Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២២

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានប្រកាសលទ្ធផលក្រុមការងារដោះស្រាយមតិក្នុងហ្វេសប៊ុករបស់សម្ដេចប្រចាំខែមករាឆ្នាំ ២០២២។

សម្តេចស ខេង បានឲ្យដឹងថា នៅថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ នូវលទ្ធផល របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ ប្រចាំខែមករា ឆ្នាំ២០២២ ។

ក្នុងខែមករាកន្លងទៅនេះ ក្រុមការងារតាមដានអំពីការដោះ ស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ៧៧គណនី។

ក្នុងចំណោមនោះ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន១១គណនី និង៤៤គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច។

ដោយឡែកខ្ញុំក៏សូមជម្រាបជូនផងដែអំពីករណីនៅសេសសល់មិនទាន់បានដោះស្រាយក្នុងឆ្នាំ២០២១កន្លងទៅនេះដែលមានចំនួន៦៥៥គណនី គឺក្រុមការងារក៏បានបន្តដំណើរការដោះស្រាយរហូតមកដល់ពេលនេះបានចំនួន៧៩គណនីបន្ថែមទៀត ខណៈករណីកំពុងបន្តការដោះស្រាយមានចំនួន៥៧៦គណនី។

ជនរួមជាតិជាទីគោរព! វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ។

ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំ តាមរយៈទំព័រហ្វេសប៊ុក ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង។

ជាថ្មីម្តងទៀតខ្ញុំក៏សូមយកឱកាសនេះ ស្នើសុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កុម្ភៈ ២០២២

ភ្នំពេញ៖នៅក្នុងសារលិខិតចូលរួមរំលែកទុក្ខពីសំណាក់សម្តេច ក៏ដូចជា នាយឧត្តមសេនីយ៍ គ្រប់កងឯកភាពនៃកងយោធពលខេមរភូមិន្ទ បានចាក់ទុកថា ការបាត់បង់ នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ គឺជាបាត់បងស្វាមី បិតា ជីតា ជាទីស្រឡាញ់ និងជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ពោរពេញទៅដោយមនសិការស្នេហាជាតិ ដែលក្នុងមួយជីវិតរបស់លោក បានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងនាំមកនូវសុខសន្តិភាព រហូតមកដល់បច្ចុប្បន្ននេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា «រូបកាយរបស់ ឯកឧត្តមបានបាត់បង់ទៅក៏ពិតមែន តែកិត្តិយស សេចក្តីថ្លៃថ្នូរ និងគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់លោកនៅតែស្ថិតស្ថេរជានិច្ច នៅក្នុងក្រអៅបេះដូងរបស់មនុស្សជំនាន់ក្រោយទាំងអស់គ្នា ជារៀងរហូតមិនអាចបំភ្លេចបានឡើយ»។

សូមជម្រាបថានៅរសៀល ថ្ងៃទី២៤ ខែកុម្ភៈ នេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ១០និង៤៥នាទីព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

នៅក្នុងឱកាសនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ សុខ សារឿន សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្ដែងនូវក្តីរន្ធត់តក់ស្លុត និងរំជួយចិត្តរកពាក្យអ្វីមកប្រៀបផ្ទឹមបាន ចំពោះការបាត់បង់មេបញ្ជាការ និងជាយុទ្ធមិត្តធ្លាប់រួមដំណើរជាមួយសម្តេច ក្នុងគ្រប់កាលៈទេសៈទាំងអស់ ពិសេសនាយឧត្តមសេនីយ៍ សុខ សារឿន គឺជាមិត្តរួមអាវុធដ៏ស្មោះត្រង់ និងអ្នកជួយយកអាសារបំផុត នៅលើគ្រប់សមរភូមិប្រយុទ្ធ ហើយដែលរូបសម្តេច និង នាយឧត្តមសេនីយ៍ សុខ សារឿន ធ្លាប់មានអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ ចាប់តាំងពីប្រទេសមានអសន្តិសុខ រហូតប្រទេសទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងពេញលេញរហូតមកដល់ពេលបច្ចុប្បន្ន។

