Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២១

ភ្នំពេញ៖សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្តល់អំណោយជាស្បៀងអាហារ មានអង្ករ គ្រឿងឧបភោគ បរិភោគ រួមនិងថវិកាដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលជួបការខ្វះខាតនៅក្នុងអំឡុងពេលកំពុងអនុវត្តវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ នៅភូមិគ្រឹះសម្តេច នៅថ្ងៃទី៨ ខែឧភាឆ្នាំ២០២១ ព្រឹកមិញនេះ។ អំណោយដែលសម្តេចបានផ្តល់ជូនថ្នាក់ដឹកនាំរាជធានីភ្នំពេញនាពេលនេះ មានថវិកា២០លានរៀល អង្ករចំនួន១១ ២៤០គីឡូក្រាម គ្រឿងបរិភោគឧបភោគបរិភោគជាច្រើនទៀតដូចជា ត្រីខកំប៉ុង មី និងសម្ភារៈអនាម័យ មានអាកុល សាប៊ូ ថ្នាំដុសធ្នេញជាដើម។

នៅក្នុងឱសកាសនេះ សម្តេចប្រធានរដ្ឋសភា បានសម្តែងការសោកស្តាយនិងចូលរួមរមណទុក្ខចំពោះក្រុមគ្រួសារដែលមានសមាជិកបានស្លាប់បាត់បង់អាយុជីវិតដោយសារជំងឺកូវីដ-១៩ និងបានជូនពរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលទាំងអស់បានឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ ហើយបានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការរដ្ឋបាលនិងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន និងមិនត្រូវធ្វេសប្រហែសឡើយព្រោះថាជំងឺកូវីដ-១៩ នៅតែបង្កហានិភ័យខ្ពស់ដដែលនៅកម្ពុជាក៏ដូចជាពិភពលោកទាំងមូល បើទោះបីពេលនេះរាជរដ្ឋាភិបាលបានបញ្ចប់វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។

សម្តេចក៏បានលើកទឹកចិត្តដល់ពលរដ្ឋ ទៅទទួលវ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាសហគមន៍ និងបង្កើតភាពស៊ាំក្នុងសហគមន៍ សំដៅការពារទប់ស្កាត់កុំឲ្យជំងឺដ៏កាចសាហាវនេះ យាយីសង្គមជាតិកាន់តែធ្ងន់ធ្ងរឡើង។

សម្តេចបានលើកឡើងថា ប្រទេសជាច្រើននៅលើពិភពលោកបានកំពុងជំរុញការចាក់វ៉ាក់សំាងដល់ប្រជាពលរដ្ឋរៀងៗខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងដើម្បីឆាប់បានស្តារឡើងវិញនូវសង្គមនិងសេដ្ឋកិច្ចជាតិ ពីវិបត្តិជំងឺរាតត្បាតនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល អាជ្ញាធររាជធានីខេត្តទូទាំងប្រទេស កងកម្លាំងប្រដាប់អាវុធ ជាពិសេសក្រុមក្រុមគ្រូពេទ្យជួរមុខទំាងអស់ ដែលបានដាក់ចេញវិធានការបន្តបន្ទាប់ ហើយបានខិតខំទប់ស្តាក់ការពារ គ្រប់មធ្យោបាយបានទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសុខុមាលភាពប្រជាពលរដ្ឋ ដោយមិនគិតពីពេលវេលានិងការនឿយហត់នោះឡើយ។

សម្តេចក៏បានកោតសរសើរផងដែលដល់សកម្មភាពមនុស្សធម៌នានា ដែលកើតឡើងយ៉ាងផលផុសនៅគ្រប់កន្លែង គ្រប់តំបន់ ដើម្បីជួយគ្នាទៅវិញទៅមកនៅគ្រាលំបាកនេះ ដែលជាវប្បធម៌និងប្រពៃណីដ៏ថ្លៃថ្នា ក្នុងសង្គមខ្មែរតំាងពីដើមមក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២១

ភ្នំពេញ៖មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមឲ្យ អាជ្ញាធរអគ្គិសនី ក្រុមហ៊ុនអគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹកក្រុងភ្នំពេញ ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួល របស់កម្មករ កម្មការនី ជាមុន។

