Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ស៊ើបអង្កេត នយោបាយ មិត្តអ្នកអាន

ប៊ុន វិចត្រ 31 October 2022 · Image
···

ខេត្តព្រះវិហារ៖មានការលើកឡើងថាលោកចាប កុយ ប្រធានមន្ទីរ​ធនធានទឹក​និងឧត្តុនិយម​ ខេត្តព្រះវិហារ នៅក្នុងឆ្នាំ២០២២នេះ ត្រូវមន្ត្រីនៅក្នុងខេត្ត បង្ហើបថា លោកប្រធានមន្ទីររូបនេះ ទទួលបានប្រាក់ចំណេញ ពីការចំណាយលុយរដ្ឋ ពីចន្លោះពី៧០០ ទៅដល់ជិត៨០០លានរៀល លើការចំណាយ ថវិកា សរុបខ្ទង ១ពាន់លានរៀល ដែលជាគម្រោងថែទាំប្រព័ន្ធធារាសាស្រ្ត របស់ក្រសួងសាមុី និងគម្រោងរបស់មន្ទីរ រួមនិងការជុសជុលអគារ ចាក់សាប រៀបចំប្រព័ន្ធ លូបង្ហូទឹកនៅក្នុងមន្ទីរផងដែរ។

ប្រភពបានបង្ហើបទៀតថា នៅឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧត្តុនិយម បានប្រគល់កិច្ចសន្យា អោយ មន្ទីរ​ធនធានទឹក​និងឧត្តុនិយម​ខេត្តព្រះវិហារ អនុវត្តន៏ការងារជុសជុលនូវប្រព័ន្ធធារាសាស្រ្តចំនួន៧កន្លែង ក្នុងតម្លៃជាង៦០០លានរៀល។ ក្រៅពីនោះ មន្ទីរ​ធនធានទឹក​និងឧត្តុនិយម​ខេត្តព្រះវិហារ មានគម្រោងផ្ទាល់ខ្លួនក្នុងការថែទាំនិងជុសជុលប្រព័ន្ធធារាសាស្រ្តទំនប់នាគ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត តម្លៃជាង២៣០ លានរៀល ដោយដាក់ដេញថ្លៃ តែមិនប្រក្រតី។ នេះបើតាមផ្សារព័ត៌មានក្នុងស្រុកបានចេញផ្សាយកាលពីថ្មីៗនេះ។

ជុំវិញករណីនជទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ធីវី អនឡាញ នៅពុំទាន់ទទួលបានការបំភ្លឺពីលោកចាប កុយ ប្រធានមន្ទីរ​ធនធានទឹកខេត្តព្រះវិហារ នៅឡើយទេ រហូតដល់ថ្ងៃចន្ទនេះ។ តែទោះជាយ៉ាងណា លោកចាប កុយ ប្រធានមន្ទីរ​ធនធានទឹកខេត្តព្រះវិហារ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ៖ ការងារទាំងនេះមានការត្រួតពិនិត្យត្រឹមត្រូវ ពីហិរញវត្ថុ និងអភិបាលខេត្ត៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 17 October 2022 · Image
···

ខេត្តត្បូងឃ្មុំ៖មានការលើកឡើងថា ឈ្មួញទាំងធំ ទាំងតូច នាំចូលទំនិញ ពីវៀតណាម តាមច្រកដា ហៅច្រកដូង7ដើម យ៉ាងពេញបន្ទុក។ ករណីបែបនេះ គេសង្ស័យលោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង7ដើម ជាអ្នកបើកដៃឲ្យមានអំពើរត់ពន្ធ។

ប្រភពបានឲ្យដឹងថាទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រកព្រំដែនទ្វេភាគីដា បង់ពន្ធមិនដល់៥០ភាគរយនោះទេ ហើយក្រៅពីនេះ ឈ្មួញបែងចែកផលប្រយោជន៍ ជាមួយលោក មុយ បញ្ញារិទ្ធ និងសមត្ថកិច្ចស្ថាប័នផ្សេងៗទៀត។ ចំណែកមេៗគយក្នុងខេត្តត្បូងឃ្មុំ បណ្ដោយឲ្យលោក មុយ បញ្ញារិទ្ធ ធ្វើអ្វីៗតាមអំពើចិត្ត។

មន្រ្តីនៅច្រកព្រំដែនទ្វេភាគីដា បានឲ្យដឹងទៀតថា ឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីវៀតាម គឺជាប្រភពចំណូលដ៏ធំរបស់លោក មុយ បញ្ញារិទ្ធ រីឯឈ្មួញនាំចេញជ័រកៅស៊ូស្អុយ នាំចេញឈើ អុស ធ្យូង ដំឡូងមី និងកសិផលផ្សេងៗទៅវៀតណាមតាមច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង7ដើម ក៏ជាប្រភពចំណូលដ៏សំខាន់របស់លោក មុយ បញ្ញារិទ្ធ ផងដែរ។

