Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មករា ២០២២

ភ្នំពេញ៖លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរសំណេរមួយនៅលើទំព័រហ្វេសប៊ុករបស់លោក ជាភាសាអង់គ្លេស។ ខាងក្រោមនេះបកប្រែមកជាភាសាខ្មែរ។

លោក ហ៊ុន ម៉ានី សរសេរថា៖ ស្ទើរតែត្រូវ​បាន​គេ​ប្លន់​នៅ​កណ្តាល​ល្ខោន​អូប៉េរ៉ា​ទីក្រុង​ប៉ារីស ដូច​ជា​ថ្ងៃ​មមុន ចោប្លន់បានមកពីខាងក្រោយធ្វើឱ្យយើងមានការភ្ញាក់ផ្អើល វាមកធ្វើជារួសរាយជាមួយយើងហើយថែមទាំងអង្អែលកូនស្រីខ្ញុំទៀតផង។ ភ្លាមៗនោះគាត់ចាប់ផ្តើមនិយាយអំពីរឿងបាល់ទាត់បណ្ដើរ ពួកចោរបាន​កាន់​ដៃ​គ្នា​ជាមួយ​មិត្ត​ម្នាក់​របស់​ខ្ញុំម្នាក់បណ្ដើរធ្វើកាយវិការ​បាល់ទាត់​បណ្ដើរ។

ស្រប​ពេល​នោះ​ដែរ ចោរក៏បានលូក​ចូល​ហោប៉ៅ​មិត្ត​ភក្តិ​ខ្ញុំ​និងទាញឆក់មួយទំហឹងហើយ​ក៏រត់​ទៅ​ក្រោយ​កន្លែង​រថយន្ត​ដែលគ្នាវានៅចាំជាស្រេចហើយវាស្រែកថា “vas-y vas-y” បណ្តើររត់បណ្ដើរ ហើយលោតចូលទៅកៅអីខាងមុខរថយន្តតូយ៉ូតា ពណ៌ស (ខ្លី) ហើយនៅពេលពួកវាក៏បានបើករថយន្តចេញទៅចេញទៅបាត់។

ខ្ញុំបានមើលឃើញថា ចង្កៀងមុខរថយន្តមិនបើក ទើបមិនមានភ្លើងក្រោយដែលអាចមើលឃើញស្លាក​លេខ។

អ្វីដែលយើងអាចធ្វើបានគឺឆ្ងល់ថាមានអ្វីកើតឡើង។ ពួកយើងទាំងបីនាក់ពេញវ័យនិយាយលេងសើច ព្យាយាមបំបែរអារម្មណ៍កូនស្រីពៅរបស់ខ្ញុំអាយុ 9 ឆ្នាំ និងបងប្អូនជីដូនមួយអាយុ 12 ឆ្នាំរបស់នាងអំពីរឿងដ៏គួរឱ្យភ័យខ្លាចបំផុតនៃជីវិតរបស់យើង ហេតុការណ៍នេះវា​អាច​នឹងកើត​ឡើង​ចំពោះ​អ្នក​ណា​ម្នាក់នៅថ្ងៃក្រោយមិនខាន ហើយខ្ញុំ​គ្រាន់​តែ​រីក​រាយ​ដែល​ពួកយើង ជា​ពិសេស​កូន​ៗ​របស់​ពួកយើង​មានសុខ​សុវត្ថិភាព៕

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២២

ភ្នំពេញ៖ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ទៀ សីហា ជាឧត្តមសេនីយ៍ឯក។ នេះបើយោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់ ចុះថ្ងៃទី ៧ ខែមករាឆ្នាំ ២០២២។

តើលោក ទៀ សីហា ជានរណា?
លោក ទៀ សីហា កូនប្រុសប្រមុខការពារជាតិកម្ពុជា គឺ​សម្តេចពិជ័យសេនា ទៀ បាញ់ ត្រូវ​បាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំងជាអភិ​បាល នៃ​គណៈអភិ​បាលខេត្ត​សៀម​រាប ជំនួសលោក​ឃឹម ប៊ុន​សុង។ នេះ​បើ​យោង​តាម​ព្រះ​រាជក្រឹត្យ​ចុះ​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ២០១៨។

