊្វែរផ្លាស នឹងមានការពង្រីកអាជីវកម្មបើកសាខាថ្មីៗបន្ថែម នៅក្នុងរាជធានីភ្នំពេញនិងតាមបណ្តា ខេត្តនានា។
ផ្សារទំនើបហ៊្វែរផ្លាស នឹងនៅតែបន្តបេសកកម្មរបស់ខ្លួន ដើម្បីបន្ថែមសេចក្តីត្រូវការ និងបង្កភាពងាយស្រួលដល់អតិថិជនដែលនៅតំបន់ផ្សេងៗទៀត។

លោកអ្នកអាចអញ្ជើញមកកាន់ទីតាំងរបស់ផ្សារយើងខ្ញុំផ្ទាល់ដែលមានទីតាំងចំនួន៥ គឺ
ទីតាំងទី១ ស្ថិតនៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ទមានជ័យ រាជធានីភ្នំពេញ តាមរយះទូរស័ព្ទលេខ ០៨៥ ៥៥៥ ៧៤១ និង ០៨៥ ៥៥៥ ៧៤២។
ទីតាំងទី២  ផ្ទះលេខ ៣២ ផ្លូវលេខ ៣៣ កែងនិងផ្លូវ ៧០៥ ភូមិទី១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ឬ ទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៥ ៥៥៥ ១២០ ។
ទីតាំងទី៣ ផ្ទះលេខ ១៥ ផ្លូវលេខ ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌ័ដង្កោ ភ្នំពេញ  ឬ ទំនាក់ទំនងតាមលេខទូរសព្ទ័ ០៨៥ ៥៥៥ ៣៧០ ។
ទីតាំងទី៤ ផ្ទះលេខ  ៣០៣  ផ្លូវ ១០១៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ។
ទីតាំងទី៥ ស្ថិតនៅ ភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម (តាមបណ្តោយផ្លូវជាតិលេខ៧ ចំងាយ១០០០ មពីរង្វង់មូលសេះ) ដើម្បីកុំអោយឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញអតិថិជនទាំងអស់ មកជាវទំនិញ ពីផ្សារទំនើបហ៊្វែរផ្លាសកុំបីខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កក្កដា ២០២០

ខេត្តបាត់ដំបង៖គេហទំព័រ កម្ពុជារាល់ថ្ងៃ បើកសម្ពោធ ជាផ្លូវការនៅរសៀលថ្ងៃស្រុកទី២៤ខែកក្កដាឆ្នាំ២០២០នេះ ក្រោមវត្តមានលោក យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធាននាយកដ្ឋាន មណ្ឌលព័ត៌មាន លោកជា កែវ ចិន្ដាទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធាននាយកដ្ឋាននីតិកម្ម ទទួលបន្ទុកច្រកចេញចូល និងអាជ្ញាធរខេត្តបាត់ដំបង។

សុំបញ្ជាក់ ទីស្នាក់ការគេហទំព័រកម្ពុជារាល់ថ្ងៃស្ថិតនៅធំព្រែកមហាទេព សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។ សុំជម្រាបថា គេហទំព័រកម្ពុជារាល់ថ្ងៃ ដេលមាន លោក គាំង រី ជាចាងហ្វាងការផ្សាយ ពីមុនចេញផ្សាយបោះពុមជាកាសែត ប៉ុន្តែត្រូវបានប្ដូរមកជាគេហទំព័រវិញ។ពិធីសម្ពោធនេះនេះក៏មានអ្នកសារព័ត៌មានបណ្ដាអង្គភាពផ្សេងៗមួយចំនួនបានចូលរួមផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កក្កដា ២០២០

ខេត្តកំពង់ចាម​៖ករណីផ្សារផ្អាវ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧ ក្នុងឃុំផ្អាវ ស្រុកបាធាយ មានអាជីវករមួយចំនួន បានដាក់តាំងទំនិញ លើចិញ្ចើមផ្លូវ និងលក់ដូរតាមផ្លូវ ដែលនាំឲ្យបាត់សណ្តាប់ធ្នាប់ កកស្ទះចរាចរណ៍ជាប្រចាំ និងបានបង្កការំខានដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង ក៏ដូចជាអ្នកដំណើរដែលឆ្លងកាត់ ត្រូវបាន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំលុបបំបាត់នៅព្រឹកមិញនេះ។
កិច្ចប្រជុំធ្វេីឡើងនៅសាលាខេត្តកំពង់ចាម ​នាព្រឹក​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០​ ដោយ​មាន​ចូលរួមពីសំណាក់ពី​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាពពាក់ព័ន្ធ
អាជ្ញាធរស្រុកបាធាយ និងគណៈអាជីវករផ្សារផ្អាវ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កក្កដា ២០២០

ខេត្តកំពង់ធំ៖ នគរបាលអធិការដ្ឋាននគរបាលស្រុកប្រាសាទបល័្លង្គ បង្ក្រាបល្បែងស៊ីសង និងឃាត់ខ្លួនមនុស្ស០៥នាក់។

ករណីនេះធ្វើឡើងនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោង ២១ និង ៥៥ នាទី ស្ថិតក្នុងភូមិសាស្ត្រស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ការបង្ក្រាបនេះក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយ មានការសម្របសម្រួល នីតិវិធីពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ។

អ្នកលេងទាំង០៥នាក់ ស្រី០២នាក់ និងដកហូតបានវត្ថុតាងមាន៖មេអាប៉ោងចំនួន០៧ គ្រាប់ ,ហាន់តោ ០១ ចាន ០១និងគ្រប ០១ ,អាគុយចំនួន០១ ,អំពូល ភ្លើង ០១ ,ទូរសស័ព្ទដៃចំនួន ០២គ្រឿង ,ប្រាក់  រៀល ចំនួន ១២០.០០០រៀល។

សមត្ថកិច្ច បាននាំមនុស្ស រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក ដើម្បីបំពេញឯកសារតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កក្កដា ២០២០

ខេត្តសៀមរាប៖ បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅស្រុកប្រាសាទបាគង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៧និង១៥នាទីថ្ងៃទី២៤ខែកក្កដសឆ្នាំ២០២០ ចំណុច ដើមស្នាយ ស្ថិតនៅភូមិថ្នល់ត្រង់ឃុំបាគង ស្រុកប្រាសាទបាគងខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ សឿង ចយ អាយុ២១ឆ្នាំរស់នៅភូមិឃុំកេីតហេតុខាងលើ បានយកខ្សែលីឡុង.ចងកនឹងដើមស្នាយកម្ពស់០២ម៉ែត្របណ្ដាលឲ្យស្លាប់តែម្ដង។

បើតាមសមត្ថកិច្ចមូលហេតុជនរងគ្រោះអាចមានជំងឺប្រសៃប្រសាទ។តាមការពិនិត្យធ្វើកោសល្យពិច័យរបស់មន្រី្តប៉ូលិសជនរងគ្រោះពិតជាស្លាប់ដោយសាចងកពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page566 Page567 Page568 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥ ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×