Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

Avatar photoសៀមរាប ប៉ុស្តិ៍

Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅមុននេះបន្តិចបានលើកឡើងថាខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសអោយបានជ្រាបបន្ថែមលើការប្រកាសរបស់នាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនអោយចាយដូចពាក្យចចាមអារាមនោះទេ។ ក្នុងករណីប្រសិនបើមានការបញ្ឈប់អោយចរាចរណ៍ចាយលុយក្រដាស់ប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការពីធនាគារជាតិនៃកម្ពុជាមិនខាន។

សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ចាយវាយក្រដាសប្រាក់អាមេរិកប្រភេទ ($1,$2,$5) ដោយសេរីដោយគ្មានការកាត់ទឹកឬកាត់ផុកអ្វីទាំងអស់។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ បនិងចៀសផុតពីជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២០

ខេត្តកែប៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃស ម្តេច ស ខេង នៅព្រឹកមិញបាន អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តកែប នៅសាលាខេត្តកែប។
សូមបញ្ជាក់ថាព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប ជាអភិបាលខេត្តកែប ជំនួសលោក កែន សត្ថា អតីតអភិបាលខេត្ត ត្រូវតែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី។ ក្នុងនោះដែរលោក វ៉ៅ សុខា អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសតែងតាំងជាអភិបាលរងខេត្តកែបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២០

ខេត្តកំពង់ចាម៖លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងវាយតម្លៃខ្ពស់ និង​​កោតសរសើរ​ចំពោះ​កងកម្លាំង​នគរបាល​ខេត្ត​កំពង់ចាម​ ដែលបានអនុវត្តតួនាទីភារកិច្ច ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​ បានល្អប្រសើរ ព្រមទាំង​បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ផងដែរ​។ ជាមួយគ្នា​នោះ​ លោក​អភិបាល​ខេត្ត​ ក៏​បាន​ផ្តាំផ្ញើរដល់សិក្ខាម​ទាំងអស់​ ត្រូវ​ខិតខំ​យកចិត្តទុកដាក់រៀនសូត្រ ស្តាប់ និងអនុវត្តតាមការបង្ហាត់បង្ហាញរបស់គ្រូឧទ្ទេស ដើម្បីទទួលបានចំណេះជំនាញសម្រាប់យកទៅ អនុវត្តលើការងារតាម​អង្គភាព​រៀងៗខ្លួន​។
លោកថ្លែងយ៉ាងដូច្នេះនៅព្រឹកមិញក្នុងពេលអញ្ជើញចូលរួមប្រារព្ធពិធីបិទវគ្គបណ្ដុះបណ្ដាល​កង​កិត្តិយស​ និង​បេីក​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​ថ្មី​ ​ជំនាន់​ទី​១​ នៅស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម។
បេី​តាម​របាយការណ៍​​ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹង​ថា​ ដោយអនុវត្តតាមផែនការសកម្មភាពឆ្នាំ២០២០ របស់ស្នងការរដ្ឋាននគរបាលខេត្ត ស្តីពីការបង្កើនធនធានមនុស្ស លើកកម្ពស់សមត្ថភាពជំនាញ ការគោរពវិន័យ ភាពថ្លៃថ្នូរមន្រ្តីនគរបាលជាតិ ស្របតាមវិជ្ជាជីវៈមន្ត្រីនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្ត​ បានបើកវគ្គបណ្តុះបណ្តាលរយៈពេល១៥ថ្ងៃ ដល់កងកិត្តិយស ចំនួន៤១នាក់ ដែលមកពីតាមអង្គភាព-ការិយាល័យជំនាញ និងបានបើកវគ្គបណ្តុះបណ្តាលបឋមដល់មន្ត្រីនគរបាលក្របខ័ណ្ឌ​ ថ្មីជំនាន់ទី១ ចំនួន១០០នាក់ ក្នុងនោះជា​នារី៣៤នាក់ ដែលមានរយៈពេល៣០ថ្ងៃ។
សូមជម្រាបផងដែរថាក្នុង​ពិធី​នេះ​ដែរ​ លោក​​អភិបាលខេត្ត​ ក៏បានឧបត្ថម្ភថវិកា​ ចំនួន១០លានរៀល​ ដល់​ស្នងការដ្ឋាន​នគរបាលខេត្ត​កំពង់ចាម​ សម្រាប់​ផ្ដល់ជូនដល់​ សិក្ខាកាមកងកិត្តិយស និងសិក្ខាកាមមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មី ព្រមទាំងគ្រូបង្គោល សរុបចំនួន១៥២នាក់។​ ក្នុងនោះលោកឧត្តមសេនីយ៍ស្នងការ​ ក៏បានផ្ដល់ជូនអាវយឺតម្នាក់០១សរុបចំនួន១៥២អាវ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា
គោឈ្មោលចំនួនពីរក្បាលត្រូវរន្ទះបាញ់បណ្តាលអោយងាប់ភ្លាមៗនៅក្នុងរោងគោក្បែរផ្ទះចំងាយប្រមាណ៦០ម៉ែត្រ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ៦ល្ងាចខណ:មានភ្លៀងលាយឡំ ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ នាថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នរគរធំ ក្រុងសៀមរាប។ ដោយម្ចាស់បានយកមកចងនៅរោងគោខាងជើងផ្ទះចំងាយប្រហែល ៦០ម៉ែត្រ។ តាមប្រភពពីសមត្ថកិច្ចថាករណីគ្រោះធម្មជាតិ(រន្ទះបាញ់គោ២ក្បាលព៌ណក្រហម បណ្តាលឲ្យស្លាប់នេះ) ម្ចាស់គោ មានឈ្មោះ បាន
ងុិក ភេទ ប្រុសអាយុ៥៣ឆ្នាំរស់នៅ ភូមិក្រវ៉ាន់ សង្កាត់នរគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។គួរបញ្ជក់ផងដែរថារយ:ពេលប៉ន្មានថ្ងៃកន្លងទៅថ្មីនេះក្នុងខេត្តសៀមរាបក៏មាន ខ្យល់កន្រ្តាក់បណ្តាលរលំដើមឈើ និងឆក់គោស្លាប់១ក្បាលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២០

