ខេត្តក្រចេះ៖ក្រុមមន្ត្រីរាជការកំពុងបំរើការងារនៅតាមមន្ទីរពេទ្យបង្អែក- ស្រុកប្រតិបត្តិ និងមណ្ឌលសុខទាំងអស់ នៃខេត្តក្រចេះ បានចោទ លោក ទឺ ប៊ុនឡេង ហៅពេទ្យ ទូច បច្ចុប្បន្នជាប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរសុខាភិបាលខេត្តក្រចេះ ថាបានយកតួនាទី ទៅសម្លុតគំរាមកំហែង និងគាបសង្កត់មន្ត្រីថ្នាក់ក្រោម របស់ខ្លួនតាមអំពើចិត្ត ដោយប្រាសចាកពីវិជ្ជាជីវៈ និងសិលធ៌មក្នុងភាពជាអ្នកដឹកនាំ។ ជាងនេះទៀត លោក ទឺ ប៊ុនឡេង ថែមទាំងបានតម្រូវឲ្យបុគ្គលិកសុខាភិបាលស្ម័គ្រចិត្តបម្រើការងារជំងឺកូវីដ-១៩ ដើម្បីបានចូលក្របខណ្ឌរដ្ឋពេញសិទ្ធិ សរុបមានចំនួន១៣០នាក់ ដោយក្នុងម្នាក់ៗ ត្រូវបង់លុយជូនគាត់ ចាប់ពី ១ម៉ឺនដុល្លារ ទៅ ១ម៉ឺន៣ពាន់ដុល្លារអាមេរិក ទើបមានឈ្មោះជាប់ក្របខណ្ឌរដ្ឋ។ ប៉ុន្តែក្នុងករណីមន្ត្រីស្មគ្រ័ចិត្តទាំងនោះមិនបង់លុយគ្រប់ចំនួនឲ្យខ្លួនទេ នឹងមិនមានឈ្មោះជាប់ក្របខណ្ឌរដ្ឋឡើយ ព្រោះលុយ ដែលប្រមូលនេះ មួយចំនួនត្រូវយកទៅជូនចៅហ្វាយខេត្តក្រចេះផង និងមន្ត្រីថ្នាក់ដឹកនាំក្រសួងសុខាភិបាលផង។ យោងតាមលិខិតចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ របស់មន្ត្រីសុខាភិបាលកំពុងបំរើការងារនៅតាមមន្ទីរពេទ្យបង្អែក- ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពទាំងអស់ ក្នុងខេត្តក្រចេះ ដាក់ជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបណ្ដាញសារព័ត៌មានទើបទទួលបានរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ក៏បានចោទ លោក ទឺ