Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២១

ភ្នំពេញ៖លោកវេង សខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និង តំណាងឲ្យលេខាធិការដ្ឋានស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ នៅថ្ងៃនេះបានយកអង្ករចំនួន ៧៨ តោន ដែលទទួលបានពីកម្មវិធីស្បៀងបម្រុងអាស៊ានបូកបី ទៅប្រគល់ជូន សាលាក្រុងភ្នំពេញ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ដែលកំពុងប្រឈមនឹងការខ្វះស្បៀងដោយសារការរីករាលដាលជំងឺកូវិដ-១៩ ស្ថិតនៅក្នុងតំបន់បិទខ្ទប់ ជាពិសេសតំបន់ក្រហម នៅក្នុងរាជធានីភ្នំពេញ (ចំនួន ២ ៥៨៣ គ្រួសារ)។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ កន្លងទៅ កម្ពុជាជាភាគីម្ចាស់ផ្ទះ បានរៀបចំដឹកនាំកិច្ចប្រជុំប្តូរវេន ថ្នាក់រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ព្រមទាំងមានកិច្ចប្រជុំអមពីរទៀតគឺ កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) និងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើ អាស៊ាន បូកឥណ្ឌា ។ ដោយឡែក ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើ អាស៊ានបូកបី រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ស្បៀងជាអង្ករចំនួន ៣០០ តោន របស់កម្មវិធីស្បៀងបំរុងអាស៊ានបូកបី ជូនមកប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងគ្រោះដោយទឹកជំនន់ ចំនួន ៧ ៤០០គ្រួសារ ដែលរស់នៅក្នុងខេត្តចំនួន៦ គឺខេត្តបន្ទាយមានជ័យចំនួន ១ ៥០០គ្រួសារ បាត់ដំបងចំនួន ១ ៥០០គ្រួសារ ពោធិ៍សាត់ចំនួន ១ ២០០គ្រួសារ កំពង់ធំចំនួន ១ ០០០គ្រួសារ ព្រៃវែងចំនួន ១ ០០០គ្រួសារ និងខេត្តត្បូងឃ្មុំចំនួន ១ ២០០គ្រួសារ ដោយជនរងគ្រោះមួយគ្រួសារទទួលបានអង្ករចំនួន ៣០គីឡូក្រាម។
ជំនួយនេះបានបញ្ជូនមកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្របពេលដែលប្រជាពលកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវិដ-១៩យ៉ាងធ្ងន់ធ្ងូរ។ នាពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកសំណើទៅកាន់លេខាធិការដ្ឋានស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ (ASEAN Plus Three Emergency Rice Reserve-APTERR) ដើម្បីធ្វើការចែករំលែកស្បៀងចំនួន ៧៨ តោន ជូនដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងជួបប្រទះការខ្វះខាតស្បៀង ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ក្នុងតំបន់ក្រហម (តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២១

ភ្នំពេញ៖សម្ដេចចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានបង្ហោះសារតាមទំព័រ page facebook ថា៖ថ្ងៃនេះ ជាព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលយើងតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃ៤ រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សងមើលពីប្រផ្នូលរបស់ស្រុកទេសទៅតាមការបរិភោគរបស់ «គោឧសភរាជ»និងជាការប្រកាសប្រាប់ប្រជាកសិករធ្វើស្រែចម្ការថារដូវវស្សាបានចូលមកដល់ហើយ។

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនេះ ជាព្រះរាជប្បវេណីដ៏សំខាន់ និងចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំប្រារព្ធរៀបចំឡើងពុំដែលខាន តាំងពីបុរាណកាលរៀងមក។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះរាជពិធីធំដ៏សំខាន់នេះ ប៉ុន្តែរយៈពេលពីរឆ្នាំមកហើយ ដែលយើងមិនបានរៀបចំព្រះរាជធិធីបុណ្យដ៏មានអត្ថន័យនិងសារៈសំខាន់នេះ ដោយសារជំងឺកូវដ-១៩។