សម្តេចតេជោ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្នុងនាមភរិយាសម្តេចផ្ទាល់ បានចូលរួមរំលែកនូវមរណទុក្ខនេះ ប្រកបដោយសមានចិត្ត សោកស្តាយ អាឡោះអាល័យ ជាទីបំផុត ជាមួយភរិយា បុត្រាបុត្រី ចៅប្រុសចៅស្រី និងញាតិមិត្តជិតឆ្លាយនៃសព និងសូមលំឱនកាយវាចាចិត្ត ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធនៃ សព បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២២

ភ្នំពេញ៖សេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងម៉ាឡេស៊ី ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់ លោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់ព្រះរាជាណាចក្រកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២២

ភ្នំពេញ៖សម្ដេច ស ខេង បានប្រាប់ដល់អាជ្ញាធររដ្ឋបាលរាជធានីខេត្ត ឲ្យសាងសង់ស្ដូបមិត្តភាពកម្ពុជា វៀតណាម ដោយសម្ដេចបានមានប្រសាសន៍ក្នុងន័យដើមថា« ដោយផ្អែកលើប្រវត្តិសាស្រ្តនៃទំនាក់ទំនងក្នុងការរួមសហការតស៊ូ ដើម្បីសុខសន្តិភាព នៃប្រទេសជាតិទាំងពីរ កម្ពុជា វៀតណាម និងក្នុងបំណងដើម្បីបន្តពង្រឹង ពង្រីកទំនាក់ទំនងកម្ពុជា វៀតណាម ឱ្យកាន់តែរឹងមាំបន្តទៀត ថ្នាក់ដឹកនាំទាំងពីរតែងតែ បានរំលឹកជាបន្តបន្ទាប់អំពីប្រពៃណីនៃការរួមសហការគ្នាតស៊ូនេះ ក្នុងទសវត្សរ៍៦០ និង៧០»។

សម្ដេច ស ខេង បន្តថា ថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញសេចក្ដីណែនាំស្ដីពីការចារិកអត្ថន័យនៃសញ្ចៈភាពជាប្រវត្តិសាស្រ្តនេះ លើស្ដូបមិត្តភាពកម្ពុជា វៀតណាម ដែលបានសាងសង់ឡើងនៅតាមបណ្ដារាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបានណែនាំរដ្ឋបាលរាជធានីខេត្ត រៀបចំចារិកអត្ថន័យនៃប្រវត្តិសាស្រ្តតាមខ្លឹមសារដូចមានក្នុងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលដែលបានចែកជូនទៅរាជធានីខេត្តរួចហើយ»។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំបែបនេះ នៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ប្រារព្ធនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២២

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះបានបង្ហោះសាររំឭក ខួប៤៣ឆ្នាំ ការជួបជុំគ្នាឡើងវិញ ជាមួយភរិយា។

នាយករដ្ឋមន្ត្រីបានសរសេរថាថ្ងៃនេះជាខួបលើកទី៤៣ឆ្នាំ នៃការជួបជុំគ្នាឡើងវិញរវាងខ្ញុំនិងភរិយា (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ  ២០២២)

ជារៀងរាល់ឆ្នាំ ខ្ញុំតែងបង្ហោះនូវដំណើររឿងនេះ ដើម្បីរំលឹកខ្លួនឯងនូវរឿងឈឺចាប់ផងនិងចែករំលែកពីប្រវត្តិដ៏លំបាករបស់ខ្ញុំនិងភរិយាជូនបងប្អូនដែលចង់ដឹងផង។

ខ្ញុំបានក្លាយជាបុរសពោះម៉ាយមួយរយៈឬនិយាយមួយបែបគឺ (ទុក្ខប្តី ស្រីព្រាត់)។ រីឯភរិយាខ្ញុំបានក្លាយជាស្ត្រីមេម៉ាយកូន១មួយរយៈ ឬនិយាយមួយបែបគឺ (ទុក្ខស្រី ប្តីព្រាត់)។

