Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន
អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាបុរសម្នាក់ ចងក សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកមិញនេះ។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី១១ខែមថុនាឆ្នាំ២០២០នៅចំណុចក្រុមទី៤ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឡេង ប៊ុនណាត ភេទប្រុស អាយុ៤៧ ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅភូមកើតហេតុខាងលើ បានធ្វើអត្តឃាតដោយ(ចងក)និងខ្យែលីឡុង បណ្តាលអោយស្លាប់តែម្ដង។

ឆ្ងងតាមកាពិនិត្យសាកសពរបស់មន្រ្តីជំនាញនគរបាលនិងកងរាអាវុធហត្ថជនរងគ្រោះពិតជាស្លាប់ដោយសារ ចងក ពិតប្រាកដមែននិងគ្មានពាក់ពន្ទ័និងបទល្មើសអ្វីឡើយ។មូលហេតុ  ដោយសាមានជំងឺប្រចាំកាយ។សាសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២០

ខេត្តសៀមរាប៖អតីតយុទ្ធជនចំនួន០៣ដោយគ្រួសារទី០១លោក ផុន ផល ជានិវត្តជន អត្តលេខRA 01002006 រស់នៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង

-ទី០២/គ្រួសារលោក ជិម ធឹម ជានិវត្តជន អត្តលេខRA 12002177 រស់នៅភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង
-ទី០៣/គ្រួសារលោក សឿន សុខ ជានិវត្តជន អត្តលេខRA 10001592 រស់នៅភូមិគីរីមានន្ទ ឃុំអំពិល ស្រុកប្រាសាទបាគង បានទទួលអំណោយផ្ទះថ្មីពីសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងនៅថ្ងៃទី១០ខែមិថុនានេះ។
ឆ្លៀតក្នុងឱកាសនោះដែរលោកសូរ ប្លាតុងនិងក្រុមការងារក៏បានផ្តល់ជូន បន្ថែមនូវគ្រឿងឧបភាគបរិភោគមួយ និងថវិកាចំនួន១៥ម៉ឺនរៀល​សម្រាប់គ្រួសារនីមួយៗ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២០

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋចំនួន០៧គ្រួសារ រស់នៅ ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ និងអតីតយុទ្ធជនមួយគ្រួសារ រស់នៅភូមិអំពុះ ឃុំត្បូងក្រពើ ស្រុកសន្ទុក បានទទួល អំណោយពីលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២០ តាមរយ:លោកសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។

អំណោយ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង៧គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី ២កេស និងថវិកាមួយចំនួន។ ដោយឡែកអតីតយុទ្ធជនមួយគ្រួសារ គឺលោកអនុសេនីយ៍ឯក ម៉ា គឹមយុង អាយុ៧០ឆ្នាំអតីតប្រធានកងអនុសេនាធំ អាបី ខេត្តកំពង់ធំបាន អង្ករចំនួន៥០គីឡូក្រាមមីចំនួន៣កេស និងថវិកាមួយចំនួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២០