បើទោះបីរឿងអាស្រូវរបស់លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង7ដើម ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ យ៉ាងណាក៏ដោយក៏មេៗគយនៅខេត្តត្បូងឃ្មុំ រក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ជាពិសេសលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនទាន់ចាត់វិធានការណាមួយទៅលើលោក មុយ បញ្ញារិទ្ធ​ នៅឡើយ។

ទីភ្នាក់ងារសៀមរាបប៉ុស្ដិ៍ ធីវី អនឡាញ មិនទាន់ទទួលបានការបំភ្លឺពីលោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកដា នៅឡើយទេ ដោយមិនមានលេខទូរស័ព្ទ៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 3 October 2022 · Image
···

ខេត្តសៀមរាប៖កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃចន្ទនេះកំពុងបើកការសាវជ្រាវ ស៊ើបអង្កេត ករណី ដែលមានព័ត៌មានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា អ្នកសុំទាន យកកូនកាំបិតកឹបនឹងចង្កេះពលរដ្ឋ ដើម្បីសុំលុយ។

នៅក្នុង account facebook ឈ្មោះ Bee Nang បានបង្ហោះសារថា៖ 02/10/2022 នៅវេលាម៉ោង 4ជាង មានអី ម្នាក់សុំទាននៅផ្លូវ60 ពេលខ្ញុំឈប់ម៉ូតូទិញអី ញាំគាត់ដើរមកជិតខ្ញុំហើយនិយាយខ្សឹបៗ អូន សុំលុយ 8ម៉ឺនមក ខ្ញុំនិយាយថាសុំទោសផងអី ខ្ញុំអត់មានទេ ខ្ញុំជូនអី 10000៛ គាត់និយាយ ថាបើមិនអោយទេគាត់នឹងចាក់ ព្រោះគាត់ដាក់ កូនកាំបិតកឹបនឹងចង្កេះ តែសំណាងល្អពូ សន្តិសុខគាត់ដើរមក អីនឹងគាត់ដើរចេញឡើង លឿន អ្នកលក់នឹងអត់បានចាប់អារម្មណ៍ទ (ខណះពេលនឹងខ្ញុំញ័រអស់ហើយ …) តែសូម ប្រុងប្រយ័ត្នទាំងអស់គ្នាណា អ្នកនៅសៀមរាប និងអ្នកខេត្តផ្សេង។

ស្នងការរងទទួលផែនកណ្ដាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត បានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមថា៖ ទទួលបាន ខ្ញុំនឹងស្រាវជ្រាវករណីនេះ។ ជាមួយគ្នានេះលោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលផែនកម្លាំងនគរបាបព្រហ្មទណ្ឌកម្រិតធ្ងន់ ក៏បានបញ្ជាក់ផងដែរថា៖ ករណីនេះកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងស្រាវជ្រាវ។

ទោះជាយ៉ាងណារហូតដល់ព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ នេះ គេនៅពុំទាន់ដឹងច្បាស់ថា ព័ត៌មានដែលបានបង្ហោះតាម facebook ខាងលើ ជាករណីការពិតឬយ៉ាងណានោះទេ ខណៈដែលកងកម្លាំងនគរបាលកំពុងបើកការសាវជ្រាវស្វែងរកការពិត៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 13 September 2022 · Image
···

ខេត្តឧត្តរមានជ័យ៖លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ កំពុងត្រូវបានរងការរិះគន់ថា បើកដៃឲ្យមានទំនិញគេចពន្ធយ៉ាងណាអធិបតេយ្យឆ្លងកាត់ខេត្តរមានជ័យ។

ប្រភពបានឲ្យដឹងថា ក្រុមឈ្មួញបានធ្វើការដឹកទំនិញតាមច្រកព្រំដែន ចូលមកខេត្តឧត្តរមានជ័យ ជាពិសេសតាម ច្រកទ្វារអន្តរជាតិជាំ សាង៉ាំ ដោយមានការឃុបឃិតគ្នាជាមួយប្រធានច្រកព្រំដែននេះផងដែរ នឹងការបើកដៃពីសំណាក់លោក ឈុន សុភមង្គលទើបប្រធានច្រកជាំ សាង៉ាំ ហ៊ានបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ស្រេចតែអំពើចិត្ត។