ថ្ងៃនេះ ខ្ញុំគួរនិយាយរឿងដែលខ្ញុំពុំទាន់បាននិយាយក្រោយការជួបគ្នា។ ល្ងាចថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំបានជួបជាមួយភរិយានិងកូនខ្ញុំវិញ ក្រោយបែកគ្នាកាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ដែលពេលនោះកូនរបស់ខ្ញុំនៅក្នុងផ្ទៃ៥ខែប៉ុណ្ណោះ។ ការជួបគ្នាគឺជារឿងសប្បាយណាស់ ព្រោះយើងនៅរស់ទាំងអស់គ្នានិងបានជួបគ្នាឡើងវិញ។ សម្រាប់រូបខ្ញុំកាន់តែសប្បាយដោយបានដឹងនិងឃើញថាមានកូនប្រុស ហើយខ្ញុំបានក្លាយជាឪពុករបស់កូន។ អកុសលសម្រាប់រូបខ្ញុំ គឺកូនមិនព្រមហៅយើងថាជាឪពុកនិងកាន់តែលំបាកគឺកូនមិនព្រមអោយយើងទៅជិតម្តាយគេទៀតផង។

ម៉ាណែត ទើបបានផ្តាច់ដោះប៉ុន្មានសប្តាហ៍មុនពេលមកជួបខ្ញុំ។ រ៉ានី បានប្រាប់ខ្ញុំថា ពេលរសៀលក្នុងថ្ងៃឆ្លងសាឡាងអ្នកលឿងក្នុងដំណើរមកភ្នំពេញ ម៉ាណែត បានក្រឡេកឃើញគេលក់នំបុ័ង ម៉ាណែត ឃ្លានណាស់ចង់បាននំបុ័ងញាំ តែទាំងភរិយាខ្ញុំ ស៊ីណាតប្អូនស្រីខ្ញុំ និងអតីតយុទ្ធមិត្ត២នាក់ដែលជិះម៉ូតូដឹកភរិយានិងកូនខ្ញុំមកកាន់ទីក្រុងភ្នំពេញគ្មានប្រាក់ឬរបស់អ្វីដើម្បីដោះដូរជាមួយនំបុ័ងនេះឡើយ។

ម៉ាណែត កូនកំសត់មួយនេះបានត្រឹមលេបទឹកមាត់មើលមុខម្តាយដែលកំពុងហូរទឹកភ្នែកអាណិតកូន។បន្ទាប់ពីបាយល្ងាចនិងក្រោយដឹងរឿងនំបុ័ងនៅលើសាឡាងអ្នកលឿង ខ្ញុំរកបានស្ករគ្រាប់ប្រហែលជាង១០គ្រាប់ប្រគល់អោយកូន។ ម៉ាណែត ទទួលយក តែគេយកទៅគប់លេង ព្រោះគេមិនស្គាល់ស្ករគ្រាប់ទេ។ ខ្ញុំបកស្ករគ្រាប់ប្រគល់អោយ ម៉ាណែត តែកូនរុញដៃខ្ញុំចេញ ដល់ពេលខ្ញុំហូបស្ករគ្រាប់ទើប ម៉ាណែត ដឹងថាជារបស់សម្រាប់ញាំ ម្តងនេះ ម៉ាណែត ញាំស្ករគ្រាប់ទាំងសំបករហូតភរិយាខ្ញុំឃើញក៏បកសំបកស្ករគ្រាប់អោយ តែគាត់អោយញាំតែ២គ្រាប់ប៉ុណ្ណោះ ព្រោះខ្លាចកូនក្តៅខ្លួន។ នេះហើយជារសជាតិនៃ
កុមារជំនាន់ ប៉ុលពត ដែលមិនដែលបានរបស់ហូបឬសម្ភារៈនៃល្បែងលេងសម្រាប់កុមារ។

ប្រហែលម៉ោង៩យប់ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ភរិយាខ្ញុំបានអោយ ម៉ាណែត គេងកើយដៃនៅលើគ្រែដែលអាចជាទម្លាប់បែបនេះពីមុនមក។ មួយសន្ទុះក្រោយមកខ្ញំឡើងទៅដេកលើគ្រែជាមួយប្រពន្ធខ្ញុំស្រាប់តែ ម៉ាណែត ស្រែកយំហើយដេញខ្ញុំចុះពីគ្រែ។ ពេលខ្ញុំចុះពីលើគ្រែទើប ម៉ាណែត ឈប់យំ។ ខ្ញុំត្រូវអង្គុយរងចាំ ម៉ាណែត ដេកលក់ទើបហ៊ានឡើងលើគ្រែ។ ខ្ញុំបន្តធ្វើបែបនេះប្រហែល៣សប្តាហ៍។ ថ្ងៃមួយ ខ្ញុំសាកល្បងលេងសើចជាមួយប្រពន្ធខ្ញុំដោយធ្វើមិនដឹងមិនឮជាមួយ ម៉ាណែត ដោយឡើងដេកទទូរភួយជិតទាំងពីរនាក់ ស្រាប់តែមិនឮ ម៉ាណែត យំទៀតទេថែមទាំងមិនឮសម្លេងកូនទៀតផង។