កូវីដ-១៩បានបំផ្លាញទាំងសេដ្ឋកិច្ច សេចក្តីសុខរបស់សង្គមជាតិ និងបានធ្វើឱ្យយើងអាក់ខាននៅក្នុងការរៀបចំព្រះរាជពិធីបុណ្យ និងបុណ្យជាតិ សាសនា ប្រពៃណីជាតិដ៏ផូផង់ជាច្រើនទៀត។ សូមបងប្អូនជនរួមជាតិទាំងអស់ចូលរួមទប់ស្កាត់ជំងឺដ៏កាចសាហាវនេះកុំឱ្យឆ្លងរាលដាលនៅក្នុងសង្គមជាតិយើងបន្តទៀត។

ការចូលរួមរបស់បងប្អូនកូនក្មួយ ជាកត្តាសំខាន់បំផុតដើម្បីឱ្យយើងឈានទៅគ្រប់គ្រងមេរោគនេះបាន ក្នុងពេលឆាប់ៗនេះ។ សូមការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយផ្តើមចេញពីយើងម្នាក់ៗ គោរពឱ្យបានរាល់វិធានការរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដែលបានដាក់ចេញ ដូចជាត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់បំផុតនូវវិធានការ «៣ការពារ ៣កុំ»និងវិធានការបិទខ្ទប់ ដោយមិនត្រូវធ្វើដំណើរចេញពីតំបន់ក្រហម តំបន់លឿងទុំ ដែលបានកំណត់ដោយអាជ្ញាធរឡើយ ដើម្បីបង្ការកុំឱ្យមានការចម្លងជំងឺនេះជាចៃដន្យទៅមនុស្សជាទីស្រឡាញ់របស់យើងដោយមិនដឹងខ្លួន។

សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ក្រុមគ្រួសារ ពិសេសសូមឱ្យការបង្កបង្កើនផលរបស់កសិករយើងនៅឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់គ្រប់មុខដំណាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២១

ភ្នំពេញ៖ថ្ងៃនេះកម្ពុជាអបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល។ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ផ្ញើសារសូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។

ទំព័រ facebook page របស់ សម្ដេចតេជោហ៊ុន សែន បានសរសេរថា៖ថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធនូវព្រះរាជពិធីបុណ្យ«ច្រត់ព្រះនង្គ័ល»ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២១

ភ្នំពេញ៖លោកស្រីហ៊ុន ម៉ាណា និង លោកឌី វីជ្ជា
នៅរសៀល ថ្ងៃទី ២៩ ខែមេសា ម្សិលមិញ បានចាត់អោយ លោក ឆារស៍ វ៉ាន់, លោក សៅ ភិរុណ និង លោក ជិន ប៊ុនធឿន ព្រមទាំងក្រុមការងារជាតំណាង នាំយកអំណោយមានជាអង្ករ គ្រឿងបរិភោគបរិភោគជាច្រើនមុខ និងថ្នាំពេទ្យមួយចំនួនយកទៅចែកជូនបងប្អូនកម្លាំងប្រចាំការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងមូល។

ក្នុងពិធីនេះដែរ លោក ឆារស៏ វ៉ាន់ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីលោកស្រី ហ៊ុន ម៉ាណានិងលោក ឌី វីជ្ជា ជូនដល់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ ក៏ដូចជាបងប្អូនកងកម្លាំង។
លោកស្រី ហ៊ុន ម៉ាណានិងលោក ឌី វីជ្ជា ក៏បានថ្លែងអំណរគុណចំពោះបងប្អូនកងកម្លាំងដែលបានចំណាយទាំងកំលាំងកាយចិត្ត មិនគិតពីការនឿយហត់ ឈរជើងតាមគោលដៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល អោយខាងតែបាន នូវការបិទខ្ទប់តំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយ អោយបាននូវការរីករាលដាលនូវមេរោគកូវីដ-១៩ដ៏កាចសាហាវនេះចូលក្នុងសហគមន៍តទៅទៀត។

មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍គោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតនូវទឹកចិត្តដ៏ប្រពៃរបស់ លោកស្រី ហ៊ុន ម៉ាណា និង លោក ឌី វីជ្ជា ដែលតែងតែយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់កងកម្លាំង ពិសេស លោកបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគនៅពេលនេះ។
សូមលោកទាំងពីរទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងខ្លាប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា អោយកាន់តែរីកចម្រើន ថ្កុំថ្កើនតទៅមុខទៀត។

អំណោយដែលប្រគល់ជូននៅពេលនេះរួមមាន៖
១-អង្ករ ២០ តោន
២-ត្រីខ ១០០កេស ស្មើ ១០,០០០កំប៉ុង
៣-មី ៥០កេស ស្មើ ៣០០កេសតូច
៤-ភេសជ្ជប៉ូវកំលាំង carabao ៥០០កេស
៥-ប៊ីចេង ៧៥គីឡូ
៦-អំបិល ៧៥គីឡូ
៧-ទឹកត្រី ៣០យួរ ស្មើ ១៨០ដប
៨- ទឹកស៊ីអុីវ ៣០យួរ ស្មើ ១៨០ដប
៩-ទឹកសុទ្ធ ARUNA ៥០០កេស
១០-ម៉ាស់ ៥កេសធំ មាន ២៥០ប្រអប់ ស្មើ ១២,៥០០ម៉ាស់
១១-ថ្នាំពេទ្យ៥កេសធំ ស្មើ៤០០ប្រអប់តូច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២១

ភ្នំពេញ៖លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេស ចេញពីភូមិសាស្ត្របិទខ្ទប់។ នេះបើយោងតាមលិខិតដែលសៀមរាបប៉ុស្ដិ៍ ទើបទទួលបាននៅព្រឹកនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២១

ភ្នំពេញ៖សម្ដេចហ៊ុន សែន នៅព្រឹកនេះបានផ្ញើសារអបអរសាទរខួប២២ឆ្នាំ កម្ពុជាចូលជាសជិកអាស៊ាន។

តាមរយ:ទំព័រផេកហ្វេសប៊ុករបស់សម្ដេចបានបង្ហាញថា៖ថ្ងៃនេះគឺជាខួប២២ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២១) ដែលកម្ពុជាក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន(ASEAN)។ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។

បន្ទាប់ពីការស្វះស្វែងតាមនយោបាយការទូតយ៉ាងស្វិតស្វាញ និងទន់ភ្លន់ កម្ពុជាត្រូវបានអាស៊ាន សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការក្លាយទៅជាសមាជិកអាស៊ាននេះ គឺជាជោគជ័យនៃការទូតមួយរបស់ប្រទេសកម្ពុជា ក្នុងកាពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួនកាន់តែសកម្ម នៅក្នុងតំបន់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៣៥ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២១

ភ្នំពេញ៖រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃលើការស្នើសុំបង្កើតភូមិថ្មី។ នេះបើយោងតាមសេចក្ដីសម្រេចដែលចុះហត្ថលេខា ដោយសម្ដេចតេជោ នាយករដ្ឋមន្ត្រីហ៊ុន សែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២១

ភ្នំពេញ៖លោកហ៊ុន ម៉ានី បានអះអាងថា៖ការមកដល់ជាបន្តបន្ទាប់ នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានឆ្លុះបញ្ចាំងពី ចំណងមិត្តភាព ដែកថែបរវាងកម្ពុជា និងចិន។ នេះបើយោងតាមការបញ្ជាក់លើទំព័រផេកហ្វេសប៊ុករបស់លោកហ៊ុន ម៉ានី។