ខេត្តកំពង់ធំ៖បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចេញសេចក្ដីជូនដំណឹងឱ្យប្រជាពលរដ្ឋយកឯកសារពាក់ព័ន្ធមកទទួលយកម៉ូតូទាំង៥៩គ្រឿងដែលសមត្ថកិច្ចបានបង្ក្រាបល្បែងស៊ីសងកាលពីកន្លងទៅ។
សូមបញ្ជាក់ថាកាលថ្ងៃទី១ខែមិថុនាឆ្នាំ២០២០កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោកសាយ វាសនា ព្រះរាជអាជ្ញារង សាលាដំបូងខេត្តបានបង្រ្កាបល្បែងស៊ីសង នៅចំណុចភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។ ដោយរឹបអូសបានម៉ូតូចំនួន៥៩គ្រឿង មាន់ជល់១០ក្បាល មេអាប៉ោង៦គ្រាប់ មនុស្ស១១នាក់។
ក្រោតការបង្ក្រាបនេះសមត្ថកិច្ច
បានណែនាំអប់រំ ឲ្យពលរដ្ឋទាំង១២នាក់
ឲ្យវិលត្រឡប់វិញ។ចំណែកម៉ូតូទាំង៥៩គ្រឿងត្រូវបានយកមករក្សាទុកនៅបញ្ជាការកងរាជអាវុធហត្ថខេត្ត។
បើយោងតាម សេចក្តីជូនដំណឹង របស់កងរាជអាវុធហត្ថខេត្តកំពង់ធំ បានសូមអំពាវនាវឲ្យ ម្ចាស់ទោចក្រយានយន្ត មកទទួលយកម៉ូតូវិញ ដោយ នាំយកឯកសារពាក់ព័ន្ឋ ដូចជាអត្តសញ្ញាណប័ណ្ណ , ប័ណ្ណសម្គាល់ទោចក្រយានយន្ត, ចំពោះម៉ូតូដែល គ្មានប័ណ្ណសម្គាល់ម្ចាស់ ឬគ្មានពន្ឋនាំចូល , ត្រូវមានលិខិតទិញចេញពីឃ្លាំង, ដោយមានការបញ្ជាក់ពីអាជ្ញាធរ ភូមិ ឃុំ និងប៉ុស្តីរដ្ឋបាល ដើម្បីដាក់ពាក្យស្នើរសុំ ជំនាញសាខាគយ និងរដ្ឋករ មកវាយតំម្លៃបង់ពន្ឋឲ្យបានត្រឹមត្រូវ។
សេចក្តីជូនដំណឹង នេះត្រូវបានធ្វើឡើង នៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០បានបញ្ជាក់ថា អ្នកស្នើរសុំម៉ូតូ ត្រូវនាំយកឯកសារដែលបាន រៀបរាប់ខាងលើ មកទំនាក់ទំនងការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរយុត្តិធម៌ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំរៀងរាល់ម៉ោងធ្វើការដើម្បីនាំយកម៉ូតូទៅគ្រប់គ្រងវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២០

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានអាជីវករនិងសន្តិសុខឃាត់ខ្លួន ប្រគល់ឱ្យនគរបាល បន្ទាប់ពីបានធ្វើសកម្មភាពលួចលុយពីស្ត្រីម្នាក់។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី ស្ថិតនៅចំណុចក្នុងបរិវេណក្នុងផ្សារក្រោមភូមិវិហាចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ឯកណុប សារ៉ាក់អធិការនគរបាលក្រុងសៀមរាបបានដឹងថាជនសង្ស័យឈ្មោះយស់ ស្រីម៉ៅ ភេទស្រី  អាយុ៤៣ឆ្នាំមុខរបរពុំពិតប្រាកដ រស់នៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀនរាប ពាក់ព័ន្ធករណីអំពើលួច (យកប្រាក់)។
លោកវរសេនីយ៍ឯកណុប សារ៉ាក់ បន្តថានៅម៉ោងកើតហេតុជនសង្ស័យ បានដើរទៅផ្សារក្រោម គោលបំណងទៅទិញម្ហូប ពេលដើរទៅដល់កន្លែងលក់ចានឆ្នាំងស្រាប់តែឃើញមានស្រ្តីចំណាស់ម្នាក់ដើរចេញពីកន្លែងលក់ចានឆ្នាំបានបន្តិច កន្លែងនោះចង្អៀតមានមនុស្សច្រើន ខ្លួនក៏បានដើរតាមពីក្រោយហើយយកដៃស្ដាំលូកយកប្រាក់នៅហោប៉ៅខាងឆ្វេងរបស់ជនរងគ្រោះ មានទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានលុយចំនួន៥០ដុល្លារ និងប្រាក់ខ្មែរចំនួន២៨៤០០០រៀល។
លោកអធិការបន្តថាជនសង្ស័យក្រោយពីធ្វើសកម្មភាពលួចរួច ជនរងគ្រោះ ក៏ចាប់បានភ្លាម ហើយក៏មានសន្តិសុខផ្សារនាំយកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដើម្បីសាកសួរ។ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចពិតប្រាកដមែន។ករណីនេះដល់នគរបាលបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២០