ករណីប្រធានការិយាល័យគយច្រកជាំសាង៉ាំបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុក ត្រូវបានគេដឹងថាជាប្រភពចំណូលដ៏សំខាន់របស់លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ ផងដែរ។

ហេតុដូច្នេះ លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គួរតែពិនិត្យឡើងវិញនូវ មិនប្រក្រតី របស់លោក ឈុន សុភមង្គល ដោយកន្លងមកក៏ដូចបច្ចុប្បន្នមានសារព័ត៌មានជាច្រើនបានចុះផ្សាយរឿងអាស្រូវជាបន្តបន្ទាប់ផងដែរ។

ជុំវិញការរិះគន់បែបនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ tv online មិនអាចទាក់ទងលោកឈុន សុភមង្គល ដើម្បីធ្វើការបំភ្លឺបានទេដោយសារមិនមានលេខទូរស័ព្ទ៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 4 September 2022 · Image
···

 

 

ភ្នំពេញ៖លោកព្រាប សុវត្ថិ ដែល​គេ​ស្គាល់​ថា ជា​អ្នកចម្រៀង ដ៏​ល្បីឈ្មោះ​ប្រចាំនៅ​កម្ពុជា និង​ក៏មាន​ក្របខ័ណ្ឌ​ជា​នាយទាហានជាន់ខ្ពស់ នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០៤៨៦៩៤ ឋានន្តរស័ក្តិ ថ្នាក់​វរសេនីយ៍ឯក ( ស័ក្តិ​៥ ) ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ សម្រេច​កាត់​ផ្ទៃដី ចំនួន​៤​ទីតាំង ស្ថិតនៅ​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មាន​ទំហំ​សរុប ២៩ ៨១៤​ម៉ែត្រក្រឡា ចេញពី​ផ្ទៃ​បឹង​តា​មោក « បឹង​កប់​ស្រូវ » ធ្វើ​អនុ​ប​យោគ ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ និង​ប្រទានកម្ម ជូន​ជា​កម្មសិទ្ធិ ដោយ​អនុក្រឹត្យ​លេខ ៧៥​អនក្រ​.​បក ចុះ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២២។

បើ​គិត​តាម​កាលបរិច្ឆេទ​ជាក់ស្តែង គឺ ​លោកព្រាប សុវត្ថិ ទទួលបាន​ចំណែក​ដី​ផ្ទៃ​បឹង​តា​មោក «បឹង​កប់​ស្រូវ» ជិត​៣​ហិកតា ធ្វើជា​កម្មសិទ្ធិ នោះ គឺ​នៅ​មុនពេល​រូបលោក ទទួលបាន​ការផ្តល់​គោរមងារ​ជា ឧកញ៉ា។ ទោះជាយ៉ាងណាគេនៅមិនទាន់​បានដឹង​អំពី​មូលហេតុ​ពិតប្រាកដ ដែល​នាំ​ឲ្យ ​លោក ព្រាប សុវត្ថិ ទទួលបាន​ចំណែក​ផ្ទៃដី​បឹង​តា​មោក « បឹង​កប់​ស្រូវ» ទំហំ​ជិត​៣​ហិកតា ជា​កម្មសិទ្ធិ ពី​រាជរដ្ឋាភិបាល​កម្ពុជា ​នៅឡើយ​ទេ។

លោក ព្រាប សុវត្ថិ ទទួលបាន​ការផ្តល់​គោរមងារ​ជា ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩២២/៤៤៣ ចុះ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២២៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 2 September 2022 · Image
···

ខេត្តសៀមរាប៖អាជ្ញាធរឃុំកំពង់ឃ្លាំង បានចេញលិខិតបំភ្លឺមួយ ជុំវិញការចុះផ្សាយរបស់សារព័ត៌មានសៀមរាបប៉ុស្ដិ៍ ស្ដីពីភាពមិនប្រក្រតី នៃដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ ២០២២។

នេះបើយោងតាមលិខិតបំភ្លឺរបស់ឃុំកំពង់ឃ្លាំង ចុះថ្ងៃទី ២ ខែសីហាឆ្នាំ ២០២២ ដែលចុះហត្ថលេខា ដោយមេឃុំ ប៉ា ប៉ូរ ដែលអង្គភាពទីភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្តិ៍ទទួលបាននៅថ្ងៃសុក្រនេះ។

សូមបញ្ជាក់ថាឃុំកំពង់ឃ្លាំង មានការរីកចម្រើន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ បានកសាងឡើងជាបន្តបន្ទាប់ ក្នុងនោះដូចជាការស្ថាបនាផ្លូវបេតុង ជាដើម៕SRP