ដោយមិនឮសម្លេងកូនខំបើកភួយឡើងវិញស្រាប់តែបាត់កូនខំបើកទ្វារមករកកូនខាងក្រៅបន្ទប់រកមិនឃើញ តែបែរជាមករកឃើញកូនសម្ងំគេងក្រោមគ្រែទាំងទឹកមុខមិនសប្បាយចិត្ត។ ថ្ងៃក្រោយមកយើងសាកល្បងលេងជាមួយកូនម្តងទៀត តែម្តងនេះ ម៉ាណែត មិនយំ មិនរត់ពួនទៀតទេ គឺឡើងជិះឪពុកម្តាយពីលើភួយតែម្តង។ ចាប់ពីពេលនោះហើយដែល ម៉ាណែត បានហៅខ្ញុំថាពុក។

សូមបញ្ជាក់ជូនថា ខ្ញុំនិងភរិយាចិញ្ចឹមកូនចំនួន៥នាក់ មិនដែលមានមេដោះទេ គ្រប់យ៉ាងយើងត្រូវធ្វើខ្លួនឯងដើម្បីកូន។ ដោយសាររឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណមីកំពុងត្រូវបានថត ខ្ញុំសង្ឃឹមថាវគ្គនេះអាចបង្កើតបានជាឈុតឆាកមួយចំនួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២២

ភ្នំពេញ៖សម្ដេច ស ខេង ហាក់ងឿងឆ្ងល់ដែរថា មិនគួរណារឿងយតូចបន្ដិចបន្ទួចនៅមូលដ្ឋាន លោតមកដល់ថ្នាក់លើទាល់តែសោះ គួរណាស់តែមន្ដ្រីមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ដោះស្រាយ ជូនប្រជាពលរដ្ឋ ហើយថ្នាក់ដឹកនាំដោះស្រាយបញ្ហាណា ដែលមានវិសាលភាពធំៗ មិនមែនដោះស្រាយរឿងមូលដ្ឋានបែបនេះឡើយ។

សម្ដេចស ខេង សួងមហាផ្ទៃ ក៏បានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត និង​ថ្នាក់​មូល​ដ្ឋាន​ទាំងអស់ ត្រូវតែដោះស្រាយបញ្ហា ឬ​ទុកកង្វល់​របស់​ប្រជា​ពល​រដ្ឋ ​ដោយ​ផ្ទាល់​នៅមូលដ្ឋាន កុំចាំឲ្យប្រជាពលរដ្ឋរាយការណ៍មកដល់សម្ដេច ហើយ​សម្ដេច​ដាក់​បញ្ហា​នេះ​ត្រឡប់​ទៅវិញ​។

ក្នុងឱកាសបន្ដដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និង​ទិស​ដៅ​បន្ដ​របស់​ក្រសួងមហាផ្ទៃ នៅព្រឹកមិញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា តាម​រយៈ Facebook របស់សម្ដេចផ្ទាល់ គឺ​ទទួល​បាន​នូវ​សំណូមពរ និង​បញ្ហា​របស់​ប្រជាពលរដ្ឋ នៅមូលដ្ឋានជាច្រើន ដើម្បី​សុំ​ឲ្យ​សម្ដេច​ជួយ​អន្ដរា​គមន៍​ដោះ​ស្រាយ ហើយសម្ដេចក៏បានបញ្ជូនបញ្ហានេះ ទៅអាជ្ញាធរមូលដ្ឋានវិញ ដើម្បីស្រាយជូនប្រជាពលរដ្ឋ។