ក្នុងសាររបស់លោកហ៊ុន ម៉ានី បានសរសេរថា៖ការមកដល់ជាបន្តបន្ទាប់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ តាមរយៈការបញ្ជាទិញ ក៏ដូចជាតាមរយៈយន្តការជំនួយនានា ជាពិសេសពីរដ្ឋាភិបាលចិន បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការអន្តរជាតិល្អរបស់រាជរដ្ឋាភិបាលនិយាយជារួម និងចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន និយាយដោយឡែក ដែលយន្តការនេះបាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៏។

ទន្ទឹមនឹងការមកដល់នៃវ៉ាក់សាំងនេះ រាជរដ្ឋាភិបាលមិនបង្អែរបង្អន់យូរឡើយ ដោយបានធ្វើការកំណត់គោលដៅអាទិភាពផ្តល់ជូនប្រជាពលរដ្ឋក្នុងតំបន់ដែលប្រឈមខ្ពស់ ជាពិសេសគឺប្រជាពលរដ្ឋក្នុងតំបន់ក្រហម នៃភូមិសាស្ត្រដែលកំពុងស្ថិតក្រោមការបិទខ្ទប់។ យន្តការដ៏ត្រឹមត្រូវទាំងនេះ ពិតជាបានផ្តល់នូវទំនុកចិត្តដល់ប្រជាពលរដ្ឋ ចំពោះសមត្ថភាពដឹកនាំ និងគ្រប់គ្រងស្ថានការណ៍ប្រទេសជាតិ។

យើងសង្ឃឹមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏មមាញឹករបស់រាជរដ្ឋាភិបាល រួមជាមួយការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងការទទួលវ៉ាក់សាំង នឹងជួយឱ្យយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ទទួលបានជោគជ័យ ឈានទៅបញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍ដ៏អាក្រក់នេះ បានកាន់តែឆាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា៖ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន ៤០ម៉ឺនដូសថែមទៀត បានដឹកមកដល់កម្ពុជា ហើយនៅយប់មិញ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីចាក់ការពារសុខភាពប្រជាពលរដ្ឋ ពីការរាតត្បាតជំងឺកូវីដ-១៩។

នាយករដ្ឋហ៊ុន សែន បានបន្តថា៖ វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសនេះ គឺជាជំនួយមិត្តចិនដែលបានដឹកមកដល់កម្ពុជាលើកទី៣ហើយ។ លើកទី១ ដឹកមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស និងលើកទី២ ដឹកមកដល់ថ្ងៃទី៣១ ខែមីនា ចំនួន ៧០ម៉ឺនដូស។

សូមជម្រាបថា៖រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានប្រឹងប្រែងស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជាកុំអោយឆ្លងរោគកូវីដ-១៩។

មកទល់ពេលនេះ កម្ពុជាបានទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន ៣២៤,០០០ដូស។

តាមរយៈវ៉ាក់សាំងទាំងនេះ កម្ពុជា បានប្រឹងប្រែងចាក់ជូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១លាន ៣សែននាក់ហើយ។ កម្ពុជាបានក្លាយទៅជាប្រទេសឈរនៅលំដាប់ទី២ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ដែលចាក់វ៉ាក់សាំងបានចំនួនច្រើនជូនប្រជាពលរដ្ឋ។អរគុណមិត្តចិនដែលតែងតែជួយដល់កម្ពុជា ជាពិសេសក្នុងពេលដែលយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២១

ភ្នំពេញ៖ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែននិងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោកដួង តារា បានបង្ហោះសារគាំទ្រចំពោះរាជរដ្ឋាភិបាល ក្នុងការផ្តល់អាទិភាពចាក់វ៉ាក់សាំង ជូនបងប្អូននៅក្នុងតំបន់ក្រហម បើទោះបីបងប្អូនមកពីណាក៏ដោយ។