តើលោក ទៀ សីហា ជានរណា? មានជីវប្រវត្តិ ឬការសិក្សាដល់កម្រិតណាដែរ? លោក ទៀ សីហា កើត​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​១៩៨០ នៅ​រាជធានី​ភ្នំពេញ ជាមន្ត្រីបម្រើការក្នុងកងយោធពលខេមរភូមិន្ទ មានឋានន្ដរស័ក្ដិថ្នាក់​​ឧ​ត្ត​ម​។ លោកជា​កូនប្រុស​ទី​២ របស់​សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្ក្រសួងការពារជាតិ។

សម្រាប់ការសិក្សាវិញ កាលពីកុមារភាព លោក ទៀ សីហា បានសិក្សា​នៅ​សាលាបឋមសិក្សា​ចតុមុខ ក្នុង​ខណ្ឌដូនពេញ រាជា​ធានី​ភ្នំពេញ​។​ លុះ​ចូលដល់​វ័យ​ជំទង់ និង​ត្រូវ​ចូលរៀន​កម្រិត​មធ្យមសិក្សា លោក ទៀ សីហា ត្រូវបានឪពុកម្តាយបញ្ជូន​ឲ្យ​ទៅ​សិក្សា​នៅ​សាលា Lycée Passy Saint-Honoré ប្រទេស​បារាំង​ ​រហូត​ប្រឡង​ចូល​មហាវិទ្យាល័យ​នៅ​ទីនោះ។

ក្នុង​រយៈពេល​១០​​ឆ្នាំ ​នៃ​ការ​ស្នាក់នៅ ដើម្បី​បន្ត​ការសិក្សា​នៅក្នុង​ប្រទេស​បារាំង លោក ទៀ សីហា បានបញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ពាណិជ្ជកម្ម ពី​មហាវិទ្យាល័យ Passy Saint-Honoré នាទី​ក្រុងប៉ារីស ប្រទេស​បារាំង នៅឆ្នាំ​២០០១​។ នៅក្នុង​ដំណាក់កាល​នោះ លោក ទៀ សីហា បាន​ចូល​សិក្សា​រយៈពេល​ពេញ​មួយឆ្នាំនៅ​សាលា​ទាហាន ឈ្មោះ École Spéciale Militaire de Saint-Cyr ដែលជា​រាជបណ្ឌិត្យសភា​យោធា​របស់​ប្រទេស​បារាំង​។

​ក្រោយពេល​បញ្ចប់​ការសិក្សា លោក ទៀ សីហា បាន​វិលត្រឡប់​មកកាន់​មាតុភូមិ​វិញនា​ឆ្នាំ​២០០១ រួច​ចូល​បម្រើការ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។ ក្នុងពេល​បំពេញការងារ​ជា​មន្ត្រី​យោធា​នេះ លោក​បាន​ឆ្លៀតពេល​បង្កើន​សមត្ថភាព​ផ្នែក​គ្រប់គ្រង នៅ​រាជបណ្ឌិត្យសភា​រដ្ឋបាល​ជាន់ខ្ពស់នា​ឆ្នាំ​២០០៧-២០០៨​។​

​នៅ​ឆ្នាំ​២០១០-២០១៣ ​ស្របពេល​វិវាទ​ដីធ្លីកំពុងតែ​កើតឡើង រាជរដ្ឋាភិបាល​បាន​បង្កើត​ក្រុមនិស្សិត​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី​នៅ​ទូទាំងប្រទេស ដើម្បី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​។​ លោក ក៏​ត្រូវបានចាត់តាំង​ជា​ប្រធាន​ក្រុមយុវជន​ស្ម័គ្រចិត្ត​ខេត្តសៀមរាប ដែល​នៅក្នុង​ដំណាក់​កាលនោះ លោក​ត្រូវបានតែងតាំង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាខេត្តសៀមរាប​ផងដែរ​។​