ខេត្តកំពង់ធំ៖មន្រ្ដីផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម សហការណ៍ជាមួយក្រុមអន្តរាគមន៍ នៃខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានរឆបអូសចឈើហ៊ុបមូលប្រភេទក្រៅលំដាប់ថ្នាក់ចំនួន ០៦កំណាត់ ស្មើនឹង ៣ម៉ែត្រត្រីគុណ០៨៧ និងឈើហ៊ុបមូលប្រភេទលេខ៣ចំនួន ០៦កំណាត់ ស្មើនឹង ០៣ម៉ែត្រត្រីគុណ១៦៥ ដែលប្រព្រឹត្តឡើងដោយជនមិនស្គាល់អត្តសញ្ញាណ ធើ្វសន្និធិនៅខាងជើងតំបន់ភ្នំរាំង ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ បច្ចុប្បន្ន ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានដឹកជញ្ជូនវត្ថុតាងយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២០

ខេត្តកំពង់ចាម៖ក្មេងចំនួន០៣នាក់បានលង់ទឹកស្លាប់ខណ:នាំគ្នាទៅរាវខ្ចៅ។  ហេតុការណ៍បានកើតឡើងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នៅវេលាម៉ោង១៤និង៤០នាទីនៅចំណុចកោះតាកែ ស្ថិតក្នុងភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់។

ជនរងគ្រោះទី

១.ឈ្មោះ សាយ ម៉េងលី ភេទប្រុស អាយុ១០ឆ្នាំ
២.ឈ្មោះ ទ្រី គឹមធាង ភេទស្រី អាយុ១៣ឆ្នាំ
៣.ឈ្មោះ ទ្រី គឹមសៀក ភេទស្រី អាយុ១០ឆ្នាំ។

