Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តស្វាយរៀង

ប៊ុន វិចត្រ 25 June 2023 · Image
···

សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងកម្រិត៥,៦% នៅឆ្នាំ២០២៣នេះ និងនៅឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា នឹងបន្តកើនឡើងក្នុងរង្វង់ ៦,៦% ដែលកំណើនទាំងនេះ បានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ៗគ្នា។

សម្តេចបានមានប្រសាសន៍ថា កម្ពុជានឹងក្លាយជាប្រទេសអធិរាជនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សាយអន្តរជាតិ ខណៈដែលបច្ចុប្បន្នកម្ពុជាបាននាំគ្រាប់ស្វាយចន្ទីក្នុងចំនួនដ៏ច្រើន ដែលពេលនេះកម្ពុជាយើងក្រោមតែប្រទេសកូឌីវ័រមួយបន្តិចប៉ុណ្ណោះ ដែលបច្ចុប្បន្នជាប្រទេសនាំគ្រាប់ស្វាយចន្ទីច្រើនជាងគេបំផុត ទៅកាន់ទីផ្សារអន្តរជាតិ។ សម្តេចបន្តទៀតថា ពីមុនកម្ពុជាជាប្រទេសនាំចូលទំនិញដ៏ច្រើនពីប្រទេសក្បែរខាងដូចជាពីប្រទេសវៀតណាម និងប្រទេសថៃជាដើម តែបច្ចុប្បន្នកម្ពុជា បានប្រែពីប្រទេសនាំទំនិញ ក្លាយជាប្រទេសនាំចេញដ៏ច្រើនទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងទៅប្រទេសវៀតណាមផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ដែលធានាបាននូវសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាលត្រូវប្រឹងប្រែងបង្កើតការងារថ្មីបន្ថែមទៀត យ៉ាងហោចណាស់ក្នុងរង្វង់៣០ម៉ឺនកន្លែង ដើម្បីធានាភាពមានការងារធ្វើសម្រាប់ប្រជាជនកម្ពុជា ហើយចាប់ពីខែសីហា ឆ្នាំនេះទៅ កម្ពុជានឹងត្រូវបណ្ដុះបណ្ដាលយុវជនក្រីក្រ១លានកន្លះ ដោយរដ្ឋជាអ្នកចំណាយ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កត្តាសុខសន្តិភាព គឺជាការចាប់ផ្តើមដំបូងនៃការអភិវឌ្ឍនិងសកម្មភាពផ្សេងៗទៀត នៃវឌ្ឍនភាព រួមទាំងកំណើនការងារសម្រាប់កម្មករ-កម្មការិនីផងដែរ។ សម្តេចតេជោ បានប្រកាសមិនលើកលែងចំពោះជនណា ឬក្រុមប្រឆាំងណា ដែលមានបំណងបង្កការរំខាន អុកឡុក ឬធ្វើសកម្មភាពផ្សេងៗ ដើម្បីបំផ្លាញសុខសន្តិភាពនៅកម្ពុជានោះទេ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញចុះជួបកម្មករ កម្មការិនី ជាង២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្តស្វាយរៀងនៅថ្ងៃអាទិត្យ នេះ៕ដោយនាគខៀវ

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 7 June 2023 · Image
···

សម្តេចតេជោហ៊ុន សែន បានស្នើដល់ភាគីវៀតណាម ជួយចាប់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងបក្សពួកបញ្ជូនមកកម្ពុជា ខណៈពួកទាំងនោះប្រកាស ប្រើលិខិតឆ្លងដែនរបស់បារាំងចូលមកវៀតណាម តែពួកគេទាំងមានដីការដើម្បីចាប់ខ្លួនរបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតវៀតណាម សូមប្រយ័ត្ន កុំឱ្យជនក្បត់ជាតិនៅក្រៅប្រទេស ដែលមានបំណងចូលមកប្រទេសវៀតណាម។

សម្ដេចតេជោបានបញ្ជាក់ថា បើបុគ្គលនោះចូលមកប្រទេសវៀតណាម សូមចាប់ប្រគល់ឱ្យកម្ពុជា។

សម្ដេចហ៊ុន សែន ស្នើភាគីវៀតណាមបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានតភ្ជាប់ផ្លូវល្បឿនលឿន នៅថ្ងៃពុធនេះ៕ដោយនាគខៀវ