សម្តេច ហ៊ុន សែន សង្ឃឹមថា ម្ចាស់ផ្ទះជួលទាំងអស់ នឹងមានការយោគយល់ បញ្ចុះថ្លៃឈ្នួលផ្ទះជូនបងប្អូន កម្មករ កម្មការនី ហើយស្ថានភាពនេះ មិនមែននៅទីក្រុងភ្នំពេញទេ បើអាចធ្វើបានសូមធ្វើគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសរបស់យើង ពិសេសតំបន់ដែលមានការបិទខ្ទប់ ដែលកម្មករ កម្មការនី មិនទាន់បើកប្រាក់ខែ។

សម្តេច ហ៊ុន សែន បានបន្តថា សម្រាប់ថ្លៃទឹក ថ្លៃភ្លើង ក៏សូមឲ្យ អាជ្ញាធរអគ្គិសនី ក្រុមហ៊ុនអគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹក ទីក្រុងភ្នំពេញ ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួល របស់កម្មករ កម្មការនី ជាមុន ដោយត្រូវរកវិធីដោះស្រាយណាមួយដើម្បីឲ្យកម្មករ កម្មការនី ដែលរស់នៅតាមផ្ទះជួល បានទទួលនូវការអនុគ្រោះ ក្នុងការយកថ្លៃទឹក ភ្លើង ដែលជារួមចំណែកជាមួយម្ចាស់ផ្ទះជួល ដើម្បីដោះស្រាយបញ្ហា រួមរបស់កម្មករ កម្មការនី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២១

ភ្នំពេញ៖សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន បន្ដឧបត្ថម្ភគាំទ្រ ដោយសទ្ធាជ្រះថ្លា និងក្នុងសារត្មីនៃវប្បធម៌ចែករំលែក ដល់កាកបាទក្រហមកម្ពុជា ដើម្បីសមាគមជាតិ បន្តផ្តល់សេវាកម្មមនុស្សធម៌ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់ របស់សង្គមជាតិ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រក្រតីភាពជីវិតរស់នៅតាមគន្លងថ្មី។

ការអំពាវនាវរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងក្នុងឱកាសផ្ញើសារ ជូនបងប្អូនជនរួមជាតិ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានអបអរសាទរ ខួបលើកទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។

សាររបស់នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកនៅព្រឹកនេះបានសរសេរថា៖ ថ្ងៃនេះ គឺជាខួបលើកទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ ” ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ” ។ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែរយៈពេល២ ឆ្នាំចុងក្រោយនេះ គឺឆ្នាំ២០២០ និង២០២១នេះ មិនបានប្រារព្ធពិធីនោះទេ ដោយសារតែការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។

នាយករដ្ឋមន្ត្រីបានបន្តថា៖ តែទោះជាយ៉ាងណាក៏ដោយ សកម្មភាពមនុស្សធម៌របស់កាកបាទក្រហម នៅតែបន្តគោលដៅរួមចំណែកយ៉ាងសកម្ម លើកទឹកចិត្តខ្ពស់ដល់កិច្ចប្រតិបត្តិការនានា​ ​​ នៅក្នុងបុព្វហេតុ​មនុស្សធម៌​ ​ ជា​ពិ​សេសការ​ជួយ​សំរាលទុក្ខលំបាក​​របស់បងប្អូនប្រជាជ​ន ដែលទទួលរងនូវគ្រោះ​ថ្នាក់ដោយសារគ្រោះ​​មហន្ត​រាយ​ផ្សេងៗ ចាស់ឥតទីពឹង កុមារកំព្រា ស្រ្តីមេម៉ាយមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ អ្នកមានជំងឺរាំរ៉ៃ ​ហើយកំពុងត្រូវការនូវជំនួយសង្រ្គោះបន្ទាន់ ជាពិសេសគឺយើងកំពុងរួមគ្នាប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩។