ខេត្តកំពង់ធំ៖តាមរបាយការណ៍បូកសរុបលទ្ធផល កិច្ចប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រចាំខែឧសភាឆ្នាំ២០២០(គិតចាប់ពីថ្ងៃទី០១ខែឧសភាឆ្នាំ២០២០ ដល់ទី៣១ខែឧសភាឆ្នាំ២០២០ )សភាពការគ្រោះថ្នាក់ចរាចរណ៍ កើតមានឡើងចំនួន១ លើក/១៣ លើក មានការកើនឡើងចំនួន០៤លើកស្មើនឹង០៣%។នេះបើតាមការលើកឡើងរបស់លោកវរសេនីយ៍ទោ ព្រំ ចាន់ថុល នាយរងការិយាល័យ
ចរាចរណ៍ផ្លូវគោក ក្នុងប្រជុំត្រួតពិនិត្យ ដកបទពិសោធន៍ កិច្ចប្រតិបត្តិការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រចាំខែឧសភា ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោអ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី១០ខែមិថុនានេះ។

លោកអ៊ុក កុសល បានថ្លែងថាកិច្ចប្រជុំនេះ ដើម្បីរកឲ្យឃើញចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ដើម្បី
វាយតម្លៃ ទៅលើកិច្ចការងារទាំងនោះ ជ្រើសរើសចំណុចល្អសម្រាប់លើកទិសដៅអនុវត្តបន្ត ។

លោកស្នងការ ក៏បានធ្វើការណែនាំដល់អស់លោកប្រធានក្រុមគោលដៅ សូមឲ្យបងប្អូនត្រួតពិនិត្យទីតាំងគោលដៅ កម្លាំង ដែលខ្លួនគ្រប់គ្រង សំដៅធ្វើយ៉ាងណាអនុវត្តក្នុងរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោកឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ប្រធានក្រុមគោលដៅបន្តផ្សព្វផ្សាយសេចក្ដីណែនាំ របស់ថ្នាក់ដឹកនាំ តម្រង់ទិស ដល់មន្ត្រីក្រោមឱវាទ បន្តចូលរួមបកស្រាយឆ្លើយតបយ៉ាងឆាប់រហ័សទាន់ពេលវេលា មានភាពច្បាស់លាស់ បន្សាបព័ត៌មានមិនពិតជាដើម។

លោកស្នងការបន្តថាក្នុងនាមយើងជាកងកម្លាំងស្លៀកពាក់ឯកសណ្ឋាន ឲ្យបានសមរម្យ សាកសមជាមន្ត្រីនគរបាលជាតិ រួមទាំងប្រកាន់
វិន័យ សីលធម៌ ទន់ភ្លន់ រួសរាយរាក់ទាក់ សុភាពរាបសារ គោរពគំនាប់ ក្នុងការប្រាស្រ័យទំនាក់ទំនង ជាមួយមហាជន បន្តធ្វើគំរូល្អ ដល់ពលរដ្ឋ ក្នុងការសម្រួល បញ្ចៀស ការកកស្ទះចរាចរណ៍ នៅទីសាធារណៈនានា ដូចជា មណ្ឌលសុខភាព មន្ទីរពេទ្យ ទីផ្សារ វត្តអារាមផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២០