សម្ដេច ស ខេង បានអះអាងថា ការទទួលនូវសំណូមពរ ឬបញ្ហារបស់ប្រជាពលរដ្ឋដោយផ្ទាល់បែបនេះ ក៏ជារឿងល្អសម្រាប់ថ្នាក់ដឹកនាំ ប៉ុន្ដែបើមើលមួយជ្រុងទៀតបានបង្ហាញថា ប្រជាពលរដ្ឋមិនកក់ក្ដៅជាមួយមន្ដ្រីនៅមូលដ្ឋាន បានជាពួកគាត់បញ្ជូនព័ត៌មាននេះមកថ្នាក់លើ ដើម្បីឲ្យជួយអន្ដរាគមន៍ដោះស្រាយ។

សម្ដេច ស ខេង បានថ្លែងបែបនេះថា «បញ្ហានេះ ខ្ញុំស្នើសុំឲ្យរាជធានី-ខេត្ត ក៏ដូចជាអង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ ធ្វើមិចយើងទំនាក់ទំនង ជាមួយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋគាត់មានអី គាត់ទាក់ទងយើង ហើយដោះស្រាយបញ្ហានៅហ្នឹងកន្លែង លើកលែងតែយើងដោះស្រាយ មិនចេញហួសសមត្ថភាពរបស់យើង។ តែបើបញ្ហានៅក្នុងសមត្ថភាពរបស់យើងហើយ យើងត្រូវខិតខំដោះស្រាយ»។

បើតាមការបញ្ជាក់របស់សម្ដេច ស ខេង មូលហេតុផ្សេងទៀត ដែលប្រជាពលរដ្ឋរាយការណ៍ ទុកកង្វល់មកសម្ដេចបែបនេះ គឺដោយសារមិនទុកចិត្តអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរមិនដោះស្រាយបញ្ហា ទាំងអស់នេះឲ្យពួកគាត់ ឬមិនអើពើ ហើយចាត់ទុកជាបញ្ហាធម្មតា។

ត្រង់ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា «ខ្ញុំជួបប្រទះច្រើនហើយ ជួនកាលបញ្ហាច្រើនពេកពួកគាត់មិនសូវឲ្យតម្លៃ មិនសូវយកចិត្តទុកដាក់ទេ អញ្ជឹងខ្ញុំស្នើថា ទោះបីបញ្ហាតូចក៏ដោយបញ្ហាធំក៏ដោយ យើងជាមន្ដ្រីមិនត្រូវបោះបង់ចោលទេ។ ត្រូវប្រមូលមកទាំងអស់ ដើម្បីពិនិត្យ»។

ប្រមុខដឹកនាំក្រសួងមហាផ្ទៃរូបនេះបានរំលឹករឿងថា កាលពីមុនសំបុត្រអនាមិក គេមិនសូវឲ្យតម្លៃនោះទេ ប៉ុន្ដែបច្ចុប្បន្ននេះមិនត្រូវអនុវត្តបែបនេះឡើយ បើទោះបីអ្នកផ្ដល់ព័ត៌មាននេះ ជាជនអនាមិកឲ្យតែព័ត៌មាននោះពិត គឺត្រូវតែដោះស្រាយ។ សម្ដេចថា មូលហេតុអីបានគេធ្វើអនាមិក ដោយសារគាត់មិនហ៊ានចេញមុខ ព្រោះរឿងនោះរសើប ហើយពេលចេញមុខទៅអាចប៉ះពាល់ដល់សុវត្ថិភាពខ្លួនគាត់។

សម្ដេច ស ខេង បានគូសបញ្ជាក់ទៀតថា នៅពេលសម្ដេចទទួលបានព័ត៌មានទាំងអស់នេះ តាមរយៈ Facebook ហើយនោះ ក្រុមការងាររបស់សម្ដេចបានរៀបចំបែងចែកព័ត៌មានទាំងអស់នោះ ទៅតាមអង្គភាពនីមួយៗ ដែលស្ថិតក្នុងដែនសមត្ថកិច្ច ដើម្បីបញ្ជូនបន្ដទៅថ្នាក់មូលដ្ឋានសិក្សាដោះស្រាយ។ សម្ដេចបន្ដថា កន្លែងខ្លះក៏បានដោះស្រាយ ហើយបញ្ជូនរបាយការណ៍មកវិញថា បានដោះស្រាយរួចរាល់ ប៉ុន្ដែកន្លែងខ្លះមិនបញ្ជូនរបាយការណ៍ត្រលប់មកវិញទេ។