សូមថ្លែងអំណរគុណរព្រះគុណដល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ជាមួយកាកបាទក្រហមកម្ពុជា និងតែងតែបានយាងចុះជួយប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង និងសូមថ្លែងអំណរគុណដល់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមចំណែកជួយដល់កាកបាទក្រហមកម្ពុជា នាពេលកន្លងមកដើម្បីបម្រើដល់ស្ថាប័នមនុស្សធម៌ដ៏មានសារៈសំខាន់មួយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២១

ភ្នំពេញ៖ថ្ងៃនេះកម្ពុជាបានសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយស្រស់កម្ពុជាចំនួន ៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិនដោយត្រង់។

ការសម្ពោធនេះនៅទីស្នាក់ការក្រុមហ៊ុន ហ៊ុន ទី ដែលមានទីតាំងស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកមិញនេះ។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentain បានថ្លែងនូវអំណរសាទរចំពោះសមិទ្ធផល ថ្មីមួយទៀតដែលប្រទេសទាំងពីរសម្រេចបាន នេះសរបញ្ជាក់ឲ្យឃើញពីការវិវឌ្ឍន៍រីកចម្រើនលើ វិស័យកសិ-ពាណិជ្ជកម្ម ក្នុងបរិបទដែលកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងយ៉ាងពេញសមត្ថភាពជាមួយជំងឺឆ្លងកូវីដ-១៩។

ទាក់ទងនឹងបញ្ហានេះ រដ្ឋាភិបាលចិនក៏បានជួយឧបត្ថម្ភវ៉ាក់សាំងកូវីដ -១៩ ជូនរាជរដ្ឋាភិបាលកម្ពុជា និងដោយឡែកវិស័យកសិកម្មវិញ បានជួយឧបត្ថម្ភ វ៉ាក់សាំងការពារជំងឺឆ្លងគោ-ក្របីផងដែរ។ លោកឯកអគ្គរដ្ឋទូតបានបន្តថា កិច្ចសហការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរលើគ្រប់វិស័យ និងជាពិសេសវិស័យកសិកម្ម បាននិងកំពុងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់។ ជាក់ស្តែងកសិផលកម្ពុជា ជាពិសេសផលិតផលផ្លែចេកអំបូងលឿងស្រស់ កម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារចិន ហើយបរិមាណនាំចេញហក់ឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។ ​លោកសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ផលិតផលផ្លែស្វាយស្រស់កម្ពុជាក៏នឹងមានវាសនាដូចផ្លែចេកអំបូងលឿងផងដែរនាពេលអនាគតដ៏ខ្លី។ សមិទ្ធផលនេះ ប្រាកដជានឹងចូលរួមចំណែកផ្តល់ឱកាសឲ្យកសិផលកម្ពុជា ធ្វើដំណើរទៅកាន់ទីផ្សារចិនដោយត្រង់ ដែលសកម្មភាពនេះពិតណាស់នឹងចូលរួមលើកកម្ពស់តម្លៃបន្ថែមកសិផល ពង្រីក និងពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំស្វាយ បង្កើតការងារ បង្កើនប្រាក់ចំណូល និងរក្សាសុខភាពសេដ្ឋកិច្ចគ្រួសារកសិករ និងក្រុមហ៊ុនវិនិយោគក្នុង និងក្រៅប្រទេស។រដ្ឋមន្ត្រីក្រសួងកសិកម្មខ្មែរ​ លោក វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អគ្គរដ្ឋបាលគយ ស្ថានទូតចិន ជាពិសេសរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានពិនិត្យ និងវាយតម្លៃលើគុណភាព និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ លើផលិតផលផ្លែស្វាយកែវរមៀតកម្ពុជា ហើយឈានទៅសម្រេចអនុញ្ញាតជាផ្លូវការឲ្យផលិតផលនេះ នាំចេញទៅកាន់ទីផ្សារចិន ជាផ្លូវការដូចដែលរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រជាពលរដ្ឋកម្ពុជា ទទួចចង់បានពេលនេះ។

