ប៊ុន វិចត្រ
28 March 2020 · Image
···
ខេត្តសៀមរាប៖លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី២៧ខែមីនាម្សិលមិញ បានដឹកនាំក្រុមមន្ត្រីជំនាញ សហការជាមួយ អាជ្ញាធរមូលដ្ឋានស្រុកសូទ្រនិគម ចុះត្រួតពិនិត្យ ទប់ស្កាត់បទល្មើសជលផលនៅបឹងទន្លេសាប ចាប់ពីចំណុច មាត់ពាមឃ្លាំង ទៅដល់ចំណុច កន្ទូរ ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។ ដោយក្រុមសមត្ថកិច្ចបានរកឃើញនិងបានបំផ្លាញឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន ឧបករណ៍ ប ចំនួន ៨គ្រឿង របាំងសាច់មង ប្រវែង១ពាន់ម៉ែត្រ ចម្រឹងឈើ៧០០ដើម ព្រលែងកូនត្រីប្រមាណជាង១០គីឡូក្រាម។ ក្នុងឱកាសនោះដែរលោកទា គឹមសុទ្ធ ក៏បានជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវបន្តយកចិត្តទុកដាក់ សហការគ្នា ចេញត្រួតពិនិត្យឱ្យបានញឹកញាប់ ដើម្បីទប់ស្កាត់បទល្មើសជលផល ក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានជាប្រចាំផងដែរ៕SRP