ជនរងគ្រោះទាំងបីមានទីលំនៅភូមិព្រែករលួស ឃុំព្រែកបាកក្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សមត្ថកិច្ចថាមូលហេតុ ក្មេងទាំង០៣នាក់ នាំគ្នាទៅរាវខ្ចៅ ហើយ ក៏លង់ទឹកស្លាប់តែម្ដង។

បញ្ជាក់រហូតដល់ម៉ោង១៧ថ្ងៃម្សិលមិញដដែលសាកសពក្មេងរកឃើញចំនួន០២នាក់ បាត់ម្នាក់ឈ្មោះទ្រី គឹមធាង រកមិនទាន់ឃើញ។កម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋកំពុងបន្តរកសាកសពម្នាក់ទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២០

ខេត្តសៀមរាប៖តុលាការបានសម្រេចលើក ពេលជម្រះ សំណុំរឿងព្រហ្មទណ្ឌ ដែលដើមបណ្តឹងប្តឹងទាមទារសំណង១.២០០.០០០ដុល្លារ។
អង្គសវនាការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០ ដែលមានលោកមុយ សុភក្ត្រ័ ចៅក្រមជំនំុជម្រះ លោកស្រេង វុទ្ធា តំណាងអយ្យការលោកទី សុខណាង ជាក្រឡាបញ្ជី និងវត្តមានគូរភាគី។ ប៉ុន្តែត្រូវបានសម្រេចលើកពេលទៅថ្ងៃទី៣ខែមិថុនាឆ្នាំ២០២០វិញ ដោយសាអស់ពេលសម្រាប់សាកសួរ និងសាក្សីដើមបណ្តឹងចូលបំភ្លឺមិនទាន់គ្រប់ចំនួន។
ដើមបណ្តឹង នៃសំណុំរឿងព្រហ្មទណ្ឌលេខ១១៦ចុះថ្ងៃទី៧ខែកុម្ភ:ឆ្នាំ២០១៩មានឈ្មោះស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប។ ចំណែកចុងបណ្តឹងមានឈ្មោះគង់ មង្គល ប្រធានសហគមន៍បឹងពារាំង រួមនិងមន្ត្រីសហគមន៍៤នាក់ទៀត។
នៅមុខតុលាការខេត្តម្សិលមិញ លោកស៊ីម ឈីវឈានពិសិដ្ឋ បានផ្តល់បទ សម្ភាសន៍ថា អង្គសវនាការនេះតុលាការបានលើក ពេលហើយ។ តែបណ្តឹងដែលរូបលោកប្តឹងទាមទារសំណង១.២០០.០០០ដុល្លារ គឺមិនអាចថយក្រោយឡើយ ត្បិតពួកគេព្រួតគ្នាវាយមកលើរូបលោកយ៉ាងព្រៃផ្សៃ។ រឿងនេះលោករំពឹងថា តុលាការនិងកាត់ក្តីដោយយុត្តិធម៌ដល់រូបលោក។
លោកសិទ្ធបន្តថា កាលពីម៉ោងជាង៧យប់ ថ្ងៃទី២៦ខែមករា ឆ្នាំ២០១៩ កន្លង ទៅ ក្នុងខណ:ដែលរូបលោកចុះទៅថតរូបភាពបទល្មើសនៅតំបន់បឹងពារាំង ក៏ត្រូវបានមន្ត្រី និងលោកគង់ មង្គល ប្រធានសហគមន៍ខាងលើ ព្រួតគ្នាវាយរហូតសន្លប់។ ចឹងហើយទើបលោកប្តឹងទារសំណង ១.២០០.០០០ដុល្លារបែបនេះ។ ចំពោះថាពួកគេផ្ទុះហិង្សាមកលើរូបលោក ព្រោះតែរូបលោកទៅប្រកាសរំលាយសហគមន៍ បឹងពារាំងចោលនោះ គឺមិនពិតឡើយ។