គួរបញ្ជាក់ថាសមិទ្ធផលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបាននាថ្ងៃនេះ គឺប្រាកដណាស់មិនអាចកាត់ផ្តាច់បានពីការជួយជ្រោមជ្រែង និងផ្តល់កិច្ចសហការគ្រប់បែបយ៉ាងពីគ្រប់ភាពគីពាក់ព័ន្ធ ជាពិសេសសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលគាំទ្រ ជំរុញ លើកទឹកចិត្ត និងផ្តល់ការណែនាំឲ្យក្រសួងឈានទៅចុះពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការ នាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់សាធារណរដ្ឋប្រទេសចិន” កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ រវាងលោក វេង សាខុន ជាមួយលោក Wang Wentain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន។

លោករដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថាព្រឹត្តិការណ៍នាពេលនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃផលិតផលផ្លែស្វាយស្រស់របស់កម្ពុជានឹងត្រូវបានហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួលបានពីភាពជោគជ័យដ៏ធំធេងនេះ។ លើសពីនេះ វិស័យផលិតកម្មស្វាយស្រស់នឹងត្រូវបានលើក កម្ពស់ និងមានតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរៗ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនផែមទៀត បង្កើតការងារ តម្លៃបន្ថែម និងប្រាក់ចំណូល។ល។

ឆ្លៀតយកឱកាសដ៏ពិសេសនេះ រដ្ឋមន្ត្រី បានអំពាវនាវឲ្យវិស័យឯកជនចូលរួម និងសហការឲ្យបានពេញលេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយកឱកាសមាស ដែលកំពុងមានក្នុងដៃឲ្យបាន ដើម្បីជាប្រយោជន៍ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្ម ហើយសង្ឃឹមថាកសិផលកម្ពុជាផ្សេងៗទៀត នឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។ រដ្ឋមន្ត្រី បានធ្វើការណែនាំបន្ថែមចំពោះក្រុមហ៊ុនម្ចាស់ចម្ការ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្មអនុវត្តវិធានបច្ចេកទេស លក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីចិន ធ្វើយ៉ាងណាឲ្យការនាំចេញផលិតផលផ្លែស្វាយស្រស់ប្រកបដោយនិរន្តរភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២១

ភ្នំពេញ៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្នើឲ្យជនទាំងអស់បញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្សព្វផ្សាយបំផុសព័ត៌មានញុះញង់ និងបង្កើតចលាចល នៅក្នុងស្ថានភាពប្រជាជាតិកំពុងប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា ខ្ញុំពុំមានកូវីដ១៩នោះទេ។

នេះបើយោងតាមទំព័រ page ផ្លូវការរបស់នាយករដ្ឋមន្ត្រី ដែលបានបង្ហោះសារមុននេះបន្តិច។

ក្នុងសារលើទំព័រ page facebook របស់នាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហាញថា៖ ថ្ងៃនេះខ្ញុំបញ្ចប់ការធ្វើចត្តាឡីស័ក រយ:ពេល១៤ថ្ងៃបន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យនិងបញ្ជាក់ថាខ្ញុំពុំមានកូវីដ១៩នោះទេ។

នាយករដ្ឋមន្ត្រីបន្តថា៖ មុនទៅឥណ្ឌូនេសុីនិងក្រោយត្រឡប់មកវិញ ខ្ញុំត្រូវធ្វើតេស្តរហូត៤ដងនិងត្រូវរស់នៅម្នាក់ឯងរយ:ពេល១៤ថ្ងៃដែលនេះជាវិធានការសុខាភិបាលដែលគ្រប់គ្នាត្រូវតែគោរព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិត ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៨ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២១

ភ្នំពេញ៖សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចេញសេចក្តីថ្លែងការណ៍ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា ឆ្នាំ២០២១ក្រោមប្រធានបទ៖ «សារព័ត៌មានដែលជាប្រយោជន៍សាធារណៈ»។

សេចក្ដីថ្លែងការណ៍ បាន​សរសេរថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សូមចូលរួមជាមួយអ្នកសារព័ត៌មានជាតិនិង​អន្តរជាតិ អបអរសាទរ «ទិវាសេរីភាពសារព័ត៌មានពិភពលោក» ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ក្រោមប្រធាន​បទ៖ «សារព័ត៌មានដែលជាប្រយោជន៍សាធារណៈ»។ នៅក្នុងឱកាសនេះ ហើយមុនដំបូងបំផុត ស.ស.ស.ក សូមបន់ស្រន់ និងជូនពរដល់មិត្តសារព័ត៌មានមួយចំនួននៅកម្ពុជា ដែលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩ ឲ្យឆាប់ជាសះស្បើយ បានវិលទៅជួបជុំគ្រួសារនិងបន្តការងារតទៅទៀត។