សម្ដេចបានបញ្ជាក់ច្បាស់ថា គ្រប់បណ្ដាអង្គភាព ស្ថាប័នចំណុះក្រសួងមហាផ្ទៃ នៅពេលទទួលបានសេចក្ដីរាយការណ៍ ឬរបាយការណ៍ទៅ ត្រូវចាត់ចែងដោះស្រាយ និងឆ្លើយតបភ្លាមៗត្រលប់មកវិញ មិនមែនដាក់ទៅស្ងាត់គ្មានការឆ្លើយតបនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២២

ភ្នំពេញ៖ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានតម្លៃប្រមាណ ២,៣៤០លានយេន ស្មើនឹងជាង ២០លានដុល្លារអាមេរិក។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ​ (Kubota-Metawater Joint Venture)។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ នឹងអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងនេះ នឹងត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ២គ្រឿង បាន ៤៦៨ម៉ែត្រគូបក្នុងមួយម៉ោង។​ នៅគម្រោងនេះ មានការសាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយ ដែលមានទទឹងផ្លួវ ១០ម៉ែត្រ និងមានបណ្តោយផ្លូវ ១,៦៩០ម៉ែត្រ ក្រាលកៅស៊ូ AC ទំហំ៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថី អ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង។ ផ្លូវនេះ នឹងជីកដាក់បំពង់លូដែកបង្ហូរទឹកកខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ទំហំមុខកាត់ ០.៣ ម៉ែត្រ ប្រវែងប្រមាណ ១,៨៤០ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពី សំណង់បូមបញ្ចូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២២

ភ្នំពេញ៖នៅវិមានសន្តិភាព សម្តេចហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្ន ស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ»។

សម្តេចហ៊ុន សែន ក៏បានថ្លែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិផងដែរ។

សម្តេចហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជ៉ំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ក្នុងកិច្ចប្រជ៉ំ លោកជំទាវ ជូ ប៊ុនអេង តំណាង លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានថ្លែងថា «ការអភិវឌ្ឍសមត្ថភាពស្តីជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអភិវឌ្ឍសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយថ្នាក់ដឹកនាំស្ថាប័ន។ ពីឆ្នាំ២០២០-២០២១ ស្ត្រីចំនួន២២៣៥ នាក់ នៃចំនួនអ្នកចូលរួមសរុប៣៨៧១នាក់ បានចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងជំនាញនានាទាំងក្នុងប្រទេស និងក្រៅប្រទេស»។

ក្នុងកិច្ចប្រជ៉ំ លោកជំទាវ ជូ ប៊ុនអេង បន្តថា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីកិច្ចការនារីក្នុងការអនុវត្តការងារ ការស្វែងរកការគាំទ្រមតិ ការបញ្ជ្រាបយេនឌ័រ និងបរិយាបន្ន សីលធម៌សង្គម និងភាពជាអ្នកដឹកនាំ និងដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ ឃុំ សង្កាត់ និងសមាហរណកម្មផែនការឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ។ ក្រសួងបានបើកវគ្គតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងតួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ អ្នកចូលរួម ១,១២៣ នាក់(ស្រ្តី៨៤០នាក់)»។ លោកជំទាវ ជូ ប៊ុនអេង បន្តថា «ដូចរៀងរាល់ឆ្នាំកន្លងមក ឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានសម្របសម្រួលរៀបចំរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២០-២០២១ និងផែនការសកម្មភាពការងារឆ្នាំ២០២២ ដោយមានការចូលរួមផ្តល់ធាតុចូលរបាយការណ៍ពីក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងការផ្តល់យោបល់ពីក្រុមការងារបច្ចេកទេសយេនឌ័រ ព្រមទាំងការឯកភាពពីសមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ។ លោកជំទាវបញ្ជាក់ថា «របាយការណ៍លទ្ធផលការងារឆ្នាំ២០២០-២០២១ បង្ហាញពីវឌ្ឍនភាពការប្រឈមថ្មីៗ និងចំណុចសេសសល់ទាំងឡាយ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវខិតខំបន្តការដោះស្រាយក្នុងបរិការណ៍នៃជំងឺកូវីដ១៩ ដើម្បីស្តារ និងជំរុញការអភិវឌ្ឍគ្រប់វិស័យ តាមរយៈការបន្តអនុវត្តវិធានការផ្នែកគោលនយោបាយ កម្មវិធីនិងសកម្មភាពជាក់លាក់នានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព។