❤️ 0
💬 0
🔄 Repost
ប៊ុន វិចត្រ 2 September 2022 · Image
···

ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​អភិបាអភិបាលខេត្ត​កណ្តាល ចុះ​ស្រាវជ្រាវ ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី រវាង​ប្រជាពលរដ្ឋ​ជាមួយ​លោក ម៉ឹង យូ​ឡេង ប្រធាន​ធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកណ្តាល ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ដែលមាន​ចែង​ជា​ធរមាន​។

ការស្នើ​ឲ្យ​ចុះ​ស្រាវជ្រាវ ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នេះ គឺ​បាន​ធ្វើឡើង បន្ទាប់ពី​មាន​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

​ប្រជាពលរដ្ឋ បាន​ប្តឹង​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកណ្តាល ដោយបាន​ចោទប្រកាន់ថា បាន​រំលា​ភយ​កដី​លំនៅដ្ឋាន​របស់ខ្លួន ដែល​បានរស់នៅ​គ្រប់គ្រង​លើដី​នេះ​ជិត ៤០​ឆ្នាំ​មកហើយ​។

​ប្រជាពលរដ្ឋ​ម្ចាស់​ដី បានដាក់​ពាក្យស្នើសុំ​អន្តរាគមន៍​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​សុំ​អន្តរាគមន៍​ទៅ​រដ្ឋបាល​ខេត្តកណ្តាល ព​ន្លឿ​ន​ដោះស្រាយ​ទំនាស់​ដីធ្លី ជាមួយ​លោក ម៉ឹង យូ​ឡេង ដែល​បាន​រំលោភបំពាណ​យក​ដី​របស់គាត់ ដែល​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨៤ រហូតមកដល់​បច្ចុប្បន្ន អស់​រយៈពេល ៣៨​ឆ្នាំ ដែលមាន​ទំហំ​ដី​ទទឹង ២០ ម៉ែត្រ និង​បណ្តោយ ២០ ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល។

​បន្ទាប់ពី​ទទួលបាន​ពាក្យស្នើសុំ​អន្តរាគមន៍ សម្តេច​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចំណារ​ឲ្យ​ស្រាវជ្រាវ ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី រវាង​ប្រជាពលរដ្ឋ​ជាមួយ​លោក ម៉ឹង យូ​ឡេង។

​ពាក់ព័ន្ធ​ករណី​ទំនាស់​ដីធ្លី​នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ បានធ្វើ​លិខិត​ជម្រាប​ទៅ​លោក គង់ សុ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល ឲ្យ​ចាត់ចែង​ឲ្យ​មាន​ការចុះ​សិក្សា​ស្រាវជ្រាវ ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ខាងលើ​ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្ត ដែលមាន​ចែង​ជា​ធរមាន រួច​ធ្វើការ​ឆ្លើយតប​ទៅ​សា​ម៉ី​សំណើ​វិញ​។

​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ ឈ្មោះ សាំង សា​រ៉ុ​ម បានដាក់​ពាក្យបណ្តឹង ប្តឹង​លោក ម៉ឹង យូ​ឡេង រំលោភ​ដី​របស់ខ្លួន ដែលមាន​ទំហំ ២០​ម៉ែត្រ គុណ​នឹង ២០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ជិត ៤០​ឆ្នាំ​មកហើយ តាំងពី​ជំនាន់​លោក ម៉ៅ ភា​រុណ ជា​អភិបាលខេត្ត រហូតមកដល់​លោក គង់ សុ​ភ័​ណ្ឌ នៅតែ​គ្មាន​ដំណោះស្រាយ ទើបបានជា​គាត់ បានដាក់​ពាក្យសុំ​កិច្ច​អន្តរាគមន៍ ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​រដ្ឋបាល​ខេត្តកណ្តាល ព​ន្លឿ​ន​ការដោះស្រាយ។

​ចំណែក មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ បានចេញ​លិខិត​បំភ្លឺ​លេខ ០៥០៧ សក​.​កណ ដែលមាន​ខ្លឹមសារ បញ្ជាក់ថាៈ ទីតាំង​ដី​ដែល​លោក សាំង សា​រ៉ុ​ម បាន​អាស្រ័យ​ផល​រស់នៅ​នេះ គឺជា​ទីតាំង​ដែល​បម្រុង​ទុក​អភិវឌ្ឍន៍​ធ្វើ​ស្ថានីយ៍​បូមទឹក​៕SRP

❤️ 0
💬 0
🔄 Repost
Older posts
Newer posts
← Previous Page1 … Page55 Page56 Page57 … Page81 Next →
© 2026 srpostnew.com. All Rights Reserved!