ក្នុងសាររបស់លោកដួង តារា បានបង្ហាញថា
«សុខភាពសម្តេចតេជោកម្ពុជា»។

លោកដួង តារា បានបរិយាយថាខ្ញុំផ្ទាល់ក៏បានស្តាប់សារសំឡេងសម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៅកាន់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាលថ្មីៗនេះ ដែលខ្លឹមសារសំខាន់បំផុតនោះគឺផ្តល់ឱកាសអោយកងទ័ពជំនាញពេទ្យបានចូលរួមជួយចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុង “តំបន់ក្រហម” ដែលជា “តំបន់បិទខ្ទប់“ អោយបានឆាប់បំផុត ដើម្បីកុំអោយបងប្អូនមានការភ័យព្រួយខ្លាំង។ ខ្ញុំសូមចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការផ្តល់អាទិភាពចាក់វ៉ាក់សាំងជូនបងប្អូននៅក្នុងតំបន់ក្រហម បើទោះបីបងប្អូនមកពីណាក៏ដោយ។

ក្នុងសារសំឡេងនោះ បើយើងស្តាប់ទៅគឺអាចឮសំឡេងដកដង្ហើម ដែលពេលនោះសម្តេចកំពុងហាត់កីឡា។ ច្បាស់ណាស់បើយើងកំពុងហាត់កីឡា ហាត់ផង និយាយផងគឺសំឡេងឮបែបហ្នឹងហើយ។ ប៉ុន្តែមានជនខិលខូចមួយចំនួនបានប្រឌិតទៅជារឿងផ្សេង ព្រោះជាជំនាញពួកជនអាក្រក់ទាំងនោះ។

ក្នុងនាមខ្ញុំជាជំនួយការផ្ទាល់ សម្តេចតេជោ ខ្ញុំសូមជម្រាបជូនបងប្អូនជ្រាបថា ក្នុងពេលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺសម្តេចលោកហត់នឿយខ្លាំងណាស់ក្នុងការគិតគូរដោះស្រាយបញ្ហាគ្រប់យ៉ាងដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា។ ជាការពិតក្នុងមួយថ្ងៃៗគឺយើងបានសម្រាកច្រើនជាងលោកទៅទៀត។ ប៉ុន្តែទោះបែបនេះក្តីសុខភាពលោកនៅតែល្អរឹងមាំជានិច្ច ហើយក្នុងពេលអញ្ជើញធ្វើដំណើរទៅក្រៅប្រទេស សម្តេចតេជោលោកពាក់ម៉ាសផងនិងពាក់ស្រោមដៃផង គឺលោកប្រយ័ត្នប្រយែងសុខភាពខ្លាំងបំផុត។

ក្នុងពេលអញ្ជើញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ីកាលពីថ្ងៃទី ២៣ មេសា កន្លងទៅនេះ គឺខ្ញុំបានឃើញសម្តេចលោកមានសុខភាពល្អរឹងមាំដដែលទាំងក្នុងពេលអញ្ជើញឡើងជណ្តើរយន្តហោះជាមួយដំណើរដ៏ស្វាហាប់ ហើយពេលនោះខ្ញុំក៏បានថតរូបសម្តេចមួយចំនួនផងដែរ។

ក្នុងពេលអញ្ជើញធ្វើដំណើរអស់រយៈពេល៣ម៉ោងនៅលើយន្តហោះទៅកាន់ឥណ្ឌូនេស៊ី និងក្នុងពេលប្រជុំពេញមួយថ្ងៃនៅថ្ងៃទី ២៤ មេសា សម្តេចតេជោមិនសម្រាកនៅទីនោះ ហើយបានអញ្ជើញដឹកនាំគណៈប្រតិភូវិលត្រឡប់មកកម្ពុជាទាំងយប់ដែលមកដល់ជិតម៉ោង១០យប់ ក៏សុខភាពលោកនៅតែរឹងមាំល្អដដែល។

