ប៊ុន វិចត្រ
31 March 2020 · Image
···
ភ្នំពេញ៖ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី។ ដែលកិច្ចប្រជុំនេះធ្វើឡើងនាព្រឹកមិញនេះនៅវិមានសន្តិភាព៕SRP
ភ្នំពេញ៖ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី។ ដែលកិច្ចប្រជុំនេះធ្វើឡើងនាព្រឹកមិញនេះនៅវិមានសន្តិភាព៕SRP
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ចំណាយពេលប្រមាណ៣ម៉ោង សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់គណ:អចិន្រៃ្តយ៍ គណៈរដ្ឋមន្ត្រី ពិនិត្យពិភាក្សាទៅលើសេចក្តី ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្នុងខណ:ប្រទេសជាតិ ក៏ដូចជាពិភពលោក ទាំងមូល កំពុងរីករាលដាលនៃជំងឺកូវីដ១៩ មានលក្ខណះជាសកលនោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ននៅឡើយនោះទេ ដូច្នេះការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ន។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ កុំឱ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់ប្រជាពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។ ដូចគ្នានឹងប្រសាសន៍លើកឡើងរបស់សម្តេចតេជោ នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីការអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៣៣ នីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ
ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ០៩រូបសច្ចាប្រណិធាន ចូលកាន់តំណែង ក្នុង ព្រះបរមរាជវាំង បន្ទាប់ពីត្រូវបានតែងតាំង។ នៅរសៀលថ្ងៃទី៣០ ខែមីនាម្សិលមិញ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ពិធីសច្ចាប្រណិធានចូលកាន់តំណែងត្រូវបានប្រារព្ធធ្វើ ចំពោះព្រះបរមឆាយាលក្ខណ៍ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះភ័ក្រ្តនៃសម្តេចព្រះមហាសង្ឈរាជទាំងពីរគណៈ និងទេវតាថែរក្សាព្រះមហាសេ្វតច្ឆត្រ នៃឥស្សរជនជាតិក្រោយទទួលបានព្រះរាជក្រឹត្យ តែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យកែសម្រួលតែងតាំងសមាសភាពរដ្ឋមន្ត្រីថ្មី ក្នុងនោះតែងតាំងឥស្សរជនជាទេសរដ្ឋមន្ត្រីចំនួន៥រូប ព្រមទាំងកែសម្រួល និងតែងតាំងសមាសភាពរដ្ឋមន្ត្រីថ្មីចំនួន០៤រូប តបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្រាប់តំណែងជាទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស មានឥស្សរជន ៤រូប រួមមាន លោក ហ៊ឹម ឆែម ,លោក អង្គ វង្សវឌ្ឍានា , លោក ត្រាំ អ៉ីវតឹក និង លោក ពេជ្រ ប៊ុនធិន ដោយឡែក លោក ចម
ភ្នំពេញ៖លោក ឌីមីទ្រី ធ្វីតកូស(Dmitri Tsvetkov)ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីដែលក្នុងអាកាសដែលលិកត្រូវបញ្ចប់បេសកកម្មកាទូតនៅព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រសៀលថ្ងៃចន្ទនេះថានៅក្នុងដំណាក់កាលខាងមុខនេះ រុស្ស៊ី នឹងផ្ដល់ជំនួយដល់កម្ពុជាជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ហើយនឹងជួយគាំទ្រដល់កម្ពុជាដើម្បីឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយលោកក៏បានជម្រាបជូនសម្ដេចតេជោផងដែរថា រុស្ស៊ីកំពុងតែត្រៀមរៀបចំបញ្ជូនម៉ាស មកផ្ដល់ជូនកម្ពុជា ដើម្បីជាការចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ផងដែរ ។ លោក ឌីមីទ្រី ធ្វីតកូស បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ និងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរដោយ លោកបានមកបំពេញបេសកកម្មការទូតរយៈពេល ៦ឆ្នាំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានការគាំទ្រ និងជួយជ្រោមជ្រែងយ៉ាងខ្លាំងពីសម្ដេចតេជោ ក៏ដូចជាមន្ត្រីថ្នាក់ដឹកនាំទាំងអស់របស់រាជាណាចក្រកម្ពុជា ដែលការគាំទ្រនេះធ្វើឲ្យលោកបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងបេសកកម្មកាទូត។ ក្នុងរយៈពេល ៦ ឆ្នាំនេះ កម្ពុជា និងរុស្ស៊ី បានចុះហត្ថលេខាលើឯកសារចំនួន ៦២ ហើយក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១៤ ផងដែរ។ ជាមួយនេះ លោកក៏បានរៀបចំឲ្យមានឱកាសដំណើរទស្សនកិច្ចរបស់លោក នាយករដ្ឋមន្ត្រីរុស្ស៊ី មកកាន់កម្ពុជា ក៏ដូចជាដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្ដេចតេជោទៅកាន់ប្រទេសរុស្ស៊ីផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឌីមីទ្រី
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នៅព្រឹកមិញនេះ ក្រោយអញ្ជើញចូលរួមកិច្ចប្រជុំសភា បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ នៅក្នុងឱកាសនៃការថ្លែងសន្និសីទសារព័ត៌មាននោះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងនូវចំណុចសំខាន់ៗចំនួន០៨ចំនុច ទាក់ទងទៅនូវវិធានការក៏ដូចជាការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជា៖ ១) សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីត្រៀមទប់ទល់នឹងជំងឺកូវីដ១៩ ។ ដោយសម្តេចតេជោបានប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីដាក់ប្រទេសកម្ពុជា ចូលក្នុងគ្រាអាសន្ន ក្នុងបំណងទប់ទល់ នឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ២) សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវប្រកាស នៅថ្ងៃសុក្រ ខាងមុខនេះ ដោយដាក់ឆ្លងគណៈរដ្ឋមន្ត្រី ហើយបញ្ជូនមករដ្ឋសភា ដើម្បីប្រជុំអនុម័តជាការប្រញាប់ ។ ប៉ុន្តែសម្តេចតេជោបន្ថែមថា ច្បាប់ថ្មីនេះ នឹងមិន ប្រើប្រាស់ភ្លាមនោះទេ ដោយគ្រាន់តែជាការត្រៀមបម្រុង ក្នុងពេលជំងឺកូវីដ១៩ រីករាលដាលខ្លាំង រហូតដល់យើងមិនអាចគ្រប់គ្រងបាន នៅពេលខាងមុខ។ ៣) សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឲ្យផ្អាក់ការនាំចេញអង្ករ និងស្រូវ តែអនុញ្ញាតឲ្យបន្តនាំចេញអង្ករក្រអូបតែប៉ុណ្ណោះ ដោយចាប់អនុវត្តចាប់ពីថ្ងៃទី០៥ ខែមេសា ២០២០តទៅ។
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកនេះ កំពុងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។ សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែមីនា គណៈអចិន្ត្រៃយ៍នៃរដ្ឋសភា ក៏បានសម្រេចលើកយកសំណើរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី មកបើកកិច្ចពិភាក្សា និងសម្រេចក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភាផងដែរ៕SRP
ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ តម្លើងឋានន្តរស័ក្កិដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌមន្ត្រីនគរបាលជាតិ កម្ពុជា នៃក្រសួងមហាផ្ទៃ០៣រូប៕SRP