សេចក្ដីថ្លែងការណ៍ដដែល បានសរសេរបន្តថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា នៅចំពោះមុខនេះ «សិទ្ធិរស់រានមានជីវិត» គឺមានតម្លៃចាំបាច់ជាងអ្វីទាំងអស់។ ដរាបណាអាយុជីវិតត្រូវបានថែរក្សាការពារបានល្អប្រសើរ នោះទើបមនុស្សគ្រប់គ្នា មានឱកាសបន្តអនុវត្តសិទ្ធិដទៃទៀត រួមទាំងការអនុវត្តពេញលេញនូវសេរីភាពសារព័ត៌មាននិងសិទ្ធិបញ្ចេញមតិផងដែរ។

ក្នុងន័យនេះ ស.ស.ស.ក សូមទាញការកត់សំគាល់ និងសូមចូលរួមអំពាវនាវដល់មិត្តសារព័ត៌មានជាតិនិងមិត្តនិយមប្រើប្រាស់បណ្តាញសង្គមដូចតទៅ៖

ទី១. យើងបានឃើញយ៉ាងច្បាស់ថា ជំងឺកូវីដ-១៩ មានឥទ្ធិពលយ៉ាងខ្លាំង កែប្រែទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជន និងមានសម្ពាធលើប្រក្រតីភាពសង្គមជាទូទៅ នៅគ្រប់ទីកន្លែងលើពិភពលោក។ សូម្បីតែ «ទិវាសេរីភាពសារព័ត៌មានពិភពលោក» ចាប់តាំងពីឆ្នាំមុននិងនៅឆ្នាំនេះ គឺនៅទូទាំងពិភពលោកមិនអាចប្រារព្ធធ្វើបានទេ ហើយរបៀបរបបនៃការបំពេញការងាររបស់អ្នកសារព័ត៌មាននៅគ្រប់ទីកន្លែងបានកំពុងបន្តប្រែប្រួលគួរឲ្យកត់សំគាល់។ ស.ស.ស.ក សូមចូលរួមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាណចិត្តម្ចាស់អង្គភាពនិងម្ចាស់ស្ថានីយ៍ ដែលបានគិតគូរដល់សុខទុក្ខនិងជីវភាពនៃបុគ្គលិក ដោយបានផ្តល់ថវិកានិងស្បៀងអាហារជូនបុគ្គលិក។ ស.ស.ស.ក ក៏កត់សំគាល់ដោយការខកចិត្តដែរ ដែលម្ចាស់ស្ថានីយ៍មួយចំនួនបានឆក់ឱកាសនេះកាត់ប្រាក់អត្ថប្រយោជន៍ប្រចាំឆ្នាំ និងបន្តកាត់ប្រាក់ខែបុគ្គលិកជាបន្តបន្ទាប់ដោយគ្មានផ្តល់ជម្រើស និងជាការឆាប់ពេកក្នុងការធ្វើបែបនេះ។

ទី២. យើងទទួលស្គាល់ថា នៅឆ្នាំ២០២១នេះ ពិភពលោកទាំងមូលរួមទាំង ព្រះរាជាណាចក្រកម្ពុជាយើងផង កំពុងបន្តទទួលរងនូវការយាយីយ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតសកលកូវីដ-១៩ ហើយករណីនៅកម្ពុជា បានជំរុញឲ្យរាជរដ្ឋាភិបាល សម្រេចដាក់ចេញវិធានការបិទខ្ទប់ទីក្រុងភ្នំពេញ ដែលជាបេះដូងសេដ្ឋកិច្ច នយោបាយ វប្បធម៌ និងទេសចរណ៍ រួមទាំងតំបន់ខ្លះទៀតនៃកម្ពុជា ដើម្បីការពារឲ្យបាននូវសុវត្ថិភាពអាយុជីវិតប្រជាជន ដែលជាប្រជាជាតិមួយធ្លាប់បានឆ្លងកាត់ បទពិសោធន៍ការលំបាកនានាច្រើនដំណាក់កាល ឲ្យរក្សាបាននូវ ថាមភាព លទ្ធភាព សមត្ថភាព និងកម្លាំងអាចស្ទុះងើបឡើងវិញឲ្យបានឆាប់រហ័សឆ្លងផុតគ្រាលំបាកនេះ។