ជាមួយការលើកឡើងរបស់ដើមបណ្តឹងនេះលោកគង់ មង្គល ប្រធានសហគមន៍បឹងពារាំង រួមនិងមន្ត្រីដែលរងដោយបណ្តឹង ក៏បានផ្តល់បទសម្ភាសន៍នៅមុខតុលាការដូចគ្នាផងដែរ។
លោកគង់ មង្គល បានប្រាប់អ្នកសារព័ត៌មានថា ចំពោះលុយ១.២០០.០០០ដុល្លារ លោកមិនដែលស្គាល់ទេ វាច្រើនណាស់។ តែការប្តឹងទាមទារជាសិទ្ធិបុគ្គល សំខាន់គឺតុលាការជាអ្នកស៊ើបអង្កេតនិងសម្រេចរឿងក្តីនេះ។ លោកបន្តថា ដើមចមដែលបណ្តាលអោយមានការ ប្តឹងផ្តល់គ្នាបែបនេះគឺ កាលពីអំឡុងចុងខែមករា ឆ្នាំ២០១៩ វេលាម៉ោងជាង ៧យប់ លោកពិសិដ្ឋដែលជាដើមបណ្តឹង បានចូលទៅកាន់បឹងពារាំង ជាតំបន់ដែលការពារត្រីមេពូជ សត្វស្លាបនិងសត្វល្មូន ដោយសហគមន៍ ដោយមិនមានការសុំសហការ។ គ្រានោះលោកពិសិដ្ឋ បានថត ឆ្នាំងបាយ និងកន្លែងដេករបស់មន្ត្រីសហគមន៍។ ក្រៅពីនោះក៏បានប្រកាស ប្រាប់មន្ត្រីសហគមន៍ថា រូបគេមកនេះគឺ បានការអនុញាតិពីអាជ្ញាធរក្រុង និងខេត្ត ដើម្បីមកប្រកាសរំលាយសហគមន៍ បឹងពារាំងចោល។ បន្ទាប់ពីឮពាក្យដូច្នេះ មន្ត្រីសហគមន៍ សួររកឯកសារដែលត្រូវរំលាយសហគមន៍ ហើយក៏មានការប្រកែករហូតផ្ទុះជាហិង្សាវាយតប់គ្នាតែម្តង។
ប្រធានសហគមន៍រូបនេះ បញ្ជាក់ថា ការប្តឹងទាម ទារសំណងរបស់បុគ្គល គឺជាសិទ្ធិ តែរឿងហិង្សានៅបឹងពារាំង គឺវាយទៅវាយមក ចឹងទេទុកអោយតុលាការសម្រេច។ ប៉ុន្តែរឿងលោកស៊ីម ឈីវឈានពិសិដ្ឋ បង្ហោះសារជេរប្រមាថ និងចោទប្រកាន់រូបលោកក្បត់ ជាតិ តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោកក៏បានដាក់បណ្តឹង ទៅតុលាការវិញហើយដែរ។ចឹងទេសម្រាប់រូបលោកផ្ទាល់ ក៏រំពឹងទៅលើស្ថាប័នតុលាការដូចគ្នាផងដែរ ថានឹងទទួលបានភាពយុត្តិធម៌។
យោងតាមការអះអាងរៀងៗខ្លួនរបស់គូរភាគី អ្នកតាមដានដំណើររឿងខាងលើនេះ រំពឹងថា អាចទទួលបានភាពយុត្តធម៌ដូចគ្នា ក្រោយតុលារស៊ើបអង្កេតយ៉ាងល្អិតល្អន់៕SRPរូបភាព៖លោកពិសិដ្ឋ ពាក់អាវសនិងលោកគង់មង្គលពាក់អាវផ្ទៃមេឃដៃវែង

