ខេត្តពោធិ៍សាត់៖ មនុស្សចំនួនពីរនាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួនពីរករណី។
ករណីទី១ នៅវេលាម៉ោង១៨”០០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវបំបែកជាបួន
បេនរថយន្តក្រវាញ ភូមិ/សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់។ បង្កឡើងដោយរថយន្តម៉ាក HILUKVIGO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AC- ៧៤៨៩ បុកម៉ូតូម៉ាកហុងដាវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ ១M -០៦៦២ បើកបរដោយឈ្មោះ កង ចាន់ធឿន ភេទប្រុស អាយុ ៦៤ឆ្នាំ ខ្មែរ រស់ភូមិធ្នួសតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្ដាលឱ្យស្លាប់។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។
ករណីទី 2 នៅវេលាម៉ោង១”១៥នាទី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ម៉ូតូម៉ាកហុងដាវេវអាល់ហ្វា ពណ៌ខ្មៅ (គ្មានស្លាកលេខ) បើកបរដោយឈ្មោះ ទិត្យ ទេព ភេទប្រុស អាយុ ៣៧ឆ្នាំ ខ្មែរ បុករថយន្តម៉ាក Lexus ៤០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ២Y -២៦២៧
បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ។
ចំណែកអ្នកបើករថយន្តរត់គេចខ្លួនបាត់។
បច្ចុប្បន្ន៖ សពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារ វត្ថុតាងរក្សាទុកនៅនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំត្រពាំងជង៕