ទី៣. យើងត្រូវតែទទួលយកការប្រែប្រួលនៃឥរិយាបទសង្គមនេះ និងចូលរួមដាក់ខ្លួនជាផ្នែកមួយនៃដំណោះស្រាយសម្រាប់សង្គមជាតិរបស់យើង។ ក្នុងន័យនេះ ស.ស.ស.ក សូមលើកទឹកចិត្តដល់មិត្តសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម សូមចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង សមត្ថកិច្ចជំនាញពាក់ព័ន្ធតាមគ្រប់មធ្យោបាយ ផ្សព្វផ្សាយនូវវិធានការចាំបាច់នានា បម្រើដល់ការយល់ដឹងរបស់សាធារណៈជនអំពីសុវត្ថិភាពសុខភាព និងសេវាចាំបាច់នានា ដែលអាចជួយឲ្យប្រជាជនយើងគ្រប់ទីកន្លែងបានជៀសផុតពីគ្រោះថ្នាក់ដោយសារជំងឺកូវីដ-១៩ និងហានីភ័យដទៃទៀត។

ទី៤. សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមចែករំលែកជាមួយមិត្តសារព័ត៌មានកម្ពុជា និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមថា ទោះបីពិភពលោកកំពុងរងការយាយីដោយមេរោគនិងជំងឺកូវីដ-១៩ ក៏ប៉ុន្តែបរទេសខ្លះនៅមានលទ្ធភាពប្រើប្រាស់ថវិការាប់លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងយុទ្ធនាការព័ត៌មាន ជួរមុខ បម្រើឲ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងមនោគមន៍វិជ្ជារបស់ខ្លួន។ ក្រុមបុគ្គលដែលដាក់ខ្លួនបម្រើមនោគមន៍វិជ្ជាបរទេស ឬភាពក្រអឺតក្រទមជ្រុលនិយមរហូតបាត់ព្រលឹងជាតិ គឺមិនមែនជាទង្វើដែលបម្រើឲ្យប្រយោជន៍សាធារណៈនោះទេ។ ប្រវត្តិសាស្ត្របង្ហាញរួចហើយ គឺពួកគេគ្រាន់តែជាឧបករណ៍បំបែកបំបាក់និងបំផ្លិចបំផ្លាញប៉ុណ្ណោះ។

ទី៥. ក្នុងន័យនេះ ស.ស.ស.ក សូមអំពាវនាវដល់មិត្តសារព័ត៌មានជាតិ និងមិត្តនិយមប្រើប្រាស់បណ្តាញសង្គមបន្តអនុវត្តនូវប្រសាសន៍ដ៏ពិសិដ្ឋរបស់ សម្តេចតេជោ ហ៊ុន សែន គឺ «អ្នកសារព័ត៌មាន៖ កុំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ហើយជៀសវាងឲ្យបានដាច់ខាតនូវ «៤កុំ»៖

កុំការផ្សាយខ្លឹមសារដែលបន្ទច់បង្អាក់ឬប្រមាថទឹកចិត្ត នៃការខិតខំរបស់អ្នកសង្គ្រោះជីវិតមនុស្សនៅជួរមុខ ជាពិសេសក្រុមគ្រូពេទ្យ និងសមត្ថកិច្ចដែលមានតួនាទីភារកិច្ចឯទៀត។

កុំធ្វើជាឧបករណ៍នៃព័ត៌មានទុច្ចរិត

កុំធ្វើជាមធ្យោបាយចែកផ្សាយព័ត៌មានមិនពិត

កុំតាំងខ្លួនជាអ្នកអត្ថាធិប្បាយបែបញុះញង់ អុជអាល បំភ្លៃ បំភ្លើស និងបំភ័ន្តការយល់ដឹងរបស់សាធារណៈជន។