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 22 April 2023 · Image
···

មន្រ្តីជាន់ខ្ពស់មកពីគណបក្សភ្លើងទៀនចំនួន៩នាក់ បានស្ម័គ្រចិត្តវិលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន។

នេះបើតាមលោក ដួង តារា ជំនួយការផ្ទាល់សម្តេចហ៊ុន សែន។ ការចូលរួមនេះធ្វើឡើងនៅខេត្តស្វាយរៀង នៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២៣។

លោក ដួង តារា បានបន្តថា ខ្ញុំផ្ទាល់រីករាយជាមួយក្តីស្រឡាញ់អស់ពីបេះដូង ដែលបានទទួលបងប្អូនទាំង៩នាក់ជាមន្រ្តីជាន់ខ្ពស់ នៃគណបក្សភ្លើងទៀនសម្រេចចិត្តវិលមករួមរស់ជាមួយមហាគ្រួសារគណបក្សប្រជាជន ក្រោមម្លប់ដឹកនាំសម្តេចតេជោ ហ៊ុន សែន:

១. លោក រ័ត្ន ចំរើន (ជាអនុប្រធានគណបក្សភ្លើងទៀនខេត្តស្វាយរៀង និងជាអតីតប្រធានគណបក្ស សម រង្សី ប្រចាំប្រទេសដាណឺម៉ាក (Denmark) តាំងពីឆ្នាំ ២០០៦-២០២៣
២. លោក វ៉ាន់ សឿន (ជាអនុប្រធានបក្សភ្លើងទៀន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង)
៣.លោក ប៊ិន សាវឿន (ជាសមាជិកប្រតិបត្តិស្រុករមាសហែក ភ្លើងទៀន ធ្លាប់ជាអតីតជំទប់ទី២បក្សសិទ្ធិមនុស្សឃុំជ្រៃធំ និងជាអតីតជំទប់ទី១បក្សសង្គ្រោះជាតិឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង)
៤.អ្នកស្រី សេក សោភ័ណ្ឌ (ជាបេក្ខភាពលេខរៀងទី៤ ភ្លើងទៀន ឃុំកំពង់ចំឡង ខេត្តស្វាយរៀង)
៥.លោក ខាត់  វណ្ណី  (អនុប្រធានភ្លើងទៀនស្រុកស្វាយជ្រុំ ស្វាយរៀង)
៦.លោក ម៉ៅ វី (ប្រតិបត្តិបេក្ខភាពលេខ១ភ្លើងទៀន ឃុំសំយោង ស្វាយរៀង ក៏ជាសមាជិកអចិន្រ្តៃស្រុកកំពង់រោទិ៍)
៧.លោក យុង  យឿន (ប្រតិបត្តិបេក្ខភាពលេខ១ភ្លើងទៀន ឃុំព្រៃធំ ក៏ជាសមាជិកអចិន្រ្តៃស្រុកកំពង់រោទិ៍ស្វាយរៀង)
៨.លោក កើត សារឿន  (ប្រតិបត្តិបេក្ខភាពលេខ១ ភ្លើងទៀន ឃុំថ្មី ក៏ជាសមាជិកអចិន្រ្តៃស្រុកកំពង់រោទិ៍ស្វាយរៀង)៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 24 December 2022 · Image
···

ខេត្តព្រៃវែង៖យោងតាមប្រភពពីក្រុមអាជីវករ អ្នករកស៊ីដឹកទំនិញរត់ពន្ធទំនិញ ឆ្លងដែន ចេញចូលពី ប្រទេសវៀតណាម មកកម្ពុជា នឹងពីកម្ពុជា ទៅប្រទេសវៀតណាម បានបង្ហើបថា៖ ចាប់តាំងពីលោក ខៀវ សារឿន ចូលកាន់តំណែង ជាប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ នោះមក គឺលោក ខៀវ សារឿន បានប្ដូរប្រព័ន្ធបង់លុយខុសពីមុន ក្នុងបំណងរក្សាការសម្ងាត់ កុំឱ្យបែកធ្លាយដល់អ្នកសារព័ត៌មាន ដោយលោក ខៀវ សារឿន បានកំណត់ឱ្យអាជីវករ ទៅបង់លុយដាក់ខែ នៅផ្ទះរបស់លោក ផ្ទាល់ ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ប៉ុន្តែករណីនេះ ត្រូវបានលោក ខៀវ សារឿន បដិសេធចោលថាជារឿងមិនពិត។

