ខេត្តពោធិ៍សាត់៖យ៉ាងហោចណាស់មនុស្សចំនួន 7 នាក់បានរងរបួសធ្ងន់ស្រាលនិងម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ពីរករណីផ្សេងគ្នា។
សមត្ថកិច្ចខេត្តពោធិ៍សាត់បានប្រាប់ថា ហេតុការណ៍ទី១នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ លើផ្លូវគ្រួសក្រហម ចំណុចផ្លូវខ្វែងជាបួន ភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ករណីនេះ បង្កដោយម៉ូតូមម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ ១G.៦៣៩៥ បើកបរឈ្មោះ សារាយ សុភក្តិត្រា ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិ/ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ (របួសស្រាល) និងអ្នករួមដំណើរ ២នាក់៖
១.ឈ្មោះ សឿន ចាន់ ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា (រងរបួសធ្ងន់)។
២.ឈ្មោះ ម៉េត នីកា ភេទស្រី អាយុ ៥ខែ រស់នៅភូមិ/ឃុំជាមួយគ្នា (រងរបួសស្រាល) មកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកYAMAHA ពណ៌ក្រហម (គ្មានស្លាកលេខ) បើកបរដោយឈ្មោះ ឈឿន ធារ: ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុក/ខេត្ត (របួសធ្ងន់) និងអ្នករួមដំណើរ ២នាក់៖
១.ឈ្មោះ ប៊ុន បុប្ផា ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា (របួសធ្ងន់)
២.ឈ្មោះ ជឿន ស្រីអុីត ភេទស្រី អាយុ ៩ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា (របួសស្រាល)។
បច្ចុប្បន្ន៖ វត្ថុតាងរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ។
សមត្ថកិច្ចបានបន្តទៀតថា ហេតុការណ៍ទី ២ នៅវេលាម៉ោង១២”១០នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៥ ចំណុចភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកកក្រគរ ខេត្តពោធិ៍សាត់។ បង្កដោយរថយន្តម៉ាកTOYOTA camry ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ ២A ១៥៥១ ជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះវិហារ ១G ៣៤២៣ បើកបរដោយឈ្មោះ រាម គានី ភេទប្រុស អាយុ ២៣ឆ្នាំ ខ្មែរ រស់នៅភូមផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ (បណ្តាលឲ្យរបួសធ្ងន់) និងអ្នករួមដំណើរ ឈ្មោះ ឡែន យ៉េន ភេទស្រី អាយុ ២៧ឆ្នាំ ខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា(បណ្តាលឲ្យស្លាប់)។ ចំណែកអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់)
បច្ចុប្បន្ន៖ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ។ វត្ថុតាងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