ខេត្តកំពង់ចាម៖គម្រោងមូលនិធិឃុំ-សង្កាត់ ​ឆ្នាំ​២០២០​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​​​ ​ចំនួន០៩គម្រោង​​ស្មើ​នឹង​០៦ឃុំ​​​​នៅ​ស្រុកកងមាស ត្រូវបានដាក់ដេញថ្លៃនៅព្រឹកមិញនេះ។
គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ ដេីម្បី​ធ្វើ​ការ​ស្ថាបនា​ផ្លូវ​ចំនួន​០៩ខ្សែ​​​ ជូន​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់​​នោះ​មាន​៖​ ១-នៅ​ឃុំ​កងតាណឹង​ មាន​២គម្រោង​ គឺសាងសង់ផ្លូវបេតុងអាមេ ប្រវែង៣០ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ នៅភូមិកងតាណឹងទី២​ និងជួសជុលផ្លូវក្រាលកំទេចថ្ម ប្រវែង២៦៨៥ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ នៅភូមិកងតាណឹងទី១​ ។
២-ឃុំ​សូរគង​ មាន​១គម្រោង​ ជួសជុលផ្លូវក្រាលកំទេចថ្ម ប្រវែង១៦៥ម៉ែត្រ​ ទទឹង៥ មែត្រ នៅភូមិបេងសាងកើត ភូមិបឹងសាងលិច និងភូមិកោះតាង៉ោ៣​ ។
៣-ឃុំ​ខ្ចៅ​ មាន១គម្រោង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង៤៦៧ម៉ែត្រ​ ទទឹង៤,៥០ម៉ែត្រ​ នៅភូមិថ្លុកជ្រៅ​ ។
៤-ឃុំ​ព្រែក​ក្របៅ​ មាន​២គម្រោង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង៣០ម ទទឹង៤ម នៅភូមិព្រែកអណ្តូង​ និង​ជួសជុលផ្លូវក្រាលកំទេចថ្ម ប្រវែង៥០ម ទទឹង៤ម និងសាងសង់សំណង់បង្ហៀទឹក ចំនួន១កន្លែង នៅភូមិអណ្តូងតាអុង​ ។
៥-ឃុំ​អង្គបាន​ មាន​២គម្រោង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង៤៤៥ម ទទឹង៤ម នៅភូមិអង្គរបានទី៧​ និងជួសជុលផ្លូវក្រាលកំទេចថ្មភ្នំ ប្រវែង៦៨០ម ទទឹង៤ម នៅភូមិអង្គរបានទី៣​ ។ ​
៦-ឃុំ​រាយប៉ាយ​ មាន​១គម្រោង​ ជួសជុលផ្លូវក្រាលកំទេចថ្ម ប្រវែង៤៤០ម ទទឹង៤ម នៅភូមិរាយប៉ាយក្រោម និងភូមិទួលវិហារ​។
ការដាក់ដេញថ្លៃនេះនៅ​សាលា​ស្រុក​កងមាស​​​​​​​ក្រោមវត្តមានលោក អុំ​ ប៉ុណ្ណា​កា​ នាយក​រង​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្តកំពង់ចាម និងលោក​​​ ភោគ​ សាវុធ​ អភិបាល​ស្រុក​ដោយ​មាន​ការ​ចូលរួម​ពី​ អភិបាល​រង​ស្រុក​ គណៈកម្មការ​ម្ចាស់​លទ្ធកម្ម​ និង​តំណាង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។

​លោក​ភោគ​ សាវុធ​ បាន​ធ្វើ​ការ​សំណូមពរ​ដល់​គណៈកម្មការ​លទ្ធកម្ម​ និង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ទាំងអស់​ សូម​ឲ្យ​ការអនុវត្ត​គម្រោង​ធ្វើ​យ៉ាងណា​ ​ត្រូវ​ឲ្យ​​មាន​តម្លាភាព​ ហេីយ​ធ្វើ​ការ​សាងសង់​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​។
ប្រធាន​គណៈ​កម្មាការ​ម្ចាស់​លទ្ធកម្ម​ទាំង​០៦ឃុំ បាន​ធ្វើការ​ប្រកាស​ទទួល​យក​ទាំង​​០៩គម្រោង​ ព្រមទាំង​បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​ក្រុមហ៊ុន​​អ្នក​ទទួល​ការ​ទាំង​អស់​ សូម​ឲ្យ​​​​អនុវត្តន៍​ការងារ​សាងសង់​ផ្លូវ​ ឲ្យ​មាន​គុណភាពល្អ​ ​និង​ត្រូវ​តាម​ស្តង់ដារ​ ​លក្ខណៈ​បច្ចេកទេស​​​ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២០