លោកជំទាវ ជូ ប៊ុនអេង  បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ និងស្ថានភាពស្រ្តីលើគ្រប់វិស័យ និងគ្រប់កម្រិត ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការនានា តាមរយៈយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងទាំងស្មារតី និងថវិកាដល់ដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ឱ្យសម្រេចបាននូវវឌ្ឍនភាពជាទីមោទនៈ ក្រោមសុខសន្តិភាពជាតិ »។

សូមជំរាបថា «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» តែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍លើការងារមួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២២

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានចេញសរាចរ ស្ដីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ “អូមីក្រុង” ។ សរាចរនេះធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២២

ភ្នំពេញ៖ក្នុងសារសំឡេងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ បានបញ្ជាក់ថា យើងចាំបាច់ត្រូវចាក់វ៉ាក់សាំង ដល់កុមារចាប់ពីអាយុ ៣ ឆ្នាំ ដល់ ៥ ឆ្នាំ ព្រោះមានភាពចាំបាច់ដើម្បីការពារកុមាររបស់យើង កុំឱ្យឆ្លងមេរោគបំប្លែងថ្មីអូមីក្រុង។

នាយករដ្ឋមន្ត្រីបន្តថា យើងអត់មានជម្រើសណាល្អជាង ការចាក់វ៉ាក់សាំងដូសមូលដ្ឋានជាដូសទី១ ដូសទី២ សម្រាប់កុមារ ពី ៣ ឆ្នាំ ដល់ក្រោម ៥ ឆ្នាំនោះទេ ដែលតាមតួលេខនៅទូទាំងប្រទេសមានប្រមាណ ៧០ម៉ឺននាក់។

ក្នុងសារសំឡេងដដែល នាយករដ្ឋមន្ត្រីបានសូមអំពាវនាវចំពោះ មាតាបិតា អាណាព្យាបាល សូមនាំកូនចៅ របស់ខ្លួនទៅទទួលវ៉ាក់សាំងនៅតាមទីកន្លែងនានា ដែលរៀបចំការចាក់វ៉ាក់សាំងដោយផ្នែកសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។

នាយករដ្ឋមន្ត្រីក៏សូមឱ្យក្រសួងសុខាភិបាល និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងផ្នែកពាក់ព័ន្ធនានា ខិតខំសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងឱ្យកុមារអាយុ ៣ ឆ្នាំ ដល់ ៥ ឆ្នាំ ឱ្យបានឆាប់ ហើយធ្វើឱ្យមានសុវត្ថិភាពបំផុតសម្រាប់កុមាររបស់យើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២២

ភ្នំពេញ៖ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​ របស់​រដ្ឋ​ស្ថិតនៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​កាត់ចេញ​ទំហំ​២ ៥៥៤ ០០០​ម៉ែត្រក្រឡា (២៥៥,៤​ហិកតា​) និង​ធ្វើ​អនុ​ប​យោគ ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​ របស់​រដ្ឋ​ ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ព្រមទាំង​ប្រទានកម្ម​ជូន​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ចំនួន​២​រូប គឺ​ឯកឧត្តម​ឧកញ៉ា កុក អាន ដែល​គេ​ស្គាល់​ថា ជា​អគ្គនាយក​ក្រុមហ៊ុន​អាន​កូ និង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ឧកញ៉ា ជឹ​ង ធាន​សេង ធ្វើជា​កម្មសិទ្ធិ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ។​

ឧកញ៉ា ជឹ​ង ធាន​សេង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Five Sibling & NH Co.,Ltd. ទទួលបាន​ចំណែក​ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ទំហំ​១ ០០០ ១៦៨​ម៉ែត្រក្រឡា ស្ថិតនៅ​សង្កាត់​គោក​រកា សង្កាត់​ពញា​ពន់ និង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ធ្វើជា​កម្មសិទ្ធិ ដែល​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ ដោយ​អនុក្រឹត្យ​លេខ​២៣០​អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១។