ជាមួយគ្នានេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ទទួលស្គាល់ថា សេរីភាពព័ត៌មាននិងសិទ្ធិបញ្ចេញមតិ គឺពិតជាមានសារសំខាន់ ក្នុងដំណើរការប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍សង្គមជាតិ។ ពិតណាស់ សំឡេងខ្លះមិនត្រូវបានឮ។ បញ្ហាខ្លះត្រូវបានលាក់ ឬបិទបាំង ដែលទាមទារការចូលរួមផ្សព្វ​ផ្សាយ​ឲ្យថ្នាក់ដឹកនាំបានដឹងនិងដោះស្រាយទាន់ពេលវេលា។

ប៉ុន្តែរាល់សកម្មភាពរបស់យើង ក៏ត្រូវតែមានស្មារតីផ្សារភ្ជាប់នឹងក្រមសីលធម៌ សុជីវធម៌ និងការទទួលខុសត្រូវជានិច្ចគឺ «ផ្សាយការពិត តែមិនអុជអាល»។ សូមជូនពរដល់មិត្តសារព័ត៌មាន និងមិត្តដែលនិយមប្រើបណ្តាញសង្គមទាំងអស់ ទទួលបានជោគជ័យថ្មីៗថែមទៀត នៅក្នុងអាជីពនិងការងារ ជាមួយនឹងការតម្កល់ខ្ពស់ជានិច្ចនូវឧត្តមគតិជាតិនិយមគឺ «សេរីភាពក្រោមស្មារតីជាតិឯករាជ្យ»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២១

ភ្នំពេញ៖ក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២១ នេះបានចេញសារ ក្នុងឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២១

ភ្នំពេញ៖«ខ្ញុំជាអ្នកសារព័ត៌មាន»! ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ក្លិបអ្នកកាសែតកម្ពុជាសូមប្រកាសបើកវេទិកាដែលមានឈ្មោះថា« ខ្ញុំជាអ្នកសារព័ត៌មាន»។

តាមរយៈវេទិកានេះ ក្លិបអ្នកកាសែតកម្ពុជានិងផលិតឃ្លីបវីដេអូខ្លីៗនិយាយពីការងាររបស់អ្នកសារព័ត៌មាន។ វេទិកានេះមានការចូលរួមចែករម្លែកបទពិសោធពីសំណាក់អ្នកសារព័ត៌មានជើងចាស់ និងអ្នកសារព័ត៌មានអាជីពវ័យក្មេងជាច្រើនដើម្បីជាការស្វែងយល់ពីអាជីព វិជ្ជាជីវៈ សេរីភាព និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន។

វេទិកានេះនឹងបង្កើតឲ្យមានការជជែក ពិភាក្សា ស្វែងយល់ និងការរិះគន់កែលម្អរក្នុងន័យរួមគ្នាលើកស្ទួយក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

ខាងក្រោមនេះគឺជាឃ្លីបវីដេអូ​របស់លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា​ដែលពន្យល់ថា ហេតុអ្វីអ្នកសារព័ត៌មាន​ត្រូវ​រៀនជំនាញវិជ្ជាជីវៈ?

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន បានបញ្ជាក់ថាលទ្ធផលនៃការនាំចេញផលិតផលកសិកម្មក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១ សម្រេចបាន ជាង ២,០៩ ពាន់លានដុល្លារអាមេរិក ក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលជម្ងឺកូវិដ ១៩ នៅកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page96 Page97 Page98 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខ និងជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​បណ្តោះ​អាសន្ន ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខ និងជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​បណ្តោះ​អាសន្ន ខេត្តបន្ទាយមានជ័យ ចុះផ្សាយថ្ងៃទី ៩ មិថុនា ២០២៦
មន្ត្រីបរិស្ថានខេត្តព្រះវិហារ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ព្រៃឡង់ នៃស្រុកជ័យសែន មន្ត្រីបរិស្ថានខេត្តព្រះវិហារ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ព្រៃឡង់ នៃស្រុកជ័យសែន ចុះផ្សាយថ្ងៃទី ៩ មិថុនា ២០២៦
រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ចុះផ្សាយថ្ងៃទី ៩ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×