ខេត្តឧត្តរមានជ័យ៖ រថយន្តរបស់ក្រុមហ៊ុនអូរខុង ដឹកអ្នកដំណើរពេលយប់បានក្រឡាប់ នៅស្រុកអន្លង់វែង បណ្ដាលឲ្យស្លាប់ក្មេង០២នាក់និងរបួស២២នាក់។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ពេលវេលាម៉ោង៥និង៥០នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ចំណុចស្ពាន ស្ថិតនៅភូមិអូរតាម៉ែង ឃុំស្រុកអន្លង់វែង។

សមត្ថកិច្ចបានឲ្យដឹងថាករណីនេះគឺដោយរថយន្តក្រុងក្រុមហ៊ុនអូរខុង ពាក់ស្លាកលេខភ្នំពេញ ៣D២៤២០ បានដឹកអ្នកដំណើរពេលយប់ មកពីភ្នំពេញ ឆ្ពោះមកស្រុកអន្លង់វែង ដល់ចំណុចកើតហេតុ បានបើកឆ្លាក់ពីលើផ្លូវចូលអូរ បណ្ដាលឲ្យស្លាប់ក្មេងប្រុស០២នាក់ និងរងរបួសធ្ងន់ស្រាលសរុបចំនួន២២នាក់តែម្ដង។  បច្ចុប្បន្នជនរងគ្រោះសមត្ថកិច្ចនិងក្រុមគ្រួពេទ្យបញ្ជូនទៅពេទ្យបង្អែកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២០

ខេត្តសៀមរាប៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាប់ឆេះបំផ្លាញទាំងស្រុងរួមទាំងសម្ភារផងដែរ។

ហេតុការណ៍បានកើតឡើងវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៩ខែមិថុនា ឆ្នាំ២០២០ នៅចំណុចជប់ស្មាច់ ភូមិត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម។
សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះឈ្មោះទ្រឿន សាយ័ន ភេទស្រី អាយុ៣៦ឆ្នាំ ទីលំនៅចំណុចភូមិ ឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេត កូនលេងដែកកេះដុតឆេះជញ្ជាំងស្បូវ ម្ដាយរវល់ដាំបាយ។ ករណីនេះបណ្ដាលអោយឆេះអស់ផ្ទះ០១ខ្នងសង់ពីឈើប្រក់ស្បូវ ជញ្ជាំងស្បូវទំហំ៤មx៦ម.លុយដុល្លា៥០០ដុល្លា.លុយខ្មែរ៦០មុឺនរៀល.ស្រូវ០៥ការ៉ុង.អង្ករ០១ការ៉ុង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន។
ទោះយ៉ាងណាករណីនេះមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២០

ខេត្តសៀមរាប៖ បុរសម្នាក់បានស្លាប់ដោយសារតែដួលក្នុងបន្ទប់ទឹក។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៤ និង ២០នាទី ថ្ងៃទី១០មិថុនាឆ្នាំនៅក្រោមផ្ទះខ្លួនឯង ក្នុងភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ ចាន់ ប៉ក់ ភេទប្រុសអាយុ៦៤ឆ្នាំ រស់នៅភូមិ ឃុំកេីតហេតុខាងលេី។

សមត្ថកិច្ចបានបញ្ជាក់ថាតាមការបំភ្លឺរបស់ប្រពន្ធ និងមានការធ្វេីកោសល្យពិច័យរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះបានរអិលជេីងដួល ស្លាប់ក្នុងបន្ទប់ទឹកតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២០

