ជិះម៉ូតូចុះចំរាកភ្នំ បុកជាមួយត្រាក់ទ័រ បណ្ដាលស្លាប់ភ្លាមៗ
ខេត្តបាត់ដំបង៖សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាបុរសម្នាក់ជិះម៉ូតូចុះចំរាកភ្នំ បានបុកជាមួយត្រាក់ទ័រ បណ្ដាលឲ្យស្លាប់ភ្លាមៗ។ ករណីនេះ រវាងម៉ូតូនិងត្រាក់ទ័រ។ ហេតុការណ៍បានកើតឡើងយប់ថ្ងៃទី១៤ខែសីហាឆ្នាំ២០២០វេលាម៉ោង១៩ នៅត្រង់ចំណុចផ្លូវលេខ៥៧Bស្ថិតក្នុងភូមិអូរតាសុខ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សមត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះមានឈ្មោះជា ភីរុន អាយុ៣៣ឆ្នាំរស់នៅភូមិឈ្នួល ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។ ជិះម៉ូតូម៉ាកហុងដា ពាក់ស្លាកលេខភ្នំពេញ ១R៣១៤៤។ បើតាមសមត្ថកិច្ចមូលហេតុ ជនរងគ្រោះជិះម៉ូតូក្នុងស្ថានភាពលឿនចុះចំរាកភ្នំ ហេីយងងឹតផងក៏ជ្រុលទៅបុកត្រាក់ទ័រកំពុងធ្វេីដំណេីរស្របគ្នាស្លាប់តែម្តង។ បច្ចុប្បន្នម៉ូតូនិងត្រាក់ទ័រ ត្រូវនគរបាល យកមករក្សាទុកនៅអធិការដ្ឋានស្រុកភ្នំព្រឹកដើម្បីរងចាំការដោះស្រាយ។ចំណែកសាកសពប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕SRPដោយប៊ុនថេត