យោងតាមប្រភពបានឲ្យអ្នកសារព័ត៌មានដឹងថា កាលពីជំនាន់ លោក ផែន ភឿន ជាប្រធានស្នាក់ការតំបន់២

គឺមានការកំណត់យកលុយពីអាជីវករ ដាក់ហោប៉ាវដែរ ប៉ុន្តែមិនច្រើន ហើយក៏មិនតឹងតែង ដូចលោក ខៀវ សារឿន នៅពេលនេះនោះដែរ។ លុះដល់កំឡុង ពាក់កណ្ដាលឆ្នាំ២០២២ លោក ផែន ភឿន បានចូលនិវត្តន៍បាត់ទៅ ទើប​លោក ខៀវ សារឿន ក៏ចូលកាន់តំណែងជាប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាប បទល្មើសរត់ពន្ធ ជំនួសវិញ។

ប្រភពបានបន្តថាក្រោយបានកាន់តំណែងនេះភ្លាម លោក ខៀវ សារឿន បានរៀបចំប្រព័ន្ធគ្រប់គ្រងថ្មី ដោយគាបយកលុយពីអាជីវករ អ្នកដឹកទំនិញពីវៀតណាម ចូលខ្មែរ ច្រើនជាងមុន ជាហេតុនាំឱ្យអាជីវករ អ្នករកស៊ីរកប្រាក់ចំណេញលែងបាន។

បើតាមក្រុមឈ្មួញប្រាប់ថា លោក ខៀវ សារឿន ប្រធានស្នាក់ការតំបន់២ បានកំណត់យកលុយពីពួកគាត់ សម្រាប់រថយន្តធុនតូច ក្នុង១ជើងៗចំនួន២០ម៉ឺនរៀលជាកំហិត ឯរថយន្តធុនមធ្យម យកចាប់ពី៣០ម៉ឺនរៀល ទៅ៥០ម៉ឺនរៀល ក្នុង១ជើង រថយន្តធុនធំ យកចាប់ពី៥០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀលក្នុង១ជើង។ ក្នុងនោះ បើសម្រាប់ រថយន្តដឹកទំនិញសំខាន់ៗ ដូចជាគ្រឿងដែក គ្រឿងម៉ាស៊ីន ចេញពីវៀតណាម ចូលមកខ្មែរ ដោយឆ្លងកាត់ផ្លូវជាតិលេខ១ គឺលោក ខៀវ សារឿន កំណត់យកច្រើន រហូតដល់រាប់រយ រាប់ពាន់ដុល្លារឯណោះ ក្នុង១ជើងៗ។

ជាក់ស្ដែង អាជីវករអ្នកដឹកទំនិញ ពីវៀតណាម ចូលមកខ្មែរ តាមច្រកទ្វារព្រំដែនអន្តរជាតិចក្រី ដោយប្រើរថយន្តចំណុះ៥តោន គឺត្រូវបាន លោក ខៀវ សារឿន កំណត់យកក្នុង១ជើងចំនួន២០ម៉ឺនរៀល ជាកំហិត ពោលគឺ ការបង់លុយទាំងនោះ មិនដែលមានក្រដាសស្នាម ឬចុងសន្លឹក បង្កាន់ដៃបង់ពន្ធចូលរដ្ឋអ្វីទាំងអស់ ហើយក៏មិនមែនដឹក១ជើង បង់១ជើង នៅស្នាក់ការគយចល័ត ផ្លូវជាតិលេខ១ នៅត្រង់ចំណុចឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដូចមុនៗនោះឡើយ ដោយលោក ខៀវ សារឿន គិតជាខែ និងរាប់ជើងឡាន ដោយស្នាក់ការគយចល័ត ផ្លូវជាតិលេខ១ នៅត្រង់ចំណុចឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង គ្រាន់តែជាកន្លែងពិនិត្យឯកសារ និងរាប់ក្បាលឡានប៉ុណ្ណោះ ដើម្បីគាបឱ្យក្រុមឈ្មួញ ទៅបង់លុយនៅផ្ទះរបស់លោក ខៀវ សារឿន ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង ផ្តាល់យ៉ាងទៀងទាត់វិញ។