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅព្រឹកនេះបានបន្តបង្ហោះសារ រំលឹកដាស់តឿន អោយមានការ ប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ១៩។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាជារៀងរាល់ថ្ងៃសូមបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អចូលរួមទប់ស្កាត់កុំអោយឆ្លងរោគកូវីដ១៩ ទាំងពីយើងទៅគេ និងពីគេមកយើង។ ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩នេះ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់។ ដូចបងប្អូនបានឃើញស្រាប់ហើយមានប្រទេសជាច្រើននៅលើពិភពលោកកំពុងបិទប្រទេស បិទព្រលានយន្តហោះ បិទសាលារៀនរួមទាំងនៅកម្ពុជាយើងផងដែរ។

ទោះបីកម្ពុជាយើងចំនួនអ្នកបានព្យាបាលជាមានចំនួនច្រើន ហើយអត្រាឆ្លងរោគក៏មិនបានកើនឡើង ខ្លាំងក៏ពិតមែន ប៉ុន្តែមិនត្រូវធ្វេសប្រហែសមើលស្រាលបណ្តែតបណ្តោយខ្លួនអោយងាយរងគ្រោះថ្នាក់ដែរ។ មកទល់ពេលនេះជំងឺឆ្លងកូវីដ១៩ គ្មានថ្មាំព្យាបាលទេ។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅលើ 216 ប្រទេសគឺមានអ្នកឆ្លងរោគបានកើនឡើងប្រមាណ 7,039,918 នាក់ហើយ ហើយចំនួនអ្នកស្លាប់ក៏បានកើនឡើងប្រមាណ 404,399 នាក់ដែរ។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ សូមបងប្អូនជនរួមជាតិឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលឬទឹកអាល់កុល ហើយពាក់ម៉ាសការពារដោយមិនត្រូវខ្មាស់អៀន ឬស្មានៗគិតថាមិនមានអ្វីឆ្លងទេ ឬគិតថាស្រុកយើងសីតុណ្ហភាពក្តៅខ្លាំងអាចសម្លាប់មេរោគកូវីដនេះបាន គឺគិតបែបនេះមិនត្រឹមត្រូវទេ គឺកំពុងប្រថុយខ្លួននឹងជំងឺឆ្លងរាតត្បាតនេះហើយ។ សំខាន់ពេលនេះត្រូវថែរក្សាសុខភាពខ្លួនឯង កូនចៅ និងសមាជិកក្នុងគ្រួសារកុំអោយឆ្លងរោគកូវីដនេះ ទោះបីរស់នៅទីក្រុងឬរស់នៅតាមជនបទស្រុកស្រែចម្ការគឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាជាប់ជានិច្ច។

សូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រសិនបើមានចម្ងល់ឬការសង្ស័យអ្វីមួយអំពីជំងឺឆ្លងកូវីដ១៩ សូមខលទាក់ទងទៅលេខ ១១៥ ជាបន្ទាន់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២០

ខេត្តសៀមរាប៖អគារស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអង្គរធំ ត្រូវបានអគ្គិភ័យឆេះខ្ទេចទាំងស្រុង។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២និង០២នាទីយប់រំលងអាធ្រាត ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅ
សង្កាត់រដ្ឋបាលព្រៃឈើ ស្ថិនៅភូមិបំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាករណីបាត់បង់
-ស្នាក់ការមួយខ្នងទំហំ០6ម៉ែត្រគុណ០៧ម៉ែត្រកម្ពស់ម៉ែត្រជញ្ជាំងក្តារ ប្រក់សង្គ័សី។ ក្នុងនោះ
កៅអីតុត្តា០៥តុចំនួន០២ទូរដាក់ឯកសារ០១ សម្លៀកបំពាក់ ចានឆ្នាំងសម្ភារខូចខាតទាំងស្រុង។បើតាមសមត្ថកិច្ចថាមូលហេតុ អ្នកប្រចាំការដុតភ្លើងដាំបាយរួចពុំបានពន្លត់បណ្តាលឲ្យរាលឆេះតែម្តង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page591 Page592 Page593 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×