​លោក ទៀ សីហា ជា​នាយទាហានជាន់ខ្ពស់​ នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០១៩៨៦៤ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី ដោយ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១១ និង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ ដោយ​ព្រះរាជក្រឹត្យចុះ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៤​។​ នឹងត្រូវបានដំឡើង តម្លើងឋាន្តរស័ក្តិ ជាឧត្តមសេនីយ៍ឯក ចុះថ្ងៃទី ៧ ខែមករាឆ្នាំ ២០២២នេះ។

បច្ចុប្បន្ន លោក ទៀ សី​ហា ​មានមុខតំណែងជាអភិបាលខេត្តសៀមរាប នឹងជាសមាជិក​គណៈកម្មាធិការ​កណ្តាល ​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។ ក្រៅពី​បំពេញការងារ​ជា​នាយទាហានជាន់ខ្ពស់​ នៃ​កង​យោពល​ខេមរភូមិន្ទ និង​ការងារ​ផ្នែក​សង្គម​នៅតាម​បណ្ដា​មូលដ្ឋាន​នានា ជាមួយ​ក្រុមយុវជនរ​បស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក​ ទៀ សីហា តែងតែ​អមដំណើរ​ក្នុង​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស​របស់សម្ដេចពិជ័យសេនា ទៀ បាញ់។

លោក ទៀ សីហា ក៏មានតួនាទីជាសមាជិកអចិន្ត្រៃយ៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលទើបនឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តក្នុងមហាសន្និបាតនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មករា ២០២២

ភ្នំពេញ៖សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសគ្រឿងញៀន ជាង ៦គីឡូក្រាម នៅរាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថាការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅចំណុច ផ្ទះជួលលេខ១ ផ្លូវលេខ៦ បូរីសែនសុខ សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៣) ដឹកនាំដោយលោក ប្រុញ សាន និងលោកភឹម ចន្ទ័តារ៉ា នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ប្រភពបន្តថាជនសង្ស័យឈ្មោះ លី ស៊ូចៃ (LY XU JAY) ភេទប្រុស កើតឆ្នាំ១៩៥៩ ជនជាតិ ចិន។ ក្រោយឃាត់ខ្លួនដកហូតវត្ថុតាងរួមមាន៖-អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ៦ គ.ក្រ ៤០ក្រាម។ -កេតាមីន(KETAMINE)ទម្ងន់សុទ្ធ ១០.២៥ក្រាម។សរុបសារធាតុញៀនទម្ងន់ ០៦ គ.ក្រ ៥០.២៥ ក្រាម -សារធាតុផ្សំ ៩ គ.ក្រ ៦៦៥ក្រាម និងឧបករណ៍កែច្នៃមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មករា ២០២២

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន.នាយករដ្ឋមន្ត្រីនៅល្ងាចថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២២ នេះបានប្រកាសថានឹងជួបសំណេះសំណាលជាមួយសិស្សដែលបានប្រឡងជាប់និទ្ទេសA។

សម្ដេចតេជោហ៊ុន សែន បានសរសេរថា៖សូមអបអរសាទរចំពោះចៅៗ ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំង
អស់នៅទូទាំងប្រទេស។

ខ្ញុំសូមកោតសរសើរចំពោះចៅៗដែលបានជាប់ចំណាត់ថ្នាក់និទ្ទេសAទាំងអស់ដែលឆ្នាំនេះ មានរហូកដល់១៧៥៣នាក់។

សម្ដេចហ៊ុន សែន បន្តថា ដូចឆ្នាំមុនៗដែរលើកលែងតែឆ្នាំ២០២០ ដែលឱយជាប់ទាំងអស់គ្នា ដោយគ្មាននិទេ្ទសដោយសារកូវីដ១៩។ឆ្នាំនេះខ្ញុំនិងជួបជាមួយចៅៗដើម្បីលើកទឹកចិត្តសម្រាប់ចៅៗដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់និងទទួលបាននិទ្ទេសA។ បើតាមសម្ដេចហ៊ុន សែន ពេលវេលានិងទីកន្លែងជួបនិងជំរាបតាមក្រោយតាមរយ:រដ្ឋមន្ត្រីហង្ស ជួនណារ៉ុន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មករា ២០២២

ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោកហ៊ុយ វណ្ណៈ ដែលជាអ្នកសារព័ត៌មានជើងចាស់ដ៏ល្បីល្បាញមួយរូបក្នុងនោះ  បានរំលឹកអំពីប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ទាក់ទងទៅនឹងវិស័យសារព័ត៌មានចំនួន៧ ចំណុច។លោកហ៊ុយ វណ្ណៈ បានសរសេរតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ រំលឹកប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន៖

១- អ្នកសាព័ត៌មាន គឺត្រូវតែនិយាយការពិត និងទាន់ហេតុការណ៍ ពីព្រោះគ្មានអ្នកណាអានព័ត៌មានផ្អូមទេ។
២- អ្នកសារព័ត៌មាន ត្រូវស្គាល់តួនាទីខ្លួន គឺមិនត្រូវធ្វើខ្លួនជាអ្នកអត្ថាធិប្បាយផង ជាព្រះរាជអាជ្ញា និងជាចៅក្រមផងនោះទេ និងកុំធ្វើការសន្និដ្ឋានបិទផ្លូវ។
៣- អ្នកសារព័ត៌មានត្រូវរៀនអំពីរបៀបសួរសំណួរ។
៤- សារព័ត៌មានល្អ បើមានការថ្លោះធ្លោយ គឺត្រូវតែហ៊ានកែតម្រូវ។
៥- អ្នកសារព័ត៌មាន គឺកុំធ្វើការដោះដូរបំបិទព័ត៌មានជាមួយនឹងលុយកាក់។
៦- សូមបន្តពង្រឹងការបណ្តុះបណ្តាលធនធានអ្នកសារព័ត៌មាន។ ចំណុចដែលខ្ញុំ (សម្តេច ហ៊ុន សែន) បានលើកឡើងទាំងអស់នេះ គឺខ្ញុំចង់បានសារព័ត៌មានយើងល្អ ពីព្រោះយើងនៅក្រោមដំបូលជាគ្រួសារតែមួយ។
៧- ខ្ញុំនិងភរិយាសូមជូនពរបងប្អូនអ្នកសារព័ត៌មានទាំងអស់ទទួលជោគជ័យក្នុវិជ្ជាជីវៈដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសយើងឲ្យកាន់តែរីកចម្រើន។ ១៤-១-២០១៧។

សូមជម្រាបថា រយ:ពេលកន្លងមកមានអ្នកសារព័ត៌មាននៅកម្ពុជាមួយចំនួនបានរងការបណ្ដឹងករណីផ្សេងៗគ្នា ទាក់ទងទៅនឹងការចុះផ្សាយអត្ថបទតាមគេហទំព័រនិងចុះផ្សាយតាមទំព័រហ្វេសប៊ុក។ ក្នុងនោះក៏មានអ្នកសារព័ត៌មានមួយចំនួនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។

ចំណែក លោកហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក ដែលជាអ្នកសារព័ត៌មានមួយរូបនៅកម្ពុជាផងដែរនោះ បានសរសេរសំណេរមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ ច្បាប់ស្តីពីរបបសារព័ត៌មាន សម្រាប់យកមកអនុវត្តជាមួយអ្នកសារព័ត៌មាន ទៅណាបាត់ហេីយ បានជាយកច្បាប់ក្រមព្រហ្មទ័ណ្ឌថ្មីមកកាត់ទោសអ្នកកាសែតគ្រប់រឿងដូច្នេះ???រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ ធ្លាប់បានមានប្រសាសន៍ណែនាំដល់អ្នកសារព័ត៌មានទូទាំងប្រទេសថា អាវក្រោះសម្រាប់ការពារអ្នកសារព័ត៌មាន គឺសរសេរព័ត៌មាននិងអត្ថាធិប្បាយព័ត៌មាន តាមវិជ្ជាជីវៈនិងក្រមសីលធម៌៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មករា ២០២២

ភ្នំពេញ៖លោកឧត្តមសេនីយ៍ទោ អ៊ុំ វណ្ណា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ បានបដិសេធ ទៅនឹងព័ត៌មានមួយចំនួនផ្សាយថា លោកជាប់ពាក់ព័ន្ធ ជំនួញបទល្នើសព្រឈើ។