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២០

ខេត្តសៀមរាប៖រថយន្តចំនួនពីរគ្រឿងដឹកធ្យូងត្រូវបានសមត្ថកិច្ចចាប់ឃាត់ទុក។
ហេតុការណ៍បានកើតឡើង
វេលាម៉ោង១៤និង៣០នាទី
ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០នៅចំណុចមុខវត្តត្រាងភូមិត្រពាំងស្វាយឃុំស្វាយលើ ស្រុកស្វាយលើ នៅលើដងផ្លូវជាតិលេខ៦៤។
ការបង្ក្រាបនេះដោយកម្លាំងអាវុធហត្ថស្រុកស្វាយលើដឹកនាំដោយលោកវសេនីយ៍ត្រីឈាសាវុធមេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយលើ សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើស្វាយលើ។
សមត្ថកិច្ចបានឲ្យដឹងថាការឃាត់
រថយន្តដឹកធ្យូងទាំងពីរគ្រឿងនេះដោយមិនមានអនុញ្ញាត។រថយន្តទី០១ម៉ាកសាំយ៉ុងកែឆ្នៃ ពណ៌សនិងមួយគ្រឿង ពណ៌ស្លែ។
សមត្ថកិច្ចបន្តថារថយន្តទាំងពីរគ្រឿងដឹកធ្យូងសរុប៥០០ការ៉ុងស្មើ១តោនកន្លះ។
ម្ចាស់រថយន្តឈ្មោះហោ ប៉ាវ ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិត្រពាំងថ្ម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកម្នាក់ទៀតរត់គេចខ្លួន។ម្ចាស់រថយន្តនិងវត្តុតាងប្រគល់អោយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើចាត់ការតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថារថយន្តសង្គ្រោះរបស់មន្ទីរពេទ្យស្រុកក្រឡាញ់ ដឹកអ្នករបួស ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានអ្នករបួសធ្ងន់ស្រាល០៧នាក់។

ហេតុការណ៍បានកើតឡើងវេលាម៉ោង ១៨និង០០នាទីថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០នៅលើផ្លូវជាតិលេខ៦ ចំណុច ផ្លូវចូលភូមិរំដេង(ឈ្នាន់) ស្ថិតនៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថាករណីនេះគឺមានរថយន្តមួយគ្រឿងម៉ាកហ្វតរ៉េនជរ័ ពណ៌ស ពាក់ស្លាកលេខ សៀមរាប រដ្ឋ១២.២.០៥៨០ជារថយន្តរបស់ពេទ្យស្រុកក្រឡាញ់ បើកបរដោយឈ្មោះ ស្ងួន ចាយ ភេទប្រុសអាយុ៣៨ ឆ្នាំ រស់នៅភូមិរលំស្វាយ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ដោយមានអ្នករួមដំណើរជាមួយចំនួន០៥នាក់ ទី០១ឈ្មោះ ធឿម ប៊ុនយ៉ិញភេទប្រុស អាយុ២៧ឆ្នាំរស់នៅភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ
ទី០២ ឈ្មោះ ថាំ ធិប ភេទប្រុស អាយុ២០ឆ្នាំ
ទី០៣ឈ្មោះ ឆាវ ចេន ភេទស្រី
អាយុ៤០ ឆ្នាំ
ទី០៤ឈ្មោះ ម៉ី ផល ភេទប្រុស អាយុ៤៥ឆ្នាំ
ទី០៥ឈ្មោះថី ថាំ ភេទប្រុស អាយុ៤០ឆ្មាំ រស់នៅភូមិល្បើកប្រីយ៍ ឃុំរោងគោ ស្រុកក្រឡាញ់ខេត្តសៀមរាប ធ្វើដំណើរជាមួយគ្នាដោយ ក្នុងទិសដៅពីកើតទៅលិច មកពីដឹកអ្នករបួសឈ្មោះ ថី ថាំ ដោយសាត្រឡប់គោយន្តយកទៅព្យាបាលនៅពេទ្យក្រឡាញ់ បានបុករថយន្តមួយគ្រឿង D.max ISUZU ពាក់ស្លាកលេខ ថៃ៣១៨០ បើកបរឈ្មោះ រៀម សារិន ភេទប្រុស. អាយុ២៩ឆ្នាំ រស់នៅភូមិរំដេង(ឈ្នាន់) ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាបក្នុងទិសដៅពីកើតទៅលិចរួចបត់ឆ្វេង។
សមត្ថកិច្ចបញ្ជាក់ថាហេតុការណ៍នេះបណ្តាលអោយរបួសស្រាល៥នាក់ឈ្មោះថាំ ធិប .ម៉ី ផល.ឆាវ ចេន.ស្ងួន ចាយ.រៀម សារិន។របួសធ្ងន់ពីរនាក់ឈ្មោះ ថី ថាំ (ដោយសាត្រឡប់គោយន្តមុនគ្រោះថ្នាក់ចរាចរណ៍)និងឈ្មោះ ធឿន ប៊ុនយ៉ិញ។ ខូចខាតរថយន្ត ធ្ងន់០២ គ្រឿង។
បើតាមសមត្ថកិច្ចថាមូលហេតុគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបររថយន្តម៉ាក D.max ISUZU បានបត់ឆ្វេង ក្នុងស្ថានភាពគ្រោះថ្នាក់។ ចំណែអ្នកបើកបររថយន្តម៉ាក ហ្វតរ៉េនជ័របើកក្នុងល្បឿនលឿន។ វត្ថុតាងរថយន្តទាំង០២គ្រឿង កម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ ឯអ្នករបួសត្រូវបានរថយន្តសុីរ៉ែនស្នាក់ការ៦១០ដឹកមកមន្ទីរពេទ្យស្រុកក្រឡាញ់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ខេត្តកំពង់ចាម​៖លោក​កែវ នាឬទ្ធិ អភិបាលរងខេត្តកំពង់ចាម នារនារសៀលៃថ្ងនេះ បាន​អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