ជុំវិញការចោទប្រកាន់បែបនេះ នៅថ្ងៃសៅរិ៍នេះ លោក ខៀវ សារឿន ប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកមួយថា៖ «លោកមិនបានយកលុយពីអាជីវករទេ ហើយក៏ពុំមាន ករណីបង់លុយដល់ផ្ទះអ្វីដែរ»។

សូមបញ្ជាក់ថា គេសង្កេតឃើញ ក្រុមឈ្មួញជាច្រើននាក់ មានទាំងខ្នាតតូច និងខ្នាតធំ បាននាំគ្នាសម្រុកដឹកជញ្ជូនទំនិញ ផ្សេងៗដូចជា៖ .គ្រឿងដែក.គ្រឿងជ័រ. ឥវ៉ាន់ចាប់ហួយ.បន្លែផ្លែឈើ.ត្រីសាច់. ចេញពីវៀតណាម ចូលមកកម្ពុជា ដោយគេចពន្ធនិងបង់ពន្ធមិនគ្រប់ តាមច្រកទ្វារព្រំដែននានា ទាំងថ្ងៃ ទាំងយប់ គ្មានឈប់ឈរ ជាហេតុនាំឱ្យសមត្ថកិច្ចជំនាញគយ ដេកចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់ជាថ្នូរ និងមិនបង្ក្រាប ទំនិញគេចពន្ធ ឬផាកពិន័យចូលរដ្ឋ ហើយករណីនេះ នាំឲ្យមានការបាត់បង់ចំណួលជាតិ យ៉ាងច្រើនក្នុង១ខែៗ៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 18 October 2021 · Image
···

ខេត្តស្វាយរៀង៖បុរសខ្មែរនិងវៀតណាម២នាក់ ត្រូវបានចាប់ខ្លួនរួមជាមួយវត្ថុតាងថ្នាំញៀន ជិត២០គីឡូក្រាម។

មន្ត្រីប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទីនៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកអែម សុវណ្ណារិទ្ធិ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនមដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។

១.ឈ្មោះ ឡេ វ៉ាន់ថ អាយុ១៨ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅកាន់ប្រទេសវៀតណាម)។

២.ឈ្មោះ វ៉ាន់ សុផា អាយុ២០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅកាន់ប្រទេសវៀតណាម)។

មន្ត្រីបានបន្តថា ប្រតិបត្តិការនេះ រឹបអូសយកវត្ថុតាងរួមមាន:

– ថ្នាំញៀន ប្រភេទហេរ៉ូអុីន ទម្ងន់ ៣៥០២ក្រាម

– ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ២៩៨៦ក្រាម

– ថ្នាំញៀន ប្រភេទកេតាមីន ទម្ងន់ ១៣០០០ក្រាម(សរុបទម្ងន់ ១៩kg៤៨៨ក្រាម)

– អាវុធខ្លីធុន K54ចំនួន០១ដើម បង់០១ គ្រាប់ចំនួន០៨គ្រាប់

– ម៉ូតូ ០១គ្រឿងនិងកាបូបធំ សំរាប់ដាក់គ្រឿងញៀនចំនួន០១។

បច្ចុប្បន្នកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន ខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្ត៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 13 August 2021 · Image
···

ខេត្តស្វាយរៀង៖លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា៖ បច្ចុប្បន្នស្ថានភាពកូវីដ១៩ នៅកម្ពុជា បាននឹងកំពុងឈានទៅរកភាពកាន់តែប្រសើរហើយ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថា ទាំងចំនួនអ្នកឆ្លង និងអ្នកស្លាប់បានថយចុះគួរឲ្យត់សម្គាល់ ក្រោមការគិតគូរ និងការយកចិត្តទុក្ខដាក់ខ្ពស់ ពីសំណាក់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីដោយបានដាក់ចេញនូវវិធានការ ជាបន្តបន្ទាប់ និងការគិតគូរដល់សុខុមាលភាព របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។ ប៉ុន្តែទោះជាយ៉ាងនេះកី្ត យើងក៏នៅតែបារម្មណ៍អំពីការឆ្លងនៃមេរោគបំផ្លែងខ្លួនថ្មី ដែលតា (ដែលការចម្លងមានល្បឿនលឿន) ដែលទាមទារឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ត្រីសុខាភិបាល ត្រូវបង្កើនការយកចិត្តទុក្ខដាក់ក្នុងការការពារបន្ថែមមួយកម្រិតទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់ផ្តាច់នៃការចម្លងដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ។