ការបដិសេធនេះធ្វើឡើងតាមរយៈមេធាវីរបស់លោក គឺមេធាវី លោកចេង.ផាន់នី ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២២នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២២

ភ្នំពេញ៖លោក Lee Hsien Loong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី បានអរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានជម្រាបជូនអំពីលទ្ធផលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយលោកក៏បានអរគុណចំពោះគោលបំណងរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ានេះ។

លោក Lee Hsien Loong បានបញ្ជាក់ថា លោកពិតជាមានការគាំទ្រចំពោះការខិតខំប្រឹងប្រែង របស់ប្រទេសកម្ពុជា ជាពិសេសក្នុងនាមជាប្រធានអាស៊ាន រួមទាំងការងារប្រេសិតពិសេសរបស់ប្រធានអាស៊ាននេះ។ ពាក់ព័ន្ធទៅនឹងដំណើរការខាងមុខ តើត្រូវធ្វើដូចម្ដេចទៀតនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរមតិយោបល់គ្នាផងដែរដើម្បីស្វែងរកដំណោះស្រាយ។

ការថ្លែងអំណរគុណនេះធ្វើឡើង នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ នេះ ក្នុងឱកាស អញ្ជើញជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយសម្ដេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រី។

នៅក្នុងជំនួបនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏មានការផ្លាស់ប្ដូរមតិជុំវិញស្ថានភាពវិវត្តន៍នៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសសិង្ហបុរី។

សម្ដេចហ៊ុន សែន បានជម្រាបជូនទៅនាយករដ្ឋមន្ត្រីសិង្ហបុរី អំពីលទ្ធផល និងគោលបំណងនៃដំណើរបំពេញទស្សនកិច្ចការងារទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗកន្លងទៅនេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា គោលបំណងរបស់សម្ដេចទៅមីយ៉ាន់ម៉ានោះគឺ ដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ជាពិសេសធ្វើយ៉ាងណាបញ្ឈប់អំពើហិង្សា និងបទឈប់បាញ់នេះ និងមួយទៀតទាក់ទងទៅនឹងការផ្ដល់អំណោយមនុស្សធម៌ដែលប្រជាជនមីយ៉ាន់ម៉ាកំពុងត្រូវការជាចាំបាច់នោះ ព្រមទាំងជំរុញឲ្យមានការសន្ទនា ដែលជាការងារចាំបាច់ក្នុងនាមសម្ដេចជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ។

លោក Lee Hsien Loong ក៏បាន ឯកភាពជាមួយ សម្ដេចតេជោ ថាការងារបន្តគឺទុកឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានមានការប្រជុំដើម្បីពិនិត្យមើលការងារបន្តទៀតជាពិសេសការងាររបស់ប្រេសិតពិសេសនៃប្រធានអាស៊ាននេះ ដែលក្នុងកាលៈទេសៈនេះ ត្រូវតែមានការជួយដល់ប្រទេស មីយ៉ាន់ម៉ា ដើម្បីដោះស្រាយ វិបត្តិនយោបាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២២

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងភរិយា នៅព្រឹកនេះ បានចាក់វ៉ាក់សាំងដុសជំរុញការការពារជំងឺកូវីដ១៩ រួចហើយ។

សម្ដេចតេជោហ៊ុន សែន បានសរសេរសំណេរនៅលើហ្វេសប៊ុករបស់សម្ដេចថា៖ ពីរនាក់បានហើយ! ថ្ងៃនេះខ្ញុំនិងភរិយាចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារកូវីដ.១៩។ គ្មានជម្រើសអ្វីឱ្យល្អជាងការចាក់វ៉ាក់សាំងគួបផ្សំជាមួយវិធានការសុខាភិបាល ៣ការពារ និង៣កុំនោះទេ។

សម្តេចហ៊ុន សែនបន្តថា ខ្ញុំមានកម្លាំងការពារយ៉ាងរឹងមាំ នៅគ្រប់ទីកន្លែងតែពួកគាត់មិនអាចការពារខ្ញុំមិនឱ្យឆ្លងកូវីដ.១៩បានឡើយ។