ក្នុង​ពិធី​នោះ​ដែរ​លោក​​ កែវ​ នា​ឫទ្ធិ​ ​ បានណែនាំដល់មន្ត្រីដែលទើបតែងតាំង ចូលកាន់តំណែងថ្មី ត្រូវមានសាមគ្គីភាព ខិតខំបំរើការងារលើវិស័យព័ត៌មាន ពោលធ្វើយ៉ាងណា ផ្សព្វផ្សាយព័ត៌មាន ឲ្យបានជ្រោតជ្រាប ទៅដល់សាធារណៈជន ពិសេស ត្រូវលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលនាំឲ្យប៉ះពាល់ដល់សុខសន្តិសង្គម ដែលបង្កឲ្យមានការភាន់ច្រលំពីសំណាក់មហាជនទូទៅ មកលើការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងអាជ្ញាធរ ។
ជាមួយគ្នា​នោះ​ លោក​អភិបាលរងខេត្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន ជាពិសេស មន្ត្រីជំនាញគ្រប់គ្រងព័ត៌មានទូរទស្សន៍ និងវិទ្យុក្នុងខេត្ត ត្រូវបន្តយកចិត្តទុកដាក់ការផ្សព្វផ្សាយអំពីអនាម័យ និងវិធីបង្ការការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ឲ្យបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បី ជៀសផុតពីជម្ងឺដ៏កាចសាហាវនេះ គ្រប់ៗគ្នា ។