ខេត្តត្បូងឃ្មុំ៖លោកហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធានសភាពសហព័ន្ធយុវជនកម្ពុជា ត្រូវជាកូនប្រុសទីពីររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបាននគរបាលចរាចណ៍ចាប់ផាកពិន័យ នៅព្រឹកមិញថ្ងៃទី២៩ខែមីនាឆ្នាំ២០២០នេះ។ នៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកហ៊ុន ម៉ានី បានសរសេរថា (ថ្ងៃមុនភ្នំពេញថ្ងៃនេះខេត្ត អរគុណពូៗប៉ូលិសដែលបានណែនាំនិងអនុវត្តច្បាប់សម្រាបសុវត្ថិភាពប្រជាពលរដ្ឋគ្រប់ៗរូប Happy Sunday everyone Stay safe and obey the law ) បើយោងតាមរូបភាព ដែល លោកហ៊ុន ម៉ានី បានបង្ហោះបីសន្លឹកនឹងមានខ្លឹមសារខាងលើ ក្នុងរូបភាពមួយដែល ជាបង្កាន់ដៃបង់ប្រាក់ ចេញដោយនគរបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា(ទឹកប្រាក់៦០០០០(ប្រាំមួយម៉ឺនរៀល) អត្ថន័យ ពិន័យលើករណីល្មើសនិងមាត្រា៩នៃអនុក្រឹតលេខ៨៥ អនក្រ.បក ចុះថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៥ ។ ស្លាកលេខយានយន្ត ភ្នំពេញ២AX១៨៣៥ ។ បើមើលតាមរូបភាពដែល លោកហ៊ុន ម៉ានី បានបង្ហោះ មិនមាននរណាផ្សេង ដែលអាចធ្វើដំណើរ ជាមួយរូបលោកនោះឡើយ។ ទំនងលោក ហ៊ុន ម៉ានី បើកបរតែម្នាក់ឯង។ ទោះយ៉ាងណា
ភ្នំពេញ៖សម្ដេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃនេះបានចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលខេត្តនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីវិធានការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រលប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ៕SRP
ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទូទាំងប្រទេស ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត មិនយោគយល់ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ តម្លាភាព ស្មើភាព និងមិនរើសអើង ហើយត្រូវសហការស្រាវជ្រាវ តាមចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលគេចខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យបានជាដាច់ខាត។ សម្ដេចក៏បញ្ជាថ្នាក់ដឹកនាំនគរបាលចរាចរណ៍ទាំងអស់រៀបចំផែនការសកម្មភាព និងរៀបចំកម្លាំងតាមដាន ត្រួតពិនិត្យ និងគាំទ្រប្រតិបត្តិការអនុវត្តច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍ក្រោមឱវាទដើម្បីធានាភាពត្រឹត្រូវ។ សម្ដេចបានមានប្រសាសន៍ថាអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ ប្រជាពលរដ្ឋកាន់តែច្រើនបានប្រើប្រាស់យានយន្តគ្រប់ប្រភេទកើនឡើងជារៀងរាល់ឆ្នាំ ខណៈរាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងខិតខំអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យបានដឹងពីការអនុវត្តច្បាប់ និងគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែយ៉ាងណាក៏ដោយ សណ្ដាប់ធ្នាប់ចរាចរណ៍នៅតែជាបញ្ហាស្មុគស្មាញ ពិសេសគ្រោះថ្នាក់ចរាចរណ៍បានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បណ្ដាលឱ្យពលរដ្ឋរងរបួស ស្លាប់ និងខូចខាតទ្រព្យសម្បត្តិទាំងរដ្ឋ និងឯកជនជាច្រើន ។ ជាក់ស្ដែងបើប្រៀធៀបនឹងឆ្នាំ២០១៨ គឺនៅឆ្នាំ២០១៩កន្លងទៅ សម្ដេចបានមានប្រសាសន៍ថាគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង៨៥៤លើក ស្មើនឹង២៦ភាគរយ ក្នុងនោះមានអ្នកស្លាប់២២០នាក់ ស្មើនឹង១២ភាគរយ និងអ្នករងរបួស១៣៧១នាក់ ស្មើនឹង២៩ភាគរយ។ ដូច្នេះហើយ ឆ្លើយតបនឹងកំណើននេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចប្រកាសរឹតបន្តឹងការអនុវត្តច្បាប់ចាប់ពីឆ្នាំ២០២០ ។ ដោយផ្អែកលើការសិក្សាលើឥរិយាបទនៃការគោរពច្បាប់ និងបទពិសោធន៍ពីក្រៅប្រទេស រាជរដ្ឋាភិបាលក៏បានធ្វើវិសោធនកម្មអនុក្រឹត្យស្ដីពីការពិន័យអន្តរកាណ៍ ដោយបង្កើនប្រាក់ពិន័យពី៣ទៅ៥ដង ដើម្បីជំរុញការគោរព និងអនុវត្ត