ប្រពន្ធនិងកូនៗព្រមទាំងចៅៗរបស់ខ្ញុំក៏មិនអាចការពារខ្ញុំបានដែរ។ និយាយរួមគ្មានអ្នកណាអាចការពារខ្ញុំបានឡើយ គឺមានតែរូបខ្ញុំខ្លួនឯងប៉ុណ្ណោះទើបអាចការពារខ្លួនខ្ញុំបាន។ សូមបងប្អូនជនរួមជាតិអញ្ជើញទៅចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋានទាំងដូសជំរុញ ដើម្បីការពារខ្លួនយើង គ្រួសារយើង ភូមិ ឃុំយើងនិងជាតិយើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 4.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២២

ភ្នំពេញ៖ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ គឺជាខួបទី ៣៧ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ សម្តេចតេជោ ហ៊ុន សែន (១៤ មករា ១៩៨៥ – ១៤ មករា ២០២២) ដែលពេលនោះ សម្តេចតេជោ ជា នាយករដ្ឋមន្រ្តី ដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។ មកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តី ដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។

៣៧ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាតនិងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងមាន មុខមាត់លើឆាកអន្តរជាតិ មកទល់សព្វថ្ងៃ។

នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ប្រជា ពលរដ្ឋខ្មែរនៅទូទាំងប្រទេស សូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានសុខភាពល្អ ដើម្បីបន្តដឹកនាំកម្ពុជាឲ្យកាន់តែរីកចម្រើន រុង រឿង និងដើម្បីផ្តល់ជាម្លប់ដ៏កក់ក្តៅបំផុតសម្រាប់ប្រទេសជាតិទាំងមូល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២២

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានជម្រាបជូនអំពីដំណើរទស្សនកិច្ចការងាររបស់សម្ដេចទៅមីយ៉ាន់ម៉ាកាលពីពេលថ្មីៗនេះ គឺសំខាន់មិនចេញឆ្ងាយពីធម្មនុញ្ញអាស៊ាន ហើយចំណុច ដែលបានឯកភាពគ្នាចំនួន៥ ក្នុងប្រទេសអាស៊ានទាំង១០នាពេលកន្លងទៅនោះទេ។ សម្ដេចហ៊ុន សែន ថា ថ្វីត្បិតតែក្នុងឆ្នាំ២០២១ ការងារអាស៊ានមិនបានដើររលូនទេ ដូច្នេះអ្វីដែលនៅសល់រហូតដល់ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននេះ គឺគោលដៅសំខាន់ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាន់ម៉ានោះ គឺចង់រកមធ្យោបាយដើម្បីបញ្ចប់ភាពហិង្សា និងបញ្ចប់បទឈប់បាញ់ ដែលជាកត្តាសំខាន់ដែលស្ថិតនៅក្នុងចំណុចទាំង៥ ដែលអាស៊ានបានលើកឡើង។ ហើយចំណុចមួយទៀតធ្វើយ៉ាងណាដើម្បីផ្ដល់ជំនួយមនុស្សធម៌ ដល់មីយ៉ាន់ម៉ា ដែលត្រូវការចាំបាច់នៅក្នុងគ្រានេះ។

សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា យើងមិនអាចនៅជាប់គាំងបែបនេះនោះទេ គឺយើងត្រូវរកមធ្យោបាយដោះស្រាយបញ្ហាជាប់គាំងនេះ ដើម្បីចាប់យកឱកាសក្នុងការចរចា។ ជាមួយគ្នានោះ ការងារផ្ទៃក្នុងអាស៊ាននេះ យើងត្រូវតែធ្វើការជាមួយគ្នា ជាពិសេសដើម្បីឲ្យមានការឯកភាពគ្នា។
សម្ដេចតេជោបានគូសបញ្ជាក់ការងារអាទិភាពចំនួន២សំខាន់ ក្នុងចំណោមចំណុចដែលបានឯកភាពចំនួន៥ គឺ ៖