ឧកញ៉ា កុក អាន អគ្គនាយក​ក្រុមហ៊ុន​អាន​កូ ទទួលបាន​ចំណែក​ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ទំហំ​១ ៥៥៣ ៨៣២​ម៉ែត្រក្រឡា ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ធ្វើជា​កម្មសិទ្ធិ​ដែល​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ ដោយ​អនុក្រឹត្យ​លេខ​២៣១​អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

ឧកញ៉ា​ កុក អាន ទទួលបាន​ការតែងតាំង​គោរមងារ​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១៩៥/០៤ ចុះ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​១៩៩៥ និង​លោក ជឹ​ង ធាន​សេង​ ​ទទួលបាន​ការតែងតាំង​គោរមងារ​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៣/២៨៥ ចុះ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៣ ។

ឧកញ៉ា ជឹ​ង ធាន​សេង ក៏​អតីត​ជា​នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ​ម្នាក់​ដែរ អត្តលេខ​០១១៦០៩ ឋានន្តរស័ក្តិ​វរសេនីយ៍ឯក​(​ស័ក្តិ​៥) និង​ធ្លាប់​កាន់តំណែង​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង (​ប៉ុន្តែ​ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ​វិញ ដោយ​អនុក្រឹត្យ​លេខ​១៦៥៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៤) ។​

សូម​រំលឹក​ជូន​ថា កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ក្រុមហ៊ុន Phnom Penh Precast Plants Co.,Ltd. ដែលមាន​ឧកញ៉ា ជឹ​ង ធាន​សេង ​ជា​នាយក​ក្រុមហ៊ុន ក៏​ធ្លាប់​ទទួលបាន​ចំណែក​ផ្ទៃដី​បឹងទំពុន ស្ថិតនៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ទំហំ​៣៥​ហិកតា ធ្វើជា​កម្មសិទ្ធិ​ផងដែរ។ គិត​ត្រឹម​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅនេះ ផ្ទៃដី​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ​ស្ថិតនៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ យ៉ាងហោចណាស់​ទំហំ​ប្រមាណ​១៨ ៣៨២ ៨៦៩,៥ ម៉ែត្រក្រឡា (​ជាង​១ ៨៣៨​ហិកតា​) ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជា កា​ត់​ចេញ​ធ្វើ​អនុ​ប​យោគ ​ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ និង​ប្រទានកម្ម​ទៅ​ឲ្យ​ស្ថាប័នរដ្ឋ និង​បុគ្គល​ឯកជន​ជា​ហូរហែ​ធ្វើជា​កម្មសិទ្ធិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២២

ភ្នំពេញ៖តារាចម្រៀងដ៏ល្បីល្បាញនៅកម្ពុជា លោកខែមប៊ុនថែ ហៅ(ខេមរៈសិរីមន្ត) ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារ ជាឧកញ៉ា។ នេះបើតាមព្រះរាជក្រឹត្យចុះនៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២២នេះ។ គួរបញ្ជាក់ថាមួយរយៈចុងក្រោយមកនេះ លោកខេមរៈសិរីមន្ត ត្រូវបានគេឃើញរកស៊ីលើវិស័យអចលនទ្រព្យផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.4K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page62 Page63 Page64 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ចុះផ្សាយថ្ងៃទី ៩ មិថុនា ២០២៦
ខេត្តសៀមរាប ប្ដេជ្ញាជំរុញការអភិវឌ្ឍទីក្រុងឆ្លាតវៃ តាមរយៈការកិច្ចសហប្រតិបត្តិការ និងការទទួលបានបទពិសោធន៍ពីប្រទេសជប៉ុន ខេត្តសៀមរាប ប្ដេជ្ញាជំរុញការអភិវឌ្ឍទីក្រុងឆ្លាតវៃ តាមរយៈការកិច្ចសហប្រតិបត្តិការ និងការទទួលបានបទពិសោធន៍ពីប្រទេសជប៉ុន ចុះផ្សាយថ្ងៃទី ៩ មិថុនា ២០២៦
លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ លោក Pey Pey Dy ថាបានដោះស្រាយបញ្ចប់ជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ ចុះផ្សាយថ្ងៃទី ៨ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×