លោកស្រី បន្តថាជំនួយដែលបានផ្តល់ជូននាពេលនេះ គឺជាការចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋ កំពុងជួបប្រទះនូវជីវភាពខ្វះខាត និងជួបការលំបាកនៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ជាពិសេស បានជួយសម្រាលបន្ទុក ដល់ពលករចំណាកស្រុក ដែលបានត្រលប់មកបន្តធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ នៃខេត្តស្វាយរៀង។

លោកស្រី ម៉ែន សំអន ថ្លែងបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រគល់អំណោយ និងស្បៀង សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនរដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកមិញនេះ។

សូមជម្រាបថាអំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀងថ្ងៃនេះ រួមមាន៖ សម្លៀកបំពាក់ពេទ្យ PPE ១.០០០ឈុត អង្ករ ២តោន ទឹកសុទ្ធ ២០០កេស ម៉ាស ១០០.០០០ម៉ាស ថ្នាំបុរាណចិន ៤០០ប្រអប់ ស្បែកជើង ១០០គូរ មី ១០០កេស ត្រីខ ១០០កេស ភួយ ៥០០ភួយ ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ ក្នុងនោះផងដែរក៏មានអំណោយរបស់សមាគមមិត្តភាពកម្ពុជា-ចិន រួមមាន៖ ម៉ាស៊ីនជំនួយ អ៊ុកស៊ីហ្សែន ១ ម៉ាស់ និងអាវពេទ្យផងដែរ៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 11 August 2021 · Image
···

ខេត្តស្វាយរៀង៖លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំណរគុណដល់ លោកស្រី ចាន់ កន្និកា ដែលបានបរិច្ចាក នូវធនធានដ៏ច្រើននាពេលនេះ ដើម្បីចូលរួមចំណែកក្នុងសម្រាលបន្ទុករាជរដ្ឋាភិបាលក្នុងបរិការណ៍កូវីដ ១៩។

លោកស្រី ម៉ែន សំអន ថ្លែងអំណរគុណ លោកស្រី ចាន់ កន្និកា អគ្គនាយិកា ក្រុមហ៊ុន ស៊ី ខេ ខេ អ៊ិនវេសម៉ិន ឯ.ក នៅរសៀល ថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួង។

លោកស្រី ម៉ែន សំអន បានបន្តទៀតថា៖ សកម្មភាពមនុស្សធម៌ទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃរបស់វិស័យឯកជន ដែលបានជួយដល់រាជរដ្ឋាភិបាល ក៏ដូចជាការជួយដល់ការងារមនុស្សធម៌ (ឧបត្ថម្ភណ្ឌលថែទាំកុមារកំព្រាខេត្តស្វាយរៀង និងឧបត្ថម្ភអង្គការអាហ្វេស៊ីបកម្ពុជា ) ជួយដល់ប្រជាពលរដ្ឋ កំពុងជួបប្រទះនូវជីវភាពខ្វះខាត និងជួបការលំបាកនៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ជាពិសេស បានជួយសម្រាលបន្ទុកដល់ពលករចំណាកស្រុក ដែលបានត្រលប់មកបន្តធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះនៃខេត្តស្វាយរៀង ស្របតាមអានុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ ដែលផ្តោតជាសំខាន់លើការយកចិត្តទុកដាក់ដល់ពលករ ដែលបានឆ្លងចូលមកស្រុកកំណើត តាមតំបន់ព្រំដែនកម្ពុជា ថៃ។

អំណោយសប្បុរសធម៌ រួមមាន៖ អង្ករ ១០តោន ម៉ាស់ ១០កេសធំ និងទឹកថ្នាំសម្លាប់មេរោគ ចំនួន ២០០លីត្រ៕SRP

❤️ 0
💬 0
🔄 Repost
Older posts
Newer posts
← Previous Page1 Page2 Page3 Page4 Next →
© 2026 srpostnew.com. All Rights Reserved!