ចំពោះខ្ញុំ សម្តេចតេជោពិតជាមានកម្លាំងពិសេសទាំងថាមពលសំឡេងនិងថាមពលរាងកាយ។ រីឯរូបខ្ញុំវិញអាយុនៅក្មេងផងក៏មានអារម្មណ៍ថាហត់អស់កម្លាំង ហើយខ្ញុំតែងលួចសរសើរក្នុងចិត្តគ្រប់ពេល ជាពិសេសក្នុងពេលអញ្ជើញទៅប្រជុំនៅបរទេសគឺសម្តេចលោកមានកម្លាំងថាមពលខ្លាំង ទោះបីការប្រជុំនោះមិនបានសម្រាកក៏ដោយ! ពេលខ្លះសូម្បីតែរូបខ្ញុំក៏មិនអាចទៅរួចដែរ។

កម្ពុជាមានសំណាងខ្លាំងណាស់ ដែលយើងមានមេដឹកនាំមានសុខភាពល្អរឹងមាំដូច សម្តេចតេជោ ហ៊ុន សែន ដឹកនាំគ្រប់គ្រងប្រទេសប្រកបដោយភាពឈ្លាសវៃម៉ឺងម៉ាត់ហ្មត់ចត់ដែលគិតផលប្រយោជន៍អាយុជីវិតប្រជាពលរដ្ឋជាធំសំខាន់បំផុត។

យើងខ្ញុំជាពលរដ្ឋស្រឡាញ់សន្តិភាព សូមគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតមានសុខភាពល្អបរិបូរណ៍រឹងមាំជានិច្ច!យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២១

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិចព្រោះផ្ទះមួយនៅម្នាក់ឯងអត់ប្រពន្ធអត់កូនអត់ចៅដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក។

នេះបើតាមសាររបស់សម្ដេច ហ៊ុន សែន ដែលបានបង្ហោះនៅលើទំព័រផេកហ្វេសប៊ុក នាព្រឹកនេះ។
ក្នុងសាររបស់សម្ដេចបានបង្ហាញថា៖ ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីសក័របស់ខ្ញុំ បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។ ម្សិលមិញមានការបញ្ជូនសារផ្ទាល់មាត់ជូនទៅ សម្តេច ទៀ បាញ់ និងលោកជំទាវ ឱ វណ្ណឌីន លើការចាក់វ៉ាក់សាំងជូនប្រជាជននៅតំបន់ក្រហមដោយកម្លាំងកងទ័ព។
មានបងប្អូនមួយចំនួនចាប់អារម្មណ៍លើសំឡេង របស់ខ្ញុំដែលហាក់ដូចហត់ខ្លាំង។ ពិតជាហត់មែនតែមិនមែនជំងឺទេ គឺហត់ដោយខ្ញុំនិយាយក្នុងពេលដែលខ្ញុំធាក់កង់ហាត់ប្រាណ។

សម្ដេចបានបញ្ជាក់ថា សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិចព្រោះផ្ទះមួយនៅម្នាក់ឯងអត់ប្រពន្ធអត់កូនអត់ចៅដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក។ រីឯការពិនិត្យសម្រេចនិងបញ្ជាគ្រប់គ្រងប្រទេសនៅដំណើការ
ធម្មតាមិនមានអ្វីរាំងស្ទះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page97 Page98 Page99 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខ និងជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​បណ្តោះ​អាសន្ន ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខ និងជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​បណ្តោះ​អាសន្ន ខេត្តបន្ទាយមានជ័យ ចុះផ្សាយថ្ងៃទី ៩ មិថុនា ២០២៦
មន្ត្រីបរិស្ថានខេត្តព្រះវិហារ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ព្រៃឡង់ នៃស្រុកជ័យសែន មន្ត្រីបរិស្ថានខេត្តព្រះវិហារ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ព្រៃឡង់ នៃស្រុកជ័យសែន ចុះផ្សាយថ្ងៃទី ៩ មិថុនា ២០២៦
រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ចុះផ្សាយថ្ងៃទី ៩ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×