ទី១) បទឈប់បាញ់ និងបញ្ចប់អំពើហិង្សា។ សម្ដេចបានបញ្ជាក់ថា យើងត្រូវតែធ្វើការជាមួយគ្នា មិនត្រឹមតែអាស៊ានទេ អាចជាមួយអ្នកពាក់ព័ន្ធផ្សេងៗ ជាពិសេសទាំងអង្គការសហប្រជាជាតិផងដែរ។ សម្ដេចក៏បានបញ្ជាក់ទៀតថាការងារពាក់ព័ន្ធនឹងបទឈប់បាញ់នេះ សម្ដេចធ្វើយ៉ាងណាជំរុញឲ្យមាន អាស៊ានផ្លូវការនេះ និងអតីតប្រធានអាស៊ាន គឺប្រទេសប្រុយណេ និងប្រធានអាស៊ានក្រោយប្រទេសកម្ពុជា គឺប្រទេសឥណ្ឌូនេស៊ី បូកនិងអគ្គលេខាធិការអាស៊ាន ដើម្បីធ្វើការសម្របសម្រួលកិច្ចការនេះ។

ទី២) ការផ្ដល់ជំនួយមនុស្សធម៌ ពាក់ព័ន្ធទៅនឹងការងារមនុស្សធម៌ សម្ដេចតេជោបានមានប្រសាសន៍ថា ការងារនេះ គឺជាការងារសំខាន់របស់បេសកជនពិសេសអាស៊ាន អគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌលអាហារ រួមទាំងអ្នកសម្របសម្រួលខាងភាគីមីយ៉ាន់ម៉ា បូកនិងភ្នាក់ងារអង្គការសហប្រជាជាតិ។

សម្តេចហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសសន្ទនាការងារតាមប្រព័ន្ធវីដេអូ ជាមួយ លោកជំទាវ បណ្ឌិត ណូលីន ហេយហ្សឺ (Noeleen Hayzer) ប្រេសិតពិសេសថ្មី របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២នេះ។

ការសន្ទនាព្រឹកនេះ គឺក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិដោយសារឆ្នាំនេះ កម្ពុជាត្រូវធ្វើជាប្រធានអាស៊ាន ហើយលោកជំទាវជាបេសកជនពិសេសរបស់ឯកឧត្តមអគ្គលេខាធិកអង្គការសហប្រជាជាតិ។ ក្នុងជំនួបនេះ លោកជំទាវបានអបអរសាទរ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលមានតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ ហើយកម្ពុជាក៏មានបេសកជនពិសេសនៃអាស៊ានទទួលបន្ទុកមីយ៉ាន់ម៉ាផងដែរ ។

លោកជំទាវបានបន្តទៀតថា លោកជំទាវ ពិតជារីករាយចំពោះអ្វីដែលសម្ដេចតេជោបាន ជំរុញការងារពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ានេះ ដែលជាស្មារតីមួយបន្ទាន់ពីសភាពការណ៍នៅមីយ៉ាន់ម៉ា។ លោកជំទាវបានបញ្ជាក់ថា ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ាននេះ អង្គការសហប្រជាជាតិមើលឃើញថា សម្ដេចនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការអន្តរជាតិ ហើយលោកជំទាវរំពឹងថាអង្គការសហប្រជាជាតិ ក៏ដូចជាលោកជំទាវជាបេសកជនពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងសហការគ្នា ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាផ្សេងៗក្នុងតំបន់ ជាពិសេសនៅមីយ៉ាន់ម៉ានេះតែម្ដង។