គួសបញ្ចាក់ថាយោងដីកាស្ដីពីការតែងតាំង និងគល់ភារកិច្ចជូនមន្ត្រីរាជការ របស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវបានតែងតាំងមន្ត្រីរាជការ ចំនួន ០៦រូប ទៅក្នុងរចនាសម្ព័ន្ធមន្ទីរព័ត៌មាន ខេត្តកំពង់ចាមក្នុងនោះមាន៖អនុប្រធានមន្ទីរចំនួន០២រូប ប្រធានការិយាល័យចំនួន២រូបនិងអនុប្រធានការិយាល័យចំនួន០២រូប​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ខេត្តកំពង់ចាម​៖លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​​ បានអញ្ជើញ​ចូលរួម​ការ​រៀបចំកម្មវិធីធ្វើបទបង្ហាញ​ ស្តីពីលទ្ធភាពនៃការផ្តល់ឥណទាន​ ដល់កសិករ ចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងអាជីវករជាម្ចាស់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម និងកសិកម្ម​ ដែល​បាន​ធ្វេី​ឡើង​នារសៀល​ថ្ងៃ​ទី​២៨​ ខែឧសភា​ឆ្នាំ​២០២០​នេះ នៅ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​លោក​ កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង​សហការី ដោយមានការចូលរួមពី​ លោក​ លោកស្រី​អភិបាល​រង​ខេត្ត​ មន្ត្រី​ពាក់ព័ន្ធ​តាមបណ្តាក្រុង ស្រុក និងបងប្អូនប្រជាកសិករ សហគមន៍ ជាច្រើននាក់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានឃាត់ខ្លួន ក្រោយម្តាយប្រាប់សមត្ថកិច្ចថាបានលួចយកកាបូបរបស់ម្តាយម៉ីង ពីខេត្តកណ្តាល យកមកដើរចាយនៅខេត្តសៀមរាប។
ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០នៅភូមិ វាល សង្កាត់គោកចក ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនគណ្តាលព្រហ្មទណ្ឌ ស្នងការដ្ឋានខេត្តសៀមរាប
បានឲ្យថាជនសង្ស័យឈ្មោះ ថន ប៊ុនធីម ភេទប្រុសអាយុ១៥ឆ្នាំរស់នៅភូមិ វាល សង្កាត់គោកចក ក្រុងសៀមរាប។ជនសង្ស័យក៏ពាក់ព័ន្ធបទ

ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ។លោកបន្តរំលឹកថានៅថ្ងៃទី២៥ខែឧសភា

ឆ្នាំ២០២០ លោកសេចក្ដីរាយការណ៍ពីម្ដាយឈ្មោះ រឿង ស៊ីណាតអាយុ៤១ឆ្នាំរស់នៅភូមិវាល សង្កាត់គោកចក ថាខ្លួនបានទទួលព័ត៌មានពីឈ្មោះ វ៉ាន់ ដានី ហៅ ពៅ ភេទ ស្រីអាយុ៣៦ឆ្នាំរស់នៅភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ថាកូនបង្កើតបានលួចយកកាបូបលុយពណ៌ សូកូឡា។ ក្នុងនោះមានលុយ២៤០០ដុល្លារ លុយខ្មែរ៨០ម៉ឺនរៀល ចិញ្ចៀនលោហៈធាតុពណ៌លឿង ០៣វង់ ក្រវិលលោហៈធាតុពណ៌លឿង០១ គូ ប្លង់ដី០១ កាតធនាគារ០៣ អត្តសញ្ញាណ ប័ណ្ណ០១សន្លឹក ប័ណ្ណសំគាល់យានយន្ត០២ ប័ណ្ណបើកបរ០១ ខណៈពេល ដែលម្ដាយមីងទុកកាបូបចោលនៅក្នុងបន្ទប់។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែនដោយចាយវាយអស់មួយចំនួន និងបានទុកនៅជាមួយ នៅមិត្តភក្កិឈ្មោះ ហើម ហៅប៉ោ មិនស្គាល់ត្រកូលរស់នៅភូមិ មណ្ឌល៣ សង្កាត់ ស្លក្រាម ទុកសម្រាប់ទិញម៉ូតូ។
បច្ចុប្បន្ននគរបាលកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីអនុវតតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page598 Page599 Page600 … Page636 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ ចុះផ្សាយថ្ងៃទី ២៥ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×