នៅក្នុងការពិភាក្សានេះ សម្ដេចតេជោ និងលោកជំទាវ បណ្ឌិត ណូលីន ហេយហ្សឺ (Noeleen Hayzer) បានឯកភាពគ្នានូវចំណុច ត្រូវតែមានការងារបន្ទាន់ ជាពិសេសបញ្ឈប់បទឈប់បាញ់ អំពើហិង្សា និងការផ្ដល់ជំនួយ ព្រមទាំងការសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់។ លោកជំទាវពិតជាអរគុណចំពោះ អ្វីដែលសម្ដេចតេជោកំពុងតែធ្វើនេះ ហើយលោកជំទាវ នឹងប្ដេជ្ញាចិត្តខិតខំធ្វើការងារនេះជាមួយអាស៊ាន និងប្រធានអាស៊ាន ជាពិសេសក្នុងការធ្វើយ៉ាងណា កុំឲ្យស្ថានភាពនៅមីយ៉ាន់ម៉ានេះ ធ្លាក់ចុះជាងបច្ចុប្បន្ននេះ
។ ហើយលោកជំទាវនៅតែគិតថា ប្រធានអាស៊ាន និងផ្នែកពាក់ព័ន្ធទាំងអស់ នឹងរួមគ្នាក្នុងការងារនេះ ហើយលោកជំទាវក៏បានលើកឡើងទៀតថា យើងនៅតែជំរុញធ្វើយ៉ាងណានៅពេលខាងមុខនេះ ឲ្យអាស៊ាន និងអង្គការសហប្រជាជាតិ ធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ។

ជាចុងក្រោយ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើលោកជំទាវ ធ្វើការងារផ្ទាល់ជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីសម្របសម្រួល រឿងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិដើម្បីរកដំណោះស្រាយនៃវិបត្តិនៅមីយ៉ាន់ម៉ានេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២២

ភ្នំពេញ៖ក្នុងឱកាសទិវានៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិត ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

នៅក្នុងសារលិខិត សម្ដេចហ៊ុន សែន អំពាវនាវដល់ស្ថាប័នព័ត៌មានរដ្ឋ និងឯកជន ត្រូវចូលរួមរក្សាសន្តិភាព ស្ថេរភាពយោបាយសន្តិសុខ សណ្ដាប់ធ្នាប់សង្គម តាមរយៈភូមិឃុំមានសុវត្ថិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មករា ២០២២

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​សម្តេចក្រឡាហោម​ ស​ ខេង​  បានសម្រេចដកហូតមុខតំណែងលោក​ ហួត​ សីហា​ ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ​ នៃអធិការដ្ឋាននគរបាលស្រុកគៀនស្វាយ​ ចំណុះស្នងការដ្ឋននគរបាលខេត្តកណ្តាល​ ។   ក្រៅពីដកតំណែងពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ​ លោកហួត​ សីហា​ ក៏ត្រូវបានបន្ថយឋានន្តរស័ក្តិពីវរសេនីយ៍ត្រីអោយមកត្រឹមអនុសេនីយ៍ឯក ផងដែរ។

សូមជម្រាបថាការដកតំណែងនេះ​ គគឺករណីចាប់យុវជន៣នាក់​ ពាក់ព័ន្ធគ្រឿងញៀន​ ដោយជំរិតទារប្រាក់ពីយុវជនទាំង៣នាក់នោះ ចំនួន ៣៥០០ដុល្លារ ជាថ្នូរនឹងការដោះលែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page65 Page66 Page67 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មន្ត្រីបរិស្ថានខេត្តព្រះវិហារ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ព្រៃឡង់ នៃស្រុកជ័យសែន មន្ត្រីបរិស្ថានខេត្តព្រះវិហារ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ព្រៃឡង់ នៃស្រុកជ័យសែន ចុះផ្សាយថ្ងៃទី ៩ មិថុនា ២០២៦
រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ចុះផ្សាយថ្ងៃទី ៩ មិថុនា ២០២៦
ខេត្តសៀមរាប ប្ដេជ្ញាជំរុញការអភិវឌ្ឍទីក្រុងឆ្លាតវៃ តាមរយៈការកិច្ចសហប្រតិបត្តិការ និងការទទួលបានបទពិសោធន៍ពីប្រទេសជប៉ុន ខេត្តសៀមរាប ប្ដេជ្ញាជំរុញការអភិវឌ្ឍទីក្រុងឆ្លាតវៃ តាមរយៈការកិច្ចសហប្រតិបត្តិការ និងការទទួលបានបទពិសោធន៍ពីប្រទេសជប៉ុន ចុះផ្សាយថ្ងៃទី ៩ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×